បន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប

តើបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូបជាអ្វី ?. តើឈឺដែរទេ ?.

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទុងច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - ពង្រីកចង្

 

បន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ដែលត្រូវបានគេស្គាល់ថាជាការព្យួរចិញ្ចើមដោយអង់ដូស្កូប គឺជាវិធីសាស្រ្តកែសម្ផស្សដ៏ស្រស់ស្អាត និងល្អបំផុតនាពេលបច្ចុប្បន្ននេះ។ ការវះកាត់ព្យួរចិញ្ចើមបែបបុរាណមានគុណវិបត្តិច្រើន ដោយគុណវិបត្តិនៃ "វិធីវះកាត់ព្យួរចិញ្ចើម" នេះ អតិថិជននឹងមានស្នាមនៅតំបន់រោមចិញ្ចើម ដូច្នេះចំពោះអតិថិជនដែលមិនចង់មានស្នាមនៅតំបន់រោមចិញ្ចើម ក្រោយមកវិធីសាស្ត្រព្យួរចិញ្ចើមដោយអង់ដូស្កូបបានដោះស្រាយគុណវិបត្តិខាងលើ ព្រោះស្លាកស្នាមនឹងត្រូវបានលាក់នៅក្នុងគល់សក់។.

 

វិធីសាស្រ្តបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូបអាចជួយលើកទីតាំងចិញ្ចើមឡើងខ្ពស់ជួយឱ្យត្របកភ្នែកលែងធ្លាក់ចុះ និងកាត់បន្ថយភាពជ្រីវជ្រួញ ស្តារភាពតឹងណែន និងមើលមុខឃើញក្មេងជាងវ័យ។ .

 

>>> សង្ខេបមក ភាពចាស់នឹងធ្វើឱ្យមានស្នាមជ្រួញនៅលើថ្ងាស ចន្លោះចិញ្ចើម ធ្វើឱ្យរោមចិញ្ចើមយារ ធ្វើឱ្យត្របកភ្នែកធ្លាក់ចុះ។ ដូច្នេះ ការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬការព្យួរចិញ្ចើមដោយអង់ដូស្កូបនឹងជួយកាត់បន្ថយការលេចចេញនៃស្នាមជ្រីវជ្រួញទាំងនោះ ហើយថែមទាំងលើកចិញ្ចើមរបស់អ្នកឱ្យឡើងទីតាំងដូចពេលដែលអ្នកនៅក្មេង លទ្ធផលនឹងធ្វើឱ្យអ្នកមើលទៅក្មេងជាងដប់ឆ្នាំ។.

 

 

ដំណើរការនៃភាពចាស់ផ្លាស់ប្តូររូបរាងរបស់ចិញ្ចើម។.

 

មុននឹងយល់ពីវិធីបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូបត្រូវបានដំណើរការដូបម្តេច សំខាន់បំផុតអ្នកគួរយល់ដឹងអំពីរចនាសម្ព័ន្ធមុខរបស់អ្នក និងការដែលវ័យអាយុធ្វើឱ្យមានការផ្លាស់ប្តូរនៅតំបន់ចិញ្ចើម។ មុខត្រូវបានបង្កើតឡើងដោយស្រទាប់ស្បែក សាច់ដុំ និងខ្លាញ់។ ឆ្លងកាត់ពេលវេលា យូរៗទៅ កត្តាអាយុ និងបរិស្ថានដូចជាឥទ្ធពលរបស់ព្រះអាទិត្យដែលបណ្តាលឱ្យបណ្តាញ collagen និង elastin ទ្រទ្រង់ស្បែកមុខនៅក្រោមស្បែកត្រូវខូច។.

 

លទ្ធផលគឺស្បែកមុខបាត់បង់រចនាសម្ព័ន្ធ ភាពយឺត និងត្រូវយារធ្លាក់បន្តិចម្តងៗ។ ជាងនេះទៅទៀត ស្រទាប់សាច់ដុំត្រូវចុះខ្សោយ ហើយស្រទាប់ខ្លាញ់ដែលដើរតួជាទ្រនាប់ទ្រាប់រវាងស្បែកនិងឆ្អឹងខាងក្រោមនឹងថយចុះតាមពេលវេលា។ ដោយសារតែការថយចុះនៃស្រទាប់ខ្លាញ់ ស្នាមជ្រួញនៅតំបន់ថ្ងាសនឹងកាន់តែច្បាស់ ចិញ្ចើមនឹងស្រក ធ្វើឱ្យត្របកភ្នែកធ្លាក់ចុះ.

