លើកខ្ទង់ច្រមុះ S-Line​ បែបកូរ៉េ

លើកខ្ទង់ច្រមុះ S-Line​ បែបកូរ៉េ

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា

 

 

អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ។

ការវះកាត់លើកខ្ទង់ច្រមុះ S-Line បែបកូរ៉េ

លើកខ្ទង់ច្រមុះ S line បែបកូរ៉េ បាន Doctor Chiem Quoc Thai អនុវត្តដោយជោគជ័យនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០០៨។ គឺជាវិធីវះកាត់លើកខ្ទង់ច្រមុះដ៏ស្រស់ស្អាតបំផុត និងល្អឥតខ្ចោះ ក្នុងសម័យបច្ចុប្បន្នឥឡូវនេះ។ ហើយស្ថិតក្នុងលំដាប់កំពូលទាំង ៣ ប្រភេទពេញនិយមបំផុតនៃការវះកាត់កែសម្ផស្សច្រមុះ។

 

អ្វី​ទៅ​ជា​ការ​វះកាត់លើកខ្ទង់ច្រមុះ ?

 

លើកខ្ទង់ច្រមុះគឺជាវិធីសាស្ត្រកែសម្ផស្សដែលធ្វើឡើងនៅលើច្រមុះ ដើម្បីផ្លាស់ប្តូរកម្ពស់ រូបរាង និងទំហំច្រមុះ អាចជួយឱ្យច្រមុះរបស់អ្នកវែងជាងមុន ខ្ទង់នៃច្រមុះកាន់តែខ្ពស់ ចុងច្រមុះនិងស្លាបនៃច្រមុះកាន់តែស្តើង ធ្វើឱ្យរន្ធច្រមុះមានរាងត្រីកោណស្មើគ្នា។ ដើម្បីជួយកែលម្អចំណុចខ្វះខាត ដើម្បីបង្កើតច្រមុះដែលសមស្របទៅនឹងផ្ទៃមុខ ជាពិសេសធ្វើឱ្យច្រមុះរបស់អ្នកមើលទៅស្អាត និងស្តង់ដារជាងមុន។

 

លើសពីនេះ ការវះកាត់លើកខ្ទង់ច្រមុះក៏ជួយកែលម្អបញ្ហាផ្លូវដង្ហើមឬកែបញ្ហាដែលបណ្តាលមកពីរបួស ឬពិការភាពពីកំណើត​​។

 

តើការលើកខ្ទង់ច្រមុះមានផលប៉ះពាល់ដែរឬទេ ?

 

ចម្លើយគឺទេ។

 

តើអាចរក្សាបានយូរឬទេ ?

 

វាអាស្រ័យលើវិធីសាស្ត្រដែលអ្នកជ្រើសរើស ជាធម្មតា ការវះកាត់លើកខ្ទង់ច្រមុះបែបកូរ៉េ S-line ប្រើឆ្អឹងខ្ចីសិប្បនិម្មិតដែលនាំចូលពីប្រទេសកូរ៉េ។ ហើយការផ្សាំបន្ថែមពីឆ្អឹងខ្ចីផ្ទាល់ខ្លួនរបស់អ្នកនឹងផ្តល់ឱ្យអ្នកនូវច្រមុះដ៏ស្រស់ស្អាត និងទទួលបានលទ្ធផលយូរអង្វែង។

 

 

ករណី​វះកាត់​ច្រមុះ​នៅ​ប្រទេស​កូរ៉េ​មាន​ផលវិបាក - ការណែនាំពីវេជ្ជបណ្ឌិត Chiem Quoc Thai។

 

nâng mũi s line

 

lily luta nâng mũi

 

កញ្ញា Lity Luta បន្ទាប់ពីលើកខ្ទង់ច្រមុះ S line បែបកូរ៉េ បង្រួមស្លាបច្រមុះ កែទម្រង់ចង្កា វះកាត់ត្របកភ្នែក ចិតមុំថ្គាម

កែទម្រង់ចង្កា វះកាត់ត្របកភ្នែក កែទម្រង់មុខ កែទម្រង់បបូរមាត់

 

 

á hậu kiều loan nâng mũi hàn quốc

 

