តើការពង្រីកដើមទ្រូងដែលយារធ្លាក់ គឺជាអ្វី?

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា
ការពង្រីកដើមទ្រូងដែលយារធ្លាក់នៅមន្ទីរពេទ្យកែសម្ផស្ស Viet My គឺប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការពង្រីកដើមទ្រូងដែលយារធ្លាក់នឹងជួយឱ្យដើមទ្រូងបានតឹងណែន និងទាក់ទាញជាងមុន ជួយធ្វើឱ្យរាងកាយប្រសើរឡើងវិញ ផ្តល់ឱ្យអ្នកនូវសុដន់ដ៏ស្រស់ស្អាត និងរស់រវើក។
ដើមទ្រូងរួមចំណែកដើម្បីបង្កើតភាពស្រស់ស្អាតសម្រាប់ស្ត្រី។ ដូច្នេះហើយ សុដន់ដែលប្រែប្រួលរូបរាង អាចធ្វើឱ្យស្ត្រីមានអារម្មណ៍ថាដូចជាបាត់បង់ភាពស្រស់ស្អាត និងភាពទាក់ទាញរបស់ខ្លួន។ ដូចផ្នែកផ្សេងទៀតនៃរាងកាយ សុដន់ក៏ប្រែប្រួលដោយសារកត្តាជាច្រើនដូចជា៖ ពន្ធុវិទ្យា (gen) ការចាស់តាមពេលវេលា ការមានផ្ទៃពោះ និងការឱ្យកូនបៅទឹកដោះ ការឡើងឬស្រកទម្ងន់ និងការផ្លាស់ប្តូរ hoocmon។
ដើមទ្រូងដែលធ្លាប់រឹងមាំនិងទាក់ទាញពេលត្រូវយារធ្លាក់ ធ្វើឱ្យមើលទៅមានការយារសណ្តាយ។ ការពង្រីកដើមទ្រូងដែលយារធ្លាក់ នឹងជួយឱ្យដើមទ្រូងបានតឹងណែន និងទាក់ទាញជាងមុន ជួយធ្វើឱ្យរាងកាយប្រសើរឡើងវិញ ផ្តល់ឱ្យអ្នកនូវសុដន់ដ៏ស្រស់ស្អាត និងរស់រវើក។

រូបភាពមុន និងក្រោយការវះកាត់របស់អតិថិជនដែលកាត់ស្បែកយារសុដន់កម្រិត 2 កាត់ស្បែកយារតាមរង្វង់ចុងសុដន់។

រូបភាពមុន និងក្រោយការវះកាត់របស់អតិថិជនដែលកាត់ស្បែកយារសុដន់កម្រិត 2 កាត់ស្បែកយារតាមរង្វង់ចុងសុដន់។

រូបភាពមុន និងក្រោយការវះកាត់របស់អតិថិជនដែលកាត់ស្បែកយារសុដន់កម្រិត 2 កាត់ស្បែកយារស្នាមត្រង់បញ្ឈរ (ដូចជារ៉ាកែត)។

រូបភាពមុន និងក្រោយការវះកាត់របស់អតិថិជនដែលកាត់ស្បែកយារសុដន់កម្រិត 2 កាត់ស្បែកយារស្នាមត្រង់បញ្ឈរ (ដូចជារ៉ាកែត)។

រូបភាពមុន និងក្រោយការវះកាត់របស់អតិថិជនដែលកាត់ស្បែកយារសុដន់កម្រិត 2 កាត់ស្បែកយារស្នាមត្រង់បញ្ឈរ (ដូចជារ៉ាកែត)។

អតិថិជនដែលមានស្បែកយារសុដន់កម្រិត 3 បានធ្វើការកាត់ស្បែកយារសុដន់ និងបង្រួមចុងសុដន់បន្ទាប់ពី 1 ខែ។

អតិថិជនជនជាតិអូស្ត្រាលី ដែលមានសុដន់រីកធំ និងយារធ្លាក់កម្រិតទី 4 បានកាត់ស្បែកយារស្នាមយុថ្កាបន្ទាប់ពី 2 សប្តាហ៍។

