ការបន្តឹងស្បែកមុខដោយអង់ដូស្កូប

ការបន្តឹងស្បែកមុខដោយអង់ដូស្កូបគឺជាអ្វី? តើមានភាពឈឺចាប់ដែរឬទេ?

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកចង្កា

 

ការបន្តឹងស្បែកមុខដោយអង់ដូស្កូប ត្រូវបានគេស្គាល់ថាជាការបន្តឹងស្បែកមុខដ៏តូច (mini)។ ការបន្តឹងស្បែកមុខដោយអង់ដូស្កូបមានភាពឈ្លានពានទៅក្នុងស្រទាប់ជាលិកាសាច់ដុំនៅក្រោមស្រទាប់ស្បែក ការលើកសាច់ដុំដែលយារធ្លាក់នៅក្រោមស្បែក ដើម្បីជួយឱ្យមុខរបស់អ្នករក្សាភាពក្មេងវ័យបានយូរ។

 

ស្បែក និងរចនាសម្ព័ន្ធនៅក្រោមស្បែក មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពស្រស់ស្អាតទាំងមូលនៃផ្ទៃមុខ។ ភាពក្មេងវ័យ ភាពចាស់ទុំនៃស្បែក និងរចនាសម្ព័ន្ធនៅក្រោមស្បែកនៃផ្ទៃមុខអាចផ្លាស់ប្តូរតាមពេលវេលា។ ភាពចាស់ទុំនឹងធ្វើឱ្យស្បែកមុខមានភាពជ្រីវជ្រួញ និងយារធ្លាក់ ហើយជាធម្មតាបង្កើតឡើងក្រោយអាយុ 35 ឆ្នាំ។

 

 

អតិថិជនអាយុ 51 ឆ្នាំបានបន្តឹងស្បែកមុខដោយអង់ដូស្កូបបន្ទាប់ពី 1 ថ្ងៃ និងមិនទាន់កាត់ចេស

 

trước sau căng da mặt nội soi

 

căng da mặt nội soi

 

រូបភាពមុន និងក្រោយការបន្តឹងស្បែកមុខដោយអង់ដូស្កូបបន្ទាប់ពី 1 ថ្ងៃ និងមិនទាន់កាត់ចេស

 

treo chân mày

 

treo chân mày

 

អតិថិជនអាយុ 60 វះកាត់ត្របកភ្នែកខាងក្រោម ព្យួរចិញ្ចើម បន្តឹងស្បែកមុខដោយអង់ដូស្កូប និងបញ្ចុះបន្ទាត់ជើងសក់

 

căng da mặt nội soi

 

រូបភាពមុន និងបន្ទាប់ពីការបន្តឹងស្បែកមុខដោយអង់ដូស្កូប

 

căng da mặt

 

វេជ្ជបណ្ឌិត Chiem Quoc Thai ធ្វើការបន្តឹងស្បែកមុខដោយអង់ដូស្កូបជូនអតិថិជនជនជាតិបារាំង

 

កាយវិភាគសាស្ត្ររបស់មុខ

 

ផ្ទៃមុខមានកាយវិភាគសាស្ត្រដូចជា ស្បែក ខ្លាញ់ និងសាច់ដុំដែលមាននៅលើឆ្អឹងមុខ។ ប្រព័ន្ធនៃ collagen សាច់ដុំ និងខ្លាញ់ក្រោមស្បែក តែងតែផ្លាស់ប្តូរតាមពេលវេលា។ ក្រោមឥទិ្ធពលនៃពន្លឺព្រះអាទិត្យ និងកត្តាផ្សេងៗទៀតដូចជាអាយុ ការ stress ជាដើម។ ស្បែក និងជាលិការក្រោមស្បែកនឹងបាត់បង់ភាពបត់បែនបន្តិចម្តងៗ ប្រែជារលុង និងយារធ្លាក់ បង្កើតជាតំបន់ប្រហោង និងស្នាមជ្រួញនៅលើផ្ទៃមុខ។

 

ទីតាំងដើម្បីបន្តឹងស្បែកមុខដោយអង់ដូស្កូប

 

មានទីតាំងដើម្បីបន្តឹងស្បែកមុខជាច្រើន ដែលប្រភេទបន្តឹងស្បែកមុខនីមួយៗអាចធ្វើបាននៅតំបន់ផ្សេងៗគ្នានៃផ្ទៃមុខ។

 

ការបន្តឹងស្បែកមុខដោយអង់ដូស្កូបមានគោលបំណងធ្វើឱ្យថ្ងាស ចិញ្ចើម និងស្ដារភាពក្មេងវ័យតំបន់កណ្តាលមុខឡើងវិញ (តំបន់សៀតផ្កា ថ្ពាល់)។

 

 

ការរៀបចំមុនពេលវះកាត់បន្តឹងស្បែកមុខដោយអង់ដូស្កូប

 

ការបន្តឹងស្បែកមុខដោយអង់ដូស្កូបមានរយៈពេលប្រហែលមួយទៅពីរម៉ោង។

 

វិធីសាស្ត្របន្តឹងស្បែកមុខដោយមិនមានការឈឺចាប់៖ ចាក់ថ្នាំស្ពឹក ឬប្រើថ្នាំសណ្តំ។

 

 

vết mổ căng da mặt nội soi

 

បន្ទាត់វះកាត់នៅក្នុងការបន្តឹងស្បែកមុខដោយអង់ដូស្កូបនៅតំបន់កណ្តាល.

