
អតិថិជនខ្មែរមកមន្ទីរពេទ្យកែសម្ផស្ស Viet My វះកាត់លើកខ្ទង់ច្រមុះ - ពង្រីកដើមទ្រូង - បូមខ្លាញ់ក្បាលពោះ - លើកទម្រង់ចង្កា
វះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ - កាត់ត្របកភ្នែក
វះកាត់ត្របកភ្នែក គឺជាវិធីសាស្រ្តកែសម្ផស្សនៃការវះកាត់ភ្នែកដ៏ស្រស់ស្អាត និងសុវត្ថិភាពនាពេលបច្ចុប្បន្ននេះ។ ការវះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ គឺសម្រាប់អ្នកដែលមានត្របកភ្នែកតែមួយជាន់ពីកំណើត ត្របកភ្នែកយារធ្លាក់ (downturned eyes) ឬត្របកភ្នែកពីរបែបមិនច្បាស់ពីកំណើត (hooded eyes) ប៉ុន្តែចង់បានត្របកភ្នែកពីរជាន់ស្អាតតាមបែបធម្មជាតិ ឬអ្នកចង់វះកាត់ធ្វើឲ្យភ្នែកធំ និងស្រស់ស្អាតជាងមុន។

បវរកញ្ញា Kieu Loan បន្ទាប់ពីការវះកាត់ត្របកភ្នែកនិងវះកាត់កែសម្ផស្សទាំងស្រុង។

បវរកញ្ញា Phương Khanh កាត់ត្របកភ្នែក បើកជ្រុងភ្នែក និងវះកាត់កែសម្ផស្សទាំងស្រុង។
បវរកញ្ញា Ky Duyen និងវេជ្ជបណ្ឌិត Chiem Quoc Thai ចែករំលែកអំពីការវះកាត់ត្របកភ្នែក។
វិធីសាស្ត្រវះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ នឹងបង្កើតត្របកភ្នែកថ្មី ដោយទៅតាមគែមខាងលើនៃឆ្អឹងខ្ចីត្របកភ្នែកពីកំណើត ជំនួសឱ្យការបង្កើតផ្នត់បត់ត្របកភ្នែកពីរជាន់ថ្មីទាំងស្រុង ដូចជាវិធីសាស្រ្តកាត់ត្របកភ្នែកចាស់ពីមុន។
ដូច្នេះ ផ្នត់ត្របកភ្នែក២ជាន់ថ្មីនឹងមានភាពស្តើង និងដូចរចនាសម្ព័ន្ធធម្មជាតិពីកំណើតនៃភ្នែក ហើយត្របកភ្នែកមើលទៅដូចធម្មជាតិ ដូចជាត្របកភ្នែក២ជាន់ពីកំណើត និងមិនដូចធ្លាប់ឆ្លងកាត់ការវះកាត់ត្របកភ្នែកនោះទេ។
វះកាត់ត្របកភ្នែក វះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ តើមានដំណើរការដូចម្ដេច ?
១. វេជ្ជបណ្ឌិតនឹងចាប់ផ្តើមគូសទៅតាមព្រំដែននៃគែមខាងលើនៃឆ្អឹងខ្ចីត្របកភ្នែកពីកំណើត។
២. វេជ្ជបណ្ឌិតនឹងធ្វើការវះស្បែកតាមបន្ទាត់ដែលបានគូសពីមុន។
៣. សាច់ដុំរង្វង់ភ្នែក (Orbicularis oculi muscle) និងខ្លាញ់សល់នៃត្របកភ្នែកនឹងត្រូវបានយកចេញមួយចំនួន។
៤. ត្របកភ្នែកនឹងត្រូវបានដេរដោយថ្នេរដេរស្តើងបំផុត រវាងស្បែកនិងគែមខាងលើនៃភ្នាសឆ្អឹងខ្ចីត្របកភ្នែក។


ការថែទាំក្រោយការវះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ
- ចេសនឹងត្រូវបានកាត់ចេញបន្ទាប់ពី ៥-៧ ថ្ងៃ។
- នៅពេលវះកាត់ត្របកភ្នែករួច ត្របកភ្នែកអាចហើម និងជាំក្នុងអំឡុងពេល ២ថ្ងៃដំបូង។ ដើម្បីកាត់បន្ថយការហើម អ្នកគួរតែស្អំទឹកកក ៤-៦ដងក្នុងមួយថ្ងៃ ក្នុងរយៈពេល ២៤ម៉ោងដំបូង។
- អ្នកគួរជៀសវាងធ្វើការធ្ងន់គ្នុងសប្តាហ៍ដំបូង ហើយបន្ទាប់ពី ២ សប្តាហ៍អ្នកអាចហាត់ប្រាណបានឡើងវិញ។
ការប្រៀបធៀបវិធីសាស្ត្រវះកាត់ត្របកភ្នែកពីរជាន់បែបកូរ៉េ និងវិធីសាស្ត្រវះកាត់ត្របកភ្នែកធម្មតា។
|
វិធីសាស្ត្រវះកាត់ត្របកភ្នែក២ជាន់បែបកូរ៉េ
|
វិធីសាស្ត្រវះកាត់ត្របកភ្នែកធម្មតា
|
លទ្ធផលក្រោយការវះកាត់ត្របកភ្នែក
|
បែបធម្មជាតិដូចត្របកភ្នែកពីរជាន់ពីកំណើត |
ត្របកភ្នែកមើលទៅបែបក្លែងក្លាយខុសពីធម្មជាតិ
|
ហានិភ័យនៃការបាត់បង់ត្របកភ្នែក
|
កម្រមាន |
នៅអាស្រ័យលើបច្ចេកទេសដេរស្នាមវះ និងប្រភេទនៃជេសដេរ
|
ស្លាកស្នាមក្រោយការវះកាត់ត្របកភ្នែក
|
ជាធម្មតានឹងឡប់បាត់ទៅទាំងស្រុងបន្ទាប់ពី ១-៣ ខែ
|
ជាធម្មតាបន្សល់ទុកនៅស្លាកស្នាម |

*លទ្ធផលសម្រេចបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។
=> តារាងតម្លៃវះកាត់កែសម្ផស្ស។