ចាក់បំពេញខ្លាញ់មុខស្ដារភាពក្មេងវ័យ

ចាក់បំពេញខ្លាញ់មុខ

 

ចាក់បំពេញខ្លាញ់មុខគឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដ៏ពេញនិយមបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឱ្យមុខក្មេងជាងវ័យ។ តាមរយៈចាក់ខ្លាញ់របស់ខ្លួនផ្ទាល់ដែលបានយកចេញ និងជ្រើសរើសពីរាងកាយរបស់អតិថិជនផ្ទាល់។ វិធីសាស្ត្រនេះជួយស្តារភាពពេញលេញ និងលុបបំបាត់ស្នាមជ្រួញ ខណៈពេលដែលធានាបាននូវការឈ្លានពានតិចតួចបំផុត។

 

 

អតិថិជនធ្វើការចាក់បំពេញខ្លាញ់ថ្ពាល់ និងសៀតផ្កា

 

bơm mỡ thái dương

 

រូបភាពមុន និងក្រោយការចាក់បំពេញខ្លាញ់ថ្ពាល់ និងតំបន់សៀតផ្កា។

 

làm đầy vùng mặt

 

រូបភាពមុន និងក្រោយការចាក់ខ្លាញ់បំពេញមុខ បង្រួមស្លាបច្រមុះ លើកខ្ទង់ច្រមុះ កាត់ត្របកភ្នែក បើកធំជ្រុងភ្នែកខាងក្នុង និងព្យួរចិញ្ចើម។

 

làm đầy vùng mặt bằng mỡ của bạn

 

bơm mỡ vào mặt

 

ចាក់បំពេញខ្លាញ់សៀតផ្កា ថ្ពាល់ និងស្នាមចង្អូរត្របកភ្នែកខាងក្រោមបន្ទាប់ពី 1 ខែ។

 

 

រូបភាពអតិថិជនមុន និងក្រោយចាក់បំពេញខ្លាញ់រន្ធភ្នែក។

 

 

 

អតិថិជនអាយុ 70 ឆ្នាំចាក់ខ្លាញ់បំពេញចង្អូរមាត់ដោយប្រើខ្លាញ់ផ្ទាល់ខ្លួន បន្តឹងស្បែកមុខ ព្យួរចិញ្ចើម និងកាត់ត្របកភ្នែកខាងក្រោម។

 

 

អតិថិជន 70 ឆ្នាំផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីបានបន្តឹងស្បែកមុខ ព្យួរចិញ្ចើម និងកាត់ត្របកភ្នែកខាងក្រោមដោយលោកវេជ្ជបណ្ឌិត Chiem Quoc Thai។

 

 

អតិថិជនអាយុ 60 ឆ្នាំបំពេញចង្អូរមាត់ដោយប្រើខ្លាញ់ផ្ទាល់ខ្លួន បន្តឹងស្បែកមុខ កាត់ត្របកភ្នែកពីរជាន់ និងកាត់ត្របកភ្នែកខាងក្រោម។ 

 

 

បន្តឹងស្បែកមុខដោយអំបោះ Collagen – អាថ៌កំបាំងនៃការធ្វើឱ្យក្មេងជាងវ័យដោយសុវត្ថិភាពជាមួយលោកវេជ្ជបណ្ឌិត Chiem Quoc Thai នៅមន្ទីរពេទ្យកែសម្ផស្ស Viet My។

 

បញ្ហានៃភាពចាស់លើផ្ទៃមុខ

 

ទម្រង់មុខពេញ មូល ជាមួយនឹងស្បែកតឹងរលោក និងក្មេងជាងវ័យ ត្រូវបានបង្ហាញថាជាកត្តាសំខាន់ក្នុងការបង្កើនភាពទាក់ទាញខាងរាងកាយចំពោះទាំងបុរស និងស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ តាមពេលវេលា លក្ខណៈពិសេសទាំងនេះនឹងថយចុះបន្តិចម្តងៗ ដោយសារតែផលប៉ះពាល់នៃភាពចាស់លើជាលិកាទន់នៃមុខ។

 

  • បណ្តាញអេឡាស្ទីន និងកូឡាជែនត្រូវថយចុះ៖ កាត់បន្ថយការបត់បែន និងការទ្រទ្រង់ស្បែក ដែលបណ្តាលឱ្យមានការយារធ្លាក់ និងស្នាមជ្រួញកើតឡើងនៅក្នុងតំបន់ផ្សេងៗនៃមុខ ដូចជាថ្ងាស ជ្រុងភ្នែក និងចង្អូរថ្ពាល់។
  • ការបាត់បង់ជាតិខ្លាញ់ក្រោមស្បែក និងជាតិទឹក៖ កាត់បន្ថយបរិមាណផ្ទៃមុខ បង្កើតជារូបរាងស្គមស្គាំង ជាពិសេសឃើញច្បាស់នៅថ្ពាល់ សៀតផ្កា និងតំបន់ក្រោមភ្នែក។
  • ការចុះខ្សោយនៃសាច់ដុំមុខ និងសរសៃពួរ៖ បណ្តាលឱ្យជាលិកាទន់មុខយារធ្លាក់ ថង់ខ្លាញ់ត្របកភ្នែកខាងក្រោមលេចចេញ បង្កើតជាដក់ខ្លាញ់ក្រោមភ្នែក និងគែមថ្គាមលែងច្បាស់លាស់។

