បង្រួមក្បាលសុដន់

បង្រួមក្បាលសុដន់

អ្វីទៅជាការវះកាត់កែសម្ផស្សបង្រួមក្បាលសុដន់? ហើយមានការឈឺចាប់ដែឬអត់ ?

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទុងច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

ការបង្រួមក្បាលសុដន់ គឺជាការវះកាត់កែសម្ផស្សដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ ក្បាលសុដន់គឺជាចំណុចកណ្តាលនៃសុដន់ ដូច្នេះហើយប្រសិនបើក្បាលសុដន់ធំ វែង នឹងធ្វើឱ្យបាត់បង់សម្ផស្សនៃសុដន់ ធ្វើឱ្យស្ត្រីមួយចំនួនមានការខ្មាស់អៀន ហើយបាត់បង់ទំនុកចិត្ត។

 

ការវះបង្រួមក្បាលសុដន់ នឹងជួយឱ្យក្បាលសុដន់របស់អ្នកតូច និងស្រស់ស្អាត ទៅតាមការចង់បានរបស់អ្នក។ ក្បាលសុដន់តូចល្មមនឹងបង្កើនសម្ផស្សនៃសុដន់ ធ្វើឱ្យអ្នកកាន់តែមានការទាក់ទាញ។

 

thu nhỏ đầu ngực

ក្នុងករណីដែលអតិថិជនមានក្បាលសុដន់ធំ ការពង្រីកដើមទ្រូងនឹងអាចត្រូវផ្សំជាមួយនិងបង្រួមក្បាលសុដន់។

 

តើអតិថិជនណាខ្លះ ត្រូវការវះកាត់បង្រួមក្បាលសុដន់

 

- ស្ត្រីមានក្បាលសុដន់ធំពីធម្មជាតិ។ 

- ស្ត្រីមានក្បាលសុដន់ធំដោយសារការសម្រាលកូន និងការរួមភេទប្តី ប្រពន្ធ។

 

វិធីសាស្ត្របង្រួមក្បាលសុដន់ គឺជាការវះកាត់ដ៏សាមញ្ញនិងងាយស្រួល ហើយមិនបណ្តាលឱ្យបាត់បង់អារម្មណ៍នៃក្បាលសុដន់នោះឡើយ។

 

ការបង្រួមក្បាលសុដន់ គឺជាវិធីសាស្ត្រមួយដែលយកតែផ្នែកនៃជាលិកា និងស្បែកដែលសល់ចេញពីក្បាលសុដន់ប៉ុណ្ណោះ។ សរសៃប្រសាទដែលគ្រប់គ្រងអារម្មណ៍នៃក្បាលសុដន់ ត្រូវបានប្រមូលផ្តុំនៅជើងនៃក្បាលសុដន់ នឹងបែងចែកទៅជាណឺរ៉ូនញ្ញាណ (sympathetic nerve cells) ដ៏ច្រើននៅក្បាលសុដន់។

 

ដូច្នេះហើយ នៅពេលបង្រួមក្បាលសុដន់ គ្រូពេទ្យមិនកាត់តាមក្រោមក្បាលសុដន់នោះទេ គឺគ្រាន់តែយកស្បែក និងជាលិកាដែលសល់នៃក្បាលសុដន់ចេញប៉ុណ្ណោះ។ ជាលិកា និងស្បែកដែលនៅសេសសល់នៃក្បាលសុដន់ នៅតែបានគ្រប់គ្រងដោយសរសៃប្រសាទញ្ញាណនៅជើងក្បាលសុដន់។ ដូច្នេះការវះបង្រួមក្បាលសុដន់ មិនប៉ះពាល់ដល់អារម្មណ៍នៃក្បាលសុដន់នោះទេ។

 

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីវះកាត់បង្រួមក្បាលសុដន់ ក្បាលសុដន់នៅតែអាចដុះធំឡើងវិញបាន ដោយសារការឱ្យកូនបំបៅទឹកដោះ ឬការរួមភេទប្តីប្រពន្ធ។ ដូច្នេះការបង្រួមក្បាលសុដន់អាចត្រូវបានអនុវត្តច្រើនដងដោយមិនបណ្តាលឱ្យបាត់បង់អារម្មណ៍នៃក្បាលសុដន់។

 

ក្រៅពីនោះ ការវះកាត់បង្រួមក្បាលសុដន់ បានអនុវត្តដោយការប្រើថ្នាំស្ពឹកលើក្បាលសុដន់ ។ ពេលវេលាវះកាត់គឺខ្លី ពី 15 ទៅ 20 នាទី។ ហើយការវះកាត់បង្រួមក្បាលសុដន់គឺគ្រាន់តែជាការវះកាត់ដើម្បីយកស្បែក និងជាលិកាដែលសល់ចេញ ដូច្នេះមិនមានការឈឺចាប់នោះទេ។

* លទ្ធផលដែលទទួលបានគឺអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។.

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