បន្តឹងស្បែកក្បាលពោះ - បង្រួមស្បែកក្បាលពោះ

បន្តឹងស្បែកក្បាលពោះ - បង្រួមស្បែកក្បាលពោះ

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា

 

តើបន្តឹងស្បែកក្បាលពោះ មានការឈឺចាប់ដែរឬទេ ? តើបន្តឹងស្បែកក្បាលពោះចាំបាច់ធ្វើការវះកាត់ឬទេ ?

 

បន្តឹងស្បែកក្បាលពោះ ឬការវះកាត់កែសម្ផស្សជញ្ជាំងពោះ គឺជាវិធីសាស្រ្តវះកាត់កែសម្ផស្សមួយដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ កត្តាដែលបណ្តាលឱ្យក្បាលពោះរបស់អ្នកមានការថយចុះ ដូចជា ការធាត់ មានផ្ទៃពោះ gen ដែលរួមចំណែកធ្វើឱ្យស្បែកក្បាលពោះយារធ្លាក់ ដក់ជាតិខ្លាញ់ច្រើន បង្កើតស្នាមសង្វារនៅតំបន់ពោះ ធ្វើឱ្យស្បែកក្បាលពោះយារធ្លាក់។

 

បង្រួមស្បែកក្បាលពោះ គឺជាវិធីមួយដែលយកស្បែកយារ ខ្លាញ់សល់ និងស្នាមសង្វារចេញពីតំបន់ក្បាលពោះ។ លើសពីនេះ សាច់ដុំក្បាលពោះដែលទន់ខ្សោយនឹងត្រូវបានកែទម្រង់ឡើងវិញ ដើម្បីជួយឱ្យសាច់ដុំក្បាលពោះរឹងមាំដូចមុនពេលសម្រាលកូន។ អាចអនុវត្តតែខ្លួនឯង ប៉ុន្តែធម្មតាត្រូវបានអនុវត្តជាមួយនឹងការបូមខ្លាញ់ ដើម្បីធ្វើឱ្យចង្កេះរបស់អ្នកមើលទៅកាន់តែស្ដើង និងមានសភាពតឹងណែន។

 

វិធីសាស្រ្តនេះត្រូវបានកំណត់ឲ្យសម្រាប់អ្នកដែលមានជាតិខ្លាញ់សល់ រួមជាមួយនឹងស្បែកសល់ ស្នាមសង្វារ ឬស្បែកក្បាលពោះយារ។

 

 

បូមខ្លាញ់ដោយប្រើរលកអ៊ុលត្រាសោនបែបប្រមូលរលក Liposonix - ការបង្កើតរូបរាងជញ្ជាំងពោះថ្មៃបំផុតបង្អស់នាពេលបច្ចុប្បន្ននេះ -  បវរកញ្ញា Dang Thu Thao។

 

căng da bụng

căng da bụng

 

រូបភាពអតិថិជនមុន និងក្រោយពេលបូមខ្លាញ់ និងបន្តឹងស្បែកក្បាលពោះ។

 

tummy tuck

 

tummy tuck

 

អតិថិជនទើបតែបូមខ្លាញ់និងបន្តឹងស្បែកក្បាលពោះក្រោយរយៈពេល ៧ ថ្ងៃ ហើយនឹងបានកាត់ជេសចេញក្រោយ ១០ ថ្ងៃ។ ស្លាកស្នាមនៅតំបន់ខាងក្រោមនឹងបាត់ទៅវិញបន្ទាប់ពីរយៈពេល ៣ ខែ ហើយនៅពេលស្លៀកប៊ីគីនី ស្លាកស្នាមនឹងមិនអាចមើលឃើញនោះឡើយ។

 

tummy tuck

 