អតិថិជនជនជាតិអាមេរិកដែលមានសុដន់រីកធំ និងយារធ្លាក់កម្រិតទី 4 បានកាត់ស្បែកយារស្នាមយុថ្កា។

អតិថិជនជនជាតិអាមេរិកដែលមានសុដន់រីកធំ និងយារធ្លាក់កម្រិតទី 4 បានកាត់ស្បែកយារស្នាមយុថ្កា។

អតិថិជនដែលមានស្បែកយារសុដន់កម្រិត 4 បានធ្វើការកាត់ស្បែកយារសុដន់ ដែលមិនមានស្នាមត្រង់បញ្ឈរ។
កាយវិភាគសាស្ត្រនៃសុដន់ ការពង្រីកដើមទ្រូងដែលយារធ្លាក់
មុនពេលស្វែងយល់អំពីការពង្រីកដើមទ្រូងដែលយារធ្លាក់ ឬបង្រួមសុដន់យារធ្លាក់ត្រូវបានអនុវត្តដូចម្តេច អ្នកត្រូវការស្វែងយល់បន្ថែមអំពីកាយវិភាគសាស្ត្រនៃសុដន់។ ដើមទ្រូងមានជាលិកាជាច្រើន ដូចជា ក្រពេញទឹកដោះ ជាលិកាខ្លាញ់ ជាលិសរសៃដែរនៅលើសាច់ដុំធំដើមទ្រូង (pectoralis major)។
ជាលិកាក្រពេញទឹកដោះត្រូវបានផ្សំឡើងដោយ កំពកសុដន់ (breast lobes) និងក្រពេញទឹកដោះ។ ក្នុងអំឡុងពេលបង្កើតទឹកដោះ កំពកសុដន់និងក្រពេញទឹកដោះទទួលខុសត្រូវក្នុងការផលិត និងបញ្ជូនទឹកដោះទៅកាន់ក្បាលសុដន់។ ក្រពេញនៅខាងក្នុងសុដន់ ត្រូវបានហ៊ុំព័ទ្ធដោយស្រទាប់ខ្លាញ់ ដែលជួយបង្កើតរូបរាងសុដន់ និងធ្វើឱ្យសុដន់មានភាពទន់ភ្លន់។
សរសៃចង (ligament) ត្រូវបានបង្កើតឡើងពីជាលិកាសរសៃ (fibrous tissue) ឬជាលិកាភ្ជាប់ (connective tissue) ដែលរមៀលរួមគ្នារវាងក្រពេញដើមទ្រូង និងក្រពេញសុដន់។ សរសៃចងទាំងនេះ ជួយព្យួរសុដន់ទៅនឹងជញ្ជាំងដើមទ្រូង។
វេជ្ជបណ្ឌិត Chiem Quoc Thai ពង្រីកដើមទ្រូងដែលយារធ្លាក់ឲ្យអតិថិជនអាមេរិក។
វីដេអូ 3D ពង្រីកដើមទ្រូងដែលយារធ្លាក់។
មូលហេតុនៃការផ្លាស់ប្តូររូបរាងសុដន់ និងសុដន់ដែលត្រូវយារធ្លាក់
ដំណើរការនៃភាពចាស់បណ្តាលឱ្យសុដន់យារធ្លាក់
