ការវះកាត់ដាំសក់ដោយមនុស្សយន្ត Artas និងអ្វីដែលត្រូវកត់សម្គាល់

ការដាំសក់ដោយមនុស្សយន្ត Artas គឺជាជំហានអភិវឌ្ឍនៅក្នុងវិស័យកែសម្ផស្ស។ បច្ចេកវិជ្ជាទំនើបនេះមានដើមកំណើតនៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននៅប្រទេសវៀតណាមមានមជ្ឈមណ្ឌលកែសម្ផស្សតិចតួចណាស់ដែលវិនិយោគលើការប្រើប្រាស់បច្ចេកវិទ្យាដាំសក់ AI នេះ។ មន្ទីរពេទ្យកែសម្ផស្ស Viet My គឺជាកន្លែងមួយក្នុងចំណោមកន្លែងពីរដំបូងគេដែលប្រើមនុស្សយន្តដាំសក់ Artas ចូរយើងស្វែងយល់ពីអ្វីដែលត្រូវចងចាំនៅពេលធ្វើការដាំសក់ជាមួយនឹងមនុស្សយន្ត Artas ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណើរការវះកាត់ដាំសក់ និងការស្តារសក់ឡើងវិញ។

 

ដាំសក់ដោយ​ Robot ARTAS

ចំណាំមុនពេលវះកាត់ដាំសក់ជាមួយមនុស្សយន្ត Artas

 

ចំណាំអំពីសក់

 

- មុនពេលអ្នកមកវះកាត់ អ្នកត្រូវកក់សក់ជាមួយសាប៊ូកក់សក់ដែលអ្នកប្រើប្រចាំថ្ងៃ។

 

- សូមពិចារណាម៉ូដសក់ដែលអ្នកនឹងចង់បានក្រោយការដាំសក់។ ព្រោះតំបន់ដែលត្រូវដកឬសសក់នឹងត្រូវកោរជាមួយនឹងតុងដឺហ្ស៍ដែលមានក្បាលកោរលេខ ១ ឬ ០

 

- ប្រសិនបើអ្នកលាបពណ៌សក់ ត្រូវតែលាបពណ៌បានមុនពេលវះកាត់ពីរបីថ្ងៃ។ អ្នកនឹងត្រូវរង់ចាំ ៦ ទៅ ៨ សប្តាហ៍បន្ទាប់ពីការដាំសក់ មុនពេលអ្នកអាចលាបពណ៌សក់របស់អ្នក។ ពណ៌សក់បណ្តោះអាសន្នគួរតែត្រូវបានប្រើជំនួសឱ្យពណ៌សក់អចិន្រ្តៃយ៍ព្រោះវាអាចធ្វើឱ្យខូចឬសសក់ថ្មី។ ប្រសិនបើអ្នកចង់បានពណ៌សក់អចិន្រ្តៃយ៍ អ្នកអាចរង់ចាំ ៣ ខែបន្ទាប់ពីការដាំសក់។

 

ពេលវេលានិងដំណើរការ

 

- សូមមកកាន់មន្ទីរពេទ្យតាមការណាត់របស់អ្នកនៅពេលព្រឹកចន្លោះម៉ោង 7:30 - 8:00 ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។

 

- នៅ​ថ្ងៃ​វះកាត់ អ្នក​ត្រូវ​ទៅ​ជាមួយ​សាច់ញាតិ ហើយ​ត្រឡប់មក​ផ្ទះវិញជាមួយ​សាច់ញាតិក្រោយ​ពេល​ដាំសក់​រួចរាល់។

 

- រូបថតមុនការវះកាត់នឹងត្រូវបានថតទុកជាឯកសាររបស់អ្នក លុះត្រាតែមានការរៀបចំផ្សេងៗ។

 

- អ្នកនឹងត្រូវបំពេញកម្រងសំណួរវេជ្ជសាស្រ្ត និងចុះហត្ថលេខាលើទម្រង់យល់ព្រម នៅពេលអ្នកទៅដល់មន្ទីរពេទ្យដើម្បីធ្វើការវះកាត់។

 

- ពាក់​អាវមានឡេវ ឬ​សម្លៀក​បំពាក់​ដែល​ងាយ​ស្រួល​ក្នុង​ការ​វះកាត់។ បន្ទាប់ពីការវះកាត់ អ្នកនឹងមិនអាចទាញអាវរបស់អ្នកពីលើក្បាលរបស់អ្នកបានទេ។

 

អ្វីដែលត្រូវជៀសវាង

 

- ហាមជិះម៉ូតូទៅមន្ទីរពេទ្យនៅថ្ងៃវះកាត់ ព្រោះមិនអនុញ្ញាតឱ្យពាក់មួកក្រោយពេលដាំសក់

 

- មិនហាត់ប្រាណពេលព្រឹកមុនពេលវះកាត់។

 

- មិនពិសាភេសជ្ជៈមានជាតិអាល់កុលដូចជាស្រា បៀរ ជាដើម និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននៅយប់មុន និងពេលព្រឹកនៃការវះកាត់ដាំសក់។

