ការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប

ការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប (ព្យួរចិញ្ចើមដោយអង់ដូស្កូប) គឺជាអ្វី? តើមានភាពឈឺចាប់ដែរឬទេ?

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

ការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬហៅថាព្យួរចិញ្ចើមដោយអង់ដូស្កូប គឺជាវិធីសាស្ត្រកែសម្ផស្សដ៏ស្រស់ស្អាត និងល្អបំផុតនាពេលបច្ចុប្បន្ននេះ។ ការវះកាត់ព្យួរចិញ្ចើមបែបបុរាណពីមុន មានគុណវិបត្តិជាច្រើន។ ដោយគុណវិបត្តិនៃ "វិធីសាស្ត្រវះកាត់ព្យួរចិញ្ចើម" នេះគឺអតិថិជននឹងមានស្លាកស្នាមនៅតំបន់ចិញ្ចើម ដូច្នេះសម្រាប់អតិថិជនដែលមិនចង់មានស្លាកស្នាមនៅតំបន់ចិញ្ចើម វិធីសាស្ត្រព្យួរចិញ្ចើមដោយអង់ដូស្កូប នឹងដោះស្រាយនូវគុណវិបត្តិខាងលើ ព្រោះស្លាកស្នាមនឹងលាក់ទៅក្នុងជើងសក់។

 

នីតិវិធីបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប អាចជួយលើកទីតាំងចិញ្ចើមខ្ពស់ជាងមុន ផ្ដល់ឲ្យអ្នកអស់មានភាពធ្លាក់ចុះនៃត្របកភ្នែក និងកាត់បន្ថយភាពជ្រីវជ្រួញ ស្ដារឡើងវិញនូវភាពតឹងណែន និងក្មេងវ័យចំពោះផ្ទៃមុខ។

 

>>> និយាយរួម ដំណើរការនៃភាពចាស់នឹងធ្វើឱ្យមានស្នាមជ្រីវជ្រួញនៅលើថ្ងាស និងចន្លោះចិញ្ចើម ធ្វើឱ្យចិញ្ចើមធ្លាក់ចុះ និងធ្វើឱ្យត្របកភ្នែកក៏ធ្លាក់ចុះមកក្រោមដែរ។ ដូច្នេះ ការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬការព្យួរចិញ្ចើមដោយអង់ដូស្កូប នឹងជួយកាត់បន្ថយភាពជ្រីវជ្រួញទាំងអស់នេះ ហើយថែមទាំងលើកបន្ទាត់ចិញ្ចើមឡើងកន្លែងពេលដែលអ្នកនៅក្នុងលទ្ធផលនឹងធ្វើឱ្យអ្នកមើលទៅក្មេងជាង 10 ឆ្នាំ។

 

 

ដំណើរការនៃភាពចាស់បណ្តាលឲ្យមានការផ្លាស់ប្តូរទម្រង់នៃចិញ្ចើម

 

មុននឹងស្វែងយល់ពីរបៀបដែលការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូបត្រូវបានអនុវត្តដូចម្ដេច វាជាការសំខាន់ក្នុងការយល់ដឹងអំពីរចនាសម្ព័ន្ធនៃផ្ទៃមុខ និងរបៀបដែលភាពចាស់ទុំបន្ដល់ឲ្យផ្លាស់ប្តូរតំបន់ចិញ្ចើមយ៉ាងណា។ មុខមានស្រទាប់ស្បែក សាច់ដុំ និងខ្លាញ់។ តាមពេលវេលា កត្តាអាយុនិងបរិស្ថានដូចជាការប៉ះពាល់ដោយពន្លឺព្រះអាទិត្យបណ្តាលឱ្យបណ្តាញ collagen និង elastin ដែលទ្រទ្រង់ស្បែកមុខមាននៅក្នុងស្រទាប់ក្រោមស្បែក (hypodermis) ត្រូវខូចខាត់។

 

លទ្ធផល ធ្វើឲ្យស្បែកមុខបាត់បង់រចនាសម្ព័ន្ធ និងភាពបត់បែន ហើយយារបន្តិចម្តងៗ។ លើសពីនេះ ស្រទាប់សាច់ដុំចុះខ្សោយ និងស្រទាប់ខ្លាញ់ដក់ដែលជាធម្មតាមានតួនាទីជាស្រទាប់ខ្នើយរវាងស្បែក និងឆ្អឹងខាងក្រោម នឹងថយចុះតាមពេលវេលា។ ដោយសារតែការថយចុះនៃស្រទាប់ខ្លាញ់ ស្នាមជ្រួញនៅថ្ងាសនឹងកាន់តែច្បាស់ ហើយចិញ្ចើមនឹងធ្លាក់ចុះ ធ្វើឱ្យត្របកភ្នែកក៏ធ្លាក់ចុះមកក្រោមដែរ។

