ផ្លុំបបូរមាត់បែបគ្រីស្តាល់
ជាដំណោះស្រាយក្នុងការរក្សាបបូរមាត់ឱ្យស្រស់ថ្លា ជាពិសេសមិនបាច់បារម្ភរឿងក្រែមបបូរមាត់ស្រាលពណ៌ ឬលប់បាត់ ក្រៅពីនោះស្តារគុណសម្បត្តិនៃបច្ចេកទេសចាស់ និងអនុវត្តបច្ចេកទេសថ្មី និងទំនើបបន្ថែមទៀត ដើម្បីសាកសមសម្រាប់នារីសម័យថ្មី។
មន្ទីរពេទ្យកែសម្ផស្ស Viet My ប្រើ Collagen សិប្បនិម្មិត ចំរាញ់ចេញពីធម្មជាតិ ផ្លុំចូលជ្រៅទៅក្នុងស្រទាប់កោសិកាបបូរមាត់នីមួយៗ ធ្វើឱ្យបបូរមាត់ទន់រលោង មើលទៅទន់ភ្លន់ហើយក្រោយពេលបកចេញបបូរមាត់នឹងមិនស្ងួត ក្រៅពីនេះក៏ជួយបបូរមាត់ឱ្យប្រសើរឡើងនូវពណ៌និងភាពខ្មៅជាំ ជាពិសេសសម្រាប់អ្នកដែលមានបបូរមាត់ខ្មៅតាំងពីកំណើត ឬធ្លាប់ប្រើក្រែមលាបបបូរមាត់ដែលមានជាតិពុលសារធាតុសំណ។
I - កត្តាកំណត់ភាពស្រស់ស្អាតនៃបបូរមាត់របស់អ្នក
បច្ចុប្បន្ននេះ ការផ្លុំបបូរមាត់គឺជានិន្នាការដ៏ពេញនិយមសម្រាប់ស្ត្រី ប៉ុន្តែដើម្បីទទួលបានបបូរមាត់ស្រស់ស្អាតបែបធម្មជាតិ និងមានសុវត្ថិភាព អ្នកត្រូវយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗ។ ក្រោមនេះគឺជាកត្តាកំណត់ភាពស្រស់ស្អាតនៃបបូរមាត់របស់អ្នក។
1. ទឹកថ្នាំសាក់។
ទឹកថ្នាំសាក់ដែលមានគុណភាពអន់អាចប៉ះពាល់ដល់គុណភាពនៃការផ្លុំសាក់។
ពណ៌ទឹកថ្នាំល្អនឹងបង្កើតពណ៌បបូរមាត់ស្តង់ដារ និងធម្មជាតិ ហើយបបូរមាត់នឹងមិនស្ងួតបន្ទាប់ពីរបកចេញ។
2. បច្ចេកវិទ្យានិងបច្ចេកទេសនៃការផ្លុំសាក់
កាលពីមុន បច្ចេកវិទ្យាផ្លុំសាក់បបូរមាត់នឹងប្រើក្បាលម្ជុលដ៏ធំ បង្កើតនូវវណ្ឌវង្កដែលមិនទន់ភ្លាន់ និងមានជម្រៅ។ ប៉ន្តែបច្ចេកវិទ្យាថ្មីនាពេលបច្ចុប្បន្ននេះ ប្រើប្រាស់ក្បាលម្ជុលតូចមួយដើម្បីប៉ះពាល់ទៅនឹងស្រទាប់ស្បែកក្រៅនៃបបូរមាត់ ដែលនឹងជួយរក្សាពណ៌បានយូរ និងមិនឈឺចាប់ហើមបន្ទាប់ពីផ្លុំរួច។
II – តើផ្លុំបបូរមាត់បែបគ្រីស្តាល់មានការហើម និងឈឺចាប់ឬទេ?
ស្ត្រីជាច្រើននៅតែភ័យខ្លាចការឈឺចាប់អំឡុងពេលនិងក្រោយដំណើរការផ្លុំបបូរមាត់។ ជាការពិត បច្ចេកទេសនេះប៉ះពាល់ទៅដល់ត្រឹមតែស្រទាប់ស្បែកក្រៅបបូរមាត់ប៉ុណ្ណោះ ដោយហេតុនេះកាត់បន្ថយកម្រិតនៃការហើម និងការឈឺចាប់បានច្រើនបំផុត។
ដំណាក់កាលប្រើថ្នាំស្ពឹកមុនពេលផ្លុំទឹកថ្នាំជួយឱ្យអតិថិជនមានអារម្មណ៍ធូរស្រាល ទំនុកចិត្ត និងផាសុកភាពក្នុងអំឡុងពេលអនុវត្ត។
តាមការចែករំលែកពីស្ត្រីដែលបានផ្លុំបបូរមាត់ហើយ បានឲ្យដឹងថាក្រោយពីអនុវត្តរួចគឺមានតែអារម្មណ៍ស្ពឹកបន្តិច មិនមានការឈឺចាប់នោះទេ។
លើសពីនេះ អ្នកតែងតែខ្លាចថាបបូរមាត់របស់អ្នកនឹងហើមឡើងបន្ទាប់ពីផ្លុំសាក់រួច។ ដូច្នេះអ្វីទៅជាការពិត ?
