លើកថ្ពាល់

ហេតុអ្វីបានជាថ្ពាល់ត្រូវលើក ?.

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទុងច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - ពង្រីកចង្

 

ឆ្អឹងថ្ពាល់ដែលទាបពេកងាយធ្វើឱ្យមុខស្គម និងរាងការ៉េដែលធ្វើឱ្យមើលទៅមិនមានសភ័ណភាព។ លើកថ្ពាល់នៅមន្ទីរពេទ្យកែសម្ផស្ស Viet My គឺជាវិធីសាស្ត្រប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដើម្បីជួយឱ្យថ្ពាល់មានតុល្យភាព ហើយកាន់តែស្រស់ស្អាត។

 

តើការលើកថ្ពាល់សមស្របនឹងអ្នកណា ?.

 

+ ថ្ពាល់ទាប និងមិនមានតុល្យភាពទៅនឹងផ្នែកដទៃលើផ្ទមុខ។.

 

+ ថ្ពាល់ផត ឆ្អឹងថ្ពាល់លយចេញ។.

 

+ អ្នកដែលមានសរីរាង្គកាយលូតលាស់ពេញលេញ ដែលចង់កែសម្ផស្សដើម្បីធ្វើឱ្យមុខកាន់តែស្អាតឡើង។.

 

វិធីសាស្រ្តលើកថ្ពាល់នៅមន្ទីរពេទ្យកែសម្ផស្ស Viet My.

 

បច្ចុប្បន្នមានវិធីសាស្រ្តលើកថ្ពាល់ចំនួន ៣ ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយមិនបង្កផលវិបាក ឬបញ្ហាដល់សុខភាពដូចជា៖

 

1. ការលើកថ្ពាល់ដោយសារធាតុបំពេញសិប្បនិម្មិតដូចជាការចាក់ hyaluronic acid ។.

 

វិធីសាស្រ្តនេះគឺសាមញ្ញ ទន់ភ្លន់ គ្មានការឈឺចាប់ និងផ្តល់លទ្ធផលភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ វាមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីបានត្រឹមតែប្រហែល៦ខែទៅ១ឆ្នាំប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់លើកថ្ពាល់របស់អ្នកម្តងទៀត អ្នកត្រូវចាក់បំពេញម្តងទៀត។.

 

2. លើកថ្ពាល់ដោយការចាក់បំពេញខ្លាញ់ខ្លួនឯង។.

 

វិធីនេះគឺប្រើខ្លាញ់ដែលយកចេញពីខ្លួនរបស់អតិថិជន ដូចជាភ្លៅ ចង្កេះ ឬក្បាលពោះ ដើម្បីចាក់ចូលទៅក្នុងថ្ពាល់ ដើម្បីជយយឱ្យវាខ្ពស់ និងតឹងណែន។ មុនពេលចាក់ ខ្លាញ់នឹងត្រូវបានបង្វិលបំបែកដើម្បីយកឈាមនិងប្លាស្មាចេញដោយបន្សល់ទុកតែខ្លាញ់សុទ្ធ។ ជាមួយនឹងវិធីសាស្រ្តនេះកោសិកាខ្លាញ់ដែលរស់នៅក្នុងតំបន់ចាក់ចូលនឹងមិនត្រូវបានបំផ្លាញហើយនឹងត្រូវបានរក្សាជារៀងរហូត។.

 

3. លើកថ្ពាល់ដោយវិធីសាស្រ្តវះកាត់។.

 

នេះគឺជាវិធីសាស្ត្រលើកថ្ពាល់ដ៏ប្រល្អបំផុត ព្រោះវាផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងលទ្ធផលយូរអង្វែង។ ការវះកាត់លើកថ្ពាល់ គឺជាបច្ចេកទេសមួយដែលប្រើបន្ទះបំពេញសិប្បនិម្មិតចំនួនពីរបញ្ចូលទៅក្នុងតំបន់ថ្ពាល់ តាមរយៈស្នាមវះតូចមួយនៅក្នុងប្រមាត់។.

 

សារធាតុបំពេញនេះជួយបង្កើតរូបរាងឱ្យថ្ពាល់ឱ្យបានសមស្រប មានតុល្យភាំពទៅនឹងផ្ទៃមុខ និងកាត់បន្ថយស្នាមជ្រួញ។  វិធីសាស្រ្តនេះអនុវត្តបច្ចេកទេសទំនើបដើម្បីកែលម្អរចនាសម្ព័ន្ធផ្ទៃមុខ ជួយឱ្យម្ចាស់ខ្លួនមានភាពជឿជាក់ និងគួរឱ្យចាប់អារម្មណ៍។.

 

គុណសម្បត្តិនៃការវះកាត់លើកថ្ពាល់.

 

+ ថ្ពាល់ត្រូវបានលើកឡើងស្អាតតាមបែបធម្មជាតិ មុខមានភាពស្រស់ស្រាយ មានតុល្យភាព និងក្មេងជាងវ័យ ។.

 

+ មានសុវត្ថិភាពខ្ពស់។ .

