
អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា
ផ្លុំសាក់កែសម្ផស្សនៅមន្ទីរពេទ្យកែសម្ផស្ស Viet My
នាបច្ចុប្បន្នវិធីសាស្រ្តនៃការផ្លុំសាក់កែសម្ផស្សគឺជានិន្នាការថ្មីនៅក្នុងឯកទេសកម្មកែសម្ផស្សលើពិភពលោក។ ជាមួយនឹងសេវាកម្មដ៏ជឿនលឿនដូចជាការផ្លុំប៉ាក់ Omre និងឆ្លាក់ hairstroke។
នេះជាវិធីសាស្រ្តកែសម្ផស្សដែលអនុវត្តដោយមន្ទីរពេទ្យកែសម្ផស្ស Viet My ជូនអតិថិជន។ ជាមួយនឹងបច្ចេកវិទ្យាកូរ៉េ ថៃ និងអឺរ៉ុបដែលថ្មីៗ រួមជាមួយនឹងក្រុមអ្នកបច្ចេកទេសដែលមានបទពិសោធន៍យូរឆ្នាំ និងការប្រើប្រាស់ពណ៌ទឹកថ្នាំរុក្ខជាតិឪសថ កូឡាជែននឹងជួយឱ្យអតិថិជនមានបបូរមាត់ស៊ិចស៊ី សាកសមសម្រាប់មនុស្សគ្រប់វ័យ។
នៅពេលដែលអ្នកបានសាកល្បងប្រើខ្មៅដៃ ម្សៅជាដើមដើម្បីគូរ តែរោមចិញ្ចើម និងបបូរមាត់នៅតែមិនស្អាត ការផ្លុំប៉ាក់នឹងជាដំណោះស្រាយជាប់លាប់បំផុតដើម្បីជួយឱ្យរោមចិញ្ចើមស្តើង រង្វើលរបស់អ្នកទៅជាក្រាស់ពេញ និងបបូរមាត់បានទាក់ទាញជាងមុន។
ក្នុងដំណើរការធ្វើការផ្លុំសាក់ អ្នកឯកទេសនឹងផ្តល់យោបល់យ៉ាងអស់ពីចត្តិដល់អតិថិជន។
+ កែទម្រង់ចិញ្ចើមឱ្យសមនឹងហុងស៊ុយ និងផ្ទៃមុខនីមួយៗ។
+ បបូរមាត់សិចស៊ី។
+ គែមត្របកភ្នែកមានពណ៌ខ្មៅបែបធម្មជាតិ។
*ជាមួយនឹងវណ្ឌវង្កទន់ភ្លន់ ស្រស់ស្អាត នឹងជួយឱ្យស្ត្រីមានអារម្មណ៍ជឿជាក់ ប្រណិត និង ជឿជាក់ជាងមុន។
ដំណើរការនៃការអនុវត្ត៖
ជំហានទី១. ធ្វើការពិនិត្យ និងពិគ្រោះយោបល់។
ជំហានទី២. បង្កើតទម្រង់ចិញ្ចើម។
ជំហានទី៣. ជ្រើសរើសពណ៌តាមតម្រូវការរបស់អតិថិជន។
ជំហានទី៤. ប្រើថ្នាំស្ពឹកប្រហែល ១០-២០ នាទី។
ជំហានទី៥. អនុវត្តក្នុងរយៈពេល ៦០ នាទី។ ជាមួយនឹងបច្ចេកវិទ្យាទំនើប ក្បាលម្ជុលឯកទេសរួមជាំមួយនឹងបច្ចេកទេសដ៏ទន់ភ្លន់ និងប៉ិនប្រសប់ ត្រឹមតែ 0.2 mm ប៉ះពល់ទៅលើស្បែក មិនមានការហូរឈាម មិនហើម មិនឈឺ និងមិនចាំបាច់ឈប់សម្រាកនោះទេ។
ជំហានទី៦. ផ្តែផ្តាំ និងកំណត់ពេលត្រួតពិនិត្យឡើងវិញក្នុងរយៈពេល ១-៣ ខែ។
ភ្នែកគឺជាបង្អួចនៃព្រលឹង។ ភ្នែកទាំងគូដែលធំ ជ្រៅ និងស្រស់ស្អាតនឹងធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍តាំងពីការជួបនៅក្នុងលើកដំបូង។ ប៉ុន្តែមិនមែនអ្នកណាក៏សុទ្ធតែមានសំណាងល្អដែលមានភ្នែកធំ ហើយមានគែមត្របកភ្នែកច្បាស់លាស់។ នេះហើយជាមូលហេតុដែលបច្ចេកវិទ្យានៃការផ្លុំត្របកភ្នែកបើកទំហំភ្នែក និងផ្លុំសាក់ត្របកភ្នែក Eyeliner បង្កើតចេញដើម្បីបំពេញតម្រូវការកែសម្រស់របស់ស្ត្រី។