បន្ទាប់ពីផ្លុំរួច បបូរមាត់នឹងហើមបន្តិច។ ប៉ន្តែបាតុភូតនេះនឹងថយចុះយ៉ាងឆាប់រហ័ស និងបាត់ទៅវិញបន្ទាប់ពីពីរបីថ្ងៃ។
ប្រសិនបើរាងកាយសុខភាពល្អ វានឹងប្រើពេលត្រឹមតែ២-៣ថ្ងៃប៉ុណ្ណោះបន្ទាប់មកបបូរមាត់ហើមនឹងបាត់ ហើយបបូរមាត់នឹងរបកចេញ។ ក្នុងករណីមនុស្សមួយចំនួន រាងកាយសុខភាពល្អវានឹងអាចយូរបន្តិចគឺប្រហែល ៤-៧ ថ្ងៃ។
III - តើផ្លុំបបូរមាត់បែបគ្រីស្តាល់រក្សារយៈពេលប៉ុន្មាន ?
ផ្លុំបបូរមាត់បែបគ្រីស្តាល់នឹងរក្សាពណ៌បានប្រហែល ៥-៧ ឆ្នាំ។ ភាពធន់នេះអាស្រ័យលើរបបថែទាំក្រោយការផ្លុំ រាងកាយរបស់មនុស្សម្នាក់ៗ គុណភាពនៃទឹកថ្នាំ ជំនាញរបស់អ្នកផ្លុំ និងបច្ចេកវិទ្យាដែលបានអនុវត្ត។
ស្ត្រីខ្លះមានបបូរមាត់ខ្មៅកម្រិតច្រើន ពួកគេត្រូវព្យាបាលស្នាមខ្មៅនោះមុននឹងផ្លុំ ដើម្បីឱ្យបបូរមាត់របស់ពួកគេកាន់តែស្មើពណ៌ និងស្រស់ថ្លាជាងមុន។ ប្រសិនបើការព្យាបាលដោយឡាស៊ែរ ឬការផ្សាំបបូរមាត់ជីវសាស្រ្តត្រូវបានប្រើដើម្បីលុបចំណុចខ្មៅ ប្រសិទ្ធភាពនៃការផ្លុំបបូរមាត់បែបគ្រីស្តាល់នឹងមិនត្រូវបានរក្សាទុកក្នុងរយៈពេលយូរនោះទេ។ បបូរមាត់នឹងស្លេកយ៉ាងឆាប់រហ័ស ហើយជាំខ្មៅតម្តងទៀត។

IV .ដំណើរការផ្លុំសាក់បែបគ្រីស្តាល់បបូរមាត់ប្រកបដោយសុវត្ថិភាព។
ដើម្បីសម្រេចបាននូវប្រសិទ្ធិភាពល្អបំផុត ការផ្លុំបបូរមាត់បែបគ្រីស្តាល់មន្ទីរពេទ្យកែសម្ផស្ស Viet My ត្រូវបានអនុវត្តតាមពិធីការខាងក្រោម។
ជំហានទី 1: ពិនិត្យ និងពិគ្រោះ។
អ្នកឯកទេសផ្នែកផ្លុំសក់នឹងផ្អែកលើស្ថានភាពបបូរមាត់ ហើយបំណងរបស់អតិថិជនដើម្បីណែនាំអំពីពណ៌បបូរមាត់ដែលស័ក្តិសមនឹងអាយុ និងពណ៌ស្បែកនីមួយៗ (ដោយការតេស្តពណ៌នៅលើបបូរមាត់)។
ក្នុងករណីខ្លះដែលទម្រង់បបូរមាត់មានភាពវេក ក្រាស់ពេក ឬស្តើងពេក អ្នកឯកទេសនឹងគូសទម្រង់បបូរមាត់ ដើម្បីបង្កើតទម្រង់បបូរមាត់ដែលចុះសម្រុងគ្នាជាងមុនសម្រាប់អតិថិជន។
ជំហានទី 2: សម្អាតមេរោគ និងប្រើថ្នាំស្ពឹកបបូរមាត់
បបូរមាត់បន្ទាប់ពីសម្អាតនិងជម្រុះកោសិកាចាស់ៗរួច ហើយនឹងប្រើថ្នាំស្ពឹក ដើម្បីឱ្យអតិថិជនមានអារម្មណ៍ស្រួលក្នុងអំឡុងពេលអនុវត្ត។ (រយៈពេលគឺប្រហែល ១៥ នាទី)។
ជំហានទី 3: ផ្លុំពណ៌បបូរមាត់