Mô phỏng sự lão hóa vùng mặt

 

ការក្លែងធ្វើនៃភាពចាស់លើផ្ទៃមុខ

 

ទិដ្ឋភាពទូទៅនៃវិធីសាស្រ្តព្យាបាលប្រឆាំងភាពចាស់នៃផ្ទៃមុខ

 

ការព្យាបាលប្រឆាំងភាពចាស់នៃមុខត្រូវបានបែងចែកជាពីរក្រុមសំខាន់ៗ៖

 

1. ការលើកសាច់ដុំមុខ និងស្បែកមុខ៖ គ្រូពេទ្យនឹងកាត់ស្បែក និងជាលិកាលើសចេញ ហើយលើក និងភ្ជាប់រចនាសម្ព័ន្ធទាំងនេះទៅក្នុងទីតាំងថ្មី និងក្មេងជាងវ័យ។ សម្រាប់អតិថិជននៅដំណាក់កាលដំបូងនៃភាពចាស់ ឬអ្នកដែលមិនចង់មានស្លាកស្នាម នីតិវិធីលើកសាច់ដុំមុខដែលមានការវះកាត់តិចតួចបំផុត ឬមិនវះកាត់អាចត្រូវបានអនុវត្ត។

 

2. វិធីសាស្រ្តធ្វើបំពេញ និងស្តារបរិមាណឡើងវិញ៖ គ្រូពេទ្យបន្ថែមសារធាតុបំពេញទៅកន្លែងដែលបានបាត់បង់បរិមាណតាមរយៈការចាក់សារធាតុបំពេញ ការដាក់ implant ឬការចាក់បំពេញខ្លាញ់ផ្ទាល់ខ្លួន។ ក្នុងចំណោមវិធីសាស្រ្តទាំងនេះ ការចាក់បំពេញខ្លាញ់ផ្ទាល់ខ្លួន ត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏ល្អប្រសើរជាង ព្រោះវាប្រើជាលិការបស់អតិថិជនផ្ទាល់ ដែលផ្ដល់ឱ្យមានលទ្ធផលធម្មជាតិ និងយូរអង្វែង។

 

អត្ថប្រយោជន៍នៃការចាក់បំពេញខ្លាញ់លើផ្ទៃមុខ

 

មុខមានថង់ខ្លាញ់ជាច្រើន ដែលដើរតួនាទីទ្រទ្រង់ និងការបំពេញរចនាសម្ព័ន្ធនៅក្រោមស្បែក កំណត់ទម្រង់ផ្ទៃមុខ។ ការវះកាត់ចាក់បំពេញខ្លាញ់លើផ្ទៃមុខ ជួយស្ដារបរិមាណនៃថង់ខ្លាញ់ទាំងនេះឡើងវិញ ដោយបំពេញចន្លោះដែលនៅសល់ដោយការបាត់បង់កោសិកាខ្លាញ់ ជាមួយនឹងកោសិកាខ្លាញ់ដែលមានសុខភាពល្អជាងមុន ដោយហេតុនេះជួយផ្លាស់ប្តូរសញ្ញានៃភាពចាស់។

 

 

ស្ថានភាព

តំបន់ព្យាបាល

បរិមាណ (មួយខាង - cc)

ស្នាមជ្រួញថ្ងាស និងជ្រួញចិញ្ចើមច្បាស់ ស្បែក ជ្រួញខ្លាំង

ថ្ងាស ចិញ្ចើម

5 - 20

ស្បែកសៀតផ្កា ជ្រួញខ្លាំង ផតខ្លាំង

សៀតផ្កា

3 - 15

ជ្រួញចន្លោះចិញ្ចើម ជើងច្រមុះ និងស្បែកច្រមុះ មានភាពផត ខ្វះខាត

ចន្លោះចិញ្ចើម និងតំបន់ច្រមុះ

អាស្រ័យតាមកន្លែង

រន្ធភ្នែកជ្រៅ បង្កើតរង្វង់ជាំ និងចង្អូរក្រោមភ្នែក

តំបន់ជំវិញភ្នែក

ត្របកភ្នែកខាងលើ 0.5-2

ត្របកភ្នែកខាងក្រោម ≤3

ថ្ពាល់ផត ឆ្អឹកថ្ពាល់ខ្ពស់

ថ្ពាល់

3 - 15

ចង្អូរថ្ពាល់ជ្រៅ

ចង្អូរមាត់

2 - 4

បរបូមាត់ស្ដើង

បរបូមាត់

អាស្រ័យតាមកម្រិត

ចង្កាផត គែមថ្គាមមិនច្បាស់

ចង្កា ក្រោមថ្គាម

3 - 10

 

