អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា
ការវះកាត់កែសម្ផស្សលើកទម្រង់ចង្កា V Line គឺជាអ្វី ?
លើកទម្រង់ចង្កា V-line គឺជាការវះកាត់កែសម្ផស្សដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ។ មិនមានការហើម ហើយមានការហូរឈាមតិច។ ការវះកាត់លើកទម្រង់ចង្កាត្រូវបានអនុវត្តចំពោះអ្នកដែលមានចង្កាខ្លី ចង្កាផត ចង្កាដែលមិនមានតុល្យភាពជាមួយនឹងផ្ទៃមុខ។ ការលើកទម្រង់ចង្កា V Line នឹងធ្វើឱ្យចង្ការបស់អ្នកវែង និងស្រួចជាងមុន មានតុល្យភាព ជួយឱ្យមុខរបស់អ្នកស្រស់ស្អាត ហើយស្លីមជាងមុន។
ក្រៅពីនេះ ការវះកាត់លើកទម្រង់ចង្កា V Line អាចអនុវត្តរួមជាមួយនឹងវិធីសាស្ត្រវះកាត់បង្រួមមុំថ្គាម (ការវះកាត់បង្រួមមុំថ្គាម ) (ចាក់ Botox ឬការវះកាត់បង្រួមមុំថ្គាម ) ដើម្បីជួយឱ្យផ្ទៃមុខមានរាងអក្សរ V ស្រស់ស្អាត ហើយស្លីមជាងមុន។
Lilly Luta មុន និងក្រោយការវះកាត់លើកទម្រង់ចង្កា V Line និងការវះកាត់កែសម្ផស្សទាំងស្រុង។
Miss Bikini Kim Yen មុននិងក្រោយលើកទម្រង់ចង្កា លើកខ្ទង់ច្រមុះ និងវះកាត់កែសម្ផស្សទាំងស្រុង។
តារាចម្រៀង Pham Khanh Hung មុននិងក្រោយការកែចង្កា កែច្រមុះ កាត់ស្លាបច្រមុះ និងវះកាត់ត្របកភ្នែកក្រោម។
តន្ត្រីករ - តារាចម្រៀង Luong Bang Quang បន្ទាប់ពីការលើកទម្រង់ចង្កា លើកខ្ទង់ច្រមុះបែបបុរសលោកខាងលិច និងវះកាត់ត្របកភ្នែក។
* វិធីសាស្រ្ត បំបាត់អារម្មណ៍ក្នុងការលើកទម្រង់ចង្កា V Line៖
- ការលើកទម្រង់ចង្កាដោយប្រើវិធីសាស្រ្តចាក់ថ្នាំស្ពឹកនៅតំបន់វះកាត់។
* ពេល វេលាវះកាត់លើកទម្រង់ចង្កា V Line៖
- ការវះ កាត់លើកទម្រង់ចង្កា V Line ប្រើពេលវេលា ២០-៣០ នាទី។
* ទីតាំងស្នាមវះលើកទម្រង់ចង្កាបែប V Line:
- មានស្នាមវះពីរកន្លែងក្នុងការលើកទម្រង់ចង្កា។
VIDEO
វីដេអូ 3D នៃការលើកទម្រង់ចង្កាបែប V Line។
1. ការលើកទម្រង់ចង្កាមានស្នាមវះខាងក្នុងមាត់
វាជាស្នាមវះតូចមួយប្រហែល ៣ សង់ទីម៉ែត្រ នៅក្នុងមាត់។
គុណសម្បត្តិ៖
- ការលើកទម្រង់ចង្កា V Line ខាងក្នុងមាត់ មិនបន្សល់ឲ្យមានស្លាកស្នាម។
គុណវិបត្តិ៖
- ដោយសារស្នាមវះស្ថិតនៅក្នុងមាត់ អតិថិជនត្រូវញ៉ាំអាហារងាយរំលាយ ក្នុងរយៈពេល ២ ថ្ងៃដំបូង មិនដុសធ្មេញក្នុងសប្តាហ៍ដំបូង ប្រើតែទឹកថ្នាំសម្លាប់មេរោគដើម្បីសម្អាតមាត់។
- ការវះកាត់នៅក្នុងមាត់តម្រូវឱ្យអតិថិជនត្រូវសម្អាតឱ្យបានល្អ បើមិនដូច្នេះទេ ស្នាមវះលើកទម្រង់ចង្កា នឹងងាយឆ្លងមេរោគ។
2. ការលើកទម្រង់ចង្កាដែលមានស្នាមវះនៅក្រោមចង្កា
ការលើកទម្រង់ចង្កាដែលមានស្នាមវះនៅក្រោមចង្កាគឺតិចឆ្លងមេរោគណាស់។
គុណសម្បត្តិ៖
- បន្ទាប់ពីការវះកាត់ អតិថិជនអាចញ៉ាំ ផឹក និងរក្សាអនាម័យមាត់បានធម្មតា។
- ដោយសារការវះកាត់លើកចង្កាមិនមានទីតាំងនៅក្នុងមាត់ គឺកម្រនឹងឆ្លងមេរោគណាស់។
- ទីតាំងស្នាមវះនៅទីនេះនឹងជួយកាត់បន្ថយការឈឺចាប់ និងហើម ហើយ implant តិចមានការផ្លាស់ទីតាំងជាងស្នាមវះនៅក្នុងមាត់។
