តើការបន្តឹងស្បែកមុខទាំងស្រុង ដែលគេស្គាល់ថាជា Mega Facelift គឺជាអ្វី ?

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា
បន្តឹងស្បែកមុខទាំងស្រុង គឺជាវិធីសាស្ត្របន្តឹងស្បែកមុខដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះ។ ស្បែក និងរចនាសម្ព័ន្ធនៅក្រោមស្បែក មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពស្រស់ស្អាតទាំងមូលនៃផ្ទៃមុខ។ ភាពក្មេងវ័យ ភាពចាស់ទុំនៃស្បែក និងរចនាសម្ព័ន្ធនៅក្រោមស្បែកនៃផ្ទៃមុខអាចផ្លាស់ប្តូរតាមពេលវេលា។ ភាពចាស់ទុំនឹងធ្វើឱ្យស្បែកមុខមានភាពជ្រីវជ្រួញ និងយារធ្លាក់ ហើយជាធម្មតាបង្កើតឡើងក្រោយអាយុ 35 ឆ្នាំ។




តើគួរជ្រើសរើសវិធីសាស្ត្របន្តឹងស្បែកមុខមួយណា ?
ភាពចាស់អាចត្រូវបានសម្គាល់ឃើញនៅក្នុងតំបន់នីមួយៗនៃផ្តៃមុខ (ថ្ងាស ថ្ពាល់ តំបន់សៀតផ្កា ចង្កា និងក) ឬនៅលើផ្តៃមុខទាំងមូល។ ការវះកាត់បន្តឹងស្បែកមុខនឹងជួយកាត់បន្ថយភាពជ្រីវជ្រួញ និងជួយស្តារឡើងវិញភាពក្មេងវ័យនៃផ្ទៃមុខ។
អាស្រ័យលើកម្រិត និងតំបន់ដែលមានភាពចាស់នៃស្បែក វេជ្ជបណ្ឌិតវះកាត់នឹងជ្រើសរើសវិធីសាស្ត្របន្តឹងស្បែកមុខទាំងស្រុង ឬតាមទីតាំងដោយសមរម្យ ដើម្បីនាំមកនូវលទ្ធផលដ៏ស្រស់ស្អាតចំពោះផ្ទៃមុខរបស់អ្នក។

កាយវិភាគសាស្ត្ររបស់មុខ

ហេតុអ្វីត្រូវចាំបាច់បន្តឹងស្បែកមុខ?
ផ្ទៃមុខមានកាយវិភាគសាស្ត្រដូចជា ស្បែក ខ្លាញ់ និងសាច់ដុំដែលមាននៅលើឆ្អឹងមុខ។ ប្រព័ន្ធនៃ collagen សាច់ដុំ និងខ្លាញ់ក្រោមស្បែក តែងតែផ្លាស់ប្តូរតាមពេលវេលា។ ក្រោមឥទិ្ធពលនៃពន្លឺព្រះអាទិត្យ និងកត្តាផ្សេងៗទៀតដូចជាអាយុ ការ stress ជាដើម។ ស្បែក និងជាលិការក្រោមស្បែកនឹងបាត់បង់ភាពបត់បែនបន្តិចម្តងៗ ប្រែជារលុង និងយារធ្លាក់ បង្កើតជាតំបន់ប្រហោង និងស្នាមជ្រួញនៅលើផ្ទៃមុខ។
ទីតាំងដើម្បីអនុវត្តបន្តឹងស្បែកមុខ
មានទីតាំងដើម្បីបន្តឹងស្បែកមុខជាច្រើន ដែលប្រភេទបន្តឹងស្បែកមុខនីមួយៗអាចធ្វើបាននៅតំបន់ផ្សេងៗគ្នានៅលើផ្ទៃមុខ។
បន្តឹងស្បែកមុខនៅតំបន់ខាងលើ (បន្តឹងស្បែកថ្ងាស) មានគោលបំណងធ្វើឱ្យតំបន់ថ្ងាសមានភាពស្រស់ថ្លាឡើងវិញ។
បន្តឹងស្បែកមុខនៅតំបន់កណ្តាល មានគោលបំណងធ្វើឱ្យតំបន់សៀតផ្កា និងថ្ពាល់មានភាពស្រស់ថ្លាឡើងវិញ។
បន្តឹងស្បែកមុខនៅតំបន់ខាងក្រោម មានគោលបំណងធ្វើឱ្យចង្កា ក និងជ្រុងថ្គាមមានភាពស្រស់ថ្លាឡើងវិញ។
ការបន្តឹងស្បែកមុខទាំងស្រុង រួមមានការបន្តឹងស្បែកមុខតំបន់នៅកណ្តាល និងការបន្តឹងស្បែកមុខតំបន់ខាងក្រោម។
ការរៀបចំមុនពេលវះកាត់បន្តឹងស្បែកមុខ
- ការវះកាត់បន្តឹងស្បែកមុខមានរយៈពេលប្រហែល 2 ទៅ 3 ម៉ោង។
- វិធីសាស្ត្របន្តឹងស្បែកមុខដោយមិនមានការឈឺចាប់៖ ចាក់ថ្នាំស្ពឹក ឬប្រើថ្នាំសណ្តំ។
ស្នាមវះនៃការបន្តឹងស្បែកមុខទាំងស្រុង

