កាត់ត្របកភ្នែកខាងក្រោម - វេជ្ជបណ្ឌិត Chiem Quoc Thai

កាត់ត្របកភ្នែកខាងក្រោម - វេជ្ជបណ្ឌិត Chiem Quoc Thai

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា

 

វះកាត់ត្របកភ្នែកខាងក្រោមបែបកូរ៉េគឺជាអ្វី? តើឈឺដែរឬទេ?

 

គឺជាវិធីសាស្ត្រកែសម្ផស្សដ៏ស្រស់ស្អាត និងសុវត្ថិភាពនាពេលបច្ចុប្បន្ននេះ។ ការវះកាត់ត្របកភ្នែកខាងក្រោមដោយប្រើបច្ចេកវិជ្ជាកូរ៉េ គឺជាការវះកាត់ដ៏សំខាន់មួយ ព្រោះត្របកភ្នែកខាងក្រោមជាការបង្ហាញទម្រង់មួយនៃផ្ទៃមុខ ភ្នែកបង្ហាញពីក្តីស្រលាញ់ ភាពរស់រវើកនិងអាយុរបស់អ្នក។ 

 

យូរៗទៅដំណើរការនៃភាពចាស់អាចបណ្តាលឱ្យត្របកភ្នែកយារធ្លាក់ចុះ បន្ទាប់មកការយារធ្លាក់នៃថង់ខ្លាញ់និងភាពចាស់នៃស្បែកនៅតំបន់ត្របកភ្នែកខាងក្រោម នឹងធ្វើឱ្យអ្នកមើលទៅចាស់ជាងមុន និងមានផ្ទៃមុខដ៏ក្រៀមក្រំ។ ការវះកាត់កែសម្ផស្សកាត់ត្របកភ្នែកខាងក្រោមនៅមន្ទីរពេទ្យកែសម្ផស្ស Viet My នឹងជួយឱ្យអ្នកមានភាពគ្មេងវ័យឡើងវិញ និងបំបាត់ភាពក្រៀមក្រំនៅលើផ្ទៃមុខរបស់អ្នកទាំងស្រុង។​​

 

 

កាយវិភាគសាស្ត្រត្របកភ្នែកខាងក្រោម

 

ត្របកភ្នែកមានច្រើនស្រទាប់៖ ស្បែក សាច់ដុំ ខ្លាញ់ និងថង់ខ្លាញ់ជុំវិញភ្នែក ជាដើម។​ តាមពេលវេលា អាយុនិងឥទ្ធិពលនៃកត្តាបរិស្ថានដូចជាពន្លឺព្រះអាទិត្យ ធ្វើឲ្យកាត់បន្ថយការបត់បែននៃរចនាសម្ព័ន្ធជុំវិញភ្នែកដែលបណ្តាលឱ្យស្បែកជ្រីវជ្រួញនិងដក់ថង់ខ្លាញ់នៅជុំវិញភ្នែក។ ការវះកាត់យកស្បែក និងខ្លាញ់សល់ចេញពីត្របកភ្នែកខាងក្រោម ដើម្បីស្ដាររូបរាងក្មេងពីមុនឡើងវិញ។

 

វះកាត់ត្របកភ្នែកខាងក្រោមតើមានដំណើរការដូចម្ដេច? ត្រូវចំណាយពេលវេលារប៉ុន្មាន ?

 

គឺយកជាតិខ្លាញ់ដែលយារធ្លាក់ និងស្បែកដែលសល់ចេញ ដើម្បីបង្កើតឱ្យភ្នែកមើលទៅមានភាពក្មេងជាងវ័យ។

 

ការរៀបចំមុនពេលវះកាត់ត្របកភ្នែកខាងក្រោម។ ការវះកាត់ត្របកភ្នែកខាងក្រោមជាធម្មតាមានរយៈពេលប្រហែល ២០ ទៅ ៣០ នាទី។ មុនពេលចាប់ផ្តើមការវះកាត់ត្របកភ្នែកខាងក្រោម ទីតាំងវះកាត់នឹងត្រូវបានលាងសំអាត់សម្លាប់មេរោគ និងចាក់ថ្នាំស្ពឹកនៅចំតំបន់វះកាត់។

 

ស្នាមវះដើម្បីកាត់ត្របកភ្នែកខាងក្រោម

 

ស្នាមវះក្នុងការវះកាត់ត្របកភ្នែក គឺបណ្តោយទៅតាមបរិមាត្រនៃផ្នត់ត្របកភ្នែកខាងក្រោម នៅជិតគែមត្របកភ្នែក ដើម្បីលាក់នៅស្លាកស្នាម។ ប្រើកាំបិតវះស្បែកតាមខ្សែបន្ទាត់ដែលបានគូសពីមុន ហើយបើកបង្ហាញស្រទាប់សាច់ដុំនៅក្រោមស្បែក។

