ការវះកាត់កាត់សុដន់សម្រាប់អ្នកប្តូរភេទពីស្រ្តីទៅបុរស

ការវះកាត់កាត់សុដន់សម្រាប់អ្នកប្តូរភេទពីស្ត្រីទៅបុរស

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទុងច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

ការវះកាត់កាត់សុដន់សម្រាប់អ្នកប្តូរភេទពីស្រ្តីរីទៅបុរស ឬ ការវះកាត់យកកន្សោមដើមទ្រូងចេញ ជាប្រភេទវះកាត់យកក្រពេញទឹកដោះចេញសម្រាប់អ្នកដែលចង់រស់តាមភេទពិតរបស់ខ្លួន ។ លើសពីនោះ ការវះកាត់កាត់សុដន់សម្រាប់អ្នកប្តូរភេទពីស្ត្រីទៅបុរស ក៏អាចជាជំហានមួយក្នុងការព្យាបាលជំងឺធ្លាក់ទឹកចិត្ត ដែលបង្កឡើងដោយភាពមានតម្រូវការបញ្ចេញភេទពិតរបស់ខ្លួន (Gender Dysphoria)។

 

ការវះកាត់នេះអនុវត្តឡើងដោយវេជ្ជបណ្ឌិតវះកាត់កែសម្ផស្សដែលមានជំនាញ និងបទពិសោធន៍ដ៏ខ្ពស់។

 

តើមានវិធីសាស្ត្រប៉ុន្មានយ៉ាងដើម្បីអនុវត្តបច្ចេកទេសការវះកាត់នេះ ?

 

ជាមធម្មតា ការវះកាត់ក្រពេញទឹកដោះនឹងមានរយៈពេលពី 1,5 ទៅ 5 ម៉ោង អាស្រ័យទៅលើទំហំនៃក្រពេញទឹកដោះ រង្វង់ចុងសុដន់ និងចុងសុដន់។ វិធីសាស្រ្តដើម្បីវះកាត់សុដន់ត្រូវបានអនុវត្តជាចម្បងសម្រាប់អ្នកប្តូរភេទពីស្ត្រីទៅបុរស ដូចជាការវះកាត់រន្ធគន្លឹះ (Keyhole) គែមរង្វង់ចុងសុដន់ (periareolar) និងការវះកាត់តាមបណ្តោយផ្នត់ក្រោមសុដន់ទាំងពីរ (double incision)។

 

យើងអាចមើលរូបភាពខាងក្រោមបន្ថែម ដើម្បីយល់កាន់តែច្បាស់

 

Phẫu thuật vòng một cho người chuyển giới từ nữ sang nam

Phẫu thuật vòng một cho người chuyển giới từ nữ sang nam

 

ការវះកាត់រន្ធគន្លឹះ (Keyhole)

 

ការវះកាត់នេះសម្រាប់ត្រឹមតែអ្នកដែលមានសុដន់តូចខ្លាំង (cup A) ស្បែកសុដន់រឹងមាំ និងអាចអនុវត្តគ្នុងរយៈពេលពី 1,5 ទៅ 3 ម៉ោង។ វេជ្ជបណ្ឌិតនឹងវះស្បែកនៅពាក់កណ្តាលគែមខាងក្រោមរង្វង់ចុងសុដន់ ហើយយកក្រពេញទឹកដោះទាំងមូលចេញមកតាមបន្ទាប់នេះ។

 

គុណសម្បត្តិ៖

- ស្នាមវះតូចបំផុត ដូច្នេះប្រសិទ្ធភាពសម្ផស្សបានខ្ពស់។ 

- រក្សាបានរម្មណ៍ក្បាលសុដន់បានល្អជាងវិធីផ្សេងៗ។

- ពេលវេលានៃការវះកាត់ និងពេលវេលាជាសះស្បើយឡើងវិញបានលឿន។

 

