ដាំសក់ DHI (FUE) - ការដាំសក់ដោយផ្ទាល់ (Direct Hair Implantation)

 

I. តើការដាំសក់ DHI គឺជាអ្វី?

 

ការដាំសក់ដោយផ្ទាល់ (Direct Hair Transplantation - DHI) គឺជាបច្ចេកទេសដាំសក់ថ្មីបំផុតមួយ ដែលត្រូវបានអនុវត្តដោយប្រើវិធីសាស្ត្រដាំសក់ FUE រួមបញ្ចូលគ្នាជាមួយនឹងប៊ិចដាំសក់ DHI ឬប៊ិច CHOI ការដាំសក់ DHI ប្រើប៊ិច CHOI ដើម្បីគ្រប់គ្រងនៃមុំ ជម្រៅ និងទិសដៅនៃឫសសក់នីមួយៗដែលបានដាំ។ បច្ចេកទេស DHI មិនចាំបាច់វះរន្ធជើងសក់ ពីព្រោះភ្នែកសក់យកដាំដែលយកចេញពីតំបន់យកឫសសក់ ត្រូវបានដាំដោយផ្ទាល់ទៅក្នុងតំបន់ដាំឫសសក់ដោយប្រើប៊ិចដាំសក់ CHOI

 

គុណសម្បត្តិ

 

បច្ចេកទេសដាំសក់ DHI ផ្តល់នូវសម្ផស្សខាងក្រៅ និងដង់ស៊ីតេសក់ដ៏ធម្មជាតិបំផុត។

 

ការបន្សល់ស្លាកស្នាម និងហានិភ័យនៃការបង្កើតស្រការត្រូវបានចាត់ទុកថាតិចតួចបំផុតនៅក្នុងបច្ចេកទេស DHI

 

កាត់បន្ថយហានិភ័យបានច្រើននៃការហូរឈាមនៅកន្លែងដាំសក់។

 

ការប៉ះទង្គិចគឺតិចតួចចំពោះភ្នែកសក់យកដាំ អំឡុងពេលអនុវត្ត ហើយលទ្ធផលផ្ដល់ឱ្យគឺសក់មានសុខភាពល្អជាង។

 

ដោយសារដំណើរការជាសះស្បើយឡើងវិញក្នុងការដាំសក់ DHI មានភាពរហ័ស អតិថិជន អាចត្រលប់ទៅសកម្មភាពប្រចាំថ្ងៃវិញបានយ៉ាងឆាប់រហ័ស។

 

ករណីដ៏ល្អសម្រាប់ការដាំសក់ DHI

 

+ អ្នកដែលមានបញ្ហាសក់ជ្រុះ និងមានអាយុលើសពី ១៨ ឆ្នាំ។

 

+ មនុស្សដែលមានដង់ស៊ីតេសក់គ្រប់គ្រាន់។

 

+ អ្នកដែលត្រូវការដាំសក់ ចិញ្ចើម ពុកចង្ការ ឬពុកមាត់។

 

II. លក្ខណៈនៃវិធីសាស្រ្តដាំសក់ DHI (FUE)

 

- ម៉ូទ័រខួងមីក្រូ ឬកាំបិតដែកត្រូវបានប្រើប្រាស់។

 

- ភ្នែកសក់យកដាំដែលបានដកចេញ នៅពេលនោះនឹងត្រូវរក្សាទុកក្នុងសូលុយស្យុងពិសេស។

 

- ភ្នែកសក់យកដាំបន្ទាប់ពីត្រូវបានដកចេញនឹងត្រូវដាំដោយផ្ទាល់ទៅក្នុងតំបន់ដាំឫសសក់ ដូច្នេះកាត់បន្ថយពេលវេលានៃការវះកាត់ (ប៊ិច CHOI អាចនឹងប្រើប្រាស់)

 

- អាចដាំ ៤៥-៦០ ឫសសក់ក្នុងមួយ cm2 ក្នុងការដាំសក់ DHI (FUE)

 

- នៅក្នុងការដាំសក់ FUE ភ្នែកសក់យកដាំច្រើនបំផុតអាចមានចំនួនរហូតទៅដល់ ៤០០០ ឫស។

 

- ត្រូវតែកោរសក់ មុនពាលអនុវត្តការដាំសក់ FUE ប៉ន្តែការកោរសក់ ត្រូវតែកោរ នៅលើកតំបន់យកឫសសក់។

 

III. តើការដាំសក់ DHI ត្រូវបានអនុវត្តយ៉ាងដូចម្តេច?

 

ការដាំសក់ DHI ត្រូវបានអនុវត្តក្រោមការប្រើថ្នាំស្ពឹកនៅតំបន់ដាំសក់។ ការព្យាបាលត្រូវចំណាយពេល ទៅ ម៉ោងសម្រាប់ចំនួនឫសសក់ប្រហែល ៣០០០ឫស។

 

ជំហាននៃពិធីការដាំសក់ DHI

 

. ការប្រឹក្សាយោបល់

 

វេជ្ជបណ្ឌិតឯកទេសភ្នែកសក់ នឹងកំណត់លក្ខណៈរបស់អតិថិជនម្នាក់ៗក្នុងអំឡុងពេលប្រឹក្សាយោបល់ ដោយពិចារណាពីមូលហេតុនៃការជ្រុះសក់ ប្រភេទនៃការជ្រុះសក់ លទ្ធភាពនៃការជ្រុះសក់ដែលអាចប្រសើរឡើងវិញនៅពេលខាងមុខ ប្រភេទសក់ (ក្រាស់ឬស្តើង) ការបំណងចង់បានរបស់អតិថិជន អាយុ ភេទ និងរោគសញ្ញា ជាដើម។