>> ដូច្នេះហើយ ស្នាមវះនៅក្រោមចង្កា គឺជាទីតាំងវះកាត់ដែលមានគុណសម្បត្តិច្រើន ហើយត្រូវបានអនុវត្តជាទូទៅនៅក្នុងការលើកទម្រង់ចង្កា V line នាបច្ចុប្បន្ននេះ។
វត្ថុធាតុ សម្រាប់ដាក់បញ្ចូលចង្កាក្នុងការលើកទម្រង់ចង្កា V-line
ឆ្អឹងខ្ចីសិប្បនិមិត្តកូរ៉េ (ស៊ីលីកូនខាប់) ត្រូវបានដាក់បញ្ចូលទៅក្នុងខ្លួន មានសុវត្ថិភាព តិចបង្កផលវិបាកនៅពេលលើកទម្រង់ចង្កា។
ការថែទាំក្រោយពីការវះកាត់លើកទម្រង់ចង្កាបែប V Line
- បន្ទាប់ពីលើកទម្រង់ចង្កា អ្នកនឹងបង់រុំសង្កាត់នៅលើតំបន់ចង្កាក្នុងរយៈពេល ៣ ថ្ងៃដំបូងដើម្បីជួយកាត់បន្ថយការហើម និងជៀសវាងការផ្លាស់ទីតាំង។
- ចេសដេរនឹងត្រូវបានកាត់ក្រោយពី ៧ ថ្ងៃ។
- អ្នកគួរតែជៀសវាងធ្វើការងារធ្ងន់ៗក្នុងរយះ ១ សប្តាហ៍ដំបូង។
>> និយាយរួម ការលើកទម្រង់ចង្កាបែប V-line គឺជាការវះកាត់ដ៏ពេញនិយម សាមញ្ញ ដែលនឹងធ្វើឱ្យមុខរបស់អ្នកមានតុល្យភាព។ ពេលលើកទម្រង់ចង្កា មុខរបស់អ្នកនឹងស្លីម និងស្រស់ស្អាត ប៉ុន្តែនៅអាស្រ័យទៅលើរាងកាយរបស់មនុស្សម្នាក់ៗ ដែលអាចមានផ្ទៃមុខបែប V-Line ដ៏ស្រស់ស្អាតខុសៗពីគ្នា។
ការវះកាត់ កាត់កែឆ្អឹងចង្កា (Genioplasty)
ការវះកាត់កាត់កែឆ្អឹងចង្កា តែងតែត្រូវបានអនុវត្តផ្សំជាមួយគ្នាដើម្បីលើកទម្រង់មុខ V-Line ដ៏ល្អឥតខ្ចោះ។ វិធីសាស្ត្រនេះគឺបង្កើតស្នាមវះនៅតំបន់ខាងក្នុងមាត់នៅថ្គាមខាងក្រោម (ស្នាមវះដូចគ្នានឹងការកាត់បង្រួមមុំថ្គាម) វេជ្ជបណ្ឌិតនឹងកាត់បំណែកឆ្អឹងដែលនៅចំកណ្តាលចង្កា ដើម្បីកាត់បង្រួមចង្កា។ ទំហំបំណែកឆ្អឹងចំកណ្តាលនេះអាស្រ័យលើកម្រាស់នៃឆ្អឹងខាងក្រៅនៅទីតាំងមុំថ្គាម និងផ្គាមទទឹង។ ដាក់ព្ជាប់បំណែកឆ្អឹងជាមួយនឹងប្រព័ន្ធដង្កៀប titan។
ការវះកាត់កាត់កែឆ្អឹងចង្កា គឺជាការវះកាត់ប្រើឆ្អឹងចង្កាផ្ទាល់ខ្លួនដើម្បីលើកទម្រង់ចង្កា V Line។
VIDEO
មនុស្សពិតប រឿងពិត បន្ទាប់ពីលើកទម្រង់ចង្កា ពង្រីកត្រគាក លើកខ្ទង់ច្រមុះ ពង្រីកដើមទ្រូង - ប្រែសុបិនក្លាយទៅជាការពិត។
រូបភាព វះកាត់កែសម្ផស្សទាំងអស់នេៈគឺជារបស់មន្ទីរពេទ្យកែសម្ផស្ស Viet My ហាមចម្លងតាមទម្រង់ណាអ្វីក៏ដោយ ។
អតិថិជនមុននិងក្រោយការរអិលចង្កា និងរាងថ្គាម
VIDEO
កែបញ្ហាថ្គាម និងចង្កាពយដើម្បីជួយឱ្យក្មេងស្រី 2K កាន់តែមានទំនុកចិត្
រូបភាពអតិថិជនមុន និងក្រោយលើកខ្ទង់ច្រមុះ វះកាត់ត្របកភ្នែក លើកទម្រង់ចង្កា។
រូបភាពអតិថិជនមុន និនិងក្រោយការលើកទម្រង់ចង្កា (ចង្កាដែលផត) ការលើកខ្ទង់ច្រមុះបែប S-line។
រូបភាពអតិថិជនមុន និងក្រោយការលើកទម្រង់ចង្កា (ចង្កាដែលខ្លី) ការលើកខ្ទង់ច្រមុះ វះកាត់ត្របកភ្នែក។
ផ្ទៃមុខក្រោយលើកទម្រង់ចង្កា កាន់តែឆើតឆាយ លែងមានធ្មេញលយហើយកាន់តែស្អាតជាងមុន។ រូបភាពមុន និងក្រោយការលើកទម្រង់ចង្កា។
រូបភាពអតិថិជនមុន និងក្រោយលើកទម្រង់ចង្កា លើកខ្ទង់ច្រមុះ និងវះកាត់ត្របកភ្នែក។
រូបភាពអតិថិជនមុន និងក្រោយលើកទម្រង់ចង្កា លើកខ្ទង់ច្រមុះ និងវះកាត់ត្របកភ្នែក។
*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។