គុណវិបត្តិ៖

- អ្នកដែលមានក្រពេញទឹកដោះធំ និងស្បែកយារសណ្តាយ មិនអាចអនុវត្តបច្ចេកទេសនេះបានទេ។ 

- មិនអាចដោះស្រាយបានបញ្ហានៃរង្វង់ចុងសុដន់បែបធំ។

 

ការវះកាត់តាមគែមរង្វង់ចុងសុដន់ (periareolar)

 

ការវះកាត់នេះត្រូវបានអនុវត្តសម្រាប់អ្នកដែលមានក្រពេញទឹកដោះកម្រិតមធ្យម (cup A និង cup B) និងការបត់បែនស្បែកនៅល្អ។ ស្នាមវះរាងជារង្វង់ ត្រូវបានវះនៅជុំវិញរង្វង់ចុងសុដន់ ដើម្បីយកក្រពេញចេញមកខាងក្រៅ។

 

បន្ទាប់មក ស្នាមវះរាងជារង្វង់ធំជាងបានបង្កើតឡើង ដើម្បីយកស្បែកដែលសល់ចេញមកក្រៅវិញ។ ស្បែកត្រូវបានអូសទាញទៅកណ្តាលប្រៀបដូចជាការទាញខ្សែដើម្បីចងថង់។ ស្នាមវះបញ្ឈរមួយទៀតដែលនៅខាងក្រោមរង្វង់ចុងសុដន់បានបង្កើតឡើង ដើម្បីឱ្យការយកស្បែកដែលសល់នៅពេលដែលស្បែកយារសណ្តាយច្រើន។ ការវះកាត់នេះអាចមានរយៈពេលពី ៣ ទៅ ៥ ម៉ោង។

 

គុណសម្បត្តិ៖

- ករណីភាគច្រើន អារម្មណ៍នៃក្បាលសុដន់បានរក្សាដូចធម្មតា។

- ដោះស្រាយបានស្ថានភាពនៃស្បែកសល់នៅជុំវិញរង្វង់ចុងសុដន់។ 

- ស្នាមវះគឺនៅតាមគែមរង្វង់ចុងសុដន់ ដូច្នេះប្រសិទ្ធភាពសម្ផស្សគឺបានល្អ។

 

គុណវិបត្តិ៖

- មិនអាចអនុវត្តលើអតិថិជនដែលមានក្រពេញទឹកដោះធំ និងយារធ្លាក់ច្រើនបានទេ។

 

ការវះកាត់តាមបណ្តោយផ្នត់ក្រោមសុដន់ទាំងពីរ (double incision)

 

ការវះកាត់នេះច្រើនតែរួមផ្សំវះក្បាលសុដន់និងរង្វង់ចុងសុដន់ បានអនុវត្តនៅលើអតិថិជនដែលមានក្រពេញសុដន់ធំ (cup C ឬធំជាងនេះ) ហើយទីតាំងចុងសុដន់និងរង្វង់ចុងសុដន់ គឺទាបជាងផ្នត់ក្រោមសុដន់ ហើយយារធ្លាក់ច្រើន។ ជាធម្មតា គ្រូពេទ្យវះកាត់យកស្បែក ខ្លាញ់ និងក្រពេញទឹកដោះចេញក្នុងរយៈពេលប្រហែល 3 ទៅ 4 ម៉ោង។ 

 

ចុងសុដន់និងរង្វង់ចុងសុដន់របស់អតិថិជន នឹងបានកាត់ចេញ និងបង្កើតរូបរាងដូចចុងសុដន់និងរង្វង់ចុងសុដន់របស់បុរស ហើយយកដាក់ទៅទីតាំងថ្មី។

 

គុណសម្បត្តិ៖

- ក្រពេញស្បែក និងក្រពេញទឺកដោះ ត្រូវបានកាត់ចេញយ៉ាងម៉ត់ចត់ជាងវិធីសាស្ត្រផ្សេងនៅខាងលើ ដូច្នេះអនុវត្តចំពោះអតិថិជនដែលមានសុដន់ធំ និងស្បែកយារធ្លាក់។ 

- វះកាត់គួបផ្សំនិងបង្កើតរូបរាងរង្វង់ចុងសុដន់ នាំមកនូវប្រសិទ្ធិភាពបង្កើតរូបរាងបានល្អ។

 

គុណវិបត្តិ

- ស្នាមវះវែង ងាយស្រួលឲ្យបន្សល់មានស្លាកស្នាមអាក្រក់។ 

- អាចមានការកាត់បន្ថយអារម្មណ៍នៃរង្វង់ចុងសុដន់។

 

តើផលវិបាកអ្វីខ្លះអាចនឹងកើតឡើង ?

