វះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ

វះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា

 

វះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ - កាត់ត្របកភ្នែក

 

វះកាត់ត្របកភ្នែក គឺជាវិធីសាស្រ្តកែសម្ផស្សនៃការវះកាត់ភ្នែកដ៏ស្រស់ស្អាត និងសុវត្ថិភាពនាពេលបច្ចុប្បន្ននេះ។ ការវះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ គឺសម្រាប់អ្នកដែលមានត្របកភ្នែកតែមួយជាន់ពីកំណើត ត្របកភ្នែកយារធ្លាក់ (downturned eyes) ឬត្របកភ្នែកពីរបែបមិនច្បាស់ពីកំណើត (hooded eyes) ប៉ុន្តែចង់បានត្របកភ្នែកពីរជាន់ស្អាតតាមបែបធម្មជាតិ ឬអ្នកចង់វះកាត់ធ្វើឲ្យភ្នែកធំ និងស្រស់ស្អាតជាងមុន។

 

 

lona cắt mắt

 

បវរកញ្ញា Kieu Loan បន្ទាប់ពីការវះកាត់ត្របកភ្នែកនិងវះកាត់កែសម្ផស្សទាំងស្រុង។

 

phương khánh cắt mắt

 

បវរកញ្ញា Phương Khanh កាត់ត្របកភ្នែក បើកជ្រុងភ្នែក និងវះកាត់កែសម្ផស្សទាំងស្រុង។

 

 

 

បវរកញ្ញា Ky Duyen និងវេជ្ជបណ្ឌិត Chiem Quoc Thai ចែករំលែកអំពីការវះកាត់ត្របកភ្នែក។

 

វិធីសាស្ត្រវះកាត់ត្របកភ្នែក​ពីរជាន់បែបកូរ៉េ នឹងបង្កើតត្របកភ្នែកថ្មី ដោយទៅតាមគែមខាងលើនៃឆ្អឹងខ្ចីត្របកភ្នែកពីកំណើត ជំនួសឱ្យការបង្កើតផ្នត់បត់ត្របកភ្នែកពីរជាន់ថ្មីទាំងស្រុង ដូចជាវិធីសាស្រ្តកាត់ត្របកភ្នែកចាស់ពីមុន។

 

ដូច្នេះ ផ្នត់​ត្របកភ្នែក២ជាន់​ថ្មី​នឹងមានភាព​ស្តើង​ និង​ដូច​​រចនាសម្ព័ន្ធ​ធម្មជាតិពីកំណើត​នៃ​ភ្នែក ហើយត្របកភ្នែក​​មើល​ទៅ​ដូច​ធម្មជាតិ ​ដូច​ជាត្របកភ្នែក២ជាន់​ពីកំណើត និង​មិនដូច​ធ្លាប់ឆ្លងកាត់ការ​វះកាត់ត្របក​ភ្នែក​នោះទេ។

 

វះកាត់ត្របកភ្នែក វះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ​ តើមានដំណើរការដូចម្ដេច ?

 

.​ វេជ្ជបណ្ឌិតនឹងចាប់ផ្តើមគូសទៅតាមព្រំដែននៃគែមខាងលើនៃឆ្អឹងខ្ចីត្របកភ្នែកពីកំណើត។

.​ វេជ្ជបណ្ឌិតនឹងធ្វើការវះស្បែកតាមបន្ទាត់ដែលបានគូសពីមុន។

. សាច់ដុំរង្វង់ភ្នែក (Orbicularis oculi muscle) និងខ្លាញ់សល់នៃត្របកភ្នែកនឹងត្រូវបានយកចេញមួយចំនួន។

. ត្របកភ្នែកនឹងត្រូវបានដេរដោយថ្នេរដេរស្តើងបំផុត រវាងស្បែកនិងគែមខាងលើនៃភ្នាសឆ្អឹងខ្ចីត្របកភ្នែក។

 

cắt mắt 2 mí hàn quốc

 

lương bằng quang cắt mí mắt

 

ការថែទាំក្រោយការវះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ

 

- ចេសនឹងត្រូវបានកាត់ចេញបន្ទាប់ពី ៥-៧ ថ្ងៃ។

- នៅពេលវះកាត់ត្របកភ្នែករួច ត្របកភ្នែកអាចហើម និងជាំក្នុងអំឡុងពេល ២ថ្ងៃដំបូង។ ដើម្បីកាត់បន្ថយការហើម អ្នកគួរតែស្អំទឹកកក ៤-៦ដងក្នុងមួយថ្ងៃ ក្នុងរយៈពេល ២៤ម៉ោងដំបូង។

- អ្នក​គួរជៀសវាង​​ធ្វើ​ការ​ធ្ងន់​គ្នុង​សប្តាហ៍​ដំបូង ហើយ​បន្ទាប់​ពី​ ២ សប្តាហ៍​អ្នក​អាច​ហាត់ប្រាណ​បានឡើងវិញ។

 

ការប្រៀបធៀបវិធីសាស្ត្រវះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ និងវិធីសាស្ត្រវះកាត់ត្របកភ្នែកធម្មតា។

 

វិធីសាស្ត្រវះកាត់ត្របកភ្នែក២ជាន់បែបកូរ៉េ

វិធីសាស្ត្រវះកាត់ត្របកភ្នែកធម្មតា

លទ្ធផលក្រោយការវះកាត់ត្របកភ្នែក

បែបធម្មជាតិដូចត្របកភ្នែកពីរជាន់ពីកំណើត

ត្របកភ្នែកមើលទៅបែបក្លែងក្លាយខុសពីធម្មជាតិ

ហានិភ័យនៃការបាត់បង់ត្របកភ្នែក

កម្រមាន

នៅអាស្រ័យលើបច្ចេកទេសដេរស្នាមវះ និងប្រភេទនៃជេសដេរ

ស្លាកស្នាមក្រោយការវះកាត់ត្របកភ្នែក

ជាធម្មតានឹងឡប់បាត់ទៅទាំងស្រុងបន្ទាប់ពី ១-៣ ខែ

ជាធម្មតាបន្សល់ទុកនៅស្លាកស្នាម

 

lily luta cắt mắt hàn quốc

 

*លទ្ធផលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

=> តារាងតម្លៃវះកាត់កែសម្ផស្ស។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