 

ក្នុងអំឡុងពេលប្រឹក្សាយោបល់ បន្ទាប់ជើងសក់នឹងត្រូវបានគូសដោយអាស្រ័យលើបន្ទាប់ជើងសក់ធម្មជាតិ និងការបំណងចង់បានរបស់អតិថិជន។ តំបន់ដាំឫសសក់ត្រូវបានកំណត់ដោយចំនួនភ្នែកសក់យកដាំ ដែលត្រូវការនៅក្នុងតំបន់និមួយៗ និងចំនួនភ្នែកសក់យកដាំដែលអាចដកប្រមូលបានពីតំបន់ដកយកឫសសក់។ អតិថិជន អាចឬមិនអាចទទួលសេវាកម្មដាំសក់ DHI អាស្រ័យលើកម្រិតនៃការជ្រុះសក់របស់អតិថិជន។

 

​​. ការរៀបចំមុនពេលដាំសក់

 

ការធ្វើតេស្តមុនការវះកាត់សម្រាប់មេរោគអេដស៍ ជំងឺរលាកថ្លើមប្រភេទ B និងជំងឺរលាកថ្លើមប្រភេទ C ត្រូវបានធ្វើនៅដំណាក់កាលនេះ។ បន្ទាប់មកសក់របស់អតិថិជននឹងត្រូវបានកោរ។ ប៉ន្តែប្រសិនបើអតិថិជន ត្រូវការចំនួនភ្នែកសក់យកដាំតិច ការកោរសក់មិនចាំបាច់នោះទេ។ នៅពេលដែលការលាងសំអាតសម្លាប់មេរោគរួចស្រាច អតិថិជនត្រៀមខ្លួនសម្រាប់ការប្រើថ្នាំស្ពឹកនៅតំបន់ដាំសក់។

. ប្រើថ្នាំស្ពឹកនៅតំបន់ដាំសក់

 

គ្រូពេទ្យវះកាត់នឹងប្រើថ្នាំស្ពឹកនៅចំតំបន់យកឫសសក់ មុនពេលដកឫសសក់ចេញ។

 

. ប្រមូលឫសសក់

 

ឫសសក់ត្រូវបានដក់ចេញពីតំបន់ដកឬសសក់ ដោយប្រើម៉ូទ័រខួងមីក្រូ។

 

. បញ្ចូលឫសសក់ទៅក្នុងប៊ិច

 

សសក់ត្រូវបានយកចេញពីសូលុយស្យុងពិសេសដែលជួយបង្កើនភាពរឹងមាំនៃឫសសក់ (ក្នុងជំហាននេះ ប្រសិនបើប្រើប៊ិចដាំសក់ CHOI ឫសសក់នឹងត្រូវបានដាក់បញ្ចូលទៅក្នុងប៊ិច។

 

ឫសសក់នឹងត្រូវបានដាក់ម្តងមួយៗទៅក្នុងប៊ិចដាំសក់ CHOI ឫសសក់ត្រូវបានដាក់នៅខាងក្នុងចុងម្ជុលដោយមិនចាំបាច់ត្រូវការតង្គៀបចន្ទៀសដើម្បីយកឫសសក់នោះទេ។

 

. ដាំសក់ចូលទៅក្នុងស្បែកក្បាល

 

វេជ្ជបណ្ឌិតបង្កើត "តំបន់ដាំសក់" (site making) នៅលើស្បែកក្បាលនៅក្នុងតំបន់ដែលត្រូវបានរចនាឡើងសម្រាប់ការដាំសក់ដោយប្រើកាំបិត Sapphire បច្ចេកទេសនេះជួយបង្កើនដង់ស៊ីតេសក់ បង្កើតភាពស្មើគ្នា ទិសដៅសក់ និងកម្រាស់ដ៏ល្អ។

 

បន្ទាប់មក ឫសសក់នីមួយៗត្រូវបានដាំយ៉ាងប្រុងប្រយ័ត្នទៅក្នុងកន្លែងដាំ ត្រូវបានបង្កើតជាមុនតាមលំដាប់តាមតំបន់។

 

 

អតិថិជនបុរសអាយុ ៤០ ឆ្នាំ មុននិងបន្ទាប់ពីការដាំសក់ដោយមនុស្សយន្ត។

 

. លទ្ធផលនៃការដាំសក់ DHI

 

ប្រសិនបើអ្នកមានការជ្រុះសក់នៅតំបន់ថ្ងាស់ ការដាំសក់ DHI (FUE) នឹងផ្តល់លទ្ធផលដ៏ល្អ។ វេជ្ជបណ្ឌិតរបស់អ្នកនឹងប្រឹក្សាយោបល់អំពីវិធីសាស្ត្រសមស្របបំផុតចម្ពស់អ្នក។

 

*លទ្ធផលសម្រេចបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

 

សូមមើលបន្ថែម តារាងតម្លៃនៃការវះកាត់កែសម្ផស្ស

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Mới đây, màn đáp trả antifan của Á hậu Nguyễn Hà
Hoa hậu Hương Giang công khai nâng ngực sửa lại

Hoa hậu Hương Giang công khai nâng ngực sửa lại

Hương Giang là nàng hậu luôn rất được lòng công
Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Bệnh viện thẩm mỹ Việt Mỹ do Giám đốc bác sĩ
Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là phương pháp phẫu thuật thẩm mỹ
Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bơm mông (Nâng mông bằng mỡ tự thân) là

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