អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា
អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ។
ការវះកាត់លើកខ្ទង់ច្រមុះ S-Line បែបកូរ៉េ
លើក ខ្ទង់ ច្រមុះ S line បែបកូរ៉េ បាន Doctor Chiem Quoc Thai អនុវត្តដោយជោគជ័យនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០០៨ ។ គឺជាវិធីវះកាត់លើកខ្ទង់ ច្រមុះដ៏ស្រស់ស្អាតបំផុត និងល្អឥតខ្ចោះ ក្នុងសម័យបច្ចុប្បន្នឥឡូវនេះ។ ហើយស្ថិតក្នុងលំដាប់កំពូលទាំង ៣ ប្រភេទពេញនិយមបំផុតនៃការវះកាត់កែសម្ផស្សច្រមុះ។
អ្វីទៅជាការវះកាត់លើក ខ្ទង់ ច្រមុះ ?
លើកខ្ទង់ ច្រមុះគឺជាវិធីសាស្ត្រកែសម្ផស្សដែលធ្វើឡើងនៅលើច្រមុះ ដើម្បីផ្លាស់ប្តូរកម្ពស់ រូបរាង និងទំហំច្រមុះ អាចជួយឱ្យច្រមុះរបស់អ្នកវែងជាងមុន ខ្ទង់នៃច្រមុះកាន់តែខ្ពស់ ចុងច្រមុះនិងស្លាបនៃច្រមុះកាន់តែស្តើង ធ្វើឱ្យរន្ធច្រមុះមានរាងត្រីកោណស្មើគ្នា។ ដើម្បីជួយកែលម្អចំណុចខ្វះខាត ដើម្បីបង្កើតច្រមុះដែលសមស្របទៅ នឹងផ្ទៃ មុខ ជាពិសេសធ្វើឱ្យច្រមុះរបស់អ្នកមើលទៅស្អាត និងស្តង់ដារជាងមុន។
លើសពីនេះ ការវះកាត់លើកខ្ទង់ ច្រមុះ ក៏ជួយកែលម្អបញ្ហាផ្លូវដង្ហើម ឬកែបញ្ហាដែលបណ្តាលមកពីរបួស ឬពិការភាពពីកំណើត។
តើការលើកខ្ទង់ច្រមុះមានផលប៉ះពាល់ដែរឬទេ ?
- ចម្លើយគឺទេ។
តើអាចរក្សាបានយូរឬទេ ?
- វាអាស្រ័យលើវិធីសាស្ត្រដែលអ្នកជ្រើសរើស ជាធម្មតា ការវះកាត់លើកខ្ទង់ច្រមុះបែបកូរ៉េ S-line ប្រើឆ្អឹងខ្ចីសិប្បនិម្មិតដែលនាំចូលពីប្រទេសកូរ៉េ។ ហើយការផ្សាំបន្ថែមពីឆ្អឹងខ្ចីផ្ទាល់ខ្លួនរបស់អ្នកនឹងផ្តល់ឱ្យអ្នកនូវច្រមុះដ៏ស្រស់ស្អាត និងទទួលបានលទ្ធផលយូរអង្វែង។
បវរកញ្ញា Kieu Loan បន្ទាប់ពី ការលើក ខ្ទង់ ច្រមុះ និងវះកាត់កែសម្ផស្ស ទាំងស្រុង។
1st runner-up Miss Grand Vietnam 2024 Hanh Nguyen មុន និងក្រោយពីការលើក ខ្ទង់ ច្រមុះតាមរចនាសម្ព័ន្ធ ។
2nd runner-up Miss International Queen 2024 Tuong Sang មុន និងក្រោយពីការ វះកាត់កែសម្ផស្ស។
2nd runner-up Miss International Queen 2024 Tuong Sang មុន និងក្រោយពីការ វះកាត់កែសម្ផស្ស។
កញ្ញា Lity Luta ក្រោយពីការ លើក ខ្ទង់ ច្រមុះ S line បែបកូរ៉េ បង្រួម ស្លាបច្រមុះ កែទម្រង់ ចង្កា វះកាត់ត្របកភ្នែក ចិត មុំថ្គាម ។
