បូមខ្លាញ់ក្បាលពោះដោយមិនវះកាត់ Liposonix

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

ការបូមខ្លាញ់ក្បាលពោះដោយមិនវះកាត់ Liposonix គឺជាវិធីសាស្រ្តទំនើបបំផុតនាពេលបច្ចុប្បន្នក្នុងការសម្រកខ្លាញ់ក្បាលពោះ និងជាវិធីសាស្ត្រមិនមានភាពឈ្លានពាន ហើយអ្នកជំងឺអាចបន្តសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើការព្យាបាលដោយមិនចាំបាច់ឈប់សម្រាកទេ។ 

 

វិធីសាស្រ្តបូមខ្លាញ់។

 

ដើម្បីដោះស្រាយបញ្ហាខ្លាញ់ក្បាលពោះច្រើន មនុស្សភាគច្រើនតែងតែរកដំណោះស្រាយដែលឆាប់រហ័ស ដោយមិនចំណាយពេលវេលាច្រើន។ នោះគឺជាវិធីសាស្រ្តបូមខ្លាញ់ក្បាលពោះ

 

ប៉ន្តែដោយសាវិធីសាស្ត្របូមខ្លាញ់បុរាណត្រូវឆ្លងកាត់ការឈឺចាប់ និងត្រូវឈប់សម្រាកឱ្យបានច្រើនបន្ទាប់ពីធ្វើការព្យាបាល។ ឥឡូវនេះ ជាមួយនឹងការអភិវឌ្ឍន៍នៃវេជ្ជសាស្រ្តទំនើប រាល់បញ្ហាត្រូវបានដោះស្រាយដោយវិធីសាស្ត្រស្រកជាតិខ្លាញ់ដោយរលកអ៊ុលត្រាសោនបែបប្រមូលរលកអាំងតង់ស៊ីតេខ្ពស់ Liposonix ដែលត្រូវបានគេហៅថាជាវិធីសាស្ត្រសម្រកជាតិខ្លាញ់ដោយមិនវះកាត់។ 

 

វិធីសាស្ត្របូមខ្លាញ់ទំនើបបំផុតទាំង ៤ ក្នុងពិភពលោកនាបច្ចុប្បន្ននេះ។

 

 

ប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិនៃវិធីសាស្ត្របូមខ្លាញ់បែបទំនើបនាពេលបច្ចុប្បន្ន។

 

 

 

បវរកញ្ញា Ky Duyen ស្រកខ្លាញ់បាន ១០ គីឡូបន្ទាប់ពីទទួលសេវាកម្មបូមខ្លាញ់ក្បាលពោះ Liposonix។

 

តើអ្វីទៅដែលធ្វើឱ្យការបូមខ្លាញ់ក្បាលពោះ Liposonix ខុសពីវិធីសាស្រ្តផ្សេងទៀត។

 

វិធីសាស្រ្តបូមខ្លាញ់ដោយមិនវះកាត់ Liposonix កឺជាវិធីសាស្រ្តកាត់បន្ថយខ្លាញ់ក្បាលពោះដែលមិនមានភាពឈ្លានពាន ទំនើបបំផុតនាពេលបច្ចុប្បន្ននេះ។ អ្នកជំងឺអាចបន្តសកម្មភាពប្រចាំថ្ងៃបានធម្មតាឡើងវិញបន្ទាប់ពីការព្យាបាល ដោយមិនចាំបាត់ឈប់សម្រាក។

 

វិធីសាស្រ្ដបូមខ្លាញ់បុរាណគឺប្រើចំនួនបំពង់ cannula ដើម្បីបំផ្លាញកោសិកាខ្លាញ់ដោយមេកានិច បណ្តាលឱ្យហូរឈាម និងហើមច្រើន ដូច្នេះការជាសះស្បើយឡើងវិញមានរយៈពេលយូរ។ ជាមួយនឹងវិធីសាស្រ្តកាត់បន្ថយជាតិខ្លាញ់ដោយ Liposonix កោសិកាខ្លាញ់នឹងត្រូវបានបំផ្លាញ និងក្លាយេជារាវដោយរលកអ៊ុលត្រាសោនបែបប្រមូលរលក។

 

គុណវិបត្តិនៃរបស់ Liposonix

 

- ប្រសិនបើអ្នកវិនិយោគលើម៉ាស៊ីន Lipo Ultrasound របស់អាមេរិក (Liposonix) ការចំណាយគឺខ្ពស់ណាស់ (២០០ ពាន់ដុល្លារ) ដូច្នេះតម្លៃនៃសេវាកម្មកាត់បន្ថយជាតិខ្លាញ់ Liposonix គឺខ្ពស់ជាងវិធីសាស្ត្រផ្សេងៗទៀត។ 

