បង្រួមទម្រង់មុខ - ចិតមុំថ្គាម - កាត់មុំថ្គាម

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា

 

 

 

បង្រួមទម្រង់មុខ (ចិតមុំថ្គាម កាត់មុំថ្គាម) គឺជាធ្វី ?

 

បង្រួមទម្រង់មុខ (ចិតមុំថ្គាម កាត់មុំថ្គាម) ដោយការវះកាត់ ជាចម្បងនោះគឺការវះកាត់បង្រួមមុំថ្គាម ក្រៅពីនេះ វាអាចត្រូវបានអនុវត្តផ្សំជាមួយនឹងការវះកាត់កែទម្រង់ចង្កាបែបកាត់កែឆ្អឹងចង្កា (Genioplasty) ឬដាក់បញ្ចូលចង្កា implant (បានរៀបរាប់ក្នុងអត្ថបទដោយឡែក) យកថង់ខ្លាញ់ចេញពីថ្ពាល់ដើម្បីបង្រួមទម្រង់មុខបែប V line។

 

 

កញ្ញា Ngan 98 បន្ទាប់ពី ១២ ម៉ោងនៃការវះកាត់បង្រួមទម្រង់មុខ (ចិតមុំថ្គាម លើកខ្ទង់ច្រមុះ វះកាត់ត្របកភ្នែក ពង្រីកដើមទ្រូង លើកទម្រង់ចង្កា)។

 

 

កញ្ញា Ngan 98 និងតន្ត្រីករតារាចម្រៀង Luong Bang Quang ទើបតែវះកាត់កែសម្ផស្សដើម្បីលើកខ្ទង់ច្រមុះ កាត់មុំថ្គាម និងលើកទម្រង់ចង្កាបន្ទាប់ពី ១៥ ថ្ងៃ។

 

lily luta gọt góc hàm

 

gọt góc hàm

 

lily luta thu gọn góc hàm

 

Lily Luta មុននិងក្រោយពេលវះកាត់បង្រួមទម្រង់មុខ និងវះកាត់កែសម្ផស្សទាំងស្រុង។

 

ចំណេះដឹងគួរដឹងពេលធ្វើការវះកាត់បង្រួមទម្រង់មុខ

 

⁃ ឆ្អឹងមុំថ្គាមគឺជាឆ្អឹងដែលមានទីតាំងនៅខាងក្រោមត្រចៀក។ ឆ្អឹងមុំថ្គាមធំធ្វើឱ្យវណ្ឌវង្កចង្កាមើលទៅក្រាស់ ហើយធ្វើឱ្យទម្រង់មុខខុសពីធម្មជាតិ និងគ្រើម។

 

⁃ បច្ចុប្បន្ននេះ ការវះកាត់ចិតបង្រួមមុំថ្គាម គឺជាការវះកាត់ទូទៅមួយក្នុងការកែទម្រង់មុខរាងពងក្រពើ រាងបែប V line សម្រាប់ស្ត្រីអាស៊ី។

 

⁃ តំបន់ឆ្អឹងមុំថ្គាមទាំងសងខាងបង្កើតទម្រង់រាងមុខការ៉េ ដែលជាលក្ខណៈទូទៅរបស់មនុស្សអាស៊ី។ ទោះបីជាទម្រង់មុខរាងការ៉េមិនត្រូវបានចាត់ទុកថាជាជំងឺឬខូចទ្រង់ទ្រាយក៏ដោយ តែវាមានផលប៉ះពាល់យ៉ាងខ្លាំងដល់រូបរាង សម្ផស្ស និងភាពជឿជាក់ ជាពិសេសសម្រាប់ស្ត្រី។

 

⁃ ជាមួយនឹងការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃការវះកាត់ថ្គាម ផ្ទៃមុខនៅមន្ទីរពេទ្យកែសម្ផស្ស Viet My រួមជាមួយនឹងជំនួយការពីឧបករណ៍ពិសេសទំនើបៗដូចជា ឧបករណ៍កាត់ឆ្អឹងដោយអ៊ុលត្រសោន ម៉ាស៊ីនអង់ដូស្កូប វេជ្ជបណ្ឌិតអាចធ្វើការវះកាត់កែសម្ផស្សមុខមានរាងពងក្រពើ រាងបែប V line ដោយស្នាមវះនៅក្នុងមាត់ទាំងស្រុង ដែលមិនបន្សល់ស្លាកស្នាមអ្វីនោះឡើយ។

 

ដំណើរការនៃការវះកាត់បង្រួមទម្រង់មុខ

 

• វេជ្ជបណ្ឌិតពិនិត្យលក្ខណៈផ្ទៃមុខទាំងស្រុងរបស់អតិថិជន ផ្តល់យោបល់លើចំណុចខ្វះខាតដែលត្រូវកែតម្រូវ។

 

• ពិនិត្យសុខភាព និងធ្វើតេស្តទាំងស្រុង ថតកាំរស្មីអ៊ិច 3D ដើម្បីវាយតម្លៃរចនាសម្ព័ន្ធឆ្អឹងផ្ទៃមុខឱ្យបានល្អិតល្អល់ និងត្រឹមត្រូវមុនពេលវះកាត់។

