ការដាំសក់ដោយមនុស្សយន្ត - វិធីសាស្ត្រដាំសក់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព

បច្ចុប្បន្ននេះ ស្ថានភាពសក់ស្តើង សក់រង្វើល និងការជ្រុះសក់ កើតឡើងនៅមនុស្សគ្រប់វ័យ ធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍មិន​មាន​ទំនុក​ចិត្តក្នុងការទំនាក់ទំនង និងគ្នុងគ្រប់សកម្មភាពទាំងអស់។ ការ​ដាំសក់​សក់​បាន​ក្លាយ​ជា​បច្ចេកវិជ្ជា​ជឿនលឿន​ដែល​នាំ​មក​នូវ​ទំនុក​ចិត្ត និង​ការ​លើក​កម្ពស់​គុណភាព​ជីវិត។ ជាពិសេស ការដាំសក់ដោយមនុស្សយន្ត គឺជាជំហានអភិវឌ្ឍមួយក្នុងវិស័យដាំសក់ ដោយមានប្រសិទ្ធភាពខ្ពស់ បើប្រៀបធៀបនឹងវិធីសាស្ត្របុរាណ ដោយសារបច្ចេកវិទ្យាមនុស្សយន្ត និងក្បួនដោះស្រាយដ៏ឆ្លាតវៃ ធានាបាននូវលទ្ធផលជោគជ័យដល់ខ្ពួស់​និងរក្សាបានយូរ។

 

ដាំសក់ដោយមនុស្សយន្ត ARTAS

តើការដាំសក់ដោយមនុស្សយន្តគឺជាអ្វី?

 

ការដាំសក់ដោយមនុស្សយន្តប្រើបច្ចេកវិជ្ជាដែលអនុម័តដោយ FDA រួមជាមួយនឹងជំនួយពីវេជ្ជបណ្ឌិតដើម្បីស្តារសក់ឡើងវិញនៅក្នុងតំបន់ដែលចាំបាច់។ ដោយប្រើប្រព័ន្ធមនុស្សយន្ត ARTAS FUE (Follicular Unit Extraction) ត្រូវបានអនុវត្តដើម្បីប្រមូលឫសសក់នីមួយៗយ៉ាងដោយត្រឹមត្រូវជំនួសឱ្យការកាត់នៃស្បែកក្បាល។

 

ការដាំសក់ដោយមនុស្សយន្ត ARTAS ជួយកាត់បន្ថយការងារដោយដៃនៃវិធីសាស្រ្តដាំសក់ធម្មតា។ ប្រើផែនទីឌីជីថលដើម្បីប្រមូលឫសសក់ដ៏ល្អបំផុតដើម្បីដាំទៅទីតាំងចាំបាច់ ដើម្បីធានាបានលទ្ធផលល្អបំផុតក្នុងការលូតលាស់ និងរាងរបស់សក់។

 

 

អតិថិជនបូរស់អាយុ មុននិងក្រោយការដាំសក់ដោយមនុស្សយន្ត។

 

 

អតិថិជនបូរស់អាយុ ២៥ ឆ្នាំ មុននិងក្រោយការដាំសក់ដោយមនុស្សយន្ត។

 

អត្ថប្រយោជន៍នៃការដាំដោយសក់មនុស្សយន្ត

 

ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃការដាំសក់ដោយមនុស្សយន្ត មានហេតុផលមួយចំនួនដែលវិធីសាស្ត្រនេះលេចធ្លោជាងវិធីសាស្ត្របុរាណ។ នេះគឺជាបច្ចេកវិទ្យាដែលមានតាំងពីមួយពីរទសវត្សរ៍កន្លងមក ប៉ុន្តែបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់មនុស្សជាច្រើនដែលចង់ស្តារសក់ស្តើង ឬជ្រុះ និងទទួលបានទំនុកចិត្តឡើងវិញ។ ដូច្នេះ​សូម​ស្វែងយល់​ពី​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការ​ដាំសក់​ដោយ​មនុស្សយន្ត​ជាមួយ​មន្ទីរពេទ្យកែសម្ផស្ស Viet My

 

 

មិនមានស្លាកស្នាមនៅទីតាំងដែលដកឬសសក់

 