 

vị trí vết mổ mí dưới mắt

 

បើកបង្ហាញថង់ខ្លាញ់នៃត្របកភ្នែកខាងក្រោម

 

ដើម្បីបើកបង្ហាញថង់ខ្លាញ់ត្របកភ្នែកខាងក្រោម វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់តូចមួយតាមរយៈស្រទាប់សាច់ដុំ តាមរយៈការវះកាត់នេះ វេជ្ជបណ្ឌិតនឹងបំបែកសាច់ដុំចេញពីជញ្ជាំងរណ្ដៅភ្នែក (Orbital septum) និងងាយស្រួលបើកបញ្ចេញថង់ខ្លាញ់ត្របកភ្នែកខាងក្រោម។​

 

កជាតិខ្លាញ់ដែលយារធ្លាក់ចេញមកក្រៅនៅត្របកភ្នែកខាងក្រោម

 

បន្ទាប់​ពី​បើកបង្ហាញថង់​ខ្លាញ់​ក្រោមជញ្ជាំងរណ្ដៅភ្នែក​ហើយ គ្រូពេទ្យ​នឹង​ប្រើត្រកៀប Kelly ដើម្បី​គៀប និង​យក​ខ្លាញ់ដែលយារធ្លាក់​ចេញមកក្រៅ។   

 

lấy mỡ mí dưới mắt

 

កាត់យកស្បែកសល់ចេញពីត្របកភ្នែកខាងក្រោម

 

បន្ទាប់ពី​យក​ខ្លាញ់​ដែលយារធ្លាក់ចេញមកក្រៅ គ្រូពេទ្យ​នឹង​កំណត់​ស្បែក​សល់​នៅ​ត្របកភ្នែក​ខាងក្រោម ហើយ​យក​វា​ចេញ​។​

 

ការដេរស្បែកក្រោយពីការវះកាត់ត្របកភ្នែកខាងក្រោម

 

បន្ទាប់ពី​យក​ស្បែកនិង​ខ្លាញ់សល់​ចេញ គ្រូពេទ្យ​នឹង​ដេរ​ស្នាម​វះកាត់​ដោយ​​ប្រើចេសមិន​រលាយ។

 

ការថែទាំក្រោយការវះកាត់ត្របកភ្នែក

 

ភ្នែករបស់អ្នកនឹងហើម និងជាំក្នុងរយៈពេលពីរថ្ងៃដំបូង ហើយថយចុះបន្តិចម្តងៗបន្ទាប់ពីនោះ។

ចេសនឹងត្រូវបានកាត់ចេញបន្ទាប់ពី ៥ ថ្ងៃ។

អ្នកគួរតែជៀសវាងការងារធ្ងន់ៗក្នុងរយៈពេល ២ ថ្ងៃដំបូង។

ភ្នែករបស់អ្នកនឹងមិនសូវហើម និងស្រស់ស្អាតបន្ទាប់ពី ២ សប្តាហ៍។

 

cắt da dư mí dưới

 

cắt mí dưới

 

ការព្យួរចិញ្ចើមនិងការវះកាត់ត្របកភ្នែកខាងក្រោម​​ បន្ទាប់ពី៥ថ្ងៃកាត់ចេស។

 

vừa mới treo chân mày

 

ការព្យួរចិញ្ចើមនិងការវះកាត់ត្របកភ្នែកខាងក្រោម​​ បន្ទាប់ពី៥ថ្ងៃកាត់ចេស។

 

treo chân mày cắt mí dưới

 

រូបភាពអតិថិជនមុន/ក្រោយនៃការព្យួរចិញ្ចើមនិងការវះកាត់ត្របកភ្នែកខាងក្រោម។

 

treo chân mày

 

treo chân mày

 

អតិថិជន U60 វះកាត់ត្របកភ្នែកខាងក្រោម ព្យួរចិញ្ចើម បន្តឹងស្បែកមុខដោយអង់ដូស្កូប និងបញ្ចុះផ្នត់ជើងសក់។

 

ông phillip treo chân mày , cắt mí dưới

 

រូបភាពមុននិងក្រោយពេលវះកាត់ត្របកភ្នែកខាងក្រោម បន្តឹងស្បែកមុខ បន្តឹងស្បែកថ្ងាស។

 

cắt mí dưới

 

រូបភាពមុននិងក្រោយពេលវះកាត់ត្របកភ្នែកខាងក្រោម បន្តឹងស្បែកមុខ បន្តឹងស្បែកថ្ងាស។

 

=>តារាងតម្លៃវះកាត់កែសម្ផស្ស។

*លទ្ធផលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