 

• អតិថិជនត្រូវបានវះកាត់ដោយប្រើថ្នាំសណ្ដំតាមបំពង់ខ្យល់។

 

• ដោយស្នាមវះទាំងស្រុងនៅក្នុងមាត់ តំបន់ថ្គាមខាងក្រោម ស្នាមវះត្រូវបានលាក់ក្នុងមាត់ ដូច្នេះប្រកបដោយការមានសម្ផស្ស។

 

• កាត់បំបែកជាលិកាថ្នមៗទៅដល់ទីតាំងឆ្អឹងថ្គាមខាងក្រោម និងឆ្អឹងចង្កាដែលត្រូវធ្វើការវះកាត់។

 

• ធ្វើការកាត់ឆ្អឹងដោយម៉ាស៊ីនកាត់ឆ្អឹងអ៊ុលត្រាសោនឯកទេសក្នុងការវះកាត់ ថ្គាមមុខ ដូច្នេះវាមិនឈឺចាប់នោះទេ។

 

• បច្ចុប្បន្ននេះ មានវិធីសាស្រ្តកាត់ឆ្អឹងមុំថ្គាមជាច្រើនដែលសមស្របក្នុងករណីព្យាបាលជាក់ស្តែងនីមួយៗ ដូចជា៖ កាត់ឆ្អឹងមុំថ្គាមតាមបន្ទាត់កោង កាត់តាមបន្ទាត់ឆ្អឹង V line ការកាត់បំបែកបណ្តោយនៃបន្ទះឆ្អឹងថ្គាមខាងក្រោមផ្សំជាមួយនឹងការបង្រួមចង្កា និងយកខ្លាញ់ថ្ពាល់ចេញ។ 

 

• អាស្រ័យលើតម្រូវការ ឬផ្ទៃមុខរបស់អ្នក វេជ្ជបណ្ឌិតនឹងណែនាំ និងអនុវត្តដើម្បីជួយឱ្យអ្នកមានផ្ទៃមុខដ៏ស្រស់ស្អាត និងពេញចិត្តដូចការបំណង។

 

 

អតិថិជនមុននិងក្រោយការបង្រួមទម្រង់មុខ លើកខ្ទង់ច្រមុះ លើកទម្រង់ចង្កា វះកាត់បង្រួមឆ្អឹងថ្ពាល់។

 

thon gọn mặt v-line

 

gọt góc hàm

 

លើកទម្រង់ចង្កា វះកាត់ត្របកភ្នែក លើកខ្ទង់ច្រមុះ បង្រួមទម្រង់មុខ កែទម្រង់បបូរមាត់។

 

ការវះកាត់កាត់កែឆ្អឹងចង្កា (Genioplasty) 

 

• ការវះកាត់កាត់កែឆ្អឹងចង្កា តែងតែត្រូវបានអនុវត្តផ្សំជាមួយគ្នាដើម្បីលើកទម្រង់មុខ V-Line ដ៏ល្អឥតខ្ចោះ។ វិធីសាស្ត្រនេះគឺបង្កើតស្នាមវះនៅតំបន់ខាងក្នុងមាត់នៅថ្គាមខាងក្រោម (ស្នាមវះដូចគ្នានឹងការកាត់បង្រួមមុំថ្គាម) វេជ្ជបណ្ឌិតនឹងកាត់បំណែកឆ្អឹងដែលនៅចំកណ្តាលចង្កា ដើម្បីកាត់បង្រួមចង្កា។ ទំហំបំណែកឆ្អឹងចំកណ្តាលនេះអាស្រ័យលើកម្រាស់នៃឆ្អឹងខាងក្រៅនៅទីតាំងមុំថ្គាម និងផ្គាមទទឹង។ ដាក់ព្ជាប់បំណែកឆ្អឹងជាមួយនឹងប្រព័ន្ធដង្កៀប titan។

 

• យកថង់ខ្លាញ់ថ្ពាល់៖ នៅលើផ្ទៃមុខមានខ្លាញ់ ២ ស្រទាប់ ស្រទាប់ខ្លាញ់មួយស្តើងក្រោមស្បែក និងស្រទាប់ខ្លាញ់មួយទៀតស្ថិតនៅជ្រៅខាងក្នុងថ្ពាល់ហៅថាថង់ខ្លាញ់ Buccal។ បូមខ្លាញ់ពេលអ្នកចង់យកជាតិខ្លាញ់ក្រោមស្បែកចេញ ប៉ុន្តែថង់ខ្លាញ់ Buccal ត្រូវតែកាត់នៅខាងក្នុងមាត់ ដើម្បីយកចេញដើម្បីជួយបង្កើតទម្រង់មុខស្ដើង។

 

• ដេរស្នាមវះនៅខាងក្នុងមាត់ដោយប្រើចេសរលាយ (មិនចាំបាច់កាត់ចេស)។

 