 

ការវះកាត់ព្យួរចិញ្ចើមដោយអង់ដូស្កូប នឹងជួយកាត់បន្ថយភាពជ្រីវជ្រួញទាំងអស់នេះ ហើយថែមទាំងលើកបន្ទាត់ចិញ្ចើមឡើងកន្លែងពេលដែលអ្នកនៅក្មេង លទ្ធផលនឹងធ្វើឱ្យអ្នកមើលទៅក្មេងជាង 10 ឆ្នាំ។

 

ដំណើការនៃការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬព្យួរចិញ្ចើមដោយអង់ដូស្កូប

 

ទោះបីជាវេជ្ជបណ្ឌិតអាចប្រើវិធីបន្តឹងស្បែកថ្ងាសខុសៗគ្នាមួយចំនួន ដើម្បីកែតម្រូវតំបន់ចិញ្ចើមក៏ដោយ ប៉ន្តែវិធីសាស្ត្រប្រើទូទៅបំផុតគឺការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬការព្យួរចិញ្ចើម។ បច្ចេកទេសបន្តឹងស្បែកថ្ងាសនេះ ត្រូវបានអនុវត្តដោយបង្កើតស្នាមវះតូចមួយនៅក្នុងផ្នត់ជើងសក់នៅតំបន់ថ្ងាស។

 

ដោយមានជំនួយពីចង្កៀងនៃឧបករណ៍អង់ដូស្កូប បញ្ចូលទៅក្នុងស្នាមវះ វេជ្ជបណ្ឌិតនឹងប្រើឧបករណ៍វះកាត់តូចមួយ ដើម្បីលើកជាលិកានៃមុខទៅខាងលើផ្នែកចិញ្ចើម។ លើសពីនេះ ចិញ្ចើមក៏ត្រូវបានលើកទៅទីតាំងខ្ពស់ជាងមុនផងដែរ ដើម្បីធ្វើអោយផ្នែកខាងលើនៃផ្ទៃមុខមានភាពស្រស់ថ្លាឡើងវិញ។

 

căng da mặt nội soi

 

căng da mặt

 

ដំណើរការនៃការព្យួរចិញ្ចើមដោយអង់ដូស្កូប ឬការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូ

 

ការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬការព្យួរចិញ្ចើមដោយអង់ដូស្កូបអាចមានរយៈពេលប្រហែលមួយម៉ោង។ ផ្ទៃស្បែកដែលត្រូវវះកាត់នឹងត្រូវបានសម្អាត ហើយនឹងត្រូវបានគូសបន្ទាត់សម្គាល់។ ដំណើរការនេះអាចត្រូវបានអនុវត្តដោយប្រើការប្រើថ្នាំស្ពឹកឬសណ្តំ ដូច្នេះតំបន់វះកាត់នឹងមិនមានអារម្មណ៍អ្វីនោះទេ ហើយអ្នកនឹងស្ថិតក្នុងស្ថានភាពធូរស្រាលក្នុងពេលធ្វើការវះកាត់។

 

ស្នាមវះនៃការព្យួរចិញ្ចើមដោយអង់ដូស្កូបឬការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប

 

មិនដូចការបន្តឹងស្បែកថ្ងាសដោយការវះកាត់បែបបើកចំហនោះទេ ស្នាមវះក្នុងការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូបគឺតូចបំផុត។ ជាទូទៅ វេជ្ជបណ្ឌិតយនឹងធ្វើការវះតែបីកន្លែងប៉ុណ្ណោះ នៅតំបន់ស្បែកក្បាល។ ដោយសារស្នាមវះតូចបំផុត វានឹងមិនមានបន្សល់ស្លាកស្នាមដែលអាចមើលឃើញនោះទេ ព្រោះស្លាកស្នាមត្រូវបានលាក់ទៅក្នុងជើកសក់ទៅហើយ។

 

vết mổ căng da trán nội soi

 

ការលើកសាច់ដុំនៃថ្ងាស

 

ដំបូង វេជ្ជបណ្ឌិតបញ្ចូលត្រគៀបតូចមួយទៅក្នុងស្នាមវះនៅលើស្បែកក្បាល ហើយបន្ធូរដោយប្រុងប្រយ័ត្ន និងបំបែកជាលិកាចេញពីតំបន់រវាង និងទាំងសងខាងនៃឆ្អឹងថ្ងាស។ តាមរយៈការវះកាត់លើប្រាសាទ វេជ្ជបណ្ឌិតនឹងលើកជាលិកានៃប្រាសាទឡើង។ ជាលទ្ធផល ជាលិកានៅតំបន់ចិញ្ចើមនឹងត្រូវបានលើកឡើងដែរ។ និងធ្វើឲ្យបាត់ស្នាមជ្រួញលើថ្ងាស។