បវរកញ្ញា Kieu Loan បន្ទាប់ពីការលើកខ្ទង់ច្រមុះ និងវះកាត់កែសម្ផស្សទាំងស្រុង។

 

hạnh nguyên trước sau nâng mũi

 

1st runner-up Miss Grand Vietnam 2024 Hanh Nguyen មុន និងក្រោយពីការលើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ

 

á hậu chuyển giới tường san nâng mũi

 

2nd runner-up Miss International Queen 2024 Tuong Sang មុន និងក្រោយពីការវះកាត់កែសម្ផស្ស។

 

phương khánh nâng mũi

 

បវរកញ្ញា Phuong Khanh បន្ទាប់ពីលើកខ្ទង់ច្រមុះ និងវះកាត់កែសម្ផស្សទាំងស្រុង។

 

 

 

បវរកញ្ញា Kim Ngọc មុន និងក្រោយលើកខ្ទង់ច្រមុះ និងវះកាត់កែសម្ផស្សទាំងស្រុង។

 

tuyết như trước và sau nâng mũi

 

បវរកញ្ញា Tuyet Nhu មុននិងក្រោយលើកខ្ទង់ច្រមុះ

 

 

Miss Bikini Kim Yen មុន និងក្រោយលើកខ្ទង់ច្រមុះ លើកទម្រង់ចង្កា និងវះកាត់កែសម្ផស្សទាំងស្រុង។

 

 

Ngan 98 និង Luong Bang Quang បានទទួលការវះកាត់កែសម្ផស្សលើកដំបូង (ចិតមុំថ្គាម លើកខ្ទង់ច្រមុះ កាត់ត្របកភ្នែក ពង្រីកដើមទ្រូង លើកទម្រង់ចង្កា) នៅមន្ទីរពេទ្យកែសម្ផស្ស Viet My Cosmetic ឆ្នាំ 2019។

 

 

កញ្ញាស្រស់ស្អាត Ngan 98 និងតន្ត្រីករ តារាចម្រៀង Luong Bang Quang ទើបតែវះកាត់កែសម្ផស្ស ដើម្បីលើកខ្ទង់ច្រមុះ កាត់មុំថ្គាម និងលើកទម្រង់ចង្កាបន្ទាប់ពី ១៥ ថ្ងៃ។

 

 

Ngan 98 និង Luong Bang Quang បានទទួលការវះកាត់កែសម្ផស្សលើកដំបូង ពង្រីកដើមទ្រូង កាត់ត្របកភ្នែក លើកទម្រង់ចង្កា និងចិតមុំថ្គាមនៅមន្ទីរពេទ្យកែសម្ផស្ស Viet My ឆ្នាំ 2019។

 

 

 

 

តារាចម្រៀង Luong Bang Quang បន្ទាប់ពីលើកខ្ទង់ច្រមុះបែបខ្ពស់លោកខាងលិចសម្រាប់បុរស កាត់ត្របកភ្នែក បង្រួមស្លាបច្រមុះ និងលើកទម្រង់ចង្កា។

 

 

តារា​សម្ដែង​ Thien Bao មុន​និង​ក្រោយ​ការវះកាត់លើកខ្ទង់​ច្រមុះ បង្រួមស្លាប​ច្រមុះ និង​កាត់ត្របក​ភ្នែក។

 

 

 

តារា​ចម្រៀង Pham Khanh Hung មុន​និង​ក្រោយ​វះកាត់លើកខ្ទង់​ច្រមុះ បង្រួមស្លាប​ច្រមុះ លើកទម្រង់​ចង្កា និង​កាត់​ត្របកភ្នែកខាង​ក្រោម។

 

 

មន្ទីរពេទ្យ​កែសម្ផស្ស Viet My - អាសយដ្ឋានកែសម្ផស្សដែលបានតារាវៀតណាមជ្រើសរើស។

 

 

ករណីកែ​ច្រមុះ​ខូចដែល​ធ្វើ​នៅ​កន្លែង​ផ្សេង​ បាន​កែឡើងវិញ​ដោយ​ជោគជ័យ​ដ៏​អស្ចារ្យដោយ​វេជ្ជបណ្ឌិត​ Thai។

 

