លើកកម្ពស់ឆ្អឹងថ្ពាល់

ហេតុអ្វីត្រូវលើកកម្ពស់ឆ្អឹងថ្ពាល់ ?

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

ឆ្អឹងថ្ពាល់ដែលទាបពេកងាយធ្វើឱ្យផ្ទៃមុខស្គម និងរាងការ៉េដែលធ្វើឱ្យមើលទៅមិនមានសម្ផស្ស។ លើកកម្ពស់ឆ្អឹងថ្ពាល់នៅមន្ទីរពេទ្យកែសម្ផស្ស Viet My គឺជាវិធីសាស្ត្រប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដើម្បីជួយឱ្យថ្ពាល់មានតុល្យភាព ហើយផ្តៃមុខកាន់តែស្រស់ស្អាត។

 

តើការលើកកម្ពស់ឆ្អឹងថ្ពាល់សមស្របនឹងអ្នកណាដែរ ?

 

+ ថ្ពាល់ទាប និងមិនមានតុល្យភាជាមួយនឹងវណ្ឌវង្កដទៃនៅលើផ្ទៃមុខ។ 

 

+ ថ្ពាល់ផត ឆ្អឹងថ្ពាល់លយចេញ។ 

 

+ អ្នកដែលមានរាងកាយលូតលាស់ពេញលេញហើយ ដែលចង់កែសម្ផស្សដើម្បីធ្វើឱ្យផ្ទៃមុខកាន់តែស្រស់ស្អាត ស្លីមជាងមុន។

 

វិធីសាស្រ្តលើកកម្ពស់ឆ្អឹងថ្ពាល់នៅមន្ទីរពេទ្យកែសម្ផស្ស Viet My

 

- បច្ចុប្បន្នមានវិធីសាស្រ្តលើកកម្ពស់ឆ្អឹងថ្ពាល់ចំនួន ៣ ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយមិនបង្កផលវិបាក ឬបញ្ហាដល់សុខភាពដូចជា៖

1. ការលើកកម្ពស់ឆ្អឹងថ្ពាល់ដោយសារធាតុបំពេញសិប្បនិម្មិតដូចជាការចាក់ hyaluronic acid 

 

វិធីសាស្រ្តនេះគឺសាមញ្ញ គ្មានការឈឺចាប់ និងផ្តល់លទ្ធផលភ្លាមៗ។ ប៉ន្តែវាមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីបានត្រឹមតែប្រហែល 6 ខែ ទៅ 1 ឆ្នាំប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់លើកកម្ពស់ឆ្អឹងថ្ពាល់របស់អ្នកម្តងទៀត អ្នកត្រូវតែចាក់បំពេញម្តងទៀត។

 

2. លើកថ្ពាល់ដោយការចាក់បំពេញខ្លាញ់ខ្លួនឯង។.

 

វិធីនេះគឺប្រើខ្លាញ់ដែលយកចេញពីខ្លួនរបស់អតិថិជនផ្ទល់ ដូចជាភ្លៅ ចង្កេះ ឬក្បាលពោះ ដើម្បីចាក់ចូលទៅក្នុងថ្ពាល់ ដើម្បីជួយឱ្យថ្ពាល់បានខ្ពស់ និងពេញលេញជាងមុន។ មុនពេលចាក់ ខ្លាញ់របស់អ្នកនឹងត្រូវបានបង្វិលបំបែកដើម្បីយកឈាមនិងប្លាស្មាចេញដោយបន្សល់ទុកតែខ្លាញ់សុទ្ធ។ ជាមួយនឹងវិធីសាស្រ្តនេះកោសិកាខ្លាញ់ដែលរស់នៅក្នុងតំបន់ចាក់ចូលនឹងមិនត្រូវបានបំផ្លាញហើយនឹងត្រូវបានរក្សាជារៀងរហូត។

 

3. លើកកម្ពស់ឆ្អឹងថ្ពាល់ដោយវិធីសាស្រ្តវះកាត់។

 

នេះគឺជាវិធីសាស្ត្រលើកកម្ពស់ឆ្អឹងថ្ពាល់ដ៏ប្រល្អបំផុត ព្រោះវាផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងលទ្ធផលយូរអង្វែង។ ការវះកាត់លើកកម្ពស់ឆ្អឹងថ្ពាល់ គឺជាបច្ចេកទេសមួយដែលប្រើបន្ទះបំពេញសិប្បនិម្មិតចំនួនពីរបញ្ចូលទៅក្នុងតំបន់ថ្ពាល់ តាមរយៈស្នាមវះតូចមួយនៅក្នុងមាត់។

 

សារធាតុបំពេញនេះជួយបង្កើតទម្រង់ថ្ពាល់ឱ្យបានសមស្រប មានតុល្យភាពជាមួយនឹងផ្ទៃមុខ និងកាត់បន្ថយស្នាមជ្រួញ។ វិធីសាស្រ្តនេះអនុវត្តបច្ចេកទេសទំនើបដើម្បីកែលម្អរចនាសម្ព័ន្ធផ្ទៃមុខ ជួយឱ្យអតិថិជនមានភាពជឿជាក់និងគួរឱ្យចាប់អារម្មណ៍។

 

គុណសម្បត្តិនៃការវះកាត់លើកកម្ពស់ឆ្អឹងថ្ពាល់

 

+ ថ្ពាល់ត្រូវបានលើកឡើង ស្អាតតាមបែបធម្មជាតិ ផ្ទៃមុខមានភាពស្រស់ស្រាយ មានតុល្យភាព និងក្មេងវ័យជាងមុន។ 

