ចាក់ខ្លាញ់បំពេញមុខដោយប្រើខ្លាញ់ផ្ទាល់ខ្លួន

ចាក់ខ្លាញ់បំពេញមុខដោយប្រើខ្លាញ់ផ្ទាល់ខ្លួន

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា

 

ចាក់ខ្លាញ់បំពេញមុខ រង្វង់ភ្នែកដោយប្រើខ្លាញ់ផ្ទាល់ខ្លួនគឺជាអ្វី ? ហើយមានតម្លៃប៉ុន្មានដែរ ?

 

ចាក់ខ្លាញ់បំពេញតំបន់មុខដោយប្រើខ្លាញ់ផ្ទាល់ខ្លួន គឺជាវិធីសាស្រ្តយកខ្លាញ់ចេញពីតំបន់ដែលមានខ្លាញ់សល់ដូចជា ក្បាលពោះ ចង្កេះ ត្រគាក ខ្នង ភ្លៅ ជាដើម។ យកចាក់បញ្ចូលទៅតំបន់ដែលមានភាពខ្វះខាត ខ្វះបរិមាណនៃផ្ទៃមុខដើម្បីបង្កើតជាតំបន់មុខឱ្យក្មេងវ័យ ដូចជា៖ បំពេញតំបន់ថ្ពាល់ខាងមុខ តំបន់ថ្ពាល់សងខាង ផ្ទៃមុខបែប baby តំបន់ថ្ងាស ត្រចៀក បាទដៃ។ បំពេញកន្លែងដែលមានភាពខ្វះខាតលើផ្ទៃមុខដូចជា៖ ចំណុចខ្វះខាតត្រង់តំបន់សៀតផ្កា ចំណុចខ្វះខាតត្របកភ្នែកខាងក្រោម និងខាងលើភ្នែក។ បំពេញស្នាមជ្រីវជ្រួញធម្មជាតិលើផ្ទៃមុខដូចជា៖ ផ្នត់បត់ចន្លោះច្រមុះនិងថ្ពាល់ ផ្នត់បត់នៃជ្រុងមាត់។

 

គុណសម្បត្តិនៃការចាក់បញ្ចូលខ្លាញ់ដើម្បីបំពេញមុខដោយប្រើខ្លាញ់ផ្ទាល់ខ្លួន គឺអ្វីខ្លះ? - តើវាល្អជាងបំពេញមុខដោយចាក់បញ្ចូល Filler ដែរឬទេ ?

 

- ចាក់ខ្លាញ់បំពេញមុខដោយប្រើខ្លាញ់ផ្ទាល់ខ្លួន គឺជានិន្នាការនៃការកែសម្ផស្សរបស់ស្ត្រីនាពេលបច្ចុប្បន្ននេះ ព្រោះវាបង្កើតវណ្ឌវង្កធម្មជាតិ និងធ្វើឱ្យស្បែកមានភាពស្រស់ថ្លា មិនមានប្រតិកម្មអាលែកហ្ស៊ី សុវត្ថិភាព ស្បែកមុខកាន់តែរលោង និងសជាងមិន។ ប្រសិនបើជាតិខ្លាញ់ត្រូវបានចាក់បញ្ចូលមុខ វានឹងស្ថិតស្ថេរជារៀងរហូត។

 

- ការបំពេញមុខដោយចាក់បញ្ចូល Filler បានក្នុងរយៈពេលត្រឹមតែ ១-២ ឆ្នាំប៉ុណ្ណោះ ប្រសិនបើ Filler ត្រូវបានចាក់ក្នុងបរិមាណច្រើន ការចំណាយប្រាក់គឺខ្ពស់ណាស់ បើធៀបនឹងការចាក់បញ្ចូលដោយខ្លាញ់ផ្ទាល់ខ្លួន ហើយអាចមានប្រតិកម្មអាលែកហ្ស៊ី។

 

 

bơm mỡ thái dương

 

រូបភាពមុន និងក្រោយការចាក់ខ្លាញ់ថ្ពាល់ និងការចាក់ខ្លាញ់តំបន់សៀតផ្កា។

 

làm đầy vùng mặt

 

រូបភាពមុន និងក្រោយការបំពេញផ្ទៃមុខ ការកាត់បន្ថយស្លាបច្រមុះ ការលើកខ្ទង់ច្រមុះ ការវះកាត់ភ្នែក ការបើកជ្រុងខាងក្នុងនៃភ្នែក ការព្យួរចិញ្ចើម។

 

làm đầy vùng mặt bằng mỡ tự thân

 

bơm mỡ vào mặt

 

ការចាក់ខ្លាញ់តំបន់សៀតផ្កា ថ្ពាល់ និងចំណុចខ្វះខាតត្របកភ្នែកក្រោមក្រោយ ១ ខែ។

 

តើអ្នកណាខ្លះដែលអាចធ្វើការវះកាត់បំពេញតំបន់មុខបាន ?

 

- អ្នកជំងឺត្រូវមានខ្លាញ់សល់នៅក្បាលពោះ ចង្កេះ ត្រគាក ខ្នង ភ្លៅជាដើម មានតម្រូវការចង់បង្កើនបរិមាណ បំពេញតំបន់ដែលមានភាពខ្វះខាត ចង់បានស្បែកមុខក្មេងវ័យ ផ្ទៃមុខស្អាតនិងមានតុល្យភាពគឺអាចប្រើវិធីសាស្រ្តនេះបាន។

 

តើអ្នកណាខ្លះដែលមិនគួរជ្រើសរើសវិធីសាស្រ្តបំពេញតំបន់មុខនេះ ?