វិធីសាស្ត្រលើកខ្ទង់ច្រមុះ S Line បែបកូរ៉េ

 

1. ប្រភេទច្រមុះដែលត្រូវការវះកាត់លើកខ្ទង់ច្រមុះ

 

- ច្រមុះទាប និងខ្លី

- ច្រមុះធំ

- ច្រមុះរាងមិនស្មើ

- ច្រមុះបែប​ឡើងលើ (pug-nose)

- ច្រមុះសេក (aquiline nose)

 

2. លើកខ្ទង់ច្រមុះ ប្រើឆ្អឹងខ្ចីរបស់អ្នកផ្ទល់

 

ប្រើជាចម្បងដើម្បីបង្កើតរូបរាងចុងច្រមុះតូច ដោយប្រើឆ្អឹងខ្ចីរបស់អ្នកផ្ទល់ រួមមានឆ្អឹងខ្ចីជំនីរ ឆ្អឹងខ្ចីច្រមុះ ឆ្អឹងខ្ចីត្រចៀក ឬ ខ្លាញ់របស់អ្នកជាដើម អាចការពារហានិភ័យដែលមិនចង់បាន ដូចជាស្ថានភាពរាងកាយមិនសមស្រប ការប៉ះពាល់នឹងការលិចចេញខ្ទង់ច្រមុះជាដើម។ សម្ភារៈនេះនឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យ និងធម្មជាតិបំផុតដល់ច្រមុះរបស់អ្នក ដែលនៅតែរក្សាបាននូវសុវត្ថិភាពដាច់ខាត។​

 

3. លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីស៊ីលីកុន

 

ជាមួយនឹងភាពបត់បែន ភាពទន់ ភាពងាយស្រួលនៃការបង្កើតរូបរាង និងអត្រាប្រតិកម្មអាឡែហ្ស៊ីទាប វាគឺជាសម្ភារៈដែលសមរម្យបំផុតសម្រាប់ការលើកខ្ទង់ច្រមុះ។

ប៉ន្តែដោយសារតែវាជាឆ្អឹងខ្ចីសិប្បនិម្មិត ប្រសិនបើការវះកាត់មិនត្រូវបានអនុវត្តត្រឹមត្រូវ វាអាចបន្សល់ទុកនូវផលវិបាកសម្រាប់ច្រមុះ។

 

ដូច្នេះហើយ អ្នកត្រូវជ្រើសរើសមន្ទីរពេទ្យកែសម្ផស្សដែលមានកេរ្តិ៍ឈ្មោះ វេជ្ជបណ្ឌិតល្អ មានបទពិសោធន៍ច្រើន ទើបដំណើរការលើកខ្ទង់ច្រមុះមានសុវត្ថិភាព និងផ្តល់លទ្ធផលល្អ។

 

 

 

kỹ thuật nâng mũi kín

 

4. សម្ភារៈប្រើប្រាស់សម្រាប់ការលើកខ្ទង់ច្រមុះ Sline បែបកូរ៉េប្រើឆ្អឹងខ្ចីសិប្បនិម្មិត

 

- សម្ភារៈលើកខ្ទង់ច្រមុះសិប្បនិម្មិតដ៏ពេញនិយមដូចជា Silicone Surgiform cartilage Gore-Tex Siligore (ឬ Goresili) ជាដើម។

                                                                  

សម្ភារៈ Silicone

 

សម្ភារៈលើកខ្ទង់ច្រមុះនេះ ស័ក្តិសមសម្រាប់អតិថិជនដែលចង់បង្រួមស្លាបច្រមុះ ហើយមានខ្ទង់ច្រមុះបែបធម្មជាតិ ក្នុងពេលនោះច្រមុះពិតទាប ឬលក្ខណៈច្រមុះមិនស្មើគ្នា និងមានស្បែកសល់ច្រើន។

នៅពេលលើកខ្ទង់ច្រមុះ ខ្ទង់ច្រមុះអំពី Silicone ត្រូវបានប្រើប្រាស់ដោយសុវត្ថិភាព និងជាទូទៅក្នុងរយៈពេលយូរ រហូតមកដល់ពេលនេះ វានៅតែជាជម្រើស លេខមួយរបស់វេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យកែសម្ផស្ស

 