 

ការព្យួរចិញ្ចើមដោយអង់ដូស្កូបនឹងជួយកាត់បន្ថយការលេចចេញនៃស្នាមជ្រីវជ្រួញទាំងនោះ ហើយថែមទាំងលើកចិញ្ចើមរបស់អ្នកឱ្យឡើងទីតាំងដូចពេលដែលអ្នកនៅក្មេង លទ្ធផលនឹងធ្វើឱ្យអ្នកមើលទៅក្មេងជាងដប់ឆ្នាំ។.

 

ការវះកាត់បន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬការព្យួរចិញ្ចើមដោយអង់ដូស្កូបធ្វើដូចម្តេច ?.

 

ទោះបីជាវេជ្ជបណ្ឌិតអាចប្រើវិធីសាស្រ្តបន្តឹងស្បែកថ្ងាសខុសៗគ្នាមួយចំនួនដើម្បីកែតម្រូវតំបន់ចិញ្ចើមក៏ដោយ វិធីសាស្ត្រនិយមប្រើបំផុតគឺការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬការព្យួរចិញ្ចើមដោយអង់ដូស្កូប។ បច្ចេកទេសបន្តឹងស្បែកថ្ងាសនេះ ត្រូវបានអនុវត្តដោយធ្វើស្នាមវះតូចមួយនៅតាមជើងសក់នៅតំបន់ថ្ងាស។.

 

ដោយមានជំនួយពីអំពូលអង់ដូស្កូបបញ្ចូលទៅក្នុងស្នាមវះ វេជ្ជបណ្ឌិតនឹងប្រើឧបករណ៍វះកាត់យ៉ាងតូចមួយ ដើម្បីលើកជាលិកាផ្ទៃមុខខាងលើរោមចិញ្ចើម។ ទន្ទឹមនឹងនោះ ចិញ្ចើមក៏ត្រូវបានលើកទៅទីតាំងខ្ពស់ជាងដើម្បីធ្វើឱ្យផ្ទៃខាងលើនៃមុខមានភាពក្មេងជាងវ័យ។

 

căng da mặt nội soi

 

căng da mặt

 

ដំណើរការនៃការវះកាត់ព្យួរចិញ្ចើមដោយអង់ដូស្កូប ឬការបន្តឺងស្បែកថ្ងាសដោយអង់ដូស្កូប.

 

ដំណើរការនៃការបន្តឺងស្បែកថ្ងាសដោយអង់ដូស្កូប ឬព្យួរចិញ្ចើមដោយអង់ដូស្កូបអាចចំណាយពេលប្រហែលមួយម៉ោង។ តំបន់ស្បែកនៅកន្លែងវះកាត់នឹងត្រូវបានសម្អាត ហើយត្រូវបានគូសបន្ទាត់វះមួយ។ ដំណើការនេះអាចត្រូវបានអនុវត្តដោយវិធីសាស្ត្រចាក់ថ្នាំស្ពឹក ថ្នាំសន្លប់ ដូច្នេះតំបន់ដែលត្រូវវះកាត់នឹងមិនមានអារម្មណ៍អ្វីទេ ហើយអ្នកនឹងស្ថិតក្នុងស្ថានភាពគេងលក់ក្នុងរយៈពេលធ្វើការវះកាត់។.

 

ស្នាមវះក្នុងការព្យួរចិញ្ចើមដោយអង់ដូស្កូប ឬការបន្តឺងស្បែកថ្ងាសដោយអង់ដូស្កូប.

 

មិនដូចការបន្តឹងស្បែកថ្ងាសដោយស្នាមវះបើក ស្នាមវះក្នុងការបន្តឺងស្បែកថ្ងាសដោយអង់ដូស្កូបគឺតូចណាស់។ ជាទូទៅ វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់ត្រឹមតែបីកន្លែងនៅក្នុងតំបន់ស្បែកក្បាលប៉ុណ្ណោះ។ ដោយសារការវះកាត់មានទំហំតូចហេតុនេះមិនមានស្លាកស្នាមទេ ព្រោះស្លាកស្នាមត្រូវបានលាក់នៅក្នុងសក់។

 

vết mổ căng da trán nội soi

 

បន្តឹងសាច់ដុំថ្ងាស.

 

ដំបូងបង្អស វេជ្ជបណ្ឌិតនឹងបញ្ចូលដង្កៀបតូចមួយចូលទៅក្នុងស្នាមវះនៅលើស្បែកក្បាល។ វេជ្ជបណ្ឌិតនឹងបន្ធូរ និងបំបែកជាលិកាចេញពីតំបន់កណ្តាល និងឆ្អឹងថ្ងាសពីរសងខាង។ តាមរយៈការវះកាត់ត្រង់សៀតផ្កា វេជ្ជបណ្ឌិតនឹងលើកជាលិកាក្នុងសៀតផ្កាឡើង។ លទ្ធផល ជាលិកានៅតំបន់ចិញ្ចើមនឹងត្រូវបានលើកឡើង និងបំបាត់ស្នាមជ្រួញនៅលើថ្ងាស។.