 

- អ្នកជំងឺដែលគ្មានខ្លាញ់សល់

 

ដំការវិធីសាស្រ្តនៃការចាក់ខ្លាញ់បំពេញមុខដោយប្រើខ្លាញ់ផ្ទាល់ខ្លួន។

 

 1) វិធីសាស្រ្តបំបាត់អារម្មណ៍

 

- ប្រើថ្នាំសណ្ដំទូទាំងខ្លួន ឬថ្នាំស្ពឹក (គួរអនុវត្តតែក្នុងមន្ទីរពេទ្យដែលមានឧបករណ៍សម្ភារៈទំនើបៗ)

 

2) របៀបអនុវត្តការបូមខ្លាញ់

 

- មុនពេលវះកាត់ វេជ្ជបណ្ឌិតនឹងគូសកំណត់តំបន់មានខ្លាញ់សល់ដែលត្រូវយក និងតំបន់មុខដែលត្រូវដាក់បញ្ចូលខ្លាញ់។

 

- វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់តូចមួយប្រហែលពី ២-៤មីលីម៉ែត្រ នៅលើស្បែកត្រង់កន្លែងដែលអាចលាក់ស្នាមវះដើម្បីយកខ្លាញ់ក្បាលពោះសល់ចេញ។

 

- ខ្លាញ់ដែលប្រមូលបាននឹងត្រូវបានបង្វិលបំបែកដើម្បីទទួលបានជាតិខ្លាញ់សុទ្ធដែលល្អបំផុត បរិសុទ្ធហើយមានអត្រារស់បានខ្ពស់បំផុត ដែលមានប្រសិទ្ធភាពក្នុងការដាក់បញ្ចូលបានល្អបំផុត។

 

 

3) របៀបនៃការបូមខ្លាញ់ចាក់បញ្ចូលមុខដោយប្រើខ្លាញ់ផ្ទាល់ខ្លួន

 

- វេជ្ជបណ្ឌិតប្រើកាំភ្លើងឯកទេស ចាក់បញ្ចូលខ្លាញ់ ដើម្បីបញ្ចូលខ្លាញ់ឱ្យចូលស្មើៗគ្នា និងចែកចាយជាច្រើនស្រទាប់ ដើម្បីឱ្យជាលិកាខ្លាញ់មានអត្រារស់រានខ្ពស់បំផុត។ ដែលខុសពីមុននោះគេច្រើនតែប្រើសឺរ៉ាំងចាក់ ហេតុនេះអត្រាខ្លាញ់ដែលរស់បានមានកម្រិតតិចណាស់។ ដូច្នេះហើយដោយសារតែកាំភ្លើងបាញ់ខ្លាញ់ឯកទេសទើបជួយឱ្យមានការផ្លាស់ប្តូរវិធីសាស្រ្តចាក់បញ្ចូលជាតិខ្លាញ់នាពេលបច្ចុប្បន្ននេះ ដូច្នេះជាតិខ្លាញ់ក្រោយពីការចាក់បញ្ចូលនឹងស្ថិតស្ថេរជារៀងរហូត។

 

ការថែទាំក្រោយពីចាក់ខ្លាញ់បំពេញមុខដោយប្រើខ្លាញ់ផ្ទាល់ខ្លួន

 

- តំបន់ដែលយកខ្លាញ់នឹងត្រូវបានរុំសង្កាត់ក្នុងរយៈពេល ១សប្តាហ៍ ពាក់ខ្សែរុំក្បាលពោះរយៈពេល ២សប្តាហ៍ ដើម្បីកាត់បន្ថយការហើម ជៀសវាង ផ្តុំសារធាតុរាវ និងជួយឱ្យក្បាលពោះរាបស្មើ តំបន់មុខក៏តឹងណែនមកវិញ។

 

- តំបន់មុខដែលបានចាក់បំពេញខ្លាញ់នឹងត្រូវបានបង់រុំឱ្យជាប់ក្នុងរយៈពេល២ថ្ងៃ

 

- អ្នកជំងឺអាចដើរបានភ្លាមៗក្រោយពីការវះកាត់។

 

- ការហើមនឹងថយចុះក្រោយពី ១ សប្តាហ៍ ប្រសិទ្ធភាពនឹងឃើញភ្លាមៗក្រោយពីធ្វើការផ្សាំ។

 

- អ្នកជំងឺមិនគួរម៉ាស្សាក្នុងរយៈពេល ៦សប្តាហ៍ដំបូងទេ ព្រោះវានឹងកាត់បន្ថយអត្រារស់រានរបស់ជាលិកាខ្លាញ់ក្រោយពីធ្វើកាចាក់បញ្ចូល។

 

- ក្នុងរយៈពេល៣ខែដំបូង អ្នកជំងឺទទួលទានអាហារតាមធម្មតា មិនចាំបាច់តមអាហារហួសពេក ដើម្បីកុំឱ្យខ្លាញ់ដែលចាក់បញ្ចូលងាប់ទៅ ក្រោយពី៣ខែបើខ្លាញ់ចាក់បញ្ចូលនៅរស់នឹងអាចរស់ជារៀងរហូត។

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