 

ការកាត់បន្ថយជាតិខ្លាញ់ដោយប្រើបច្ចេកវិជ្ជាអ៊ុលត្រាសោនបែបប្រមូលរលករបស់អាមេរិក (Liposonix) គឺមានប្រសិទ្ធភាពខ្លាំងជាងបច្ចេកវិទ្យាដទៃទៀត។ ដូច្នេះឥឡូវនេះមានអតិថិជនជាច្រើនដែលត្រូវបានផ្សាយពាណិជ្ជកម្មមិនពិតដោយកន្លែងដែលមិនគួរឱ្យទុកចិត្ត ដែលផ្សាយពាណិជ្ជកម្មដោយប្រើបច្ចេកវិទ្យាកាត់បន្ថយជាតិខ្លាញ់ប្រើអ៊ុលត្រាសោនរបស់អាមេរិក (Liposonix) ប៉ុន្តែកាពិតជាកំពុងប្រើម៉ាស៊ីនពីប្រទេសកូរ៉េនិងចិនទៅវិញ ដូច្នេះវាគ្មានប្រសិទ្ធភាពទាំងស្រុងនោះទេ។ បន្ទាប់ពីនោះ អតិថិជនត្រូវបង់ប្រាក់ម្តងទៀត ដើម្បីទៅមន្ទីរពេទ្យកែសម្ផស្ស Viet My ដើម្បីអនុវត្តសេវាកម្មបូមខ្លាញ់ Liposonix ។

 

ដើម្បីជួយអតិថិជនជៀសផុតពីស្ថានភាពទាំងនេះ មន្ទីរពេទ្យកែសម្ផស្ស Viet My អនុសាសន៍ថា អតិថិជនមុននឹងចង់កាត់បន្ថយជាតិខ្លាញ់ដោយប្រើបច្ចេកវិទ្យាអ៊ុលត្រាសោន គួរស្រាវជ្រាវឲ្យច្បល់ ដើម្បីជៀសវាងការខាតបង់ប៉ុន្តែគ្មានប្រសិទ្ធភាព។ 

 

បច្ចេកវិជ្ជា Lipo Ultrasound មានន័យថាជាបច្ចេកវិទ្យាបូមខ្លាញ់ដោយរលកអ៊ុលត្រាសោន ដូច្នេះនៅពេលដែលអ្នកអនុវត្តបច្ចេកវិទ្យា Lipo Ultrasound (បច្ចេកវិទ្យាបូមខ្លាញ់ដោយរលកអ៊ុលត្រាសោន) អ្នកត្រូវសួរឱ្យច្បាស់ថាតើម៉ាស៊ីនប្រភេទណាដែលបានប្រើប្រាស់? ជាកម្មសិទ្ធិរបស់ប្រទេសណា?

 

- បច្ចុប្បន្ន បច្ចេកវិទ្យា Lipo Ultrasound របស់អាមេរិក មានតែមួយម៉ូឌែលប៉ុណ្ណោះ គឺ Liposonix ដែលមានតម្លៃ 200 ពាន់ដុល្លារ។

 

• Liposonix ប្រើរលកអ៊ុលត្រាសោនដែលមានអាំងតង់ស៊ីតេខ្ពស់ដើម្បីជ្រាបចូលទៅក្នុងស្បែក និងបំផ្លាញជាតិខ្លាញ់ ដូច្នេះវាត្រូវបានគេចាត់ទុកថាជាបច្ចេកវិទ្យាទំនើបបំផុតនាពេលបច្ចុប្បន្ននេះ។

 

• ចំពោះម៉ាស៊ីន Lipo Ultrasound មកពីប្រទេសកូរ៉េ និងចិន ដូចជា Cavi-Lipo ឬ Liposunix ultrasound ឬ Lipo Ultrasound Smart ឬ Lipo Ultrasound Cavitation ព្រោះវាត្រូវបានចម្លងតាមបច្ចេកវិទ្យា Liposonix របស់អាមេរិក ដូច្នេះតម្លៃប្រហែល 30 ពាន់ដុល្លារប៉ណ្នោះ នឹងមិនមានប្រសិទ្ធភាពខ្ពស់។

 

ដូច្នេះ មុននឹងអនុវត្តការបូមខ្លាញ់ដោយរលកអ៊ុលត្រាសោន អ្នកត្រូវដឹងឱ្យច្បាស់ថាតើម៉ាស៊ីនកាត់បន្ថយជាតិខ្លាញ់ដោយអ៊ុលត្រាសោនគឺជាប្រភេទណា ហើយមកពីប្រទេសណា? ហើយអ្នកត្រូវមើលដោយផ្ទាល់ភ្នែករបស់អ្នក ដើម្បីប្រាកដថាកន្លែងនោះពិតជាវិនិយោគលើម៉ាស៊ីន Liposonix ឬគ្រាន់តែម៉ាស៊ីន Cavi-Lipo ឬ Lipo ultrasound smart ឬ Lipo ultrasound cavitation ឬ Liposunix ultrasound machines មកពីប្រទេសកូរ៉េ ឬចិន?

