
អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា
តើធ្វើដូចម្តេចដើម្បីព្យាបាលមុនកន្ទួលក្រហម ស្លាកស្នាមអាក្រក់ ស្លាកស្នាមផត់ ? តើឈឺឬទេ ? តើមានប្រតិកម្មអាឡែហ្ស៊ីឬផលប៉ះពាល់ដែរឬទេ ?
1. ព្យាបាលមុនកន្ទួលក្រហមដោយ Laser Fractional CO2 ពន្លឺជីវសាស្រ្តដោយអំពូល LED
ចំណាត់ថ្នាក់នៃរោគមុន
មុនកន្ទួលក្រហមកម្រិស្រាល៖ មានក្បាលខ្មៅ និងក្បាលស ដោយមានដុំពករឹង និងដំពកមានខ្ទុះ។
មុនកន្ទួលក្រហមកម្រិតមធ្យម៖ ដុំពករឹង ដុំពកដែលពោរពេញដោយខ្ទុះ និងបង្កើតស្លាកស្នាមតូចៗ
មុនកន្ទួលក្រហមកម្រិតធ្ងន់ធ្ងរ៖ មានដុំពកតូចៗដែលរលាក ដុំពករឹង ដុំពកមានខ្ទុះច្រើនដែលអាចបណ្តាលឱ្យមានស្លាកស្នាមធំ។


Laser Fractional CO2៖
- ជាមួយនឹងបច្ចេកវិទ្យា laser CO2 មីក្រូ កាំរស្មីឡាស៊ែរត្រូវបានបែងចែកទៅជាកាំរស្មីតូចៗជាច្រើននៅពេលវាប៉ះពាល់ទៅលើស្បែក។ តំបន់តូចៗរវាងកាំរស្មីនឹងមិនរងផលប៉ះពាល់ទេហើយនៅដដែល ប្រការនេះនឹងជួយបានយ៉ាងច្រើនដល់ដំណើរការនៃការជាសះស្បើយមុខរបួសដោយមានផលវិបាកតិចជាង។
- តំបន់ដែលរងផលប៉ះពាល់ដោយកាំរស្មីឡាស៊ែរ នឹងបង្កើតនូវការឈ្លានពានយ៉ាងតូចដែលនឹងជំរុញការលូតលាស់នៃ collagen ថ្មី។ ជួយធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។ ការលូតលាស់នៃ Collagen នឹងបន្តក្នុងរយៈពេល ៣ ទៅ ៦ ខែបន្ទាប់នោះ។
ការប្រើប្រាស់ឡាស៊ែរ CO2 ដើម្បីព្យាបាលមុនរលាក
- មិនបណ្តាលឱ្យមានស្លាកស្នាម ថែមទាំងជួយធ្វើឱ្យស្បែកស្រស់ថ្លា និងជំរុញបង្កើត Collagen ។
ពន្លឺជីវសាស្រ្តដោយអំពូល LED ក្នុងការព្យាបាលមុនកន្ទួលក្រហម៖
- នេះគឺជាការព្យាបាលដោយពន្លឺពណ៌បែបជីវសាស្ត្រ ជាពិសេសក្នុងការព្យាបាលជាតិពណ៌ស្បែក ប្រឆាំងនឹងអាឡែស៊ីស្បែក បង្រួមរន្ធរោម ជួយស្បែកដែលស្ងួត គគ្រើម ស្នាមអាចម៍រុយ និងស្នាមជាំបានប្រសើឡើងវិញ។
ពន្លឺជីវសាស្រ្ត៖
- គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃបច្ចេកទេសទាំងពីរ បច្ចេកទេស photomodulation អំពូល LED ដែលមានអនុភាពខ្លាង (ការព្យាបាលដោយពន្លឺ photodynamic) ជាមួយនឹងការព្យាបាលដោយអេឡិចត្រូម៉ាញ៉េទិច photomodulation (ចរន្តអគ្គិសនីយ៉ាងតូច និងអំពូល LED) ដើម្បីអនុវត្តនូវការព្យាបាលស្បែកដ៏បានច្រើន។
