ការបន្តឹងស្បែកថ្ងាសដោយការវះកាត់បែបបើកចំហ

វិធីសាស្រ្តបន្តឹងស្បែកថ្ងាសបែបបើក គឺជាអ្វី?

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

បន្តឹងស្បែកថ្ងាសបែបបើកគឺជាការវះកាត់យកស្បែកដែលជ្រីវជ្រួញចេញ ដើម្បីជួយរឹតបន្តឹងស្បែក និងជួយស្តារឡើងវិញភាពចាស់នៃស្បែក និងស្បែកយារធ្លាក់។ វិធីសាស្ត្រនេះជួយលុបបំបាត់ស្នាមជ្រួញលើថ្ងាស លើកចិញ្ចើមដែលយារធ្លាក់ និងលើកត្របកភ្នែកខាងលើ នាំមកភាពក្មេងវ័យនៃថ្ងាសនិងផ្ទៃមុខទាំងមូល កាត់បន្ថយភាពចាស់។ 

 

វិធីសាស្ត្របន្តឹងស្បែកដោយផ្ទាល់ ស្លាកស្នាមបានលាក់ក្នុងផ្នត់ជើងសក់ ប៉ុន្តែអាចនាំមកវិញនូវភាពក្មេងវ័យ 10 -15 ឆ្នាំ។

 

 

cang da mat bac si thai

 

căng da mạt toàn phần

 

អនុវត្តវិធីសាស្រ្តបន្តឹងស្បែកថ្ងាសបែបបើក

 

ការវះកាត់ត្រូវបានអនុវត្តចំពោះករណីមានស្បែកថ្ងាសសល់ និងយារធ្លាក់ ដោយសារជាលិកានិងសាច់ដុំនៅខាងក្រោមស្បែកចុះខ្សោយ ហើយស្បែកបាត់បង់ការបត់បែនបន្តិចម្តងៗ។

 

 គុណសម្បត្តិ៖

 

-  ថ្ងាសមានភាពតឹង រាបស្មើ ស្តារលើងវិញភាពក្មេងវ័យនៃផ្ទៃមុខ។

- ធ្វើអោយប្រសើរឡើងនូវសម្ផស្សនៃភ្នែក ដោយមិនបន្សល់ស្លាកស្នាមនៅតំបន់ភ្នែក កែបញ្ហាយារធ្លាក់ ធ្វើឲ្យភ្នែកកាន់តែធំ និងភ្លឺថ្លាជាងមុន។

- មានសុវត្ថិភាព មានភាពឈឺចាប់តិចតួច កាត់បន្ថយភាពឈ្លានពានបំផុត។

- មិនមានស្នាមវះកាត់ដែលអាចមើលឃើញនោះទេ ស្លាកស្នាមបានលាក់ទៅក្នុងផ្នត់ជើងសក់ដ៏មានសម្ផស្ស។

- ប្រសិទ្ធភាពស្តារភាពក្មេងវ័យឡើងវិញ មានភាពប្រសើរឡើងយ៉ាងច្បាស់បន្ទាប់ពីការវះកាត់។

 

vết mổ căng da trán nội soi

 

ដំណើរការនៃការបន្តឹងស្បែកថ្ងាសបែបបើក

 

មុននឹងធ្វើការវះកាត់

 

⁃ វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យដោយផ្ទាល់ដើម្បីកំណត់ពីស្ថានភាពនៃស្បែកនៅលើថ្ងាស និងសុខភាពទូទៅរបស់អ្នកជំងឺ។

⁃ អ្នកជំងឺនឹងត្រូវបានប្រឹក្សាយោបល់ដោយផ្ទាល់អំពីបច្ចេកទេស និងនីតិវិធីវះកាត់។

 

ធ្វើការវះកាត់

 

⁃ អ្នកជំងឺនឹងបានប្រើថ្នាំសណ្តំតាមបំពង់ខ្យល់ (Endotracheal) ឬការប្រើថ្នាំវេជ្ជសាស្រ្ដមុនថ្នាំសណ្តំ ប្រកបដោយសុវត្ថិភាព។ 

 

⁃ វេជ្ជបណ្ឌិតនឹងធ្វើការវះនៅខាងក្រោយជើងសក់ប្រហែល 1 សង់ទីម៉ែត្រ ពីតំបន់ជុំវិញត្រចៀករហូតដល់ថ្ងាស និងចុះក្រោមទៅត្រចៀកម្ខាងទៀត។