 

ដូចការវះកាត់ផ្សេងទៀតដែរ ការវះកាត់យកក្រពេញទឹកដោះចេញ នៅតែមានហានិភ័យនៃការហូរឈាម ការឆ្លងមេរោគ និងប្រតិកម្មមិនល្អចំពោះការប្រើថ្នាំស្ពឹក។ ផលវិបាកដែលអាចកើតមានផ្សេងទៀតរួមមាន៖

 

- មុខរបួសមិនជាសះស្បើយ។ 

- ការផ្ដុំសេរ៉ូម (seroama)។ 

- ការផ្ដុំឈាម (hematoma)។ 

- Necrosis ជាលិកា ជាពិសេសជាលិកាចុងសុដន់។ 

- បង្កើតស្លាកស្នាមអាក្រក់។ 

- មិនពេញចិត្តនឹងលទ្ធផលក្រោយការវះកាត់។ 

- គ្មានតុល្យភាពរវាងសុដន់សងខាង។

 

តើអតិថិជនត្រូវនឹងរៀបចំអ្វីខ្លះ មុនពេលវះកាត់ ?

ការវះកាត់កាត់សុដន់សម្រាប់អ្នកប្តូរភេទពីស្ត្រីទៅបុរស សម្រាប់តែអតិថិជនអាយុលើសពី 18 ឆ្នាំប៉ុណ្នោះ។

 

ការព្យាបាលដោយអរម៉ូន (Hormone theraphy) មិនបានអនុសាសន៍មុនពេលវះកាត់នោះទេ។

 

ក្នុងករណីខ្លះការរង់ចាំសាច់ដុំដើមទ្រូងរើកធំ បន្ទាប់ពីបានព្យាបាលដោយថ្នាំ testosterone នឹងផ្តល់លទ្ធផលវះកាត់ល្អបំផុត។ ប្រសិនបើអតិថិជនកំពុងបានព្យាបាលដោយថ្នាំ testosterone អតិថិជននឹងបានធ្វើតេស្តឈាមដើម្បីមើលថាតើកម្រិត Testosterone ស្ថិតក្នុងកម្រិតដែលអាចទទួលយកបានដែរឬទេ។

 

មុនពេលវះកាត់ វេជ្ជបណ្ឌិតនឹងផ្តល់ឱ្យអតិថិជននូវជម្រើស និងលទ្ធផលអាចទទួលបានក្រោយការវះកាត់។ វេជ្ជបណ្ឌិតក៏នឹងផ្តល់ព័ត៌មានអំពីការប្រើថ្នាំស្ពឹក តំបន់វះកាត់ និងនីតិវិធីថែទាំក្រោយការវះកាត់ ដែលអាចត្រូវបានអនុវត្តនៅពេលចាំបាច់។

 

អតិថិជនត្រូវអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតមុនពេលវះកាត់ មានការអនុសាសន៍អំពីរបបអាហារ បញ្ឈប់ជក់បារី និងការកែសម្រួលថ្នាំដែលអតិថិជនកំពុងប្រើប្រាស់។

 

 

អ្វីៗដែលអតិថិជនគួរដឹងមុនពេលវះកាត់

 

- ត្រូវតែពិភាក្សាអំពីគោលដៅ និងការចង់បានរបស់អតិថិជនជាមួយគ្រូពេទ្យវះកាត់។ 

- ពិភាក្សាជាមួយគ្រូពេទ្យវះកាត់ អំពីបច្ចេកទេសកាត់បន្ថយស្លាកស្នាម។

- ត្រៀមខ្លួនដើម្បីចែករំលែកប្រវត្តិគ្រួសាររបស់ខ្លួន អំពីជំងឺមហារីកសុដន់ជាមួយគ្រូពេទ្យវះកាត់។ 