មូលហេតុនៃការផ្លាស់ប្តូររូបរាងសុដន់គឺមានច្រើន។ ទោះបីជាមានកត្តាជាច្រើនអាចធ្វើឱ្យសុដន់យារធ្លាក់ក៏ដោយ ដំណើរការនៃភាពចាស់ និងឥទ្ធិពលនៃទំនាញ គឺជាកត្តាចម្បងដែលបណ្តាលឱ្យមានការផ្លាស់ប្តូររូបរាងសុដន់។ ដូចជាស្បែកមុខផងដែរ ស្បែកជុំវិញដើមទ្រូងក៏មានការបាត់បង់ភាពយឺតផងដែរ ដោយសារបណ្តាញជំនួយនៅក្រោមស្បែកត្រូវលាតសន្ធឹង និងចុះខ្សោយ។
ក្រៅពីនេះ សរសៃចងដែលភ្ជាប់សុដន់ទៅនឹងជញ្ជាំងដើមទ្រូង ក៏ចុះខ្សោយនិងលាតសន្ធឹងដោយសារតែទំនាញផែនដីផងដេរ។
ដើមទ្រូងយារធ្លាក់ក្រោយពីសម្រាល
សុដន់ដែលលាតសន្ធឹងអំឡុងពេលមានផ្ទៃពោះ និងការឲ្យកូនបំបៅទឹកដោះក៏ធ្វើឱ្យលាតសន្ធឹងស្បែកផងដែរ។ ដោយសារតែសុដន់កាន់តែបង្រួមតូច ក្រោយពីមានផ្ទៃពោះ ស្បែកសុដន់ដែលធ្លាប់លាតសន្ធឹងពីមុននឹងត្រូវមានការយារសណ្តាយ។
ទីបំផុត ការប្រែប្រួលទម្ងន់ និងសូម្បីតែការប្រែប្រួលអ័រម៉ូន អាចធ្វើឱ្យផ្លាស់ប្តូររូបរាងសុដន់របស់អ្នក។ ការរួមបញ្ចូលគ្នានៃកត្តាទាំងនេះនឹងធ្វើឱ្យសុដន់យារធ្លាក់ចុះមកក្រោម។
ពង្រីកដើមទ្រូងដែលយារធ្លាក់ក្រោយពេលសម្រាលកូន នឹងជួយឱ្យដើមទ្រូងបានតឹងណែន និងទាក់ទាញជាងមុន ជួយធ្វើឱ្យរាងកាយប្រសើរឡើងវិញ និងផ្តល់ឱ្យអ្នកនូវសុដន់ដ៏ស្រស់ស្អាត និងរស់រវើក។
បច្ចេកទេសពង្រីកសុដន់ដែលយារធ្លាក់ ឬបង្រួមសុដន់យារធ្លាក់
បច្ចេកទេសពង្រីកសុដន់ដែលយារធ្លាក់ ស្បែកដែលយារធ្លាក់និងស្បែកសល់ នឹងត្រូវបានកាត់ចេញ ហើយស្បែកដែលទុកនៅវិញនឹងត្រូវបានរឹតបន្តឹង ។
លទ្ធផលគឺការកែលម្អរូបរាងទាំងមូលនៃសុដន់ ហើយសុដន់ត្រូវបានលើកដាក់ទៅទីតាំងថ្មី និងខ្ពស់ជាងមុន ។ គ្រូពេទ្យនឹងវាយតម្លៃកម្រិតនៃការយារធ្លាក់សុដន់របស់អ្នក ដើម្បីកំណត់ថាបច្ចេកទេសណាដែលសមស្របនឹងសុដន់របស់អ្នក ។ ជាធម្មតា កម្រិតនៃការយារធ្លាក់នៃសុដន់ចែកចេញជាបីកម្រិត៖ ស្រាល មធ្យម និងធ្ងន់ធ្ងរ ដោយអាស្រ័យទៅនឹងទីតាំងនៃក្បាលសុដន់ជាមួយនឹងផ្នត់ក្រោមសុដន់ ។

