បំបាត់ស្នាមជ្រួញចង្អូរថ្ពាល់ដោយសារធាតុបំពេញ

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

បំបាត់ស្នាមជ្រួញចង្អូរថ្ពាល់ដោយសារធាតុបំពេញ (Filler) មានផលប៉ះពាល់ដល់សុខភាពឬទេ?

 

 

 

ជជែកផ្ទាល់ជាមួយបវរកញ្ញា Ky Duyen និងឆ្លើយតបរាល់ការងឿងឆ្ងល់អំពី Filler និង Botox។

 

បំបាត់ស្នាមជ្រីវជ្រួញដោយមិនវះកាត់ Filler ជាសារធាតុបំពេញ ជួយបំពេញផ្ទៃមុខ បំពេញបបូរមាត់ លុបបំបាត់ស្នាមជ្រួញចង្អូរថ្ពាល់  បំពេញជ្រុងនៃភ្នែកដោយសារធាតុបំពេញ គឺជាបច្ចេកវិទ្យាទំនើបនាបច្ចុប្បន្ននេះ។ គឺជា ស៊ីលីកុនបែបរាវ។

 

ជាច្រើនឆ្នាំមុន នៅប្រទេសវៀតណាម សារធាតុ Filler ហៅថាស៊ីលីកុន ត្រូវបានគេប្រើប្រាស់ក្នុងការវះកាត់ពង្រីកដើមទ្រូង ចាក់បបូរមាត់។ល។ តាំងពីឆ្នាំ ១៩៩១ មក ប្រភេទ Filler នេះត្រូវបានហាមប្រើទូទាំងពិភពលោកដោយសារតែផលវិបាកដែលវាបន្សល់ទុកនៅលើរាងកាយរបស់មនុស្ស។

 

សារធាតុបំពេញមិនស្ថិតស្ថេយូរអង្វែង៖

 

បច្ចុប្បន្ននេះ វាគឺជាប្រភេទ Filler ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងពិភពលោក ព្រោះវាមានសុវត្ថិភាព និងមានប្រសិទ្ធភាពដ៏ខ្ពស់។

 

អាស៊ីត Hyaluronic

 

គឺជាភាគល្អិតដែលបៀមទឹក ដែលមានរចនាសម្ព័ន្ធស្រដៀងទៅនឹងប្រភេទអាស៊ីត hyaluronic ដែលមាននៅក្នុងខ្លួនមនុស្ស។ ដូច្នេះហើយ វាត្រូវបានគេចាត់ទុកថាជាក្រុម Filler ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព៖ វាមិនបង្កឱ្យអាលែកហ្ស៊ី មិនចាំបាច់ធ្វើតេស្តលើស្បែក ហើយអាចបញ្ចេញចោលពីរាងកាយបានយ៉ាងឆាប់រហ័ស។ នៅប្រទេសវៀតណាម សារធាតុបំពេញមួយក្រុមនេះគេហៅថា juvederm Restylane Teoxane Prevelle។ល។ វាមានប្រសិទ្ធភាពពី ៦ ទៅ ២៤ខែ។

 

• Polyacrylamid hydrogel

 

- សារធាតុចម្បងនៅក្នុង Aquamid: មាន ៩៧ % ជាទឹក និង២.៥% ជា Polyacrylamide hydrogel ។ យោងតាមអ្នកស្រាវជ្រាវគ្លីនិក Polyacrylamide hydrogel ស្ថិតស្ថេរក្នុងខ្លួនដោយមិនបង្កផលប៉ះពាល់អ្វីឡើយ។ មានភាពឆបគ្នាខ្ពស់។

 

• Radiesse

 

- Radiesse គឺជាការរួមបញ្ចូលគ្នារវាង collagen និង canxi hydroxy apetite ដែលធ្វើឱ្យ Radiesse កាន់តែមានភាពរំអិល និងច្រើនជាង ហើយខាប់ជាង។ យោងតាមក្រុមហ៊ុនផលិត ប្រការនេះនាំឱ្យមានប្រសិទ្ធភាពព្យាបាលយូរអង្វែងជាង។ វាមានប្រសិទ្ធភាពពី ១២-១៨ខែ។

 

Filler បំបាត់ស្នាមជ្រួញចង្អូរថ្ពាល់ដោយប្រើសារធាតុបំពេញ ត្រូវបានចាក់នៅទីតាំងណាខ្លះ ?

 

Filler ត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់បំពេញនៅគ្រប់តំបន់ដែលខ្វះខាតនៅលើផ្ទៃមុខដូចជា ថ្ពាល់ ចង្កា សៀតផ្កា ច្រមុះ បបូរមាត់។ល។

 

Filler ក៏ត្រូវបានប្រើដើម្បីបំបាត់ស្នាមជ្រួញនៅលើមុខដូចជា៖ ចង្អូរថ្ពាល់ ចង្អូរជ្រុងភ្នែក ចង្អូររវាងចិញ្ចើមសងខាង។ល។

 

Filler បំបាត់ស្នាមជ្រួញចង្អូរថ្ពាល់ដោយប្រើសារធាតុបំពេញមួយណាដែលល្អបំផុត ?

 

អាស្រ័យលើទីតាំងនៅលើផ្ទៃមុខ វានឹងមានប្រភេទ Filler ដែលសមស្របបំផុត។ ដូច្នេះហើយ អ្នកគួរឱ្យវេជ្ជបណ្ឌិតដែលមានជំនាញប្រឹក្សាពីគុណសម្បត្តិនៃប្រភេទ Filler នីមួយៗ ដែលសមស្របសម្រាប់មុខរបស់អ្នក។

 

គុណសម្បត្តិ៖

 

- មិនបាច់វះកាត់ មិនឈឺ មិនហូរឈាម អាចទៅផ្ទះវិញបានក្នុងថ្ងៃ។

 

គុណវិបត្តិ៖

 

- ដោយសារប្រសិទ្ធភាពរបស់ Filler បានត្រឹមតែពី ៦ ទៅ ១៨ខែ ហេតុនេះអ្នកត្រូវបន្តចាក់ថ្នាំឡើងវិញ។

 

trước khi xóa nếp nhăn rãnh mũi má

 

sau khi xóa nếp nhăn rãnh mũi má

 

រូបភាពមុននិងក្រោយការបំបាត់ស្នាមជ្រួញចង្អូរថ្ពាល់

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

 

=> តារាងតម្លៃនៃការកែសម្ផស្សមិនវះកាត់។

 

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