ឡើងផែនការព្យាបាល

 

មុខមានស្រទាប់ខ្លាញ់សំខាន់ពីរគឺ៖ ខ្លាញ់ផ្ទៃលើ (ខ្លាញ់ក្រោមស្បែក) និងខ្លាញ់ជ្រៅ។ ស្រទាប់ទាំងពីរនេះមានតួនាទី និងដំណើរការចាស់ខុសៗគ្នា។ ការយល់ដឹងពីលក្ខណៈនៃស្រទាប់នីមួយៗជួយអតិថិជនជ្រើសរើសផែនការព្យាបាលសមស្រប៖

 

- ស្រទាប់ខ្លាញ់ផ្ទៃលើមានថង់ខ្លាញ់តូចៗដែលមានទីតាំងនៅក្រោមស្បែក ដែលចែកចាយស្មើៗគ្នាពាសពេញមុខ។ នៅពេលដែលភាពចាស់កើតឡើង ការបាត់បង់ស្រទាប់ខ្លាញ់នេះ រួមផ្សំជាមួយនឹងការថយចុះនៃកូឡាជែន និងអេឡាស្ទីន ធ្វើឱ្យកម្លាំងរុញចេញក្រៅរបស់ស្បែកចុះខ្សោយ ខណៈពេលដែលកម្លាំងទាញចូលខាងក្នុងនៃសាច់ដុំមុខនៅតែមាន ដែលបណ្តាលឱ្យមានអតុល្យភាពកម្លាំង និងបង្កើតស្នាមជ្រួញជ្រៅ។ ការចាក់ខ្លាញ់ចូលទៅក្នុងស្រទាប់ផ្ទៃលើជួយព្យាបាលចង្អូរមាត់ ស្នាមជ្រួញថ្ងាស និងស្នាមជ្រួញចិញ្ចើម។ វិធីសាស្ត្រនេះអាចត្រូវបានផ្សំជាមួយ Botox ដើម្បីកាត់បន្ថយសកម្មភាពសាច់ដុំ និងកាត់បន្ងយស្នាមជ្រួញបណ្ដោះអាសន្ន។

 

- ស្រទាប់ខ្លាញ់ជ្រៅ រួមមានថង់ខ្លាញ់ដែលចម្បងមានទីតាំងនៅថ្ពាល់ និងជុំវិញរន្ធភ្នែក មានតួនាទីក្នុងការទ្រទ្រង់រចនាសម្ព័ន្ធមុខទាំងមូល។ នៅពេលដែលស្រទាប់ខ្លាញ់នេះបាត់បង់ដោយសារតែភាពចាស់ មុខនឹងក្លាយទៅជាស្គមស្គាំង ស្លេកស្លាំង និងបាត់បង់ភាពក្មេងវ័យ។

 

ដោយសារតែការចែកចាយដ៏ស្មុគស្មាញនៃថង់ខ្លាញ់នៅលើមុខ គ្រូពេទ្យនឹងធ្វើការពិនិត្យយ៉ាងហ្មត់ចត់ និងវាយតម្លៃស្ថានភាពមុខ ដើម្បីកំណត់តំបន់ព្យាបាលអាទិភាព ហើយវាស់ និងប៉ាន់ស្មានបរិមាណខ្លាញ់ដែលអាចចាក់បំពេញទៅតំបន់ដែលបានជ្រើសរើសទាំងនេះ។ វិធីសាស្រ្តដែលមានការជ្រើសរើសនេះជួយអតិថិជនឱ្យទទួលបាននៅលទ្ធផលសោភ័ណភាពល្អបំផុតក្នុងតម្លៃសមរម្យបំផុត។

 

Phân bổ vị trí các túi mỡ trên khuôn mặt

 

 

ការចែកចាយថង់ខ្លាញ់នៅលើផ្ទៃមុខ។

 

ដំណើរការព្យាបាល

 

ការចាក់បុះពេញខ្លាញ់លើមុខគឺជានីតិវិធីខ្លីមួយ ដែលមានរយៈពេលប្រហែលមួយម៉ោង ហើយអាចត្រូវបានផ្សំជាមួយនឹងការវះកាត់កែសម្ផស្សផ្សេងទៀតដូចជាការបន្តឹងស្បែកមុខ ឬការលើកសាច់ដុំថ្ពាល់ (លើកសាច់ដុំតំបន់កណ្ដាល់មុខ)។ នីតិវិធីនេះត្រូវបានអនុវត្តក្រោមការប្រើថ្នាំស្ពឹក និងមានជំហានសំខាន់ៗចំនួនបី៖