ការបន្តឹងស្បែកមុខទាំងស្រុង ស្នាមវះនៃការបន្តឹងស្បែកមុខទាំងស្រុងគឺនៅតាមបណ្តោយផ្នត់តំបន់សៀតផ្កាដែលលាតសន្ធឹងចុះក្រោមរង្វង់ត្រចៀក និងចូលទៅក្នុងផ្នត់សក់នៃកញ្ចឹងក។ ដូច្នេះស្លាកស្នាមភាគច្រើនត្រូវបានលាក់ទៅក្នុងសក់ ហើយស្លាកស្នាមបន្សល់នៅគឺតូចប៉ណ្នោះ។
ការបំបែកជាលិកា
តាមរយៈស្នាមវះនៃស្បែក វេជ្ជបណ្ឌិតនឹងបំបែកស្បែកចេញពីស្រទាប់ជាលិកាក្រោមស្បែក ហើយយកចេញនិងដេរយ៉ាងតឹងនិងបព្ជាប់ស្រទាប់ SMAS។
ក្នុងករណីត្រូវបន្តឹងស្បែកតំបន់កអំឡុងពេលវះកាត់បន្តឹងស្បែកមុខ វេជ្ជបណ្ឌិតនឹងធ្វើការវះស្នាមតូចមួយនៅខាងក្រោមចង្កា ដែលតាមរយៈនោះសាច់ដុំកអាចត្រូវបានដេរ និងយកចេញជាលិកាដែលយារធ្លាក់។
បន្តឹងស្រទាប់ SMAS សម្រាប់ស្បែកមុខ

SMAS គឺជាស្រទាប់ជាលិកាដែលរួមមានសាច់ដុំនៃមុខ និងជាលិកាភ្ជាប់។ វេជ្ជបណ្ឌិតនឹងលើកនិងដេរស្រទាប់ SMAS យ៉ាងតឹងទៅនឹងរចនាសម្ព័ន្ធខាងក្នុងនៃផ្តៃមុខ ដើម្បីជួយឱ្យសាច់ដុំនៃមុខកាន់តែរឹងមាំ។
បន្តឹងសាច់ដុំក

ស្រដៀងនឹង SMAS វេជ្ជបណ្ឌិតនឹងដេរបន្តឹងសាច់ដុំនៃក និងយកខ្លាញ់ចង្កាចេញ ដើម្បីកាត់បន្ថយការយារធ្លាក់។
ដេរស្នាមវះបន្ទាប់ពីការបន្តឹងស្បែក

វេជ្ជបណ្ឌិតនឹងយកស្បែកសល់ចេញ ហើយដេរស្បែកដោយជេសមិនរលាយ។
ការថែទាំបន្ទាប់ពីការវះកាត់បន្តឹងស្បែកមុខទាំងស្រុង
អ្នកនឹងពាក់មួកឯកទេសសម្រាប់រយៈពេលមួយសប្តាហ៍ ដែលនឹងជួយកាត់បន្ថយការហើម ក៏ដូចជាជួយឱ្យអ្នកមានអារម្មណ៍ស្រួលក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ផ្ទៃមុខនឹងហើម និងជាំ ហើយនឹងថយចុះបន្តិចម្តងៗបន្ទាប់ពីមួយសប្តាហ៍។ ជេសត្រូវបានយកចេញបន្ទាប់ពី 7 ថ្ងៃ។ អ្នកគួរតែជៀសវាងធ្វើការងារធ្ងន់ៗក្នុងរយៈពេលពីរសប្តាហ៍ដំបូង។
លទ្ធផលក្រោយការវះកាត់
ផ្ទៃមុខរបស់អ្នកនឹងប្រែជាមានភាពក្មេងវ័យ និងស្រស់ស្អាតដោយធម្មជាតិបន្ទាប់ពី 2 ទៅ 3 សប្តាហ៍ ហើយស្លាកស្នាមនឹងរលាយបាត់ និងបានលាក់ទៅក្នុងសក់របស់អ្នក។ រួចហើយការបន្តឹងស្បែកមុខជួយកាត់បន្ថយស្នាមជ្រីវជ្រួញលើផ្ទៃមុខ និងករបស់អ្នក ជួយស្តារភាពក្មេងវ័យឡើងវិញដែលអ្នកចង់បាន។
>>> និយាយរួមការបន្តឹងស្បែកមុខគឺជាវិធីសាស្ត្របន្តឹងស្បែកដ៏មានប្រសិទ្ធភាពនាពេលបច្ចុប្បន្ននេះ សម្រាប់អ្នកដែលមានភាពយារធ្លាក់ច្រើននៅផ្ទៃមុខកណ្តាល និងខាងក្រោម។
និន្នាការថ្មីក្នុងការបន្តឹងស្បែកមុខ - ការលើកសាច់ដុំផ្ទៃមុខ៖
ទោះបីជាការបន្តឹងស្បែកមុខទាំងស្រុង ឬការបន្តឹងស្បែកមុខដោយអង់ដូស្កូប គឺជាវិធីសាស្ត្ររឹតបន្តឹងស្បែកដ៏ប្រសើរបំផុតក៏ដោយ ប៉ន្តែសម្រាប់មនុស្សវ័យក្មេងដែលមានអាយុក្រោម 45 ឆ្នាំ ការបន្តឹងស្បែកមុខជាមួយនឹងអំបោះ "Nano Collagen 3D" ឬអំបោះមាស 24K ដែលមិនសូវមានភាពឈ្លានពាន គឺជានិន្នាការថ្មីបង្អស់នៅការលើកសាច់ដុំផ្ទៃមុខតំបន់នៃកណ្តាលរបស់មុខ ជាពិសេសនៅផ្នត់បត់នៃច្រមុះរវាងនិងបបូរមាត់។
* លទ្ធផលដែលទទួលបានគឺអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។