បន្ទាបឆ្អឹងថ្ពាល់

វះកាត់បន្ទាបឆ្អឹងថ្ពាល់គឺជាអ្វី?

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

ការវះកាត់វះបន្ទាបឆ្អឹងថ្ពាល់ គឺជាការវះកាត់កែឆ្អឹងតំបន់ថ្ពាល់ដែលលយចេញខ្ពស់ឱ្យទាបចុះពី 0,5 - 2 cm ដើម្បីជួយឱ្យផ្ទៃមុខកាន់តែមានសភាពនារី មានតុល្យភាព និងចុះសម្រុងជាង។

 

វិធីសាស្ត្រនេះ ត្រូវបានអនុវត្តតាមរយៈស្នាមវះនៅក្នុងមាត់ រួមជាមួយនឹងស្នាមវះមួយប្រហែល 1 cm នៅខាងក្រៅតំបន់ជើងសក់ខាងមុខត្រចៀកដើម្បីងាយស្រួលក្នុងការលាក់ស្នាមវះ។ វេជ្ជបណ្ឌិតនឹងវះកាត់បំបែកបង្កើតលំហ ហើយធ្វើឲ្យចុះទាបថ្ពាល់ខាងក្នុងនិងខាងក្រៅដើម្បីបង្កើតតុល្យភាព ចុះសម្រុងសម្រាប់ផ្ទៃមុខ។

 

ការវះកាត់បន្ទាបឆ្អឹងថ្ពាល់នៅមន្ទីរពេទ្យកែសម្ផស្ស Viet My មានអ្វីខុសប្លែកពីគេ ?

 

- មានសុវត្ថិភាពទាំងស្រុង ។

- ការវះកាត់ត្រូវបានអនុវត្តយ៉ាងឆាប់រហ័សប្រហែល 45-60​ នាទី។

- លទ្ធផលមានស្ថេរភាព រកា្សបានជារៀងរហូត។

 

តើអ្នកណាខ្លះដែលគួរធ្វើការវះកាត់បន្ទាបឆ្អឹងថ្ពាល់ ?

 

+ អ្នកមានឆ្អឹងថ្ពាល់ខ្ពស់។

 

+ អ្នកមានមុខគ្រើម។

 

+ អ្នកមានឆ្អឹងថ្គាមមុខដែលមានការលូតលាស់ពេញលេញហើយ ចង់កែទម្រង់មុខដើម្បីមានផ្ទៃមុខស្អាតជាងមុន។

 

គុណសម្បត្តិនៃបច្ចេកវិទ្យាបន្ទាបឆ្អឹងថ្ពាល់

 

+ ថ្ពាល់មានតុល្យភាព ផ្ទៃមុខគួរឱ្យចាប់អារម្មណ៍ក្រោយពីបានអនុវត្ត។

 

+ មានសុវត្ថិភាពខ្ពស់ព្រោះវិធីសាស្ត្រនេះត្រូវបានអនុវត្តតាមបច្ចេកទេសទំនើប។

 

+ ស្នាមវះនៅក្នុងមាត់ និងតំបន់សក់ខាងមុខត្រចៀក ដូច្នេះមើលមិនឃើញស្លាកស្នាម និងតិចមានការឈឺចាប់។

 

+ ប្រសិទ្ធភាពកែសម្ផស្សបានយូអង្វែងរ។ ពេលវេលាជាសះស្បើយឡើងវិញនៃការវះកាត់ដើម្បីចុះទាបថ្ពាល់ គឺលឿនគួរសម។

 

ដំណើការនៃការវះកាត់បន្ទាបឆ្អឹងថ្ពាល់

 

- ជំហានទី១៖  វេជ្ជបណ្ឌិតនឹងពិនិត្យ និងប្រឹក្សាយោបល់ដោយផ្ទាល់ជាមួយអតិថិជន។ អាស្រ័យលើភាពខ្វះខាតនៃឆ្អឹងថ្ពាល់ វេជ្ជបណ្ឌិតនឹងអនុវត្តបច្ចេកទេសសមស្របដើម្បីស្តារឡើងវិញនៅកម្ពស់ឆ្អឹងថ្ពាល់។

 

- ជំហានទី២៖ ពិនិត្យសុខភាព និងធ្វើតេស្តទូទៅមុនពេលវះកាត់។

 

- ជំហានទី៣៖ ធ្វើការវះកាត់។

 

+ ប្រើថ្នាំសន្លប់ទូទាំងខ្លួន ហើយកំចាត់មេរោគតំបន់វះកាត់។

+ វះមួយបន្ទាត់ត្រង់ថ្គាមខាងលើក្នុងមាត់ដើម្បីបំបែកបង្កើតលំហ និងវះស្នាមមួយខាងក្រៅក្បែជើងសក់ខាងមុខត្រចៀកប្រហែល 1 cm ។

+ អនុវត្តបច្ចេកទេសវះកាត់បន្ទាបថ្ពាល់ ដោយម៉ាស៊ីនកាត់ ដាប់ឆ្អឹងថ្ពាល់ដោយសុវត្ថិភាព។

+ ដេរស្នាមវះក្នុងមាត់ និងតំបន់ជើងសក់ខាងក្រៅ។

 

- ជំហានទី៤៖ ទទួលទានថ្នាំតាមវេជ្ជបញ្ជា ទៅពិនិត្យឡើងវិញតាមកាលវិភាគ និងថែទាំស្នាមវះឱ្យបានត្រឹមត្រូវ។

 

 

អតិថិជនមុន និងក្រោយពេលលើកខ្ទង់ច្រមុះ លើកទម្រង់ចង្កា វះកាត់ដើម្បីចុះទាបឆ្អឹងថ្ពាល់ ។

 

តើការវះកាត់បន្ទាបឆ្អឹងថ្ពាល់ មានភាពឈឺចាប់ដែរឬទេ ?