ភាពខុសគ្នារវាងលើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចី Surgiform Gore-tex ePTFE និង Silicone

 

- គុណសម្បត្តិនៃស៊ីលីកុន៖ អាចបត់បែនបាន បង្កើតរូបរាងច្រមុះកាន់តែធម្មជាតិ​។

 

-​​ គុណវិបត្តិ៖ ពិបាកដកចេញបន្ទាប់ពីមួយរយៈ កម្រាស់នៃសម្ភារៈបំពេញអាចរួមតូច ធ្វើឱ្យច្រមុះទាបជាងដើម។

សម្ភារៈ​នេះ​ស័ក្តិសម​សម្រាប់​អតិថិជន​ដែល​មាន​ស្បែកសល់ច្រើន ប៉ុន្តែ​ចង់​បាន​សម្រស់​ធម្មជាតិ និង​ស្លាបច្រមុះសមល្មម។​

 

សម្ភារៈបំពេញច្រមុះមួយទៀតគឺ e - PTFE លក្ខណៈនៃសម្ភារៈនេះគឺដូចគ្នាទៅនឹង Gore-tex ប៉ុន្តែក្រុមហ៊ុនផលិតគឺខុសគ្នា។

 

លើកខ្ទង់ច្រមុះ​ប្រើឆ្ចឹងខ្ចី Surgiform​  Sili-gore Silitex

 

Sili-gore គឺជាប្រភេទសម្ភារៈលើកខ្ទង់ច្រមុះ ត្រូវបានផ្សំដោយ Gore- texស្តើងទៅលើសម្ភារៈ silicone ស័ក្តិសមសម្រាប់អតិថិជនដែលមានស្បែកច្រមុះស្តើងពេក។​

 

ដំណើរការវះកាត់លើកខ្ទង់ច្រមុះ

 

ច្រមុះដ៏ស្រស់ស្អាតមានប្រវែងច្រមុះស្មើនឹង ១/៣ នៃប្រវែងផ្ទៃមុខ  ហើយទទឹងនៃស្លាបច្រមុះគឺស្មើនឹងចម្ងាយរវាងភ្នែកទាំងពីរ មុំត្រីកោណនៃច្រមុះស្ថិតនៅចន្លោះ ៩៥-១០៥ ដឺក្រេ ហើយចុងច្រមុះគួរតែខ្ពស់ជាងតំបន់កណ្តាលច្រមុះបន្តិច រួចហើយ រូបរាងនៃខ្ទង់ច្រមុះពីជ្រុងថ្ងាសដល់ជើងច្រមុះគឺមានរាងអក្សរ S នោះគឺជាច្រមុះ S line ដ៏ស្រស់ស្អាត

 

មាន២បច្ចេកទេសគឺ លើកខ្ទង់ច្រមុះបែបបិទនិងលើកខ្ទង់ច្រមុះបែបបើក។ លើកខ្ទង់ច្រមុះបែបបិទ ប្រើសម្រាប់លើកខ្ទង់ច្រមុះបែបកូរ៉េ ឬលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចី។ លើកខ្ទង់ច្រមុះបែបបើក សម្រាប់លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ។

 

1.បច្ចេកទេសលើកខ្ទង់ច្រមុះបែបបិទ

 

ការលើកខ្ទង់ច្រមុះ​ S line បែបកូរ៉េ (លើកខ្ទង់ច្រមុះឆ្អឹងខ្ចីសិប្បនិម្មិត) ឬការលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ (ដោយ​ប្រើ​ឆ្អឹង​ខ្ចី​សិប្បនិម្មិត និងបាន​គ្របឆ្អឹងខ្ចី​ត្រចៀក​នៅ​ចុង​ច្រមុះ) គ្រាន់តែអនុវត្តបច្ចេកទេសលើកខ្ទង់ច្រមុះបែបបិទតែប៉ុណ្ណោះ។

អនុវត្តបានក្នុងករណីវះកាត់លើកខ្ទង់ច្រមុះដោយប្រើឆ្អឹងខ្ចីសិប្បនិម្មិត ឬលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ។

 