រូបភាព 3D ខាងក្រោមនឹងពណ៌នាអំពីបច្ចេកទេសពង្រីកសុដន់ស្នាមវះយុថ្កា ដែលកំណត់ឲ្យសម្រាប់សុដន់ធំ និងយារធ្លាក់ច្រើន។
- ដើមទ្រូងយារធ្លាក់ កម្រិតទី ១ និង ២៖ ការយារធ្លាក់កម្រិតស្រាល ប្រសិនបើក្បាលសុដន់នៅស្មើផ្នត់ក្រោមសុដន់ ។
- ដើមទ្រូងយារធ្លាក់ កម្រិតទី ២៖ ប្រសិនបើរង្វង់ចុងសុដន់ នៅខាងក្រោមផ្នត់ក្រោមសុដន់ ១-២ សង់ទីម៉ែត្រ ។
- ដើមទ្រូងយារធ្លាក់ កម្រិតទី ៣៖ ប្រសិនបើរង្វង់ចុងសុដន់ នៅខាងក្រោមផ្នត់ក្រោមសុដន់ ២-៣ សង់ទីម៉ែត្រ ។
- ដើមទ្រូងយារធ្លាក់ កម្រិតទី ៤៖ ក្បាលសុដន់មានទីតាំងនៅខាងក្រោមផ្នត់សុដន់ជាង 3 សង់ទីម៉ែត្រ។
អាស្រ័យលើកម្រិតនៃការយារធ្លាក់សុដន់ វេជ្ជបណ្ឌិតនឹងជ្រើសរើសបច្ចេកទេសពង្រីកដើមទ្រូងយារធ្លាក់ដែលសមស្របសម្រាប់អតិថិជន ។
- ដើមទ្រូងយារធ្លាក់ កម្រិតទី ១ និង ២៖ វេជ្ជបណ្ឌិតនឹងប្រើបច្ចេកទេសពង្រីកសុដន់នៅពីលើរង្វង់ចុងសុដន់ (អឌ្ឍចន្ទ) ឬបច្ចេកទេសជុំវិញរង្វង់ចុងសុដន់ (រង្វង់មូល) ។
- ដើមទ្រូងយារធ្លាក់ កម្រិតទី ២៖ បច្ចេកទេសពង្រីកដើមទ្រូងបែបបញ្ឈរ ។
- ដើមទ្រូងយារធ្លាក់ កម្រិតទី ៣៖ បច្ចេកទេសពង្រីកសុដន់តាមស្នាមវះបែបយុថ្កា ។
- ដើមទ្រូងយារធ្លាក់ កម្រិតទី ៤៖ បច្ចេកទេសពង្រីកសុដន់តាមស្នាមវះបែបយុថ្កា ឬបច្ចេកទេសកាត់ស្បែកយារដោយគ្មានស្លាកស្នាម។
បច្ចេកទេសពង្រីកដើមទ្រូងតាមជុំវិញរង្វង់ចុងសុដន់ (រង្វង់មូល) ក្នុងការវះកាត់សុដន់យារធ្លាក់ក្រោយពេលសម្រាលកូន
បច្ចេកទេសពង្រីកដើមទ្រូងតាមរង្វង់ចុងសុដន់គ្នុងការពង្រីកដើមទ្រូងដែលយារធ្លាក់ ឬបច្ចេកទេសបែបអឌ្ឍចន្ទ គឺជាបច្ចេកទេសពង្រីកសុដន់ដោយបង្កើតស្នាមវះរាងជាអឌ្ឍចន្ទជុំវិញនៅលើក្បាលសុដន់ ។ នេះជាបច្ចេកទេសពង្រីកសុដន់ដែលមានការឈ្លានពានដល់រាងកាយតិចតួច ហើយកម្រិតនៃការពង្រីកសុដន់ក៏តិចតូចផងដែរ ។ ដូច្នេះ បច្ចេកទេសនេះស័ក្តិសមសម្រាប់អ្នកដែលមានដើមទ្រូងតូច ឬយារធ្លាក់កម្រិតស្រាល ។