អ្នកបច្ចេកទេសនឹងប្រើឧបករណ៍ផ្លុំសាក់ជាមួយនឹងក្បាលម្ជុលណាណូ 0.05mm ដើម្បីប៉ះពាល់ដល់ស្រទាប់ស្បែកក្រៅនៃបបូរមាត់ជាមួយនឹងអត្រាល្បឿនហូរជាលំដាប់ ដែលនឹងជួយឱ្យទឹកថ្នាំចូលបានកាន់តែត្រឹមត្រូវ ជៀសវាងបាតុភូតចំណុចងឹតពណ៌ និងចំណុចស្រាលពណ៌ ។ បន្ទាប់ពីផ្លុំរួច វានឹងគ្របដណ្ដប់ដោយស្រទាប់ Collagen ដើម្បីធ្វើអោយបបូរមាត់កាន់តែរលោង និងស្រស់ថ្លាជាងមុន។
ជំហានទី 4: ការណែនាំសម្រាប់ការថែទាំក្រោយពីការផ្លុំសាក់
បន្ទាប់បន្ទាប់ពីបញ្ចប់ដំណើរការផ្លុំបបូរមាត់បែបគ្រីស្តាល់ អ្នកឯកទេសនឹងណែនាំអតិថិជនអំពីរបៀបថែទាំបបូរមាត់ឱ្យមានពណ៌ស្តង់ដារបំផុត។
ការនណែនាំខ្លះត្រូវធ្វើឱ្យបានត្រឹមត្រូវដើម្បីជៀសវាងផលវិបាកនៃការហើមរយៈពេលយូរ ការឆ្លងមេរោគ ឬការប្រែពណ៌។
ដំណើរការផ្លុំបបូរមាត់បែបគ្រីស្តាល់ក្នុងរយៈពេល ៦០-៩០ នាទី (អាស្រ័យលើរាងកាយរបស់អតិថិជននីមួយៗ)។
ក្នុងរយៈពេល ១-២ ខែដំបូង ចាំបាច់ត្រូវធ្វើតាមការវេជ្ជបញ្ជា និងការណែនាំអំពីការថែទាំពីអ្នកឯកទេស ដើម្បីឲ្យមានប្រសិទ្ធភាពល្អបំផុត និងពណ៌បបូរមាត់ជាប់បានយូរ។
ផឹកទឹកឱ្យបានច្រើន ដើម្បីជួយឱ្យបបូរមាត់របស់អ្នកមានជាតិសើម (អាចផឹកទឹកក្រូច ម្នាស់)។ ប៉ន្តែក្នុងរយៈពេលដំបូងបន្ទាប់ពីការផ្លុំ អ្នកមិនគួរផឹកដោយផ្ទាល់ទេ ត្រូវប្រើបំពង់បឺតដើម្បីជៀសវាងបបូរមាត់ដែលទើបនឹងផ្លុំថ្មីៗប៉ះជាមួយនឹងទឹក ដើម្បីជៀសវាងពណ៌ទឹកថ្នាំធ្លាក់ចុះ។
លាបក្រែមបែបប្រេង(តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត) ដើម្បីជួយឱ្យបបូរមាត់ឆាប់ជា និងជួយបបូរមាត់របកបានយ៉ាងឆាប់រហ័ស។
ប្រើម៉ាសពេលចេញទៅក្រៅ ដើម្បីកាត់បន្ថយធូលី និងបាក់តេរីដែលបង្ករឱ្យបបូរមាត់ឆ្លងមេរោគ។
ជៀសវាងការប៉ះតំបន់បបូរមាត់ដែលទើបផ្លុំថ្មីៗ។ ជៀសវាងបកស្កាបបូរមាត់ដោយចេតនា ទុកឲ្យបបូរមាត់របកដោយខ្លួនឯង។
ទទួលទានបន្លែបៃតង ផ្លែឈើ ឱ្យបានច្រើន ដើម្បីឱ្យបបូរមាត់ឡើងពណ៌ស្រស់ស្អាត និងធម្មជាតិបំផុត។
តមអាហារមួយចំនួនដែលធ្វើឲ្យស្បែកក្រជាសះស្បើយ ដូចជាសាច់គោ ត្រកួន ទឹកស៊ីអ៊ីវ សាច់មាន់ អង្ករដំណើប គ្រឿងសមុទ្រជាដើម ដើម្បីឲ្យបបូរមាត់មានពណ៌តាមស្តង់ដារ។
*លទ្ធផលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។
=> តារាងតម្លៃនៃការកែសម្ផស្សមិនវះកាត់។