​ការ​លើកខ្ទង់ច្រមុះ​​ S-line​ បែបកូរ៉េ (ឆ្អឹង​ខ្ចី​សិប្បនិម្មិត) ឬ​ការ​វះកាត់លើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ

 

អនុវត្តក្រោមការប្រើថ្នាំស្ពឹកនៅចំតំបន់វះកាត់។ វិធីសាស្ត្រលើកខ្ទង់ច្រមុះនេះជាធម្មតាត្រូវបានអនុវត្តក្នុងរយៈពេលពី ១៥ ទៅ ២០ នាទី។ ប៉ន្តែករណីស្មុគស្មាញនឹងចំណាយពេលវេលាយូរជាងនេះ។

 

ក្នុង​ពេល​វះកាត់លើកខ្ទង់​ច្រមុះ គ្រូពេទ្យ​នឹង​ធ្វើ​ការ​វះ​កាត់​តូច​១​សង់ទីម៉ែត្រ​នៅ​ខាង​ក្នុង​ច្រមុះ ស្បែកច្រមុះនឹងត្រូវបានបំបែកចេញពីឆ្អឹងនិងឆ្អឹងខ្ចីនៃច្រមុះ ហើយឆ្អឹងខ្ចីសិប្បនិម្មិតនឹងត្រូវបានបញ្ចូលដើម្បីបង្កើតរូបរាងច្រមុះដែលចង់បាន។ ធម្មជាតិនៃរូបរាងច្រមុះរបស់អ្នកនឹងអាស្រ័យលើទម្រង់ច្រមុះពីមុនរបស់អ្នក ក៏ដូចជាជំនាញ និងបច្ចេកទេសរបស់គ្រូពេទ្យវះកាត់ផងដែរ។

 

ក្នុងករណីលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ វេជ្ជបណ្ឌិតនឹងយកឆ្អឹងខ្ចីត្រចៀកបន្ថែម ដើម្បីគ្របនៅចុងឆ្អឹងខ្ចីសិប្បនិម្មិត ដើម្បីជៀសវាងគុណវិបត្តិនៃចុងច្រមុះក្រហមឬស្រួច ប្រសិនបើគ្រាន់តែលើកខ្ទង់ច្រមុះឆ្អឹងខ្ចីសិប្បនិម្មិតធម្មតា។

គុណសម្បត្តិនៃការវះកាត់បែបបិទ (ឆ្អឹងខ្ចីសិប្បនិម្មិត ឬលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ)៖ ចំណាយប្រាក់តិច ការវះកាត់សាមញ្ញជាង។

 

គុណវិបត្តិ៖ ជាចម្បង​គ្រាន់តែលើក​ខ្ពស់ខ្ទង់​ច្រមុះ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ធ្វើឱ្យ​ចុង​ច្រមុះ​វែងនោះ​ទេ ក្រោយមក​ខ្ទង់​​ច្រមុះ​នឹង​ត្រូវលាតចេញ​ ជាពិសេសចុងច្រមុះស្រួចនិងក្រហម ប្រសិនបើលើកខ្ទង់ច្រមុះនឹងឆ្អឹងខ្ចីសិប្បនិមិត្តសាមញ្ញដោយមិនគ្របឆ្អឹងខ្ចីផ្ទាល់ខ្លួននៅចុងច្រមុះ។ លើសពីនេះទៀតវានឹងមានអត្រាទាបនៃអាឡែស៊ីនិងការឆ្លងមេរោគដោយសារតែរាងកាយមិនសមស្រប់ជាមួយវត្ថុដែលបានប្រើពីខាងក្រៅ។​

 

kỹ thuật nâng mũi hở

 

 

2. បច្ចេកទេសវះកាត់ច្រមុះបែបបើក ដែលប្រើសម្រាប់ការលើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ

 