 

+ មានសុវត្ថិភាពខ្ពស់។ 

 

+ គ្មានការឈឺចាប់គ្នុងពេលអនុវត្ត ប្រសិទ្ធភាពកែសម្ផស្សល្អឯង និងបានយូរអង្វែង។ 

 

+ លាក់ស្នាមវះបានយ៉ាងល្អដោយសារស្នាមវះមានទីតាំងនៅខាងក្នុងមាត់។

 

+ មិនប៉ះពាល់ដល់ការបញ្ចេញអារម្មណ៍នៅលើផ្ទៃមុខ។

 

ដំណើការនៃការវះកាត់លើកកម្ពស់ឆ្អឹងថ្ពាល់ជាមួយសារធាតុបំពេញ

 

- ជំហានទី១៖ វេជ្ជបណ្ឌិតនឹងត្រួតពិនិត្យ និងប្រឹក្សាយោបល់ដោយផ្ទាល់អំពីទម្រង់ផ្ទៃមុខ ក៏ដូចជាកម្រិតកម្ពស់ដែលត្រូវបំពេញលើកកម្ពស់ថ្ពាល់។

 

- ជំហានទី២៖ វាស់និងគូសកំណត់តំបន់ដែលដាក់បញ្ចូលសារធាតុបំពេញ និងគណនាយ៉ាងលំអិតអំពីកម្ពស់នៃថ្ពាល់ដែលត្រូវលើក។

 

- ជំហានទី៣៖ សម្អាតសម្លាប់មេរោគ និងចាក់ថ្នាំស្ពឹកនៅចំតំបន់ដែលត្រូវវះកាត់។

 

- ជំហានទី៤៖ ធ្វើការវះកាត់តូចមួយពីខាងក្នុងមាត់ដើម្បីបង្កើតប្រហោងរវាងថ្ពាល់ និងសាច់ដុំមុខ។ បន្ទាប់មក វេជ្ជបណ្ឌិតនឹងដាក់បញ្ចូលសារធាតុបំពេញចូលទៅក្នុងប្រហោងដែលទើបបង្កើត ហើយបង្កើតទម្រង់ថ្ពាល់ដើម្បីឱ្យវាមានតុល្យភាព និងចុះសម្រុងគ្នា។

 

- ជំហានទី៥៖ ដេរស្នាមវះដោយចេសអាចរលាយបាន។ វេជ្ជបណ្ឌិតនឹងណែនាំអ្នកអំពីរបបអាហារ និងរបៀបថែទាំក្រោយការវះកាត់។

 

ការណែនាំសម្រាប់ការថែទាំឱ្យបានត្រឹមត្រូវក្រោយពីលើកកម្ពស់ឆ្អឹងថ្ពាល់

 

+ ទទួលទានថ្នាំតាមវេជ្ជបញ្ជា។

 

+ ស្អំទឹកកកឱ្យបានទៀងទាត់ 3-4 ថ្ងៃដំបូង ដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។

 

+ សំអាតមាត់ និងធ្មេញឱ្យបានត្រឹមត្រូវ ថ្នមៗ ដើម្បីឱ្យរបួសក្នុងមាត់ជាសះស្បើយ ជៀសវាងការឆ្លងមេរោគ ។

 

+ គួរទទួលទានអាហារទន់ៗក្នុងសប្តាហ៍ដំបូងក្រោយពីការវះកាត់ ជៀសវាងការទទួលទានអាហារហឹរ និងក្តៅ។

 

+ មិនលេងកីឡា មិនប៉ះសម្ពាធដល់ថ្ពាល់។

 

+ ទៅពិនិត្យឡើងវិញតាមកាលវិភាគ និងថែទាំស្នាមវះឱ្យបានត្រឹមត្រូវតាមការណែនាំរស់វេជ្ជបណ្ឌិត។

 

លទ្ធផលក្រោយការវះកាត់លើកកម្ពស់ឆ្អឹងថ្ពាល់

 

- ថ្ពាល់ដែលបានលើកឡើងខ្ពស់នឹងស្អាតបែបធម្មជាតិ ផ្ទៃមុខកាន់តែមានភាពចុះសម្រុង និងមានតុល្យភាព។ មិនបន្សល់នៅស្លាកស្នាមនិងដាននៃការវះកាត់នោះទេ។

 

- ប្រសិទ្ធភាពលើកកម្ពស់ឆ្អឹងថ្ពាល់បានយូរអង្វែង។

 

- សារធាតុបំពេញមានភាពស្និតស្នាលជាមួយស្បែក សមស្របនឹងរាងកាយ ផ្ដល់ឲ្យសុវត្ថិភាពទាំងស្រុង មិនប៉ះពាល់ដល់ការបញ្ចេញអារម្មណ៍លើផ្ទៃមុខ និងមិនប៉ះពាល់ដល់សុខភាព។

 

* លទ្ធផលដែលទទួលបានគឺអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។.

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Mới đây, màn đáp trả antifan của Á hậu Nguyễn Hà
Hoa hậu Hương Giang công khai nâng ngực sửa lại

Hoa hậu Hương Giang công khai nâng ngực sửa lại

Hương Giang là nàng hậu luôn rất được lòng công
Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Bệnh viện thẩm mỹ Việt Mỹ do Giám đốc bác sĩ
Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là phương pháp phẫu thuật thẩm mỹ
Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bơm mông (Nâng mông bằng mỡ tự thân) là

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