បើប្រៀបធៀបទៅនឹងការដាំសក់បែបធម្មតា ការដាំសក់ដោយមនុស្សយន្តមានការឈ្លានពានតិចតួច ដូច្នេះវាគ្មានការឈឺចាប់ និងមិនបន្សល់ស្លាកស្នាមនោះទេ។ នេះផ្តល់ឱ្យអ្នកនូវសេរីភាពក្នុងការកាត់សក់ និងធ្វើម៉ូដសក់របស់អ្នកតាមវិធីណាមួយដោយមិនចាំបាច់ព្រួយបារម្ភអំពីស្លាកស្នាមធំឬស្នាមដេរ។​ លើសពីនេះ ការមិនចាំបាច់ថែទាំក្រោយការវះកាត់ និងការមិនឈឺចាប់ដែលទាក់ទងនឹងការដាំសក់ អនុញ្ញាតឱ្យអ្នកត្រលប់ទៅសកម្មភាពប្រចាំថ្ងៃរបស់អ្នកវិញបានយ៉ាងឆាប់រហ័សបន្ទាប់ពីការដាំសក់រួច។​​​

 

កម្រិតភាពត្រឹមត្រូវខ្ពស់នៃការប្រមូលឫសសក់ដោយមនុស្សយន្ត

 

 

វាមិនដូចបច្ចេកទេសដោយផ្ទាល់ដៃនោះទេ ការប្រមូលឫសសក់ដោយមនុស្សយន្តប្រើផែនទីឌីជីថលដើម្បីដកយកឫសសក់ឱ្យបានត្រឹមត្រូវ និងជាប់លាប់។ ដូច្នេះ​អាច​ធានា​ថា​បច្ចេកវិទ្យានេះ​តែងតែ​រក្សា​បាន​នូវ​ភាពត្រឹមត្រូវ​ដោយ​មិន​មាន​កំហុស​ឬ​គម្លាត​ក្នុងអំឡុងពេល​ដំណើរការ​អនុវត្តនោះឡើយ។ បច្ចេកវិទ្យាមនុស្សយន្ត ARTAS ដំណើរការបានលឿនបំផុត អាចដកយកឫសសក់ច្រើនជាង ២០០០ ឫសក្នុងមួយម៉ោង ធានានូវភាពត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ ដែលមិនអាចសម្រេចបានដោយប្រើបច្ចេកទេសដោយផ្ទាល់ដៃបានឡើយ។​

 

បច្ចេកវិទ្យាដ៏ឆ្លាតវៃ

 

បច្ចេកវិទ្យាមនុស្សយន្តប្រើក្បួនដោះស្រាយដ៏ឆ្លាតវៃ ដើម្បីពន្លឿនដំណើរការដកឫសសក់ កំណត់ឫសសក់ដ៏ល្អបំផុតសម្រាប់ដំណើរការអនុវត្តដាំសក់។ បច្ចេកវិទ្យាមនុស្សយន្ត ARTAS វិភាគលក្ខណៈនៃឫសសក់នីមួយៗ ដូចជាមុំ ដង់ស៊ីតេ ការបែងចែក និងទិសដៅនៃសក់។

 

គូសបន្ទាត់ជើងសក់ 3D

 

ជាមួយនឹងការដាំសក់ដោយផ្ទាល់ដៃបែបធម្មតា អ្នកអាចព្យាយាមសម្រេចបាននូវរូបរាងជាក់លាក់ ប៉ុន្តែមិនមានការធានាអំពីលទ្ធផលចុងក្រោយនោះទេ។ នៅពេលប្រើមនុស្សយន្តបច្ចេកវិជ្ជា ARTAS អ្នកអាចមើលផលបង្កើតមានដោយចំនួនសក់បានដាំ បន្ទាត់ជើងសក់ និងការចែកចាយសក់មុនពេលអនុវត្ត ដោយហេតុផលនោះ អ្នកអាចមានទំនុកចិត្តជាមួយនឹងរូបរាងចុងក្រោយដែលអ្នកចង់បាន។​​

 

 robot cấy tóc

មនុស្សយន្តដាំសក់

 

អត្ថប្រយោជន៍ផ្សេងទៀតនៃការដាំសក់ដោយមនុស្សយន្ត

 

ការជ្រើសរើសសក់ដោយស្វ័យប្រវត្តិ

 

ក្បួនដោះស្រាយរបស់ប្រព័ន្ធមនុស្សយន្តធ្វើឱ្យវាងាយស្រួលក្នុងការជ្រើសរើសក់អតិថិជនដែលស័ក្តិសមបំផុតសម្រាប់ការដកយកដោយស្វ័យប្រវត្តិ ដោយការវិភាគលក្ខណៈសក់ មុំលូតលាស់សក់ និងដង់ស៊ីតេសក់ ជួយសម្រួលដល់គ្រូពេទ្យវះកាត់។

 

