ពង្រីកដើមទ្រូងបែបរក្សា Preservé

ការពង្រីកដើមទ្រូងបែបរក្សា Preservé – វិធីសាស្រ្តវះកាត់ថ្មីមួយក្នុងការរក្សារចនាសម្ព័ន្ធធម្មជាតិនៃសុដន់។

 

លោកវេជ្ជបណ្ឌិត Chiem Quoc Thai នាយកមន្ទីរពេទ្យសម្ផស្ស Viet My គឺជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតដំបូងគេដែលបានទៅប្រទេសស៊ុយអែតសម្រាប់ការបណ្តុះបណ្តាលបន្ថែម និងដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់គាត់អំពីបច្ចេកទេសពង្រីកដើមទ្រូងបែប Preservé។

 

nâng ngực preserve

 

អ្នកជំនាញអន្តរជាតិ លោកវេជ្ជបណ្ឌិត Jesús Centeno Silva បានផ្ទេរបច្ចេកវិទ្យាពង្រីកដើមទ្រូងបែបរក្ស Preservé នៅមន្ទីរពេទ្យកែសម្ផស្ស Viet My។

 

Preservé គឺជាបច្ចេកទេសពង្រីកដើមទ្រូងដែលមានការឈ្លានពានតិចតួចបំផុត ដែលត្រូវបានបង្កើតឡើងជាមួយនឹងគោលដៅនៃការថែរក្សារចនាសម្ព័ន្ធកាយវិភាគសាស្ត្រ និងជាលិកាសុដន់ធម្មជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ខណៈពេលដែលកាត់បន្ថយការបំបែកជាលិកាដែលមិនចាំបាច់ក្នុងអំឡុងពេលបង្កើតប្រហោងដើម្បីដាក់ថង់សុដន់។

 

ជំនួស​ឲ្យ​ការ​វះកាត់បំបែក​ជាលិកា​យ៉ាង​ទូលំទូលាយ​ដែល​ប្រើ​ក្នុង​វិធីសាស្ត្រ​ចាស់ បច្ចេកទេស Preservé មាន​គោលបំណង​សម្រាប់​ការ​បង្កើត​​ប្រហោង​ដោយ​ថ្នមៗ គ្រប់គ្រង​បាន​ល្អ ដែល​ជួយរក្សា​បាន​នូវ​ភាព​ធម្មជាតិ​នៃ​ជាលិកា​សុដន់​បាន​ល្អ​បំផុត។

 

ដោយសារតែលក្ខណៈនៃការឈ្លានពានតិចតួចបំផុតរបស់វា វិធីសាស្ត្រនេះជួយកាត់បន្ថយការហូរឈាម និងហើមបន្ទាប់ពីការវះកាត់ ដោយហេតុនេះធ្វើឱ្យពេលវេលានៃការជាសះស្បើយខ្លីជាងមុន។

 

តើវិធី Preservé ត្រូវបានអនុវត្តយ៉ាងដូចម្តេច?

 

ទិដ្ឋភាព​ពិសេស​នៃ​បច្ចេកទេស Preservé ស្ថិត​នៅ​ត្រង់​វិធីសាស្ត្រ​នៃ​ការ​បង្កើត​ប្រហោង​សម្រាប់​ដាក់​ថង់សុដន់។

 

ជំនួស​ឲ្យ​ការ​បំបែក​ធំ​​ដោយ​ប្រើ​ឧបករណ៍​វះកាត់​ធម្មតា គ្រូពេទ្យ​វះកាត់​ប្រើ​ឧបករណ៍​បំបែកជាលិកាប៉េងប៉ោង (ថង់បំបែក) ​ឯកទេស​ដើម្បី​បង្កើត​ប្រហោងដាក់ថង់សុដន់ (balloon dissector)។

 

ថង់បំបែកត្រូវបានបញ្ចូលទៅក្នុងទីតាំងដែលនឹងដាក់ថង់សុដន់ដែលបានគ្រោងទុក ហើយបំបែកប្រហោងដាក់ថង់បន្តិចម្តងៗ និងដោយគ្រប់គ្រង។ ដំណើរការនេះអនុញ្ញាតឱ្យជាលិកាធម្មជាតិយឺតចេញហើយល្មមនឹងទំហំថង់សុដន់ មិនដូចវិធីចាស់បំបែកប្រហោងធំទូលាយ។

 

ដូច្នេះ៖

 

  • ប្រហោងដាក់ថង់ដែលបង្កើតឡើងគឺមានទំហំល្មមនឹងថង់សុដន់។
  • វិធីនេះកាត់បន្ថយការខូចខាតជាលិកា និងសរសៃឈាម។
  • ការហូរឈាមត្រូវបានកាត់បន្ថយក្នុងអំឡុងពេលដំណើរការបង្កើតប្រហោង។
  • ថង់សុដន់ត្រូវបានទ្រទ្រង់ និងរក្សាលំនឹងបានល្អនៅក្នុងប្រហោងដែលទើបបានបង្កើតថ្មី។

បច្ចេកទេស Preservé ត្រូវបានរចនាឡើងសម្រាប់ការវះកាត់ដែលមានការឈ្លានពានតិចតួចបំផុត។ ដូច្នេះ វាអាចត្រូវបានអនុវត្តជាមួយនឹងការប្រើថ្នាំស្ពឹកក្នុងមូលដ្ឋានរួមផ្សំជាមួយនឹងការប្រើថ្នាំងងុយគេង/ថ្នាំសណ្ដំ។

 

Bác si Thái thực hiện nâng ngưc preserve cùng bác sĩ Bs Marie Jaeger tại Thụy ĐiểnBác si Thái thực hiện nâng ngưc preserve cùng bác sĩ Bs Marie Jaeger tại Thụy Điển

 