 

- ញ៉ាំអាហារពេលព្រឹកស្រាលៗ មុនពេលទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់។

 

- ការជក់បារីត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងព្រោះវានឹងពន្យឺតដំណើរការព្យាបាលមុខរបួស។

 

ញុំថ្នាំនិងអាហារបំប៉នសុខភាព

 

 

- ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានចេញវេជ្ជបញ្ជាថ្នាំសម្រាប់អ្នកមុនពេលវះកាត់ សូមយកវេជ្ជបញ្ជារបស់អ្នកមកជាមួយអ្នកនៅថ្ងៃវះកាត់។

 

- ប្រាប់គ្រូពេទ្យរបស់អ្នកអំពីថ្នាំ និងអាហារបំប៉នសុខភាពដែលអ្នកកំពុងប្រើ។

 

- ក្នុងរយៈពេល ៥ ថ្ងៃមុនពេលវះកាត់ ជៀសវាងញុំអាហារបំប៉នសុខភាពឬថ្នាំបញ្ចុះឈាម ដូចជា aspirin ibuprofen (advil/motrin) vitamin E C ជាដើម មុនពេលវះកាត់។

 

 

អតិថិជនបូរស់អាយុ មុននិងក្រោយការដាំសក់ដោយមនុស្សយន្ត។

 

 

អតិថិជនបូរស់អាយុ ២៥ ឆ្នាំមុននិងក្រោយការដាំសក់ដោយមនុស្សយន្ត។

 

cấy tóc bằng robot artas

ម៉ាស៊ីនដាំសក់​ Artas

អំឡុងពេលវះកាត់ដាំសក់

 

- ដោយសារការវះកាត់អាចចំណាយពេលពេញមួយថ្ងៃ អ្នកបានរៀបចំញុំអាហារថ្ងៃត្រង់ជាមួយបុគ្គលិកមន្ទីរពេទ្យជាមុន។

 

- ក្នុងអំឡុងពេលវះកាត់ អ្នកនឹងទទួលបានលំហដែលមានផាសុកភាព ហើយគ្រូពេទ្យនឹងប្រាប់អ្នកថាពេលណាអ្នកអាចក្រោកឈរ និងសម្រាកបាន ដូចជាទៅបន្ទប់ទឹក ឬសំរួលខ្លួនប្រានជាដើម។

 

- មិត្តភ័ក្តិ និងក្រុមគ្រួសារមិនត្រូវបានអនុញ្ញាតិឱ្យនៅក្នុងបន្ទប់វះកាត់អំឡុងពេលវះកាត់នោះទេ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឱ្យចូលមើល និងពិនិត្យមើលវឌ្ឍនភាពនៃការវះកាត់។ ការ​មាន​មនុស្ស​ផ្សេង​ទៀត​ក្នុង​បន្ទប់​វះកាត់​អាច​នាំ​ឱ្យ​មាន​បរិយាកាស​​មាន​មេរោគ ហើយ​មិន​ត្រូវ​បាន​ណែនាំ​ដោយ OSHA (Occupational Safety and Health Administration)

 

​- អ្នកអាចនាំយកសៀវភៅអូឌីយ៉ូ (audio books) ឬឧបករណ៍ចាក់តន្ត្រី ដរាបណាមាតិកាសមរម្យសម្រាប់មនុស្សគ្រប់គ្នា។

 

ក្រោយពីការវះកាត់ដាំសក់

 

- ក្រោយការវះកាត់ អ្នកនឹងត្រូវបានចេញវេជ្ជបញ្ជាថ្នាំ និងផ្តល់ការណែនាំលម្អិតអំពីរោគសញ្ញាបន្ទាប់ពីការដាំសក់ និងដំណាក់កាលសំខាន់ៗដែលត្រូវកត់សម្គាល់។

 

- ប្រសិនបើអ្នកមានចម្ងល់ទាក់ទងនឹងផ្នែកណាមួយនៃការដាំសក់ សូមទាក់ទងមកមន្ទីរពេទ្យដើម្បីទទួលបានចម្លើយនិងការណែនាំ។

 

ខាង​លើ​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល​គួរ​កត់​សម្គាល់​ពេល​ធ្វើ​ការ​វះ​កាត់​ដាំសក់ជាមួយ​នឹងមនុស្សយន្ត Artas នៅ​មន្ទីរពេទ្យកែសម្ផស្ស Viet My

 

ក្នុងដំណើរការស្វែងយល់អំពីវិធីសាស្ត្រវះកាត់ដាំសក់ដោយមនុស្សយន្ត Artas ប្រសិនបើលោកអ្នកមានចម្ងល់សូមទាក់ទងមកយើងខ្ញុំតាមរយៈ Hotline (028) 3838 959 ឬតាមរយៈ Fanpage មន្ទីរពេទ្យកែសម្ផស្ស Viet My ដើម្បីទទួលបានចម្លើយលឿនបំផុត។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