- អត្ថន័យ៖ បច្ចេកទេសវះកាត់លើកខ្ទង់ច្រមុះបែបបើកជាមួយឆ្អឹងខ្ចីត្រចៀក ឆ្អឹងខ្ចីជំនី ឆ្អឹងខ្ចីច្រមុះ ដើម្បីធ្វើរាងនៃ១/៣តំបន់ចុងច្រមុះ ២/៣តំបន់នៅសល់ត្រូវប្រើឆ្អឹងខ្ចីសិប្បនិម្មិត (silicon surgiform ជាដើម) ដូច្នេះហៅ​ថា​លើកខ្ទង់ច្រមុះ​តាម​រចនាសម្ព័ន្ធ​រួម​ជាមួយ​ឆ្អឹងខ្ចី​សិប្បនិម្មិត ឬ​ហៅ​ថា​លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធពាក់កណ្តាល។ ប្រសិនបើ ២/៣ នៃខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនីរ (មិនប្រើឆ្អឹងខ្ចីសិប្បនិម្មិតទេ) វាត្រូវបានគេហៅថា លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង។

 

- អនុវត្តនៅក្នុងករណីនៃការលើកខ្ទង់ចុងច្រមុះជាមួយនឹងឆ្អឹងខ្ចីរបស់អ្នកផ្ទល់ នេះគឺជាវិធីសាស្ត្រវះកាត់ច្រមុះដ៏ស្រស់ស្អាត និងល្អឥតខ្ចោះបំផុតនាពេលបច្ចុប្បន្ននេះ ហើយនិងបានគេហៅថាការវះកាត់លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីត្រចៀក ឬ លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនី។

 

ការ​វះកាត់លើកខ្ទង់​ច្រមុះ​តាម​រចនា​សម្ព័ន្ធ​ត្រូវ​បាន​ចាក់​ថ្នាំ​ស្ពឹក ឬការ​ប្រើ​ថ្នាំ​សណ្ដំ។

 

វិធីសាស្រ្តវះកាត់នេះជាធម្មតាត្រូវបានអនុវត្តក្នុងរយៈពេលពី ៦០ ទៅ ៩០ នាទី វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់តាមរយៈជើងច្រមុះដែលមានរាងដូចស្លាប បន្ទាប់មកប្រើឆ្អឹងខ្ចីរបស់អ្នក ដូចជា ឆ្អឹងខ្ចីត្រចៀក ឆ្អឹងខ្ចីជំនី ឬឆ្អឹងខ្ចីច្រមុះ ដើម្បីបង្កើតរូបរាងនៅចុងច្រមុះ។

 

ក្នុង​ករណី​ខ្ទង់ច្រមុះរាងមិនស្មើឬប៉ោង គ្រូពេទ្យ​ត្រូវ​កាត់ចំណុចប៉ោង​ដោយ​ប្រើ​ឧបករណ៍​សកាត់​ឆ្អឹង​ច្រមុះ សង្កត់​ឆ្អឹង​ច្រមុះ​ទាំង​សងខាង​ដើម្បី​ជួយ​ឱ្យ​រាង​ច្រមុះ​កាន់តែ​ឆើតឆាយ និង​សមល្មមជាង​មុន​។ ឆ្អឹងខ្ចី​ត្រចៀក ឬ​ឆ្អឹងខ្ចីជំនីរ​ក៏​នឹង​ត្រូវ​កាត់​ឱ្យ​សមល្មម​នឹង​ចុង​ច្រមុះផង​ដែរ។ ជាចុងក្រោយ ឆ្អឹងខ្ចីសិប្បនិម្មិតនឹងត្រូវបានបញ្ចូលដើម្បីលើកខ្ពស់តំបន់ ២/៣ នៃខ្ទង់ច្រមុះ។

 

គុណសម្បត្តិនៃការលើកខ្ទង់ច្រមុះបែបបើក (លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ)៖ នឹងជួយបង្កើតច្រមុះវែង និងស្រស់ស្អាតឥតខ្ចោះ ដោយគ្មានក្រហម និងឃើញចុងច្រមុះស្រួច។

 

គុណវិបត្តិ៖ ចំណាយប្រាក់ច្រើន ការវះកាត់ស្មុគស្មាញ ក្រៅពីនេះ ២/៣ នៃខ្ទង់ច្រមុះ ប្រសិនបើប្រើឆ្អឹងខ្ចីសិប្បនិម្មិតនិងអាចមានអាឡែស៊ី ឬឆ្លងមេរោគដោយសារតែរាងកាយធ្វើបញ្ហាជាមួយវត្ថុដែលបានប្រើពីខាងក្រៅ។ 

 

 