ល្បឿនលឿន

 

ការប្រមូលឫសសក់ដោយមនុស្សយន្តកាត់បន្ថយពេលវេលាអនុវត្តក្នុងនីតិវិធីដាំសក់ប្រហែល 50% ខណៈពេលដែលកាត់បន្ថយភាពអស់កម្លាំងរបស់ក្រុមគ្រូពេទ្យ និងផ្តោតលើការដាំសក់កាន់តែប្រសើរ។

 

ពេលវេលាកាន់តែខ្លី អារម្មណ៍កាន់តែបានស្រួលជាង

 

ពេលវេលាដំណើរការខ្លីជាង និងតម្រូវឱ្យអង្គុយតិច ដូច្នេះជួយឲ្យអតិថិជនមានអារម្មណ៍សុវត្ថិភាពនិងបានស្រួលបើប្រៀបធៀបនឹងវិធីសាស្រ្តដោយដៃ។

 

តម្លៃសមរម្យជាង

 

តាមរយៈការកាត់បន្ថយការធ្វើដោយដៃ ការប្រមូលឫសសក់ដោយមនុស្សយន្តអាចកាត់បន្ថយការចំណាយលើការដាំសក់បានប្រហែល 30% ដែលធ្វើឱ្យការវះកាត់កាន់តែមានតម្លៃសមរម្យសម្រាប់អតិថិជនជាច្រើន។

 

គ្មានការឈឺចាប់ គ្មានស្លាកស្នាម

 

ការប្រមូលឫសសក់ដោយស្វ័យប្រវត្តិ មិនឈ្លានពាន និងច្បាស់លាស់ជាង កាត់បន្ថយការប៉ះទង្គិចដល់ស្រទាប់ខ្លាញ់របស់ស្បែក ដោយបន្សល់ទុកនូវស្លាកស្នាមក្រោយការវះកាត់។ អតិថិជនអាចត្រលប់ធ្វើសកម្មភាពធម្មតាវិញនៅថ្ងៃបន្ទាប់ ប្រសិនបើអ្នកធ្វើតាមការណែនាំអំពីការថែទាំក្រោយការវះកាត់។​

 

អត្រានៃភាពជោគជ័យគឺខ្ពស់

 

ពេលវេលារង់ចាំនៃការដាំ ចាប់ពីការប្រមូលឫសសក់ រហូតដល់ការដាំចូលទៅក្នុងតំបន់ទទួល ត្រូវបានកាត់បន្ថយ ដែលអនុញ្ញាតឱ្យមានអត្រាជោគជ័យប្រមាណ 97%។

 

ការដាំសក់ដោយមនុស្សយន្ត គឺជាបច្ចេកវិទ្យាទំនើប មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជួយមនុស្សជាច្រើនឱ្យទទួលបានទំនុកចិត្តឡើងវិញ និងលើកកម្ពស់គុណភាពជីវិត។ មន្ទីរពេទ្យកែសម្ផស្ស Viet My មានមោទនភាពដែលក្លាយជាអង្គភាពមួយក្នុងចំណោមអង្គភាពដែលអនុវត្តបច្ចេកវិទ្យាដាំសក់មនុស្សយន្ត ARTAS នៅក្នុងប្រទេសវៀតណាម។ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេសខ្ពស់ ដឹកនាំដោយ Dr. Chiem Quoc Thai - នាយកមន្ទីរពេទ្យ រួមជាមួយនឹងឧបករណ៍ទំនើបៗ វានឹងផ្តល់ឱ្យអ្នកបាននូវសក់ក្រាស់ មានសុខភាពល្អ និងរូបរាងប្រកបដោយទំនុកចិត្ត។ ប្រសិនបើអ្នកកំពុងស្វែងរកដំណោះស្រាយដាំសក់ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព សូមមកកាន់មន្ទីរពេទ្យកែសម្ផស្ស Viet My ដើម្បីទទួលសេវាកម្ម និងទទួលបានលទ្ធផលដ៏អស្ចារ្យ។

 

*លទ្ធផលសម្រេចបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Mới đây, màn đáp trả antifan của Á hậu Nguyễn Hà
Hoa hậu Hương Giang công khai nâng ngực sửa lại

Hoa hậu Hương Giang công khai nâng ngực sửa lại

Hương Giang là nàng hậu luôn rất được lòng công
Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Bệnh viện thẩm mỹ Việt Mỹ do Giám đốc bác sĩ
Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là phương pháp phẫu thuật thẩm mỹ
Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bơm mông (Nâng mông bằng mỡ tự thân) là

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