កែទម្រង់ ចង្កា វះកាត់ត្របកភ្នែក កែ ទម្រង់មុខ កែ ទម្រង់ បបូរមាត់ ។
Miss Earth Phuong Khanh បន្ទាប់ពី៖
លើកខ្ទង់ច្រមុះបែប S-line កាត់បង្រួមឆ្អឹងច្រមុះ កាត់ត្របកភ្នែក បើកមុំនៃភ្នែក ធ្វើចង្កាបែប V-line និងបង្រួមមុំថ្គាម ចាក់ filler និងបង្កើតបបូរមាត់បែបញញឹម - ធ្មេញប៉សឺឡែនកែសម្ផស្ស ពង្រីកដើមទ្រូងដោយអង់ដូស្កូប បូមខ្លាញ់ក្បាលពោះ ពង្រីកត្រគាកដោយខ្លាញ់ផ្ទាល់ខ្លួន។
បវរកញ្ញា Tuyet Nhu មុននិងក្រោយលើក ខ្ទង់ ច្រមុះ ។
វិធីសាស្ត្រលើកខ្ទង់ច្រមុះ S Line បែបកូរ៉េ
១ . ប្រភេទច្រមុះដែលត្រូវការវះកាត់លើក ខ្ទង់ ច្រមុះ
- ច្រមុះទាប និងខ្លី
- ច្រមុះធំ
- ច្រមុះរាងមិនស្មើ
- ច្រមុះ បែប ឡើងលើ (pug-nose)
- ច្រមុះ សេក (aquiline nose)
២. លើក ខ្ទង់ ច្រមុះ ប្រើឆ្អឹងខ្ចីរបស់អ្នកផ្ទល់
ប្រើជាចម្បងដើម្បីបង្កើតរូបរាងចុងច្រមុះតូច ដោយប្រើឆ្អឹងខ្ចីរបស់អ្នកផ្ទល់ រួមមានឆ្អឹងខ្ចីជំនីរ ឆ្អឹងខ្ចីច្រមុះ ឆ្អឹងខ្ចីត្រចៀក ឬ ខ្លាញ់របស់អ្នកជាដើម អាចការពារហានិភ័យដែលមិនចង់បាន ដូចជាស្ថានភាពរាងកាយមិនសមស្រប ការប៉ះពាល់នឹងការលិចចេញខ្ទង់ច្រមុះជាដើម។ សម្ភារៈនេះនឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យ និងធម្មជាតិបំផុតដល់ច្រមុះរបស់អ្នក ដែលនៅតែរក្សាបាននូវសុវត្ថិភាពដាច់ខាត។
៣. លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីស៊ីលីកុន
ជាមួយនឹងភាពបត់បែន ភាពទន់ ភាពងាយស្រួលនៃការបង្កើតរូបរាង និងអត្រាប្រតិកម្មអាឡែហ្ស៊ីទាប វាគឺជាសម្ភារៈដែលសមរម្យបំផុតសម្រាប់ការលើកខ្ទង់ច្រមុះ។
ប៉ន្តែដោយសារតែវាជាឆ្អឹងខ្ចីសិប្បនិម្មិត ប្រសិនបើការវះកាត់មិនត្រូវបានអនុវត្តត្រឹមត្រូវ វាអាចបន្សល់ទុកនូវផលវិបាកសម្រាប់ច្រមុះ។
ដូច្នេះហើយ អ្នកត្រូវជ្រើសរើសមន្ទីរពេទ្យកែសម្ផស្សដែលមានកេរ្តិ៍ឈ្មោះ វេជ្ជបណ្ឌិតល្អ មានបទពិសោធន៍ច្រើន ទើបដំណើរការលើកខ្ទង់ច្រមុះមានសុវត្ថិភាព និងផ្តល់លទ្ធផលល្អ។
VIDEO
VIDEO
៤. សម្ភារៈប្រើប្រាស់សម្រាប់ការលើក ខ្ទង់ ច្រមុះ Sline បែបកូរ៉េ ប្រើឆ្អឹងខ្ចីសិប្បនិម្មិត
- សម្ភារៈលើក ខ្ទង់ ច្រមុះសិប្បនិម្មិតដ៏ពេញនិយមដូចជា Silicone Surgiform cartilage Gore-Tex Siligore (ឬ Goresili) ជាដើម។
សម្ភារៈ Silicone