វីដេអូ 3D នៃការលើកខ្ទង់ច្រមុះជាមួយនឹងឆ្អឹងខ្ចីសិប្បនិម្មិត។

 

ការថែទាំក្រោយការវះកាត់លើកខ្ទង់ច្រមុះបែបកូរ៉េ លើកខ្ទង់ច្រមុះ​ Sline​​ លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ

 

ខ្ទង់នៃច្រមុះនឹងបានបិទការពារដោយបង់រុំ ហើយគ្របបំណះផ្លាស្ទិចដើម្បីការពារឆ្អឹងនិងឆ្អឹងខ្ចីច្រមុះ ដើម្បីបង្កើតរូបរាងច្រមុះកាន់តែស្អាត និងស្តង់ដារ។

 

ជាពិសេសក្នុងរយៈពេល ២៤ ម៉ោងដំបូងក្រោយពីការវះកាត់លើកខ្ទង់ច្រមុះ S Line បែបកូរ៉េ លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ៖ ច្រមុះរបស់អ្នកនឹងហើម ហើយឈឺបន្តិច។ អ្នក​អាច​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ដើម្បី​កាត់បន្ថយ​បាតុភូត​ខាងលើ។ អ្នកគួរតែសម្រាកនៅលើគ្រែដោយលើកក្បាលរបស់អ្នកឱ្យខ្ពស់ (លើកលែងតែពេលដែលអ្នកត្រូវទៅបន្ទប់ទឹក) នៅថ្ងៃដំបូងក្រោយពីការវះកាត់លើកខ្ទង់ច្រមុះ SLine បែបកូរ៉េបែបបើកតំបន់ជុំវិញភ្នែកនឹងហើម និងជាំនៅថ្ងៃបន្ទាប់។ ការស្អំទឹកកករយៈពេល ២ ថ្ងៃដំបូងនឹងជួយឲ្យអ្នកកាត់បន្ថយស្នាមជាំ និងជួយឱ្យអ្នកកាត់បន្ថយអារម្មណ៍ឈឺចាប់។

 

តាមពិតទៅ ការវះកាត់​លើកខ្ទង់​ច្រមុះ SLine បែបកូរ៉េ​ លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ នឹងមិន​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ឈឺចាប់​ដូច​ការគិតរបស់អ្នក​ពីមុន​នោះទេ​។ ការឈឺចាប់និងជាំនឹងរលាយបន្តិចម្តងៗ ហើយបាត់ទាំងស្រុងក្នុងរយៈពេលពី ៥ ទៅ ១០ថ្ងៃ។

ជាទូទៅ បន្ទាប់ពីការពង្រីកដើមទ្រូង ការវះកាត់លើកខ្ទង់សម្ផស្ស គឺជាការវះកាត់កែសម្ផស្សដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។

 

លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង (លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង) តើវាជាអ្វី - គុណសម្បត្តិនិងគុណវិបត្តិ?

 

លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង មានន័យថា ច្រមុះទាំងមូលរបស់អ្នក (ខ្ទង់ច្រមុះ + ចុងច្រមុះ + ជើងច្រមុះ) នឹងបានវេជ្ជបណ្ឌិតបង្កើតរូបរាងទាំងស្រុង ដោយប្រើឆ្អឹងខ្ចីជំនីរផ្ទាល់ខ្លួនរបស់អ្នក។

 

ដំបូង វេជ្ជបណ្ឌិតនឹងយកឆ្អឹងខ្ចីជំនីររបស់អ្នក ហើយកាត់ឆ្អឹងខ្ចីជំនីរនោះជា ២ ផ្នែក មួយផ្នែកនឹងប្រើសម្រាប់បង្កើតរូបរាងចុងច្រមុះនិងជើងច្រមុះដើម្បីជួយធ្វើឱ្យជើងច្រមុះនិងចុងច្រមុះរបស់អ្នកខ្ពស់ និងវែង (ប្រសិនបើចុងច្រមុះខ្លី) ផ្នែកដែលនៅសល់នឹងត្រូវប្រើដើម្បីធ្វើខ្ទង់ច្រមុះ។ វិធីសាស្រ្តនេះត្រូវបានគេស្គាល់ថាជាការលើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនីរទាំងស្រុងតាមរចនាសម្ព័ន្ធ។ *គុណសម្បត្តិ៖ សម្រាប់ករណីអាឡែស៊ីទៅនឹងឆ្អឹងខ្ចីសិប្បនិម្មិត ការវះកាត់លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង គឺជាដំណោះស្រាយដ៏ប្រសើរបំផុត ដើម្បីជៀសវាងករណីអាឡែស៊ីទៅនឹងឆ្អឹងខ្ចីសិប្បនិម្មិត។ ​