 

ការវះកាត់នេះរួមមានជំហានសំខាន់ៗចំនួនបី៖

 

  • ជំហានប្រមូលយកខ្លាញ់៖ ខ្លាញ់ត្រូវបានប្រមូលយកដោយប្រើបច្ចេកទេសបូមខ្លាញ់ក្បាលពោះ និងភ្លៅតាមរបៀបទន់ភ្លន់។
  • ការជ្រើសរើសខ្លាញ់៖ ខ្លាញ់ដែលប្រមូលត្រូវបានបន្សុទ្ធដើម្បីជ្រើសរើសកោសិកាខ្លាញ់ដែលមានសុខភាពល្អបំផុតសម្រាប់ការចាក់បំពេញ។
  • ចាក់បំពេញខ្លាញ់៖ វេជ្ជបណ្ឌិតនឹងចាក់ខ្លាញ់ចូលទៅក្នុងថង់ខ្លាញ់នៅក្នុងតំបន់ព្យាបាលដែលបានឡើងផែនការជាមុន។ ដើម្បីបង្កើនអត្រារស់រាននៃកោសិកាខ្លាញ់ វេជ្ជបណ្ឌិតអាចផ្សំវាជាមួយនឹងការចាក់ចូលកោសិកាដើម ឬប្លាស្មា ដែលសម្បូរទៅដោយប្លាកែត និង fibrin ដើម្បីបង្កើនភាពជោគជ័យនៃការវះកាត់។

Quy trình điều trị cấy mỡ trẻ hóa khuôn mặt

 

នីតិវិធីព្យាបាលចាក់បំពេញខ្លាញ់នឹងធ្វើឱ្យមុខក្មេងជាងវ័យ

 

ការថែទាំ និងការជាសះស្បើយបន្ទាប់ពីការវះកាត់

 

ដើម្បីធានាបាននូវការជាសះស្បើយដោយរលូន អតិថិជនគួរតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យរបស់ខ្លួន៖

 

- រក្សារបបអាហារ និងរបៀបរស់នៅដែលមានសុខភាពល្អ និងមកពិនិត្យតាមដានតាមការណាត់របស់គ្រូពេទ្យ។

 

- លេបថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជាសម្រាប់ការជាសះស្បើយប្រកបដោយផាសុកភាព។

 

- ពេលគេងលើកក្បាលឱ្យខ្ពស់។

 

- ស្អំត្រជាក់ (មិនមែនស្អំទឹកកកទេ) សម្រាប់រយៈពេល 48 ម៉ោងដំបូង ដើម្បីកាត់បន្ថយការហើម។ សូមចំណាំថាសីតុណ្ហភាពទាបពេកអាចប៉ះពាល់ដល់កោសិកាខ្លាញ់។

 

- ពាក់បង់រុំរឹតជាបន្តបន្ទាប់ (24/7 លើកលែងតែពេលងូតទឹក) សម្រាប់រយៈពេលពីរសប្តាហ៍ដំបូង ដើម្បីធ្វើឱ្យស្រទាប់ខ្លាញ់មានស្ថេរភាព និងជួយដល់ការបង្កើតសរសៃឈាមថ្មី។

 

ហានិភ័យ

 

ដោយសារតែភាពស្មុគស្មាញនៃបណ្តាញសរសៃឈាម សរសៃប្រសាទ និងទីតាំងនៃថង់ខ្លាញ់នៅក្នុងតំបន់មុខ ការចាក់បំពេញខ្លាញ់មុខមានហានិភ័យផ្សេងៗគ្នា។ ហានិភ័យទាំងនេះរួមមានការខូចខាតដល់សរសៃឈាម និងសរសៃប្រសាទ ក៏ដូចជាបញ្ហាសោភ័ណភាពដោយសារតែការចាក់បំពេញខ្លាញ់ច្រើនពេក ឬតិចពេក ដែលអាចត្រូវការអោយមានការវះកាត់កែតម្រូវ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យទាំងនេះអាចត្រូវបានបន្ថយយ៉ាងច្រើននៅពេលដែលនីតិវិធីត្រូវបានអនុវត្តដោយគ្រូពេទ្យវះកាត់ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់។

 

សូមមើលបន្ថែម៖ ការចាក់បំពេញខ្លាញ់ដោយខ្លាញ់ផ្ទាល់ខ្លួននៅតំបន់ផ្សេងៗ

 

*លទ្ធផលដែលទទួលបាននៅអាស្រ័យលើលរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