លោកវេជ្ជបណ្ឌិត Chiem Quoc Thai បានធ្វើការវះកាត់ពង្រីកដើមទ្រូងជាមួយលោកវេជ្ជបណ្ឌិត Marie Jaeger  នៅប្រទេសស៊ុយអែត។

 

 

អ្នកជំនាញអន្តរជាតិ លោកវេជ្ជបណ្ឌិត Jesús Centeno Silva បានផ្ទេរបច្ចេកវិទ្យាពង្រីកដើមទ្រូងបែបរក្ស Preservé នៅមន្ទីឬពេទ្យកែសម្ផស្ស Viet My។

 

អត្ថប្រយោជន៍នៃការពង្រីកដើមទ្រូងបែប Preservé

 

1. ថែរក្សាជាលិកាសុដន់ធម្មជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

 

គោលដៅសំខាន់បំផុតរបស់វិធី Preservé គឺដើម្បីកាត់បន្ថយការខូចខាតដល់រចនាសម្ព័ន្ធកាយវិភាគសាស្ត្រធម្មជាតិនៃសុដន់។

 

2. ការហូរឈាមតិច - កាត់បន្ថយការហើម និងការឈឺចាប់

 

ការប្រើប្រាស់ឧបករណ៍ថង់បំបែកជាលិកាដើម្បីបង្កើតប្រហោងដាក់ថង់ ជួយកាត់បន្ថយការខូចខាតដល់សរសៃឈាមបើប្រៀបធៀបទៅនឹងការវះកាត់បំបែកធំទូលាយ។

 

ដូចច្នេះ អតិថិជនមានការហើម និងអារម្មណ៍ឈឺចាប់តិចជាង ហើយការជាសះស្បើយលឿនជាងបន្ទាប់ពីការវះកាត់។

 

3. ប្រហោងដាក់ថង់់សុដន់ល្មម និងមានថេភាព។

 

ប្រហោងនេះត្រូវបានបង្កើតឡើងតាមទំហំ និងរូបរាងសមស្របទៅនឹងថង់សុដន់ ដែលជួយឱ្យថង់សុដន់សមល្មម និងមានថេភាពនៅក្នុងប្រហោងដាក់ថង់ ដោយហេតុនេះកាត់បន្ថយហានិភ័យនៃការផ្លាស់ទីរបស់ថង់សុដន់តាមពេលវេលា។

 

4. ស្នាមវះតូច - ការជាសះស្បើយបានឆាប់រហ័ស

 

ដោយសារតែវិសាលភាពនៃការបំបែកជាលិកាមានកម្រិតតិចបំផុត Preservé មានគោលបំណងសម្រាប់នីតិវិធីវះកាត់ដែលស្រាលជាងមុន ជាមួយនឹងស្នាមវះតូចជាងមុន និងពេលវេលាជាសះស្បើយឡើងវិញខ្លីជាងមុន។

 

5. អាចចេញពីមន្ទីរពេទ្យបានឆាប់ជាង។

 

ការប្រើប្រាស់បច្ចេកទេសវះកាត់មានការឈ្លានពានតិចតួចបំផុត រួមផ្សំជាមួយនឹងការប្រើថ្នាំសណ្ដំ អាចអនុញ្ញាតឱ្យអតិថិជនចេញពីមន្ទីរពេទ្យបានឆាប់បំផុត 2 ម៉ោងបន្ទាប់ពីវះកាត់រួច។

 

ដែនកំណត់នៃវិធីសាស្ត្រពង្រីកដើមទ្រូងបែប Preservé

 

វិធី Preservé មិនមែនជាបច្ចេកទេសសមស្របសម្រាប់អតិថិជនវះកាត់ពង្រីកដើមទ្រូងទាំងអស់ករណីនោះទេ។

 

វិធីសាស្ត្រនេះភាគច្រើនពាក់ព័ន្ធនឹងការដាក់ថង់សុដន់នៅមុខសាច់ដុំធំដើមទ្រូងនោះទេ  ដូច្នេះតម្រូវឱ្យអតិថិជនមានកម្រាស់ជាលិកាសុដន់សមស្របដើម្បីគ្របដណ្តប់ថង់សុដន់។

 

ចំពោះអតិថិជនដែលមានជាលិកាសុដន់ និងជាលិកាទន់ដើមទ្រូងស្តើងពេក ហានិភ័យនៃការអាចមើលឃើញ ឬអាចប៉ះឃើញថង់ ការបត់ថង់ ឬឃើញគែមនៃថង់សុដន់គឺអាចខ្ពស់ជាង។

 

Preservé – ពង្រីកដើមទ្រូងដោយផ្អែកលើទស្សនវិជ្ជា "ការអភិរក្ស"

 

អ្វីដែលធ្វើឱ្យ Preservé លេចធ្លោមិនត្រឹមតែជាការដាក់បញ្ចូលថង់សុដន់ចូលរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទស្សនវិជ្ជារបស់វាក្នុងការថែរក្សាជាលិកាធម្មជាតិរបស់ស្ត្រីផងដែរ។

 

គោលដៅគឺដើម្បីបង្កើតសុដន់ដែលមានភាពទន់ភ្លន់ មើលទៅធម្មជាតិ និងមានស្ថេរភាព ដោយមានការឈ្លានពានតិចបំផុត ខណៈពេលដែលមានគោលបំណងឱ្យដំណើរការជាសះស្បើយកាន់តែបានឆាប់ជាង។

 

Preservé – ថែរក្សារចនាសម្ព័ន្ធធម្មជាតិ។ កាត់បន្ងយការឈ្លានពាន គោលបំណង​ដើម្បី​បង្កើតសម្រស់​ទន់​ភ្លន់ និង​ស្ថិតស្ថេរ​តាមពេលវេលា។

 

* លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