រូបភាពអតិថិជនមុន និងក្រោយកាត់ស្បែកយារតាមរង្វង់ចុងសុដន់ បន្ទាប់ពីមួយថ្ងៃមិនទាន់កាត់ចេស។

រូបភាពអតិថិជនមុន និងក្រោយកាត់ស្បែកយារតាមរង្វង់ចុងសុដន់ បន្ទាប់ពីមួយថ្ងៃមិនទាន់កាត់ចេស។
បច្ចេកទេសពង្រីកដើមទ្រូងតាមបរិវេណរង្វង់ចុងសុដន់ (រង្វង់មូល) ក្នុងការវះកាត់សុដន់យារធ្លាក់ក្រោយពេលសម្រាលកូន
បច្ចេកទេសកាត់ស្បែកយារនេះត្រូវបានអនុវត្តសម្រាប់ការយារធ្លាក់សុដន់កម្រិតទី 1 និងទី 2។ បច្ចេកទេសពង្រីកសុដន់ដោយការវះតាមជុំវិញរង្វង់ចុងសុដន់ ។ នេះជាបច្ចេកទេសពង្រីកសុដន់ដែលមានការឈ្លានពានដល់រាងកាយតិចតួច ហើយកម្រិតនៃការលើកសុដន់ក៏តិចតូចផងដែរ។ ដូច្នេះ បច្ចេកទេសនេះស័ក្តិសមសម្រាប់អ្នកដែលមានដើមទ្រូងតូច ឬយារធ្លាក់កម្រិតស្រាល។
Vertical Technique៖ បច្ចេកទេសពង្រីកដើមទ្រូងបែបបញ្ឈរ។ បច្ចេកទេសបែបបញ្ឈរ ត្រូវបានអនុវត្តដោយបង្កើតស្នាមវះរាងអក្សរ V ដែលលាតសន្ធឹងជុំវិញក្បាលសុដន់ខាងលើ និងចុះក្រោមកណ្តាលនៃដើមទ្រូង។ ទោះបីជាវិធីសាស្រ្តនេះមានការឈ្លានពានដល់រាងកាយក្នុងកម្រិតតិចតួចក៏ដោយ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកសុដន់យារធ្លាក់។ ដូច្នេះ បច្ចេកទេសនេះគឺស័ក្តិសមសម្រាប់អ្នកដែលមានសុដន់ធំ និងសុដន់យារធ្លាក់កម្រិតមធ្យម ឬធ្ងន់ធ្ងរ។
បច្ចេកទេសវះកាត់ស្នាមបញ្ឈរ ដែលត្រូវបានគេស្គាល់ផងដែរថាជាការវះកាត់ស្នាមជុំវិញរង្វង់ចុងសុដន់ រួមផ្សំជាមួយនឹងស្នាមបញ្ឈរ ត្រូវបានប្រើក្នុងការវះកាត់កាត់ស្បែកយារសុដន់សម្រាប់សុដន់ដែលយារធ្លាក់
បច្ចេកទេសកាត់ស្បែកយារនេះត្រូវបានអនុវត្តសម្រាប់សុដន់ដែលយារធ្លាក់កម្រិតទី 2។ វិធីនេះនឹងវះស្នាមជុំវិញរង្វង់ក្បាលសុដន់ រួមផ្សំជាមួយនឹងស្នាមវះបញ្ឈរមួយដែលកាត់កែងពីក្បាលសុដន់ចុះទៅផ្នែកខាងក្រោមផ្នត់សុដន់។

រូបភាពមុន និងក្រោយការវះកាត់របស់អតិថិជនដែលកាត់ស្បែកយារសុដន់កម្រិត 2 កាត់ស្បែកយារស្នាមត្រង់បញ្ឈរ។

រូបភាពមុន និងក្រោយការវះកាត់របស់អតិថិជនដែលកាត់ស្បែកយារសុដន់កម្រិត 2 កាត់ស្បែកយារស្នាមត្រង់បញ្ឈរ។
ការរៀបចំមុនពេលវះកាត់ ក្នុងការវះកាត់សុដន់យារធ្លាក់ក្រោយពេលសម្រាលកូន
បច្ចេកទេសកាត់ស្បែកយារនេះត្រូវបានអនុវត្តសម្រាប់សុដន់ដែលយារធ្លាក់កម្រិតទី 3 និងទី 4។ អនុវត្តឡើងដោយការវះកាត់តាមស្នាមវះបែនយុថ្កា ដែលលាតសន្ធឹងជុំវិញក្បាលសុដន់ខាងលើ និងចុះទៅផ្នត់ក្រោមដើមទ្រូង។ ទោះបីនេះជាវិធីសាស្រ្ត មានការឈ្លានពានដល់ដើមទ្រូងច្រើន។ ដូច្នេះ បច្ចេកទេសនេះស័ក្តិសមសម្រាប់អ្នកដែលមានដើមទ្រូងធំ និងសុដន់យារធ្លាក់ខ្លាំង (កម្រិតទី 3 និងទី 4)។