 

⁃ ចំពោះករណីដែលថ្ងាសមានភាពខ្ពស់ពេក ហើយមានសក់តិច ស្នាមវះអាចត្រូវបានធ្វើនៅត្រង់ព្រំប្រទល់រវាងថ្ងាសនិងជើងសក់។ ការវះកាត់បន្តឹងស្បែកក៏អាចទាញស្បែកក្បាលចុះក្រោមដ៏សមល្មមបានដែរ ដើម្បីឲ្យតំបន់ថ្ងាសមានតុល្យភាពជាងមុន។ 

 

⁃ តាមរយៈស្នាមវះ វេជ្ជបណ្ឌិតនឹងធ្វើការផ្លាស់ប្តូរទីតាំងជាលិកា លើកសាច់ដុំក្រោមថ្ងាស ហើយដាក់ព្ជាប់វាដើម្បីធ្វើឱ្យសាច់ដុំថ្ងាសកាន់តែរឹងមាំ កាត់សាច់ដុំញាក់ចិញ្ចើមដើម្បីជួយបំបាត់ស្នាមជ្រួញនៅតំបន់រវាងចិញ្ចើមទាំងពីរ និងលើកជាលិកាសាច់ដុំតំបន់ចិញ្ចើមឱ្យខ្ពស់ឡើង ជួយធ្វើឱ្យត្របកភ្នែកខាងលើមានភាពស្រស់ថ្លាឡើងវិញ។

 

⁃ ស្បែកដែលរលុង និងសល់នឹងត្រូវបានយកចេញតាមអត្រាសមរម្យដែលបានកំណត់ពីមុន ដោយធានាថាស្បែកថ្ងាសប្រែជារលោង និងលើកចិញ្ចើមទៅទីតាំងសមស្របបំផុត។

 

⁃ ស្នាមវះនឹងត្រូវបានដេរដោយជេសវេជ្ជសាស្ត្រកែសម្ផស្ស ហើយត្រូវបានសម្អាតបន្ទាប់ពីការបន្តឹងស្បែកថ្ងាសត្រូវបានបញ្ចប់។ 

 

⁃ មុខរបួសវះកាត់នឹងត្រូវលាក់យ៉ាងជ្រៅទៅក្នុងជើងសក់ ដូច្នេះនឹងមិនអាចមើលឃើញស្នាមវះនោះទេ។

 

វិធីសាស្រ្តនេះតម្រូវវេជ្ជបណ្ឌិតវះកាត់ត្រូវមានជំនាញ និងឯកទេសខ្ពស់។ បច្ចេកទេសដ៏ប៉ិនប្រសប់គឺត្រូវបានទាមទារដើម្បីធានាថាប្រតិបត្តិការនីមួយៗត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ជៀសវាងការខូចខាតដល់សរសៃប្រសាទ។

 

 

phillips US

 

ការថែទាំក្រោយការវះកាត់បន្តឹងស្បែកថ្ងាស

 

- អនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នក អំពីការបរិភោគ ការថែរក្សា និងការសម្អាតមុខរបួសក្រោយការវះកាត់។

 

- កុំប៉ះពាល់ដោយផ្ទាល់លើកន្លែងវះកាត់ ដើម្បីជៀសវាងការឆ្លងមេរោគ ការហូរឈាម និងការបន្ធូរថ្នេរដេរ។

 

- ជៀសវាងធ្វើឲ្យកន្លែងវះកាត់ប្រលាក់ទៅនឹងភាពកខ្វក់ និងទឹក។ អ្នកគួរតែរក្សាស្នាមវះឱ្យស្ងួត និងជៀសវាងការសើម។

 

- ទទួលទានថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យត្រូវពេលនិងកម្រិតត្រឹមត្រូវ។ ជៀសវាងការញ៉ាំអាហារដូចជា៖ ត្រកួន សាច់គោ អាហារសមុទ្រ ស៊ុត ដើម្បីជៀសវាងមានស្លាកស្នាម និងពិបាកព្យាបាលរបួសជាសះស្បើយឡើងវិញ។

 

* លទ្ធផលដែលទទួលបានគឺអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