• ដាក់បំពង់បង្ហូរដើម្បីបំបាត់ការឈឺចាប់ កាត់បន្ថយការហើម ក្រោយពីធ្វើការវះកាត់បង្រួមទម្រង់មុខបែប V-Line។

 

• អតិថិជននឹងអាចទៅផ្ទះវិញបាននៅថ្ងៃបន្ទាប់នោះ និងបំពង់បង្ហូរត្រូវបានដកចេញក្រោយពី ៧- ១៤ ថ្ងៃ។ ហើយត្រូវលេបថ្នាំអង់ទីប៊ីយោទិច ថ្នាំប្រឆាំងនឹងការរលាក និងថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលពី ៧-១៤ ថ្ងៃបន្ទាប់ពីធ្វើការវះកាត់ដើម្បីការពារការឆ្លងមេរោគ និងកាត់បន្ថយការហើមមុខ។

 

• អតិថិជនអាចមានការហើមមុខក្នុងថ្ងៃដំបូងក្រោយពីធ្វើការវះកាត់ ការហើមនឹងថយចុះបន្ទាប់ពី ១-២ សប្តាហ៍។ ហើយលទ្ធផលនៃការវះកាត់នឹងទទួលបាននូវភាពចុះសម្រុងតាមបែបធម្មជាតិសម្រាប់ផ្ទៃមុខក្រោយពី ៣ ខែ។

 

ការថែទាំក្រោយការវះកាត់ចិតមុំថ្គាម - បង្រួមទម្រង់មុខ

 

⁃ ស្អំទឹកកកឱ្យបានទៀងទាត់ក្នុងរយៈពេល ៤៨-៧២ ម៉ោងក្រោយការវះកាត់ដើម្បីជួយកាត់បន្ថយការហើម។

 

⁃ ប្រើរបាំងឯកទេសដើម្បីថេរថ្គាមយ៉ាងហោចណាស់ពី ១-២ សប្តាហ៍ដំបូងក្រោយពីធ្វើការវះកាត់ដើម្បីជួយបង្ឃាត់ការហូរឈាម និងកាត់បន្ថយការហើម។

 

⁃ គួរទទួលទានតែអាហាររាវ និងទន់ (ទឹកដោះគោ បបរ ស៊ុប) ក្នុងថ្ងៃដំបូងក្រោយពីធ្វើការវះកាត់។

 

⁃ ក្នុងសប្តាហ៍ដំបូង ត្រូវបន្ថយការដុសធ្មេញ ដើម្បីជៀសវាងការប៉ះពាល់ដល់ស្នាមវះ អ្នកគួរតែលាងមាត់ជាប្រចាំរៀងរាល់ព្រឹក - យប់ និងក្រោយពេលញ៉ាំអាហារជាមួយទឹកថ្នាំខ្ពុរមាត់ Kin។⁃ ក្រោយពី ១ សប្តាហ៍ អ្នកអាចដុសធ្មេញរបស់អ្នកបានជាមួយនឹងច្រាសដុសធ្មេញទន់។

 

⁃ ជៀសវាងការចលនាខ្លាំង ធ្វើសកម្មសាច់ដុំមាត់ ទំពារអាហាររឹង ប៉ះទង្គិច បង្ករបួសដល់ស្នាមវះ។

 

⁃ មិននិយាយច្រើន ឬទំពារអាហាររឹងក្នុងសប្តាហ៍ដំបូងដើម្បីកាត់បន្ថយចលនារបស់ឆ្អឹងថ្គាម។

 

⁃ លេបថ្នាំ និងទៅត្រួតពិនិត្យឡើងវិញតាមកាលវិភាគរបស់វេជ្ជបណ្ឌិត។

 

⁃ មិនប៉ះ ទាញបបូរមាត់ ឬប៉ះពាល់ខ្លាំងលើមុខរបួស។

 

⁃ លាប vaseline លើបបូរមាត់របស់អ្នកដើម្បីការពារបបូរមាត់ស្ងួត ឬប្រេះ។

 

⁃ ក្រោយពេលវះកាត់ ប្រសិនបើមានផលវិបាកមិនធម្មតាដូចជា៖ ហូរឈាម ហើមធំ ក្តៅខ្លួនខ្លាំង ជាដើម អ្នកគួរតែទាក់ទង ឬទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។

 

តើការវះកាត់បង្រួមទម្រង់មុខ -  កាត់មុំថ្គាមមានការឈឺចាប់ដែរឬទេ ?

 

ការវះកាត់បង្រួមទម្រង់មុខគឺគ្មានការឈឺចាប់ទេ ប៉ុន្តែគ្រាន់តែឈឺតិចតួចក្នុងរយៈពេល ២៤ ម៉ោងដំបូង ហើយអ្នកអាចប្រើថ្នាំបំបាត់ការឈឺចាប់បាន។ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់ចិតមុំថ្គាមក៏អាចជួបប្រទះការហើមក្នុងរយៈពេល ២-៤ សប្តាហ៍។

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