រូបភាពអតិថិជនមុន និងក្រោយកាត់ស្បែកយារសុដន់ស្នាមយុថ្កា និងដាក់ថង់សុដន់។

រូបភាពអតិថិជនមុន និងក្រោយកាត់ស្បែកយារសុដន់ស្នាមយុថ្កា និងដាក់ថង់សុដន់។
បច្ចេកទេសវះកាត់តាមផ្នត់ក្រោមសុដន់ និងរង្វង់ក្បាលសុដន់ដោយគ្មានស្លាកស្នាមបញ្ឈរ ដែលត្រូវបានគេស្គាល់ផងដែរថាជាវិធីវះគ្មានស្លាកស្នាមបញ្ឈរ
បច្ចេកទេសកាត់ស្បែកយារនេះធ្វើការវះកាត់ជុំវិញក្បាលសុដន់ ក្នុងពេលដំណាលគ្នាធ្វើការកាត់ស្នាមមួយតាមផ្នត់ក្រោមសុដន់។ គុណសម្បត្តិនៃវិធីសាស្ត្រនេះគឺមិនមានស្លាកស្នាមបញ្ឈរ ដូចជាស្លាកស្នាមដូចវិធីកាត់យុថ្កា។
គុណវិបត្តិ៖ វាស័ក្តិសមសម្រាប់តែសុដន់ដែលមានការយារធ្លាក់ខ្លាំង (កម្រិតទី 4) និងស្លាកស្នាមនៅក្រោមសុដន់វែងបន្តិច។