 

*គុណវិបត្តិ៖ បច្ចេកទេសវះកាត់ស្មុគ្រស្មាញ ដូច្នេះតម្លៃគឺខ្ពស់ជាងការវះកាត់លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធដែលផ្សំជាមួយឆ្អឹងខ្ចីសិប្បនិម្មិត។ច្រមុះស្អាតសម្រាប់បុរសតើ​វា​ដូច​ម្តេច? ហើយ​ការ​វះកាត់លើកខ្ទង់​ច្រមុះបុរស មានភាពពិបាកជាងការវះកាត់ច្រមុះស្រ្តីដែរឬទេ?

 

- ច្រមុះរបស់បុរសពេលមើលចំហៀងឃើញត្រង់ជាងនារី

- នៅពេល​លើកខ្ទង់ច្រមុះ​សម្រាប់​បុរស ជ្រុងត្រីកោណ​រវាង​ចុង​ច្រមុះនិង​បបូរមាត់​ខាងលើ​ប្រហែល ៩០-៩៥ ដឺក្រេ គឺ​ល្អបំផុត

- ច្រមុះ​របស់​បុរស​គួរត្រូវ​ឱ្យ​វែង​និង​ធំ​ ដើម្បី​មើល​ទៅ​គឺជា​បុរសពិតៗ

- ច្រមុះ និងចុងច្រមុះរបស់បុរសតែងតែធំជាងច្រមុះរបស់ស្ត្រី

 

 

វេជ្ជបណ្ឌិត Chiem Quoc Thai ជួយស្រ្តីធ្វើឲ្យ​​សុបិន​ក្លាយជា​ការពិត​។

 

hình ảnh trước sau nâng cằm

 

hình ảnh trước sau nâng cằm

 

រូបភាពមុន និងក្រោយពេលលើកខ្ទង់ច្រមុះ កាត់ត្របកភ្នែក កែទម្រង់ចង្កា។

 

nâng mũi hàn quốc

 

nâng mũi hàn quốc

 

រូបភាពមុន និងក្រោយពេលលើកខ្ទង់ច្រមុះ បង្រួមស្លាបច្រមុះ កឹបត្របកភ្នែក។

 

nâng mũi s-line

 

nâng mũi s-line

 

រូបភាពមុន និងក្រោយការលើកខ្ទង់ច្រមុះ S Line បែបកូរ៉េ - កែទម្រង់ចង្កាបែប V Line

 

nâng mũi đẹp

 

hình trước sau nâng mũi

 

រូបភាពមុន និងក្រោយការលើកខ្ទង់ច្រមុះ S Line និងកាត់ត្របកភ្នែក។

 

hình ảnh trước sau nâng mũi

 

hình ảnh trước sau nâng mũi

 

រូបភាពមុន និងក្រោយពេលលើកខ្ទង់ច្រមុះ និងបង្រួមស្លាបច្រមុះ។

 

 

រូបភាពរបស់អតិថិជនមុន និងក្រោយពេលលើកខ្ទង់ច្រមុះ កាត់ត្របកភ្នែក បើកជ្រុងភ្នែកខាងក្នុង ព្យួរចិញ្ចើម បូមខ្លាញ់តំបន់សៀតផ្កា បូមខ្លាញ់ថ្ពាល់។

 

hình ảnh trước sau nâng cằm

 

hình ảnh trước sau nâng cằm

 

រូបភាពមុន និងក្រោយពេលលើកខ្ទង់ច្រមុះ កាត់ត្របកភ្នែក កែទម្រង់ចង្កា។

 

 

រូបភាពអតិថិជនមុន និងក្រោយការលើកខ្ទង់ច្រមុះបែប S Line។

 

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