សម្ភារៈលើក ខ្ទង់ ច្រមុះនេះ ស័ក្តិសម សម្រាប់ អតិថិជន ដែលចង់បង្រួមស្លាបច្រមុះ ហើយមាន ខ្ទង់ច្រមុះ បែបធម្មជាតិ ក្នុងពេលនោះ ច្រមុះពិតទាប ឬលក្ខណៈច្រមុះមិនស្មើគ្នា និងមានស្បែក សល់ច្រើន។
នៅពេលលើក ខ្ទង់ ច្រមុះ ខ្ទង់ច្រមុះ អំពី Silicone ត្រូវបានប្រើប្រាស់ដោយសុវត្ថិភាព និងជាទូទៅក្នុងរយៈពេលយូរ រហូតមកដល់ពេលនេះ វានៅតែជាជម្រើស លេខមួយរបស់វេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យកែសម្ផស្ស ។
ភាពខុសគ្នារវាង លើក ខ្ទង់ ច្រមុះ ប្រើឆ្អឹងខ្ចី Surgiform ឬ Gore-tex ឬ ePTFE និង Silicone
- គុណសម្បត្តិនៃស៊ីលីកុន៖ អាចបត់បែនបាន បង្កើតរូបរាងច្រមុះកាន់តែធម្មជាតិ។
- គុណវិបត្តិ៖ ពិបាកដកចេញបន្ទាប់ពីមួយរយៈ កម្រាស់នៃសម្ភារៈបំពេញអាចរួមតូច ធ្វើឱ្យច្រមុះទាបជាងដើម។
សម្ភារៈនេះស័ក្តិសមសម្រាប់អតិថិជនដែលមានស្បែកសល់ច្រើន ប៉ុន្តែចង់បានសម្រស់ធម្មជាតិ និងស្លាបច្រមុះសមល្មម។
សម្ភារៈបំពេញច្រមុះមួយទៀតគឺ e - PTFE លក្ខណៈនៃសម្ភារៈនេះគឺដូចគ្នាទៅនឹង Gore-tex ប៉ុន្តែក្រុមហ៊ុនផលិតគឺខុសគ្នា។
លើកខ្ទង់ច្រមុះប្រើឆ្ចឹងខ្ចី Surgiform ឬ Sili-gore ឬ Silitex
Sili-gore គឺជាប្រភេទសម្ភារៈលើកខ្ទង់ច្រមុះ ត្រូវបានផ្សំដោយ Gore- texស្តើងទៅលើសម្ភារៈ silicone ស័ក្តិសមសម្រាប់អតិថិជនដែលមានស្បែកច្រមុះស្តើងពេក។
VIDEO
VIDEO
អតិថិជនមុននិងក្រោយបាន វេជ្ជបណ្ឌិត Chiem Quoc Thai កែទម្រង់ច្រមុះបែបឡើងលើ ឬច្រមុះខ្លី។
ដំណើរការវះកាត់លើកខ្ទង់ច្រមុះ ។
ច្រមុះដ៏ស្រស់ស្អាតមានប្រវែងច្រមុះស្មើនឹង ១/៣ នៃប្រវែង ផ្ទៃ មុខ ហើយទទឹងនៃស្លាបច្រមុះគឺស្មើនឹង ចម្ងាយ រវាងភ្នែកទាំងពីរ ។ មុំត្រីកោណនៃច្រមុះស្ថិតនៅចន្លោះ ៩៥-១០៥ ដឺក្រេ ហើយចុងច្រមុះគួរតែខ្ពស់ជាង តំបន់ កណ្តាលច្រមុះបន្តិច រួចហើយ រូបរាងនៃ ខ្ទង់ច្រមុះ ពីជ្រុងថ្ងាសដល់ ជើងច្រមុះ គឺមានរាងអក្សរ S នោះគឺជាច្រមុះ S line ដ៏ស្រស់ស្អាត ។
មាន២បច្ចេកទេសគឺ លើកខ្ទង់ច្រមុះបែបបិទនិងលើកខ្ទង់ច្រមុះបែបបើក។ លើកខ្ទង់ច្រមុះបែបបិទ ប្រើសម្រាប់លើកខ្ទង់ច្រមុះបែបកូរ៉េ ឬលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចី។ លើកខ្ទង់ច្រមុះបែបបើក សម្រាប់លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ។