អតិថិជនដែលកាត់ស្បែកយារសុដន់ ដែលមិនមានស្នាមត្រង់បញ្ឈរ។
ការរៀបចំមុនពេលវះកាត់ ក្នុងការវះកាត់សុដន់យារធ្លាក់ក្រោយពេលសម្រាលកូន
ដោយសារតែនេះគឺជាការវះកាត់ដ៏ស្មុគស្មាញ អ្នកត្រូវជ្រើសរើសមន្ទីរពេទ្យកែសម្ផស្សល្បីឈ្មោះដើម្បីអនុវត្ត។
ដំណើរការនៃការពង្រីកដើមទ្រូងដែលយារធ្លាក់ អាចមានរយៈពេលប្រហែល 1 ទៅ 2 ម៉ោង អាស្រ័យលើភាពស្មុគស្មាញនៃការវះកាត់។ មុនពេលចាប់ផ្តើមការវះកាត់លើកសុដន់យារធ្លាក់ ទីតាំងវះកាត់នឹងត្រូវបានលាងសម្អាត។ វេជ្ជបណ្ឌិតជាទំនោរតែងតែប្រើថ្នាំសណ្ដំទូទៅ ដើម្បីឲ្យអ្នកគេងលក់ក្នុងពេលធ្វើការវះកាត់។
ក្រៅពីនេះ វេជ្ជបណ្ឌិតនឹងគូសបន្ទាត់ស្នាមវះសម្រាប់ស្បែកដែលនឹងត្រូវយកចេញក្នុងពេលវះកាត់។
វះស្នាមបែបរាងជាយុថ្កា ក្នុងការវះកាត់សុដន់យារធ្លាក់ក្រោយពេលសម្រាលកូន
វេជ្ជបណ្ឌិតប្រើកាំបិតវះកាត់ ដើម្បីវះយ៉ាងប្រុងប្រយ័ត្នតាមបន្ទាត់ដែលសម្គាល់ជាមុន។ ស្នាមវះលាតសន្ធឹងពីលើបរិមាត្រខាងលើនៃរង្វង់ចុងសុដន់ តំបន់នេះជួយសម្គាល់បរិមាត្រខាងលើថ្មីនៃរង្វង់ចុងសុដន់។ ផ្នែកខាងក្រោមនៃរង្វង់ចុងសុដន់ នឹងត្រូវបានទាញឡើង និងបានដាក់ជាប់ ដែលបណ្តាលឱ្យសុដន់បានលើកទៅទីតាំងខ្ពស់ជាងមុន។
យកស្បែកចេញ និងកែសុដន់ឡើងវិញ ក្នុងការវះកាត់សុដន់ដែលយារធ្លាក់
វេជ្ជបណ្ឌិតនឹងបំបែកស្បែកចេញពីជាលិកានៅក្រោមរង្វង់ចុងសុដន់ ហើយស្បែកដែលសល់នឹងត្រូវបានយកចេញមកក្រៅ។
ក្រោយពីយកស្បែកដែលសល់ចេញមកក្រៅ គ្រូពេទ្យនឹងដេរតាមបរិមាត្រផ្នែកខាងលើរង្វង់ចុងសុដន់ ទៅនឹងបរិមាត្ររង្វង់ខាងក្រៅនៃស្នាមវះ។ តាមរបៀបនេះ ជាលិការនៃដើមទ្រូង និងរង្វង់ចុងសុដន់ត្រូវបានលើកទៅទីតាំងថ្មីដែលខ្ពស់ជាងមុន។
ការដេរស្បែកក្រោយពីការវះកាត់ពង្រីកដើមទ្រូងដែលយារធ្លាក់
វេជ្ជបណ្ឌិតនឹងដេរស្បែកឡើងវិញ។ មុននឹងដេរស្នាមវះនេះទាំងស្រុង វេជ្ជបណ្ឌិតនឹងដាក់បំពង់បង្ហូរទៅក្នុងសុដន់នីមួយៗ ដើម្បីជួយបន្ថយការហើមកាន់តែលឿន។
ស្ថានភាពក្រោយពីការវះកាត់ពង្រីកដើមទ្រូងដែលយារធ្លាក់
អតិថិជននឹងបានពាក់អាវពិសេសរយៈពេល 1 ទៅ 4 សប្តាហ៍ វានឹងជួយកាត់បន្ថយការហើម ដោយសាជួយការពារបង្កើតជាតិទឹកសេរ៉ូម និងផ្តល់ជំនួយក្នុងដំណើរការពេលអ្នកជាសះស្បើយឡើងវិញ។ អ្នកអាចជួបប្រទះនូវរោគសញ្ញាមួយចំនួនដូចជា ការឈឺចាប់ ស្នាមជាំ និងហើម ឬស្ពឹកនៅតំបន់រង្វង់ចុងសុដន់ រោគសញ្ញាទាំងអស់នេះនឹងបាត់បន្តិចម្តងៗបន្ទាប់ពី 1 សប្តាហ៍។
ក្នុងរយៈពេលប្រហែលមួយសប្តាហ៍ អ្នកនឹងមានអារម្មណ៍ល្អឡើងវិញ ដើម្បីត្រឡប់ទៅធ្វើការវិញ ប៉ុន្តែអ្នកគួរតែជៀសវាងសកម្មភាពដែលធ្វើឱ្យហត់នឿយ ដូចជាការហាត់ប្រាណយ៉ាងហោចណាស់បីសប្តាហ៍ក្រោយពីការវះកាត់។
លទ្ធផលក្រោយការពង្រីកដើមទ្រូងដែលយារធ្លាក់ក្រោយពេលសម្រាលកូន
អ្នកនឹងឃើញភាពខុសគ្នាយ៉ាងច្បាស់នូវរូបរាង និងទីតាំងនៃសុដន់របស់អ្នកភ្លាមៗក្រោយពីការវះកាត់ពង្រីកដើមទ្រូងដែលយារធ្លាក់។ អ្នកនឹងឃើញបន្តការផ្លាស់ប្តូររូបរាងសុដន់ នៅពេលដែលការហើមបានថយចុះ ហើយសុដន់បានដាក់ជាប់ទៅក្នុងទីតាំងថ្មី។ យូរៗទៅស្លាកស្នាមវះកាត់នឹងរលាយបាត់ទាំងស្រុង។
*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។