 

បំបាត់ស្នាមជ្រួញនៅចន្លោះចិញ្ចើម.

 

ការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូបអាចដោះស្រាយសាច់ដុំផ្សេងៗនៅផ្នែកខាងលើផ្ទសមុខ នោះគឺសាច់ដុំថ្ងាស និងសាច់ដុំចិញ្ចើម។ វេជ្ជបណ្ឌិតនឹងបំបែកចេញ និងកែសម្រួលសាច់ដុំក្នុងតំបន់នោះដោយមិនប៉ះពាល់ដល់មុខងារសាច់ដុំឡើយ។ លទ្ធផល ស្នាមជ្រួញនៅចន្លោះចិញ្ចើមនឹងត្រូវបាត់។.

 

phá nếp giữa 2 chân mày căng da trán

 

លើកទីតាំងចិញ្ចើមដោយ Endotine.

 

វេជ្ជបណ្ឌិតនឹងលើកចិញ្ចើមទៅទីតាំងខ្ពស់ជាងដោយការផ្សាំជាលិកា endotine (វត្ថុធាតុជីវសាស្រ្ត) ទៅក្នុងឆ្អឹងថ្ងាស ហើយបណ្តាធ្មេញតូចៗនៃ endotine នឹងរក្សាទីតាំងចិញ្ចើមនៅកន្លែងដែលខ្ពស់ជាងតាមបំណង។ វិធីសាស្រ្តនេះជួយឱ្យអ្នកមានស្បែកថ្ងាសរលោង និងទីតាំងចិញ្ចើមថ្មីក្មេងជាង។.

 

ដេរស្បែកក្នុងការវះកាត់បន្តឺងស្បែកថ្ងាសដោយអង់ដូស្កូប ឬការព្យួរចិញ្ចើមដោយអង់ដូស្កូប.

 

វេជ្ជបណ្ឌិតនឹងប្រើអំបោះដេរមិនរលាយដើម្បីដេរស្នាមវះ។.

 

ថែទាំក្រោយពីធ្វើការវះកាត់បន្តឺងស្បែកថ្ងាសដោយអង់ដូស្កូប ឬការព្យួរចិញ្ចើមដោយអង់ដូស្កូប.

 

អាចស្អំត្រជាក់ ឬប្រើថ្នាំបំបាត់ការឈឺចាប់ដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។ អ្នកគួរគេងដោយលើកក្បាលឡើងខ្ពស់ក្រោយវះកាត់ វានឹងអាចជួយកាត់បន្ថយស្នាមជាំ និងហើម ហើយអំបោះនឹងត្រូវបានកាត់ចេញក្រោយពី ៧ថ្ងៃ។.

 

ការព្យួរចិញ្ចើមដោយអង់ដូស្កូប ឬបន្តឺងស្បែកថ្ងាសដោយអង់ដូស្កូប.

 

អ្នកនឹងឃើញច្បាស់លទ្ធផលភ្លាមៗក្រោយពីបានការវះកាត់  អ្នកនឹងមានស្លាកស្នាមតូតែស្លាកស្នាមទាំងនេះនឹងត្រូវគ្របជិតដោយសក់របស់អ្នក។ ការបន្តឹងស្បែកថ្ងាសនឹងជួយកាត់បន្ថយស្នាមជ្រួញថ្ងាស បំបាត់ស្នាមជ្រួញនៅចន្លោះចិញ្ចើម និងលើកទីតាំងចិញ្ចើមឡើងដើម្បីកាត់បន្ថយការធ្លាក់ត្របកភ្នែក។ ធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ។.

 

* លទ្ធផលដែលសម្រេចបានក៏អាស្រ័យលើរាងកាយរបស់មនុស្សម្នាក់ៗផងដែរ។.

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

ព័ត៌មានដែលបានមើលច្រើនបំផុត

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Mới đây, màn đáp trả antifan của Á hậu Nguyễn Hà
Hoa hậu Hương Giang công khai nâng ngực sửa lại

Hoa hậu Hương Giang công khai nâng ngực sửa lại

Hương Giang là nàng hậu luôn rất được lòng công
Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Bệnh viện thẩm mỹ Việt Mỹ do Giám đốc bác sĩ
Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là phương pháp phẫu thuật thẩm mỹ
Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bơm mông (Nâng mông bằng mỡ tự thân) là

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