 

- វេជ្ជបណ្ឌិតនឹងប្រើថ្នាំសន្លប់ដោយមិនមានអារម្មណ៍ដើម្បីធានាថាអ្នកជំងឺនឹងគ្មានការឈឺចាប់ ឬពិបាកទ្រាំក្នុងអំឡុងពេលវះកាត់។

 

តើការវះកាត់បន្ទាបថ្ពាល់ អាចមានហានិភ័យអ្វីខ្លះ ?

 

- ដូចការវះកាត់ខ្នាត់ធំៗផ្សេងទៀត ហានិភ័យអាចជួបគឺមុខរបួសហូរឈាម និងមានភាពប្រតិកម្មផលប៉ះពាល់របស់ថ្នាំសន្លប់។ មួយចំនួនតូចអាចមានការឆ្លងមេរោគ យូរជាសះឡើងវិញ ការខូចខាតសរសៃប្រសាទ ផ្ទៃមុខមិនមានតុល្យភាពក្រោយការវះកាត់ ប៉ុន្តែអត្រាហានិភ័យទាំងនេះគឺទាបបំផុតយោងតាមស្ថិតិគឺតិចជាង ១% ។

 

- ប៉ន្តែនៅមន្ទីរពេទ្យកែសម្ផស្ស Viet My ដោយបទពិសោធន៍ជាច្រើនឆ្នាំរបស់វេជ្ជបណ្ឌិត Chiem Quoc Thai និងសហការីរបស់គាត់ រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗ យើងខ្ញុំធានាសុវត្ថិភាពជូនអតិថិជនទាំងអស់។

 

តើគួរយកចិត្តទុកដាក់ចំពោះអ្វីខ្លះមុន និងក្រោយធ្វើការវះកាត់បន្ទាបឆ្អឹងថ្ពាល់ ?

 

- មុននឹងវះកាត់មិនគួរជក់បារី ពិសាគ្រឿងស្រវឹងយ៉ាងហោចណាស់ពី 1 - 2 សប្តាហ៍។ 

 

- រក្សាមុខរបួសឱ្យល្អ មិនប៉ះសម្ពាធមុខរបួសខ្លាំង ស្អំទឹកកកដើម្បីកាត់បន្ថយការហើម និងឈឺចាប់ក្នុងរយៈពេលពី 3 - 4 ថ្ងៃដំបូង។ 

 

- ការវះកាត់ដើម្បីចុះទាបថ្ពាល់ ប៉ះពាល់ផ្ទាល់ដល់មាត់ ដូច្នេះត្រូវមានរបបអាហារសមស្រប។ វាត្រូវបានអនុសាសន៍ញ៉ាំអាហារទន់យ៉ាងហោចណាស់ 10 ថ្ងៃក្រោយពីធ្វើការវះកាត់ មិនត្រូវញ៉ាំអាហារហឹរ និងក្តៅក្នុងពីរបីថ្ងៃដំបូងក្រោយពីធ្វើការវះកាត់។

 

- ក្រោយពីធ្វើការវះកាត់រួច ចលនាមុខរបស់អ្នកនឹងមានកំណត់ជាបណ្តោះអាសន្ន ដូច្នេះអ្នកកុំបារម្ភខ្លាំងពេក។ 

 

- កុំដេកផ្អៀងខ្លួនក្នុងរយៈពេលដំបូងនៃកា វះកាត់។ 

 

- លាងជម្រះមាត់ និងសម្អាតធ្មេញឱ្យបានត្រឹមត្រូវ ថ្នមៗ ដើម្បីព្យាបាលរបួសក្នុងមាត់ ជៀសវាងការឆ្លងមេរោគ។

 

- ទៅពិនិត្យឡើងវិញតាមកាលវិភាគរបស់វេជ្ជបណ្ឌិត។ 

 

- ក្រៅពីនេះ ប្រសិនបើមានអស្ថិរភាព ឬការព្រួយបារម្ភណាមួយ គួរតែទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។

 

តើការវះកាត់បន្ទាបឆ្អឹងថ្ពាល់ មានប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មាន ? វាអាចរក្សាបានជារៀងរហូតដែរឬទេ ?

 

- អាស្រ័យលើទីសរីរាង្គកាយរបស់មនុស្សម្នាក់ៗ ការហើម និងជាំក្រោយការវះកាត់អាចមានរយៈពេលពី 10 - 14​ ថ្ងៃ។

 

- ស្នាមជាំនឹងថយចុះសន្សឹមៗ (ជាធម្មតាគឺក្រោយពី ១០ថ្ងៃ)។

 

- មុខរបស់អ្នកនឹងកាត់បន្ថយការហើមបានច្រើនជាងក្រោយពី 1​ ខែ។

 

- ក្រោយពី 3-6 ខែប្រសិទ្ធភាពនៃការវះកាត់នឹងឃើញយ៉ាងច្បាស់ជាមួយនឹងវណ្ឌវង្កដែលចុះសម្រុងគ្នានិងមានតុល្យភាពនៅលើផ្ទៃមុខ និងរក្សាប្រសិទ្ធភាពជារៀងរហូត។

 

* លទ្ធផលដែលទទួលបានគឺអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