 

លើកសាច់ដុំផ្ទៃមុខដោយអង់ដូស្កូប

 

វេជ្ជបណ្ឌិតនឹងដេរជាលិកាខ្លាញ់ និងជាលិកាសាច់ដុំដែលយារធ្លាក់ ទៅទីតាំងខ្ពស់ជាងមុន ដើម្បីធ្វើឱ្យសាច់ដុំនៃផ្ទៃមុខកាន់តែរឹងមាំ។

 

ការដេរស្នាមវះក្រោយពីការបន្តឹងស្បែកដោយអង់ដូស្កូប ដែលមិនមានការឈឺចាប់

 

បន្ទាប់មកស្បែកនិងជាលិការនៅក្រោមស្បែក នឹងត្រូវបានដេរភ្ជាប់ជាមួយគ្នានឹងចេសដែលមិនរលាយ។

 

ការថែទាំក្រោយការវះកាត់បន្តឹងស្បែកដោយអង់ដូស្កូប

 

ក្រោយពីការបន្តឹងស្បែកដោយអង់ដូស្កូប អ្នកនឹងពាក់មួកឯកទេសសម្រាប់រយៈពេលមួយសប្តាហ៍ ដែលនឹងជួយកាត់បន្ថយការហើម ក៏ដូចជាជួយឱ្យអ្នកមានអារម្មណ៍ស្រួលក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ផ្ទសមុខនឹងហើម និងជាំ ហើយនឹងថយចុះបន្តិចម្តងៗបន្ទាប់ពីមួយសប្តាហ៍។ ចេសត្រូវបានកាត់ចេញបន្ទាប់ពី 7 ឬ 10 ថ្ងៃ។ អ្នកគួរតែជៀសវាងធ្វើការងារធ្ងន់ៗក្នុងរយៈពេល 2​ សប្តាហ៍ដំបូង។

 

លទ្ធផលក្រោយការវះកាត់ដោយអង់ដូស្កូប

 

ផ្ទៃមុខរបស់អ្នកនឹងប្រែជាមានភាពក្មេងវ័យ និងស្រស់ស្អាតដូចធម្មជាតិបន្ទាប់ពី 2 ទៅ 3 សប្តាហ៍ ហើយស្លាកស្នាមនឹងបានលាក់ទៅក្នុងសក់របស់អ្នក ដូច្នេះហើយមិនឃើញនៅស្លាកស្នាមនោះទេ។ រួចហើយការបន្តឹងស្បែកមុខដោយអង់ដូស្កូប ជួយកាត់បន្ថយស្នាមជ្រីវជ្រួញលើផ្ទៃមុខរបស់អ្នក ជួយស្តារភាពក្មេងវ័យឡើងវិញដែលអ្នកចង់បាន។

 

គុណសម្បត្តិ

 

- មិនសូវមានការហើម ឈឺចាប់ និងពេលវេលាជាសះស្បើយឡើងវិញគឺខ្លី។

 

គុណវិបត្តិ

 

- ដោយសារតែការវះកាត់មិនយកស្បែកដែលសល់នៅខាងក្រោយត្រចៀកចេញ ដូចក្នុងការបន្តឹងស្បែកមុខទាំងស្រុងនោះទេ ដូច្នេះវាមានប្រសិទ្ធភាពតែលើផ្ទៃមុខដែលមានភាពយារធ្លាក់ មិនដោះស្រាយបានស្បែកដែលយារធ្លាក់នៅតំបន់កនោះទេ។

 

>>> សរុបមក ការបន្តឹងស្បែកដោយអង់ដូស្កូបគឺជាវិធីសាស្ត្រដែលមានភាពឈ្លានពានតិចតួច មានពេលវេលាជាសះស្បើយឡើងវិញខ្លី ស្លាកស្នាមខ្លី និងជាចម្បងកំណត់ឲ្យតែអ្នកដែលមានស្បែកមុខនៅតំបន់កណ្តាល (ប្រាសាទ ថ្ពាល់ ជ្រុងមាត់) យារធ្លាក់ និងមិនកំណត់ឲ្យអ្នកដែលមានការយារធ្លាក់នៃកនោះទេ។ (ក្នុងករណីមានការយារធ្លាក់នៅតំបន់ក នោះត្រូវការវះកាត់បន្តឹងស្បែកមុខទាំងស្រុង)។

 

និន្នាការថ្មីក្នុងការបន្តឹងស្បែកមុខ - ការលើកសាច់ដុំផ្ទៃមុខ

 

ទោះបីជាការបន្តឹងស្បែកមុខទាំងស្រុង ឬការបន្តឹងស្បែកមុខដោយអង់ដូស្កូប គឺជាវិធីសាស្ត្របន្តឹងស្បែកមុខដ៏ល្អបំផុតក៏ដោយ ប៉ុន្តែសម្រាប់អតិថិជនអាយុក្រោម ៤៥ឆ្នាំ ការបន្តឹងស្បែកមុខជាមួយអំបោះ "Nano Collagen 3D" គឺមិនសូវមានភាពឈ្លានពាននោះទេ។ បច្ចុប្បន្នគឺជានិន្នាការថ្មីបំផុតក្នុងការលើកសាច់ដុំតំបន់កណ្តាលនៃផ្ទៃមុខ ដើម្បីធ្វើឱ្យអ្នកមានភាពស្រស់ថ្លាឡើងវិញចំពស់តែអ្នកដែលមានផ្ទៃមុខយារធ្លាក់កម្រិតតិចតួចឬមធ្យមតែប៉ណ្នោះ។

 

* លទ្ធផលដែលទទួលបានគឺអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងគ្នា។.

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