តើការពង្រីកដើមទ្រូងដោយប្រើខ្លាញ់ផ្ទាល់ខ្លួនរបស់អ្នក គឺជាធ្វី ?

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទុងច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា
ពង្រីកដើមទ្រូងដោយប្រើខ្លាញ់ផ្ទាល់ខ្លួនរបស់អ្នក មានន័យថា ការប្រើខ្លាញ់ពីតំបន់ផ្សេងនៃរាងកាយរបស់អ្នក (ក្បាលពោះ គូទ ឬភ្លៅជើងជាដើម) ដើម្បីដាក់បញ្ចូលទៅតំបន់ដើមទ្រូង។ ការវះកាត់នេះត្រូវបានអនុវត្តនៅក្នុងការវះកាត់កែសម្ផស្សអស់រយៈពេលជាង 30 ឆ្នាំមកហើយ ប៉ុន្តែវានៅតែមិនបានអនុវត្តជាទូទៅដោយវេជ្ជបណ្ឌិតកែសម្ផស្ស និងស្ត្រីជុំវិញពិភពលោកនៅឡើយ។
ព្រោះកាលពីមុន មិនទាន់មានបច្ចេកវិទ្យាកោសិកាដើម (stem cell) ពេលពង្រីកដើមទ្រូង ខ្លាញ់ដែលបូមចេញនឹងបានបំបែកជ្រើសរើសដោយប្រើវិធីសាស្រ្តដើម្បីយកជាលិកាខ្លាញ់ដែលមានគុណភាពល្អ មកចាក់បញ្ចូលទៅក្នុងសុដន់ ប៉ុន្តែបរិមាណនៃជាតិខ្លាញ់ដែលអាចរស់បានក្រោយពីចាក់ចូលទៅក្នុងសុដន់គឺតិចជាង 30%។
បច្ចុប្បន្ននេះ ដោយមានបច្ចេកវិទ្យាកោសិកាដើម ជាតិខ្លាញ់ក្រោយបានបំបែកជ្រើសរើសដោយប្រើវិធីសាស្រ្ត នឹងបានផ្សំបន្ថែមជាមួយនឹងកោសិកាដើម ដូច្នេះបរិមាណនៃជាតិខ្លាញ់ដែលអាចរស់បានក្រោយពីចាក់ចូលទៅក្នុងសុដន់អាចឡើងដល់ 60%។ ហើយបរិមាណនៃជាតិខ្លាញ់ដែលរស់បាន នឹងស្ថិតស្ថេរជារៀងរហូត ដូច្នេះវិធីសាស្រ្តនៃការពង្រីកដើមទ្រូងដោយប្រើខ្លាញ់ផ្ទាល់ខ្លួន ផ្សំជាមួយនឹងបច្ចេកវិទ្យាកោសិកាដើម បង្ហាញឲ្យឃើញពីជំហានមួយដ៏ល្អប្រសើរ។

រូបភាពមុននិងក្រោយការពង្រីកដើមទ្រូងដោយប្រើខ្លាញ់ផ្ទាល់ខ្លួនរបស់អ្នក។

ក្នុងករណីដែលអតិថិជនមានក្បាលសុដន់ធំ ការពង្រីកដើមទ្រូងនឹងអាចត្រូវផ្សំជាមួយនិងបង្រួមក្បាលសុដន់។
ដំណើរការពង្រីកដើមទ្រូងដោយប្រើខ្លាញ់ផ្ទាល់ខ្លួនរបស់អ្នក
គុណសម្បត្តិនៃការពង្រីកដើមទ្រូងដោយប្រើខ្លាញ់ផ្ទាល់ខ្លួនរបស់អ្នក
- ដើមទ្រូងមានសភាពទន់ផ្លុន ធម្មជាតិដូចដើមទ្រូងពិតៗ។
- មិនមានស្លាកស្នាមវះកាត់នៅលើដើមទ្រូងនោះទេ។
គុណវិបត្តិនៃការពង្រីកដើមទ្រូងដោយប្រើខ្លាញ់ផ្ទាល់ខ្លួនរបស់អ្នក
- សម្រាប់អ្នកដែលចង់ពង្រីកដើមទ្រូងដោយប្រើខ្លាញ់ផ្ទាល់ខ្លួន តម្រូវត្រូវតែមានខ្លាញ់សល់នៅក្បាលពោះ ឬភ្លៅជើងជាដើម ច្រើនជាងពីរដងចំនួនខ្លាញ់ដែលបូមចេញ ដើម្បីបំបែកជ្រើសរើសដោយប្រើវិធីសាស្រ្តយកជាលិកាខ្លាញ់ដែលមានគុណភាពល្អចាក់បញ្ចូលក្នុងសុដន់។
- ទោះបីជាមានបច្ចេកវិទ្យាកោសិកាដើមក៏ដោយ ប៉ុន្តែការបញ្ចូលខ្លាញ់ផ្ទាល់ខ្លួនទៅក្នុងសុដន់ ខ្លាញ់ដែលអាចរស់ត្រឹមតែ ៦០% ប៉ុណ្ណោះ។ ចំនួនខ្លាញ់ដែលងាប់ទៅនឹងត្រូវបំផ្លាញដោយ White Blood Cell ក្នុងរាងកាយ បង្កើតជាដុំ calcification ក្នុងដើមទ្រូង។ ប្រសិនបើថត X-ray សុដន់ ឬ MRI សុដន់ ឬអ៊ុលត្រាសោន (echo) សុដន់ នឹងផ្តល់លទ្ធផលដូចជាដុំសាច់នៅគ្នុងដើមទ្រូង។
វិធីសាស្រ្តបំបាត់ការឈឺចាប់គឺប្រើថ្នាំសណ្ដំឬប្រើថ្នាំស្ពឹកនៃកន្លែងវះកាត់។
ពេលវេលាអនុវត្តគឺ 3-4 ម៉ោងរួមទាំង 3 ជំហាន។
ជំហានទី 1: បូមខ្លាញ់ចេញនៅតំបន់ដែលមានខ្លាញ់សល់នៅលើរាងកាយ (ក្បាលពោះ ត្រគាក ភ្លៅជើងជាដើម)។
ជំហានទី 2: ប្រើឧបករណ៍ដើម្បីបង្វិលខ្លាញ់ បំបែកកោសិកាដើម និងជាលិកាខ្លាញ់ដែលមានគុណភាពល្អ។
ជំហានទី 3: បូមខ្លាញ់ចូលក្នុងសុដន់តាមបរិមាណដែលបានកំណត់ទុក។
ជំហានទី 4: ការថែទាំក្រោយការវះកាត់។
- ពាក់អាវពិសេសដើម្បីរឹតបន្តឹង ដើម្បីកាត់បន្ថយការហើម ហូរឈាម និងធ្វើឱ្យសុដន់មានរូបរាងដែលចង់បាន។
- មិនធ្វើការងារធ្ងន់ក្នុងសប្តាហ៍ដំបូង។
- លេបថ្នាំអង់ទីប៊ីយោទិច (antibiotic) ថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងនឹងការរលាក (anti-inflammatory) តាមវេជ្ជបញ្ជាក្រោយការពង្រីកដើមទ្រូងដោយប្រើខ្លាញ់ផ្ទាល់ខ្លួនរបស់អ្នក។
* លទ្ធផលដែលទទួលបានគឺអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។.