- អតិថិជនវះកាត់គួរតែធ្វើការពិនិត្យស្ទៀបសុដន់ខ្លួនឯងជាប្រចាំ មុននិងក្រោយពេលវះកាត់។ 

- ត្រូវប្រាកដថាមានការពិនិត្យមហារីកសុដន់ មុនពេលវះកាត់។

 

ដំណើរការជាសះស្បើយឡើងវិញក្រោយការវះកាត់

 

ពេលវេលានៃការជាសះស្បើយឡើងវិញគឺខុសគ្នាពីមនុស្សម្នាក់ៗ។ ជាធម្មតាអតិថិជនអាចត្រឡប់ទៅធ្វើការឬទៅសាលាវិញប្រហែល 2 សប្តាហ៍ ក្រោយពីការវះកាត់។

 

ដើម្បីកំណត់ការបង្កើតផ្ដុំសេរ៉ូម (seroama) ក្រោយពីការវះកាត់ វេជ្ជបណ្ឌិតនឹងដាក់បំពង់តូចមួយទៅក្នុងដើមទ្រូងនីមួយៗ ដើម្បីឱ្យសារធាតុរាវ (សេរ៉ូម) នេះហូរចេញ ហើយជាធម្មតាបំពង់ទាំងនេះនឹងបានដកចេញនៅពេលដែលគ្រូពេទ្យវាយតម្លៃអ្វីៗទាំងអស់មានស្ថេរភាពឡើងវិញ។

 

ថ្ងៃទី 1 និងទី 2 នៃការជាសះស្បើយ ជាធម្មតាគឺមានអារម្មណ៍មិនស្រួលបំផុត។ ភាពមិនស្រួលនេះអាចជាលទ្ធផលនៃការថ្នាំស្ពឹកអស់មានប្រសិទ្ធិភាព ព្រមទាំងបង់រុំរឹតបន្តឹងឬអាវទ្រនាប់វះកាត់ធ្វើឱ្យតឹងលើស្នាមរបួស ឬលើបំណែកនៃស្បែកយកមកដាក់។

 

ដើម្បីធានាថាមិនមានសម្ពាធបន្ថែមលើកន្លែងវះកាត់ អតិថិជនត្រូវតែដេកក្រឡាប់ យ៉ាងហោចណាស់មួយសប្តាហ៍ដំបូងក្រោយពីការវះកាត់។

 

ប្រហែល 10 ថ្ងៃក្រោយពីការវះកាត់ អតិថិជននឹងធ្វើការណាត់ជួបជាមួយគ្រូពេទ្យវះកាត់ ដើម្បីកាត់ចេសក្រោយការវះកាត់។

 

ជាធម្មតាការហើមនឹងស្រកក្នុងរយៈពេល 2 ឬ 3 សប្តាហ៍ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ដំណើរការនេះអាចចំណាយពេលរហូតដល់ 3-4 ខែ។

 

ស្បែកក្បាលសុដន់ក្រោយការវះកាត់ អាចមានពណ៌ខ្មៅនៅដំណាក់កាលដំបូង ប៉ុន្តែនឹងបាត់ទៅវិញបន្ទាប់ពីស្បែកថ្មីត្រូវបានផ្លាស់ប្តូរ។ ប្រសិនបើមានការឡើងក្រហម ហើម ដំបៅ ឬខ្ទុះ អ្នកគួរតែត្រឡប់មកជួបវេជ្ជបណ្ធិតភ្លាមៗ ដើម្បីព្យាបាលឱ្យបានឆាប់ៗ។

 

អតិថិជនគួរតែប្រុងប្រយ័ត្ន កុំលើកដៃឡើងខ្ពស់ជាងក្បាល យ៉ាងហោចណាស់ 2 ទៅ 3 សប្តាហ៍ក្រោយពីការវះកាត់។ ចលនាដូចជាការឈានដៃ និងលើកដៃអាចបង្កើនស្លាកស្នាមបន្ថែម។ បន្ទាប់ពី ៦ ឬ ៨ សប្តាហ៍ អតិថិជនជាធម្មតាអាចបន្តការធ្វើលំហាត់ប្រាណ ការលើកឈានដៃ និងរត់ទៅវិញទៅមក។

 

ការថែទាំក្រោយពេលវះកាត់.