 

+ គ្មានការឈឺចាប់ពេលអនុវត្ត  ប្រសិទ្ធភាពសោភ័ណភាពល្អឯង បានយូរអង្វែង។.

 

+ លាក់ស្នាមវះបានយ៉ាងល្អដោយសារស្នាមវះមានទីតាំងខាងក្នុងមាត់.

 

+ មិនប៉ះពាល់ដល់ការបញ្ចេញអារម្មណ៍លើផ្ទៃមុខ។.

 

ដំណើការនៃការវះកាត់លើកថ្ពាល់ជាមួយសារធាតុបំពេញ.

 

- ជំហានទី១៖ វេជ្ជបណ្ឌិតត្រួតពិនិត្យ និងណែនាំដោយផ្ទាល់អំពីរូបរាងផ្ទៃមុខ ក៏ដូចជាអត្រដែលត្រូវបំពេញថ្ពាល់។.

 

- ជំហានទី២៖ វាស់ និងគូសកំណត់តំបន់ដែលដាក់បញ្ចូលសារធាតុបំពេញ និងគណនាយ៉ាងលំអិតអំពីកម្ពស់នៃថ្ពាល់ដែលត្រូវលើក។ 

 

- ជំហានទី៣៖ សម្លាប់មេរោគ និងចាក់ថ្នាំស្ពឹកក្នុងតំបន់ដែលត្រូវវះកាត់។ 

 

- ជំហានទី៤៖ ធ្វើការវះកាត់តូចមួយពីខាងក្នុងមាត់ដើម្បីបង្កើតចន្លោះរវាងថ្ពាល់ និងសាច់ដុំមុខ។ បន្ទាប់មក វេជ្ជបណ្ឌិតនឹងដាក់បញ្ចូលសារធាតុបំពេញចូលទៅក្នុងប្រហោងដែលទើបបង្កើតថ្មី ហើយធ្វើរូបរាងថ្ពាល់ដើម្បីឱ្យវាមានតុល្យភាព និងចុះសម្រុងគ្នា។.

 

- ជំហានទី៥៖ ដេរស្នាមវះដោយអំបោះរំលាយបាន។ វេជ្ជបណ្ឌិតនឹងណែនាំអ្នកអំពីរបបអាហារ និងរបៀបថែទាំក្រោយការវះកាត់។.

 

ការណែនាំសម្រាប់ការថែទាំឱ្យបានត្រឹមត្រូវក្រោយពីលើកថ្ពាល់.

 

+ លេបថ្នាំតាមវេជ្ជបញ្ជា។.

 

+ ស្អំទឹកកកឱ្យបានទៀងទាត់ ៣-៤ ថ្ងៃដំបូង ដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។.

 

+ សំអាតមាត់ និងធ្មេញឱ្យបានត្រឹមត្រូវ  ថ្នមៗដើម្បីឱ្យរបួសក្នុងមាត់ជាសះស្បើយ ជៀសវាងការឆ្លងមេរោគ ។.

 

+ គួរទទួលទានអាហារទន់ៗក្នុងសប្តាហ៍ដំបូងក្រោយពីការវះកាត់ បន្ថយការទទួលទានអាហារហឹរ និងក្តៅ។.

 

+ មិនលេងកីឡា មិនប៉ះពាល់ដល់ថ្ពាល់។.

 

+ ទៅទៅពិពិនិត្យឡើងវិញតាមកាលវិភាគ និងថែទាំស្នាមវះឱ្យបានត្រឹមត្រូវតាមការណែនាំរស់វេជ្ជបណ្ឌិត។.

 

លទ្ធផលក្រោយការវះកាត់លើកថ្ពាល់.

 

- ថ្ពាល់ដែលបានលើកឡើងខ្ពស់នឹងស្អាតបែបធម្មជាតិ ផ្ទៃមុខកាន់តែមានភាពចុះសម្រុង និងមានតុល្យភាព។ គ្មានស្លាកស្នាម គ្មានដាននៃការវះកាត់។.

 

- ប្រសិទ្ធភាពលើកថ្ពាល់បានយូរអង្វែង។.

 

- សារធាតុបំពេញស្និតស្នាលនឹងស្បែក  សមស្របនឹងរាងកាយ បង្កើតសុវត្ថិភាពទាំងស្រុង មិនប៉ះពាល់ដល់ការបញ្ចេញអារម្មណ៍លើផ្ទៃមុខ មិនប៉ះពាល់ដល់សុខភាព។.

 

* លទ្ធផលដែលសម្រេចបានក៏អាស្រ័យលើរាងកាយរបស់មនុស្សម្នាក់ៗផងដែរ។.

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

ព័ត៌មានដែលបានមើលច្រើនបំផុត

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Mới đây, màn đáp trả antifan của Á hậu Nguyễn Hà
Hoa hậu Hương Giang công khai nâng ngực sửa lại

Hoa hậu Hương Giang công khai nâng ngực sửa lại

Hương Giang là nàng hậu luôn rất được lòng công
Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Bệnh viện thẩm mỹ Việt Mỹ do Giám đốc bác sĩ
Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là phương pháp phẫu thuật thẩm mỹ
Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bơm mông (Nâng mông bằng mỡ tự thân) là

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