ផ្លុំត្របកភ្នែកបើកទំហំភ្នែក គឺជាវិធីសាស្ត្រមួយក្នុងការកែបន្ទាត់គែមត្របកភ្នែកឱ្យស្រស់ស្អាត ដើម្បីជួយស្ត្រីកាត់បន្ថយពេលវេលាលើការគូរត្របកភ្នែក ធ្វើឱ្យភ្នែកកាន់តែស៊ីជម្រៅ និងទាក់ទាញ ប៉ុន្តែនៅតែរក្សាបាននូវសម្រស់ធម្មជាតិ។
នៅមន្ទីរពេទ្យកែសម្ផស្ស Viet My ការផ្លុំត្របកភ្នែកបើកទំហំភ្នែកត្រូវបានអនុវត្តតាមបច្ចេកវិទ្យាទំនើបបំផុតដោយប្រើប៊ិចដែលមានក្បាលម្ជុលមីក្រូ ដើម្បីផ្លុំទឹកថ្នាំចូលទៅក្នុងស្រទាប់ស្បែកក្រៅនៃត្របកភ្នែក។
ជាមួយនឹងឧបករណ៍ទំនើបៗ ក្បាលម្ជុលមីក្រូមានទំហំត្រឹមតែ ០.០២mm ដោយរំកិលថ្នមៗលើផ្ទៃស្បែកនៃគែមត្របកភ្នែក រួមផ្សំជាមួយនឹងទឹកថ្នាំសាក់ដែលមិនមានភាពឈ្លានពាន បង្កើតបន្ទាត់ត្របកភ្នែកជាមួយនឹងកម្រិតច្បាស់លាស់បំផុត។ ត្របកភ្នែកនឹងមានបន្ទាត់ស្តើង - ក្រាស់ឬងងឹត - ភ្លឺគឺអាស្រ័យលើតម្រូវការរបស់អតិថិជន។

ដំណើរការនៃការអនុវត្ត៖
ជំហានទី ១៖ ធ្វើការពិនិត្យ និងពិគ្រោះយោបល់។
- អ្នកឯកទេសកែសម្ផស្សនឹងធ្វើការពិនិត្យ និងត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពភ្នែក ទម្រង់ភ្នែក លក្ខណៈសម្បត្តិនៃស្បែក ជាដើម ដើម្បីណែនាំអំពីវិធីសាស្ត្រផ្លុំត្របកភ្នែកដែលសមស្របសម្រាប់អតិថិជនម្នាក់ៗ។
ជំហានទី ២៖ ប្រើថ្នាំស្អឹក។
- បន្ទាប់ពីសម្អាតតំបន់ភ្នែករួច គឺឈានដល់ជំហានដែលត្រូវធ្វើឱ្យស្ពឹកតំបន់ផ្លុំត្របកភ្នែក ដើម្បីឱ្យអតិថិជនមិនមានអារម្មណ៍ពិបាកទ្រាំ ឬឈឺចាប់ក្នុងពេលអនុវត្ត។
ជំហានទី ៣៖ វាស់គូស និងកំណត់ទម្រង់គែមត្របកភ្នែក។
- នៅក្នុងជំហាននេះ អ្នកឯកទេសនឹងគណនា និងគូសបន្ទាត់គែមនៃត្របកភ្នែកដែលត្រូវការបង្កើត ដើម្បីសម្រេចបាននូវអត្រាស៊ីសង្វាក់គ្នាបំផុតជាមួយនឹងភ្នែករបស់អតិថិជននីមួយៗ។
ជំហានទី ៤៖ អនុវត្តការផ្លុំសាក់ត្របកភ្នែក។
- ជាមួយនឹងបច្ចេកទេសផ្លុំត្របកភ្នែកបែបបច្ចេកវិទ្យាខ្ពស់ មិនមានភាពឈ្លានពាន មិនឈឺចាប់ មិនហើម ក្រោយពី ៣០ នាទី អតិថិជននឹងមាននូវភ្នែកដ៏ស្រស់ស្អាត គែមត្របកភ្នែកកាន់តែច្បាស់ជាងមុន។
*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។