១ . បច្ចេកទេសលើកខ្ទង់ច្រមុះបែបបិទ
ការលើកខ្ទង់ច្រមុះ S line បែបកូរ៉េ ( លើកខ្ទង់ច្រមុះឆ្អឹងខ្ចីសិប្បនិម្មិត) ឬការលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ (ដោយប្រើឆ្អឹងខ្ចីសិប្បនិម្មិត និងបានគ្របឆ្អឹងខ្ចីត្រចៀកនៅចុងច្រមុះ) គ្រាន់តែអនុវត្តបច្ចេកទេសលើកខ្ទង់ច្រមុះបែបបិទតែប៉ុណ្ណោះ។
អនុវត្តបានក្នុងករណីវះកាត់លើកខ្ទង់ច្រមុះដោយប្រើឆ្អឹងខ្ចីសិប្បនិម្មិត ឬលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ។
ការលើកខ្ទង់ច្រមុះ S-line បែបកូរ៉េ ( ឆ្អឹងខ្ចីសិប្បនិម្មិត) ឬការវះកាត់លើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ
អនុវត្តក្រោមការប្រើថ្នាំស្ពឹកនៅចំតំបន់វះកាត់។ វិធីសាស្ត្រលើកខ្ទង់ច្រមុះនេះជាធម្មតាត្រូវបានអនុវត្តក្នុងរយៈពេលពី ១៥ ទៅ ២០ នាទី។ ប៉ន្តែករណីស្មុគស្មាញនឹងចំណាយពេលវេលាយូរជាងនេះ។
ក្នុងពេលវះកាត់លើកខ្ទង់ច្រមុះ គ្រូពេទ្យនឹងធ្វើការវះកាត់តូច១សង់ទីម៉ែត្រនៅខាងក្នុងច្រមុះ ស្បែកច្រមុះនឹងត្រូវបានបំបែកចេញពីឆ្អឹងនិងឆ្អឹងខ្ចីនៃច្រមុះ ហើយឆ្អឹងខ្ចីសិប្បនិម្មិតនឹងត្រូវបានបញ្ចូលដើម្បីបង្កើតរូបរាងច្រមុះដែលចង់បាន។ ធម្មជាតិនៃរូបរាងច្រមុះរបស់អ្នកនឹងអាស្រ័យលើទម្រង់ច្រមុះពីមុនរបស់អ្នក ក៏ដូចជាជំនាញ និងបច្ចេកទេសរបស់គ្រូពេទ្យវះកាត់ផងដែរ។
ក្នុងករណីលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ វេជ្ជបណ្ឌិតនឹងយកឆ្អឹងខ្ចីត្រចៀកបន្ថែម ដើម្បីគ្របនៅចុងឆ្អឹងខ្ចីសិប្បនិម្មិត ដើម្បីជៀសវាងគុណវិបត្តិនៃចុងច្រមុះក្រហមឬស្រួច ប្រសិនបើគ្រាន់តែលើកខ្ទង់ច្រមុះឆ្អឹងខ្ចីសិប្បនិម្មិតធម្មតា។
គុណសម្បត្តិនៃការវះកាត់បែបបិទ (ឆ្អឹងខ្ចីសិប្បនិម្មិត ឬលើកខ្ទង់ច្រមុះគ្របឆ្អឹងខ្ចីនៃចុងច្រមុះ)៖ ចំណាយប្រាក់តិច ការវះកាត់សាមញ្ញជាង។
គុណវិបត្តិ៖ ជាចម្បងគ្រាន់តែលើកខ្ពស់ខ្ទង់ច្រមុះប៉ុណ្ណោះ ប៉ុន្តែមិនធ្វើឱ្យចុងច្រមុះវែងនោះទេ ក្រោយមកខ្ទង់ច្រមុះនឹងត្រូវលាតចេញ ជាពិសេសចុងច្រមុះស្រួចនិងក្រហម ប្រសិនបើលើកខ្ទង់ច្រមុះនឹងឆ្អឹងខ្ចីសិប្បនិមិត្តសាមញ្ញដោយមិនគ្របឆ្អឹងខ្ចីផ្ទាល់ខ្លួននៅចុងច្រមុះ។ លើសពីនេះទៀតវានឹងមានអត្រាទាបនៃអាឡែស៊ីនិងការឆ្លងមេរោគដោយសារតែរាងកាយមិនសមស្រប់ជាមួយវត្ថុដែលបានប្រើពីខាងក្រៅ។