អ្នកមិនគួរងូតទឹករហូតដល់ពេលមក check up វិញ ពេលដែលបង់រុំបានយកចេញ។ ប្រើកន្សែងទន់ៗ និងងូតទឹកជាមួយអេប៉ុង (sponge) ជាវិធីយ៉ាងល្អនិងងាយស្រួលបំផុតក្នុងការរក្សាអនាម័យ ខណៈពេលដែលអ្នករង់ចាំជាសះស្បើយឡើងវិញ។

 

ស្អំទឹកកកសម្រាប់រយៈពេល ២ ថ្ងៃដំបូងក្រោយពីការវះកាត់។ មនុស្សភាគច្រើនជួបប្រទះការហើម និងស្នាមជាំក្រោយពីការវះកាត់ ប៉ុន្តែកម្រិតនៃការហើម និងស្នាមជាំខុសគ្នាយ៉ាងច្រើន។ ការស្អំទឹកកកអាចជួយកាត់បន្ថយការរលាក និងបំបាត់ការឈឺចាប់។

 

មិនអាចលើកអ្វីៗឬហាត់ប្រាណខ្លាំងនោះទេ។ មិនត្រូវលើកអ្វីដែលធ្ងន់ជាង 5 គីឡូក្រាម ក្នុងអំឡុងពេល 2 សប្តាហ៍ដំបូងនោះទេ។ អតិថិជននឹងអាចបន្តការធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការដើរទៅវិញទៅមក។ អាចដើរបានភ្លាមៗនៅពេលដែលមានអារម្មណ៍ធូរស្រាលឡើងវិញ។ គ្រាន់តែចំណាំថា ប្រយ័ត្នកុំធ្វើអ្វីដែលធ្វើឱ្យចង្វាក់បេះដូងលឿនជាងធម្មតា។

 

ថែរក្សាខ្លួនឱ្យបានល្អ។ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីពន្លឿនដំណើរការជាសះស្បើយឡើងវិញដូចជា សម្រាក ញ៉ាំអាហារឱ្យបានត្រឹមត្រូវ និងត្រូវជៀសវាងការជក់បារី និងគ្រឿងស្រវឹង។

 

ប្រើវិធីដើម្បីព្យាបាលស្លាកស្នាម។ ស្នាមវះអាចមានពណ៌ក្រហមនៅក្នុងដំណាក់កាលដំបូង ហើយបាតុភូតនេះគឺជារឿងធម្មតារបស់រាងកាយ ក្រោយពីមុខរបួសជាសះស្បើយឡើងវិញ។

 

ការព្យាបាលស្លាកស្នាមដោយគ្មានវេជ្ជបញ្ជាក៏អាចបង្កើនល្បឿននៃការជាសះស្បើយ និងកាត់បន្ថយស្លាកស្នាម និងក្រហមផងដែរ។ អតិថិជនអាចប្រើបំណះស៊ីលីកុន ដើម្បីរឹតបង្ហាប់មុខរបួសជាបន្តបន្ទាប់ ដើម្បីជៀសវាងស្លាកស្នាមប៉ោង ក្នុងរយៈពេល 3 ខែ។ ប្រសិនបើស្លាកស្នាមប៉ោងបានបង្កើតឡើងរួចហើយ អតិថិជនអាចត្រឡប់មកពិនិត្យវិញ ដើម្បីឲ្យគ្រូពេទ្យចាក់ថ្នាំព្យាបាលស្លាកស្នាមប៉ោងទាំងនេះ។

 

* លទ្ធផលដែលទទួលបានគឺអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗក្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