អតិថិជនទើបតែបូមខ្លាញ់និងបន្តឹងស្បែកក្បាលពោះក្រោយ ៣ថ្ងៃ ហើយនឹងបានកាត់ជេសចេញក្រោយ ១០ ថ្ងៃ។ ស្លាកស្នាមនៅតំបន់ខាងក្រោមនឹងបាត់ទៅវិញបន្ទាប់ពីរយៈពេល ៣ ខែ ហើយនៅពេលស្លៀកប៊ីគីនី ស្លាកស្នាមនឹងមិនអាចមើលឃើញនោះឡើយ។

 

វិធីវះកាត់បន្តឹងស្បែកក្បាលពោះ (បង្រួមស្បែកក្បាលពោះ)

 

វិធីសាស្រ្តបំបាត់អារម្មណ៍

 

- វិធីសាស្រ្តប្រើថ្នាំស្ពឹកតាមឆ្អឹងខ្នង ឬប្រើថ្នាំសណ្ដំ។

 

បន្ទាត់ស្នាមវះបន្តឹងស្បែក

 

- ក្រោយពីបង្រួមស្បែកក្បាលពោះ វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់នៅខាងលើតំបន់ឆ្អឹងថ្ងាស់យោនី។ ប្រវែងនៃស្នាមវះអាស្រ័យលើកម្រិតស្បែកដែលសល់នៅតំបន់ពោះ។

 

vết cắt căng da bụng

 

បំបែកស្រទាប់ស្បែក និងស្រទាប់ខ្លាញ់

 

- វេជ្ជបណ្ឌិតនឹងប្រើកាំបិតឆក់អគ្គិសនីបំបែកស្រទាប់ស្បែក និងស្រទាប់ខ្លាញ់ចេញពីជញ្ជាំងពោះ។

 

ដេរសរសៃពួរសាច់ដុំជញ្ជាំងពោះ

 

- ដើម្បីបង្កើតរូបរាងឱ្យជញ្ជាំងពោះ វេជ្ជបណ្ឌិតនឹងដេរសាច់ដុំពោះដើម្បីជួយបង្កើតជញ្ជាំងពោះកាន់តែស្ដើងតឹង រឹងមាំជាងមុន និងចង្កេះស្ដើងដូចមុនពេលសម្រាលកូន។

 

khâu tạo hình cân cơ bụng

 

បង្កើតរូបរាងផ្ចិត

 

- ក្នុងករណីបន្តឹងស្បែកក្បាលពោះ ប៉ុន្តែមានស្បែកសល់ដែលតម្រូវឱ្យផ្លាស់ទីតាំងរបស់ផ្ចិត វេជ្ជបណ្ឌិតនឹងកែទម្រង់បង្កើតរូបរាងផ្ចិតថ្មី។

 

បន្តឹងស្បែកក្បាលពោះ និងបំបាត់ស្បែកដែលសល់ និងការបង្ហូរសារធាតុចេញមកក្រៅ

 

- ស្បែកសល់នឹងត្រូវបានកាត់ចេញ បំពង់បង្ហូរមួយត្រូវបានដាក់ចូលដើម្បីជួយកាត់បន្ថយការហើមក្រោយពេលវះកាត់ ហើយស្បែកក្បាលពោះត្រូវបានដេរដោយជេសមិនរលាយ។

 

cắt bỏ da dư

 

 

ការថែទាំក្រោយការវះកាត់

 

- អ្នកនឹងពាក់បង់រុំសង្កាត់ឯកទេសក្នុងរយៈពេល ២-៤សប្តាហ៍ វានឹងជួយកាត់បន្ថយការហើម និងពន្លឿនឱ្យឆាប់ជាសះស្បើយ។ ជេសដេរនឹងត្រូវបានកាត់ចេញក្រោយពី ៧-១០ថ្ងៃ។ ស្លាកស្នាមក្រោយការវះកាត់បន្តឹងស្បែកក្បាលពោះ នឹងត្រូវបានបិទបាំងដោយខោត្រនាប់ ហើយនឹងបាត់ទៅបន្តិចម្តងៗតាមពេលវេលា។

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