 

 

បវរកញ្ញា Dang Thu Thao បូមខ្លាញ់ក្បាលពោះដោយរលកអ៊ុលត្រាសោន Liposonix - បង្កើតរូបរាងក្បាលពោះថ្មីបំផុតនាបច្ចុប្បន្ន។

 

 

កម្ចាត់ជាតិខ្លាញ់សល់ក្នុងរយៈពេលត្រឹមតែ ៣០ នាទី - បូមខ្លាញ់ក្បាលពោះដោយរលកអ៊ុលត្រាសោនបែបប្រមូលរលក Liposonix បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

 

 

ដំណើរការកាត់បន្ថយជាតិខ្លាញ់ (បូមខ្លាញ់) សម្រាប់អតិថិជនលោកខាងលិចដោយប្រើរលកអ៊ុលត្រាសោនបែបប្រមូលរលក Liposonix។

 

 

យន្តការនៃប្រតិបត្តិការនៃម៉ាស៊ីនកាត់បន្ថយជាតិខ្លាញ់ដោយរលកអ៊ុលត្រាសោន Liposonix ។

 

ជម្រើសពីរសម្រាប់ការកាត់បន្ថយជាតិខ្លាញ់ (បូមខ្លាញ់) ដោយរលកអ៊ុលត្រាសោន ។

 

១. ប្រសិនអ្នកកាត់បន្ថយជាតិខ្លាញ់ដោយមិនវះកាត់ 

 

- កោសិកាខ្លាញ់ក្លាយទៅជារាវ ហើយនិងត្រូវបានយកចេញបន្តិចម្តងៗតាមរយៈទឹកនោមក្នុងរយៈពេល ៨ សប្តាហ៍។ a

 

គុណសម្បត្តិនៃនីតិវិធីនេះគឺមិនចាំបាច់វះកាត់។

 

- បន្ទាប់ពីការព្យាបាលដោយ Liposonix រយៈពេល ១ ម៉ោង អ្នកអាចត្រឡប់ទៅផ្ទះវិញភ្លាមៗ ដោយមិនចាំបាច់សម្រាក។ 

 

- ប៉ន្តែគុណវិបត្តិគឺអ្នកត្រូវតមអាហាររយៈពេល ៨ សប្តាហ៍ដើម្បីឱ្យជាតិខ្លាញ់រាវត្រូវបានបញ្ចុះបន្តិចម្តងៗ។ ប្រសិនបើអ្នកមិនតមទេ ខ្លាញ់រាវនឹងមិនត្រូវបានកម្ចាត់ចោលទាំងស្រុងដូចការចង់បានឡើយ។ លទ្ធផលសម្រកខ្លាញ់នឹងមិនដូចការរំពឹងនោះទេ។  

 

២. ប្រសិនអ្នកអនុវត្តការបូមខ្លាញ់ដោយរលកអ៊ុលត្រាសោន Liposonix ដោយមានភាពឈ្លានពានតិចតួច។

 

- បន្ទាប់ពីធ្វើឲ្យខ្លាញ់ក្លាយទៅជារាវជាមួយនឹងរលកអ៊ុលត្រាសោន វេជ្ជបណ្ឌិតនឹងធ្វើការវះរន្ធតូចៗមួយចំនួន ហើយបូមយកខ្លាញ់រាវទាំងអស់ចេញមកក្រៅ។ 

 

គុណសម្បត្តិនៃវិធីសាស្រ្តនេះ

 

- ជាតិខ្លាញ់សល់ទាំងអស់នឹងត្រូវដកចេញភ្លាមៗ ដូច្នេះលទ្ធផលគឺទទួលភ្លាមៗ។ 

 

- អ្នកមិនចាំបាច់តមអាហាររយៈពេល ៨ សប្តាហ៍ដូចវិធីសាស្រ្តខាងលើនោះទេ។ 

 

- ក្រៅពីនោះ ប្រសិនបើអ្នកចង់ប្រើខ្លាញ់សល់របស់អ្នក ដើម្បីផ្ទេរទៅដើមទ្រូង ត្រគាក មុខជាដើម គ្រូពេទ្យនឹងជួយអ្នកយ៉ាងងាយស្រួល ហើយខ្លាញ់ដែលផ្ទេរទៅដើមទ្រូង ត្រគាក ផ្ទៃមុខ នឹងស្ថិតស្ថេរជារៀងរហូត។ 