VIDEO
២ . បច្ចេកទេសវះកាត់ច្រមុះបែបបើក ដែលប្រើសម្រាប់ការលើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ
- អត្ថន័យ៖ បច្ចេកទេសវះកាត់លើកខ្ទង់ច្រមុះបែបបើកជាមួយឆ្អឹងខ្ចីត្រចៀក ឆ្អឹងខ្ចីជំនី ឆ្អឹងខ្ចីច្រមុះ ដើម្បីធ្វើរាងនៃ១/៣តំបន់ចុងច្រមុះ ២/៣តំបន់នៅសល់ត្រូវប្រើឆ្អឹងខ្ចីសិប្បនិម្មិត ( silicon surgiform ជាដើម) ដូច្នេះហៅថាលើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធរួមជាមួយឆ្អឹងខ្ចីសិប្បនិម្មិត ឬហៅថាលើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធពាក់កណ្តាល។ ប្រសិនបើ ២/៣ នៃខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនីរ (មិនប្រើឆ្អឹងខ្ចីសិប្បនិម្មិតទេ) វាត្រូវបានគេហៅថា លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង។
- អនុវត្តនៅក្នុងករណីនៃការលើកខ្ទង់ចុងច្រមុះជាមួយនឹងឆ្អឹងខ្ចីរបស់អ្នកផ្ទល់ នេះគឺជាវិធីសាស្ត្រវះកាត់ច្រមុះដ៏ស្រស់ស្អាត និងល្អឥតខ្ចោះបំផុតនាពេលបច្ចុប្បន្ននេះ ហើយនិងបានគេហៅថាការវះកាត់លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីត្រចៀក ឬ លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនី។
ការវះកាត់លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ ត្រូវបានចាក់ថ្នាំស្ពឹក ឬការប្រើថ្នាំសណ្ដំ។
វិធីសាស្រ្តវះកាត់នេះជាធម្មតាត្រូវបានអនុវត្តក្នុងរយៈពេលពី ៦០ ទៅ ៩០ នាទី វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់តាមរយៈជើងច្រមុះដែលមានរាងដូចស្លាប បន្ទាប់មកប្រើឆ្អឹងខ្ចីរបស់អ្នក ដូចជា ឆ្អឹងខ្ចីត្រចៀក ឆ្អឹងខ្ចីជំនី ឬឆ្អឹងខ្ចីច្រមុះ ដើម្បីបង្កើតរូបរាងនៅចុងច្រមុះ។
ក្នុងករណីខ្ទង់ច្រមុះរាងមិនស្មើឬប៉ោង គ្រូពេទ្យត្រូវកាត់ចំណុចប៉ោងដោយប្រើឧបករណ៍សកាត់ឆ្អឹងច្រមុះ សង្កត់ឆ្អឹងច្រមុះទាំងសងខាងដើម្បីជួយឱ្យរាងច្រមុះកាន់តែឆើតឆាយ និងសមល្មមជាងមុន។ ឆ្អឹងខ្ចីត្រចៀក ឬឆ្អឹងខ្ចីជំនីរក៏នឹងត្រូវកាត់ឱ្យសមល្មមនឹងចុងច្រមុះផងដែរ។ ជាចុងក្រោយ ឆ្អឹងខ្ចីសិប្បនិម្មិតនឹងត្រូវបានបញ្ចូលដើម្បីលើកខ្ពស់តំបន់ ២/៣ នៃខ្ទង់ច្រមុះ។