 

បំបាត់ស្នាមជ្រួញនៅចន្លោះរវាងចិញ្ចើមសងខាង

 

ការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូបអាចដោះស្រាយសាច់ដុំផ្សេងៗនៅផ្នែកខាងលើនៃផ្ទៃមុខ នោះគឺជាសាច់ដុំថ្ងាស និងសាច់ដុំញាក់ចិញ្ចើម។ វេជ្ជបណ្ឌិតនឹងវះកាត់បំបែក និងកែសម្រួលសាច់ដុំនៅតំបន់នោះដោយមិនធ្វើឱ្យប៉ះពល់ដល់មុខងាររបស់សាច់ដុំឡើយ។ លទ្ធផលនឹងធ្វើឲ្យបាត់បង់ស្នាមជ្រួញនៅចន្លោះរវាងចិញ្ចើមទាំងសងខាង។

 

phá nếp giữa 2 chân mày căng da trán

 

លើកទីតាំងចិញ្ចើមដោយប្រើ Endotine 

វេជ្ជបណ្ឌិតនឹងលើកចិញ្ចើមទៅទីតាំងខ្ពស់ជាងមុនដោយបញ្ចូលជាលិកា endotine (សម្ភារៈជីវសាស្រ្ត) ទៅក្នុងឆ្អឹងថ្ងាស ហើយធ្មេញដ៏តូចនៃ endotine នឹងរក្សាភ្ជាប់ទីតាំងចិញ្ចើមឱ្យខ្ពស់តាមការចង់បានរបស់អ្នក។ វិធីសាស្រ្តនេះផ្តល់ឱ្យអ្នកនូវស្បែកថ្ងាសរលោង និងទីតាំងចិញ្ចើមថ្មីដ៏ក្មេងវ័យជាងមុន។

ការដេរស្បែកក្រោយការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬព្យួរចិញ្ចើមដោយអង់ដូស្កូប

 

វេជ្ជបណ្ឌិតនឹងប្រើជេសមិនរលាយដើម្បីដេរស្នាមវះ។

 

ថែទាំក្រោយពីធ្វើការវះកាត់បន្តឺងស្បែកថ្ងាសដោយអង់ដូស្កូប ឬការព្យួរចិញ្ចើមដោយអង់ដូស្កូប

 

អាចស្អំត្រជាក់ ឬប្រើថ្នាំបំបាត់ការឈឺចាប់ដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។ អ្នកគួរគេងដោយលើកក្បាលឡើងខ្ពស់ក្រោយវះកាត់ វានឹងអាចជួយកាត់បន្ថយស្នាមជាំ និងហើម ហើយអំបោះនឹងត្រូវបានកាត់ចេញក្រោយពី ៧ថ្ងៃ។.

 

ការថែទាំក្រោយការវះកាត់ បន្តឹងស្បែកថ្ងាសដោយអង់ដូស្កូប ឬព្យួរចិញ្ចើមដោយអង់ដូស្កូប

 

អ្នកអាចស្អំទឹកកក ឬប្រើថ្នាំបំបាត់ការឈឺចាប់ ដើម្បីកាត់បន្ថយរោគសញ្ញានៃការហើម និងការឈឺចាប់។ អ្នកគួរគេងដោយលើកក្បាលរបស់អ្នកឱ្យខ្ពស់ក្នុងអំឡុងពេលក្រោយការវះកាត់ វានឹងជួយកាត់បន្ថយស្នាមជាំ និងហើម ហើយជេសនឹងត្រូវបានកាត់ចេញក្រោយរយៈពេល 7 ថ្ងៃ។

 

* លទ្ធផលដែលទទួលបានគឺអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងគ្នា។.

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Bị đồn phẫu thuật thẩm mỹ, Á hậu Kiều Loan đáp: Hài lòng với hiện tại

Mới đây, màn đáp trả antifan của Á hậu Nguyễn Hà
Hoa hậu Hương Giang công khai nâng ngực sửa lại

Hoa hậu Hương Giang công khai nâng ngực sửa lại

Hương Giang là nàng hậu luôn rất được lòng công
Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Jolie Nguyễn thú nhận từng phẫu thuật thẩm mỹ

Bệnh viện thẩm mỹ Việt Mỹ do Giám đốc bác sĩ
Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là gì?. Các phương pháp nâng ngực - Những điều cần lưu ý

Nâng ngực nội soi là phương pháp phẫu thuật thẩm mỹ
Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bụng - nâng mông mỡ tự thân hiện đại ngày nay - Hoa hậu Kỳ Duyên

Hút mỡ bơm mông (Nâng mông bằng mỡ tự thân) là

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