 

គុណវិបត្តិ

 

- អ្នកនឹងមានស្នាមវះតូចមួយនៅតំបន់ខាងក្រោមដែលលាក់នៅខាងក្នុងខោទ្រនាប់។

 

ក្រោយពេលវះកាត់៖

 

ចំពោះវិធីសាស្រ្តសម្រកខ្លាញ់ដោយមិនវះកាត់ អ្នកអាចហាត់ប្រាណបានភ្លាមៗក្នុងមួយសប្តាហ៍។

 

អ្នកត្រូវពាក់អាវឯកទេសក្នុងរយៈពេល ២ សប្តាហ៍ ដើម្បីកាត់បន្ថយការហើម និងការជាសះស្បើយឡើងវិញនឹងបានលឿន។

 

តើវិធីសាស្រ្តបូមខ្លាញ់ដោយមិនវះកាត់ Liposonix មានប្រសិទ្ធភាពដែរឬទេ ?

 

វិធីសាស្រ្តបូមខ្លាញ់ក្បាលពោះ Liposonix គឺជាវិធីសាស្រ្តកាត់បន្ថយជាតិខ្លាញ់ដ៏មានប្រសិទ្ធភាពបំផុតមួយ ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។

 

ប៉ន្តែដើម្បីសម្រេចបានលទ្ធផលល្អបំផុតពីការបូមខ្លាញ់ក្បាលពោះ អ្នកគួរតែស្វែងរកការប្រឹក្សាយោបល់ពីអ្នកជំនាញ ហើយធ្វើការវះកាត់នេះនៅមជ្ឈមណ្ឌលដ៏ល្បីឈ្មោះ និងមានបទពិសោធន៍។ អ្នកក៏គួរតែរក្សារបបអាហារ និងរបៀបរស់នៅដែលផ្ដល់សុខភាពល្អ ដើម្បីការពារការដក់ជាតិខ្លាញ់ម្តងទៀត បន្ទាប់ពីអនុវត្តវិធីនេះ។

 

hút mỡ bơm mông

 

អតិថិជនស្ត្រីអាយុ ២២ ឆ្នាំបានបូមខ្លាញ់ក្បាលពោះ និងពង្រីកត្រគាកដោយប្រើខ្លាញ់ក្បាលពោះផ្ទល់ខ្លួន បន្ទាប់ពីមួយសប្តាហ៍។

 

hút mỡ bơm mông

 

hút mỡ bơm mông

 

ក្នុងករណីដែលអតិថិជនមានស្បែកសល់ច្រើន គ្រូពេទ្យនឹងធ្វើការបូមខ្លាញ់រួមជាមួយនិងបន្តឹងស្បែកក្បាលពោះ

 

hút mỡ sau 7 ngày

 

hút mỡ sau 7 ngày

 

អតិថិជនទើបតែបូមខ្លាញ់និងបន្តឹងស្បែកក្បាលពោះក្រោយរយៈពេល ៧ ថ្ងៃ ហើយនឹងបានកាត់ជេសចេញក្រោយ ១០ ថ្ងៃ។ ស្លាកស្នាមនៅតំបន់ខាងក្រោមនឹងបាត់ទៅវិញបន្ទាប់ពីរយៈពេល ៣ ខែ ហើយនៅពេលស្លៀកប៊ីគីនី ស្លាកស្នាមនឹងមិនអាចមើលឃើញនោះឡើយ។

 

hút mỡ bụng sau 3 ngày

 

អតិថិជនទើបតែបូមខ្លាញ់និងបន្តឹងស្បែកក្បាលពោះក្រោយ ៣ថ្ងៃ ហើយនឹងបានកាត់ជេសចេញក្រោយ ១០ ថ្ងៃ។ ស្លាកស្នាមនៅតំបន់ខាងក្រោមនឹងបាត់ទៅវិញបន្ទាប់ពីរយៈពេល ៣ ខែ ហើយនៅពេលស្លៀកប៊ីគីនី ស្លាកស្នាមនឹងមិនអាចមើលឃើញនោះឡើយ។

 

លទ្ធផលនៃការព្យាបាលបូមខ្លាញ់ក្បាលពោះដោយមិនចាំបាច់វះកាត់ Liposonix ។

 

កាត់បន្ថយខ្លាញ់ក្បាលពោះបានលឿន ឃើញលទ្ធផលភ្លាមៗបន្ទាប់ពី ១ ម៉ោង។

 

kết quả hút mỡ bụng

 

 

វីដេអូ 3D បូមខ្លាញ់បែបបុរាណ។

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

 

=> តម្លៃវះកាត់កែសម្ផស្ស។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