*បច្ចេកទេស photomodulation នៅក្នុង Bio-Light គឺស្រដៀងគ្នាទៅនឹងការព្យាបាលដោយពន្លឺធម្មជាតិ ហើយផ្អែកលើនិយមន័យនោះ គឺស្រដៀងនឹងនិយមន័យនៃ photosynthesis ដែលប្រើក្នុងធម្មជាតិ៖ កោសិការបស់យើងប្រើពន្លឺដូចជាថាមពលដើម្បីធ្វើប្រតិកម្មជីវគីមីជាច្រើនដូចជាខ្សែសង្វាក់នៃភាពរស្តារឡើងវិញ។
ប្រសិទ្ធភាព៖
- ធានាច្រើនជាង ៩០% ក្រោយពីធ្វើការព្យាបាល ៦ សប្តាហ៍។
ការព្យាបាល៖
- ព្យាបាលក្នុងមួយសប្តាហ៍ម្តង ហើយព្យាបាលក្នុងរយៈពេល ៦ សប្តាហ៍។
2. ការព្យាបាលស្លាកស្នាមអាក្រក់ដោយ Laser Fractional CO2
ស្លាកស្នាមផត់ មុខខ្មូត
- ជាលទ្ធផលនៃការរលាកការស្លាប់ជាលិកាយ៉ាងទូលំទូលាយនៅក្នុងគល់រោម។
ស្លាកស្នាមប៉ោង
- ជាលទ្ធផលនៃការផលិតសរសៃ collagen ច្រើនពេក។
- នៅចុងឆ្នាំ ២០១១ ចំនួនអ្នកឯកទេសកែសម្ផស្សឈានមុខគេរបស់អឺរ៉ុបបានស្រាវជ្រាវដោយជោគជ័យ ៩០% នៃការព្យាបាលស្លាកស្នាម ចង្អូរជ្រួញ ល។ល ដំបៅលើផ្ទៃស្បែកខាងលើ និងជ្រៅ ជាដើម។
ពួកគេប្រើការជ្រៀតចូលជ្រៅនៃកាំរស្មីឡាស៊ែរ ថាមពលខ្ពស់នៃកាំរស្មីឡាស៊ែរជំរុញជាលិកាស្លាកស្នាមឱ្យរីកធំ ឬបំផ្លាញ ក្រៅពីនេះផ្ទៃដែលដំបៅក៏ត្រូវបានជំរុញដោយរលក RF ជួយឱ្យកោសិកាស្បែកនៅជុំវិញស្លាកស្នាមនោះនឹងបន្តបង្កើតឡើងវិញ ជំរុញជាលិកា Collagen សរសៃ Elastin ឱ្យស្តារឡើងវិញ។ ជួយឱ្យអ្នកស្អាតបែបធម្មជាតិដូចមុន ថែមទាំងធ្វើឱ្យស្បែកក្មេងជាងវ័យ រលោង ភ្លឺថ្លាជាងមុន។
បច្ចុប្បន្ននេះ ក្រៅពីឧបករណ៍ឡាស៊ែរក៏នៅមានការជំនួយដ៏មានប្រសិទ្ធភាពរបស់បច្ចេកវិទ្យាកោសិកាដើម PRP ផងដែរ។ នេះគឺជាដំណើរការកើតជាថ្មីនៃសារពាង្គកាយដែលមានជីវិត។
មន្ទីរពេទ្យ Viet My បានវិនិយោគលើបច្ចេកវិទ្យាទំនើបក្នុងការព្យាបាលបំបាត់ស្លាកស្នាម៖ ឡាស៊ែរ + RF។
ការប្រើប្រាស់ ឡាស៊ែរ Fractional CO2 ដើម្បីលុបស្លាកស្នាម៖ នេះគឺជាប្រភេទឡាស៊ែរដែលជោគជ័យបំផុតក្នុងការព្យាបាល៖ បំបាត់ស្លាកស្នាម ធ្វើឱ្យស្បែកស្រស់ថ្លា បំបាត់បន្ទាត់ស្នាមជ្រួញ អត្រាជោគជ័យ៖ ៥០ - ៦០% ក្រោយពីការព្យាបាលបាន ១-២ ដង។ ៧០ - ៨០% ក្រោយពី ៦ - ៩ ខែដែលបានធ្វើការព្យាបាល។
ចន្លោះនៃការព្យាបាលទាំង ២ ដង គឺពី ៣-៤ សប្តាហ៍។
រូបភាពមុន និងក្រោយពេលព្យាបាល។



*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។