គុណសម្បត្តិនៃការលើកខ្ទង់ច្រមុះបែបបើក (លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ)៖ នឹងជួយបង្កើតច្រមុះវែង និងស្រស់ស្អាតឥតខ្ចោះ ដោយគ្មានក្រហម និងឃើញចុងច្រមុះស្រួច។
គុណវិបត្តិ៖ ចំណាយប្រាក់ច្រើន ការវះកាត់ស្មុគស្មាញ ក្រៅពីនេះ ២/៣ នៃខ្ទង់ច្រមុះ ប្រសិនបើប្រើឆ្អឹងខ្ចីសិប្បនិម្មិតនិងអាចមានអាឡែស៊ី ឬឆ្លងមេរោគដោយសារតែរាងកាយធ្វើបញ្ហាជាមួយវត្ថុដែលបានប្រើពីខាងក្រៅ។
VIDEO
វីដេអូ 3D នៃការលើកខ្ទង់ច្រមុះជាមួយនឹងឆ្អឹងខ្ចីសិប្បនិម្មិត។
ការថែទាំក្រោយការវះកាត់ លើក ខ្ទង់ ច្រមុះ បែប កូរ៉េ លើក ខ្ទង់ ច្រមុះ Sline លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ
ខ្ទង់នៃច្រមុះនឹងបានបិទការពារដោយបង់រុំ ហើយគ្របបំណះផ្លាស្ទិចដើម្បីការពារឆ្អឹងនិងឆ្អឹងខ្ចីច្រមុះ ដើម្បីបង្កើតរូបរាងច្រមុះកាន់តែស្អាត និងស្តង់ដារ។
ជាពិសេសក្នុងរយៈពេល ២៤ ម៉ោងដំបូង ក្រោយពីការវះកាត់លើកខ្ទង់ច្រមុះ S Line បែបកូរ៉េ លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ៖ ច្រមុះរបស់អ្នកនឹងហើម ហើយឈឺបន្តិច។ អ្នកអាចប្រើថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យដើម្បីកាត់បន្ថយបាតុភូតខាងលើ។ អ្នកគួរតែសម្រាកនៅលើគ្រែដោយលើកក្បាលរបស់អ្នកឱ្យខ្ពស់ (លើកលែងតែពេលដែលអ្នកត្រូវទៅបន្ទប់ទឹក) នៅថ្ងៃដំបូងក្រោយពីការវះកាត់លើកខ្ទង់ច្រមុះ SLine បែបកូរ៉េបែបបើក ។ តំបន់ជុំវិញភ្នែកនឹងហើម និងជាំនៅថ្ងៃបន្ទាប់។ ការស្អំទឹកកករយៈពេល ២ ថ្ងៃដំបូងនឹងជួយឲ្យអ្នកកាត់បន្ថយស្នាមជាំ និងជួយឱ្យអ្នកកាត់បន្ថយអារម្មណ៍ឈឺចាប់។
តាមពិតទៅ ការវះកាត់លើកខ្ទង់ច្រមុះ SLine បែបកូរ៉េ លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ នឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ឈឺចាប់ដូចការគិតរបស់អ្នកពីមុននោះទេ។ ការឈឺចាប់និងជាំនឹងរលាយបន្តិចម្តងៗ ហើយបាត់ទាំងស្រុងក្នុងរយៈពេលពី ៥ ទៅ ១០ថ្ងៃ។
ជាទូទៅ បន្ទាប់ពីការពង្រីកដើមទ្រូង ការវះកាត់លើកខ្ទង់សម្ផស្ស គឺជាការវះកាត់កែសម្ផស្សដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។
លើក ខ្ទង់ ច្រមុះ ប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង (លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង ) តើវាជាអ្វី - គុណសម្បត្តិនិងគុណវិបត្តិ ?
លើក ខ្ទង់ ច្រមុះ ប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង មានន័យថា ច្រមុះទាំងមូលរបស់អ្នក (ខ្ទង់ច្រមុះ + ចុងច្រមុះ + ជើងច្រមុះ) នឹងបានវេជ្ជបណ្ឌិតបង្កើតរូបរាងទាំងស្រុង ដោយប្រើឆ្អឹងខ្ចីជំនីរផ្ទាល់ខ្លួនរបស់អ្នក។
ដំបូង វេជ្ជបណ្ឌិតនឹងយកឆ្អឹងខ្ចីជំនីររបស់អ្នក ហើយកាត់ឆ្អឹងខ្ចីជំនីរនោះជា ២ ផ្នែក មួយផ្នែកនឹងប្រើសម្រាប់បង្កើតរូបរាងចុងច្រមុះនិងជើងច្រមុះដើម្បីជួយធ្វើឱ្យជើងច្រមុះនិងចុងច្រមុះរបស់អ្នកខ្ពស់ និងវែង (ប្រសិនបើចុងច្រមុះខ្លី ) ផ្នែកដែលនៅសល់នឹងត្រូវប្រើដើម្បីធ្វើខ្ទង់ច្រមុះ។ វិធីសាស្រ្តនេះត្រូវបានគេស្គាល់ថាជាការលើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនីរទាំងស្រុងតាមរចនាសម្ព័ន្ធ។ *គុណសម្បត្តិ៖ សម្រាប់ករណីអាឡែស៊ីទៅនឹងឆ្អឹងខ្ចីសិប្បនិម្មិត ការវះកាត់លើកខ្ទង់ច្រមុះប្រើឆ្អឹងខ្ចីជំនីរទាំងស្រុង គឺជាដំណោះស្រាយដ៏ប្រសើរបំផុត ដើម្បីជៀសវាងករណីអាឡែស៊ីទៅនឹងឆ្អឹងខ្ចីសិប្បនិម្មិត។
*គុណវិបត្តិ៖ បច្ចេកទេសវះកាត់ស្មុគ្រស្មាញ ដូច្នេះតម្លៃគឺខ្ពស់ជាងការវះកាត់លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធដែលផ្សំជាមួយឆ្អឹងខ្ចីសិប្បនិម្មិត។ ច្រមុះស្អាតសម្រាប់បុរសតើវាដូចម្តេច? ហើយការវះកាត់ លើកខ្ទង់ ច្រមុះបុរស មានភាពពិបាកជាងការវះកាត់ច្រមុះស្រ្តីដែរឬទេ?
- ច្រមុះរបស់បុរសពេលមើលចំហៀងឃើញត្រង់ជាងនារី ។
- នៅពេលលើក ខ្ទង់ ច្រមុះសម្រាប់បុរស ជ្រុងត្រីកោណរវាងចុងច្រមុះនិងបបូរមាត់ខាងលើប្រហែល ៩០-៩៥ ដឺក្រេ គឺល្អបំផុត ។
- ច្រមុះរបស់បុរសគួរត្រូវឱ្យវែងនិងធំ ដើម្បីមើលទៅគឺជាបុរសពិតៗ ។
- ច្រមុះ និងចុងច្រមុះរបស់បុរសតែងតែធំជាងច្រមុះរបស់ស្ត្រី ។
VIDEO
រូបភាពវះកាត់ លើកខ្ទង់ច្រមុះបែបកូរ៉េ លើកខ្ទង់ច្រមុះ S Line ខាងក្រោម ទាំងអស់នេៈ គឺជារបស់មន្ទីរពេទ្យកែសម្ផស្ស Viet My ហាម ចម្លងតាមទម្រង់ណា អ្វីក៏ដោយ។
រូបភាពមុន និងក្រោយពេលលើកខ្ទង់ច្រមុះ វះកាត់ត្របកភ្នែក កែទម្រង់ចង្កា។
រូបភាពមុន និងក្រោយពេលលើកខ្ទង់ច្រមុះ បង្រួមស្លាបច្រមុះ កឹបត្របកភ្នែក។
រូបភាពមុន និងក្រោយការលើកខ្ទង់ច្រមុះ S Line បែបកូរ៉េ - កែទម្រង់ចង្កាបែប V Line ។
រូបភាពមុន និងក្រោយការលើកខ្ទង់ច្រមុះ S Line - ការកាត់ត្របកភ្នែក។
រូបភាពមុន និងក្រោយពេលលើកខ្ទង់ច្រមុះ និងបង្រួមស្លាបច្រមុះ។
រូបភាពមុន និងក្រោយពេលលើកខ្ទង់ច្រមុះ កាត់ត្របកភ្នែក កែទម្រង់ចង្កា។
* លទ្ធផលសម្រេចបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។
=> តារាងតម្លៃវះកាត់កែសម្ផស្ស។