ពង្រីកត្រគាកដែលយារធ្លាក់

តើពង្រីកត្រគាកដែលយារធ្លាក់គឺជាអ្វី?

 

ការវះកាត់ពង្រីកត្រគាកដែលយារធ្លាក់ - ដែលនៅបានគេស្គាល់ថាជាការបន្តឹងស្បែកខ្នងផ្នែកខាងក្រោម - គឺជានីតិវិធីវះកាត់ដែលកាត់ជាលិកា និងស្បែកលើសចេញពីត្រគាកខាងលើ ខណៈពេលដែលលើកសាច់ដុំ និងខ្លាញ់នៅត្រគាកឡើងទីតាំងខ្ពស់ជាងមុន។ នេះនាំឱ្យត្រគាករឹងមាំជាងមុន មានរាងកោងធម្មជាតិ និងស្បែករលោង និងមើលទៅក្មេងជាងវ័យ។

 

តើត្រគាកដ៏ស្រស់ស្អាតតើមើលទៅយ៉ាងដូចម្ដេច?

 

សម្រស់នៃត្រគាកមិនត្រឹមតែស្ថិតនៅផ្នែកក្នុងត្រគាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងភាពស៊ីសង្វាក់គ្នាជាមួយនឹងផ្នែកជុំវិញរាងកាយផងដែរ។

 

រាងត្រគាកដ៏ល្អមួយគឺមានរាងមូល ស្បែករលោង និងមានផ្នត់ខ្លីល្មម។ កម្ពស់ និងទទឹងនៃគែមនីមួយៗគួរតែស្មើគ្នា។

 

គែមត្រគាកក៏ត្រូវការមានភាពកោងគ្រប់គ្រាន់ផងដែរ។ នៅពេលដែលគែមត្រគាកខ្វះភាពកោង មូលហេតុច្រើនតែបណ្តាលមកពីការខ្វះបរិមាណពីកំណើត ឬការយារធ្លាក់ដែលបណ្តាលមកពីភាពចាស់ និងការសម្រកទម្ងន់ភ្លាមៗ។

 

រូបរាងនៃតំបន់ដែលនៅជាប់នឹងគែមត្រគាកដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពកោងត្រគាកអោយមានភាពទាក់ទាញ។ នៅពេលដែលជាតិខ្លាញ់លើសប្រមូលផ្តុំនៅតំបន់ឆ្អឹងជំនីរ ត្រគាកខាងក្រោយ ឬភ្លៅខាងលើ វណ្ឌវង្កលក្ខណៈនៃត្រគាក - ដូចជាស្នាម Venus ឬស្នាមផ្នត់ផ្ដេកត្រគាក - ក្លាយជាមិនច្បាស់លាស់ ដែលបណ្តាលឱ្យរូបរាងទាំងមូលបាត់បង់ភាពច្បាស់លាស់ និងតុល្យភាព។

 

nâng mông chảy xệ

 

គែមត្រគាករបស់អតិថិជនដែលមានស្នាម Venus និងស្នាមផ្នត់ផ្ដេកត្រគាកដ៏ស្រស់ស្អាត។

 

ជម្រើសនៃការព្យាបាលដើម្បីទទួលបាននូវត្រគាកដ៏ស្រស់ស្អាត

 

ជម្រើសនៃវិធីសាស្ត្រកែសម្ផស្សត្រគាកគួរតែផ្អែកលើស្ថានភាពជាក់ស្ដែងរបស់អតិថិជនម្នាក់ៗ។

 

ស្ថានភាព

វិធីសាស្រ្ត

ខ្វះភាពច្បាស់លាស់ដោយសារតែជាតិខ្លាញ់លើសនៅក្នុងតំបន់ជុំវិញ

ការបូមខ្លាញ់ និងការបន្តឹងស្បែកនៅតំបន់ពាក់ព័ន្ធ ជាក់ស្ដែង៖

  • ខ្វះស្នាម Venus៖ បូតខ្លាញ់នៅតំបន់ត្រគាកខាងក្រោយ។
  • បាត់ស្នាមផ្នត់ផ្ដេកត្រគាក៖ បូតខ្លាញ់នៅតំបន់ភ្លៅខាងលើ។

ខ្វះបរិមាណដែលបណ្តាលឱ្យត្រគាករាបស្មើ

ការអនុវត្តវិធីសាស្ត្រចាក់បំពេញ រួមទាំងការដាក់ថង់ស៊ីលីកូន ការចាក់ filler ឬការចាក់បំពេញខ្លាញ់ដោយខ្លាញ់ផ្ទាល់ខ្លួន។

ត្រគាកមានភាពកោងគ្រប់គ្រាន់ប៉ុន្តែយារធ្លាក់ដោយសារតែភាពចាស់

ការវះកាត់ត្រគាកដែលយារធ្លាក់ (ការបន្តឹងស្បែកខ្នងផ្នែកខាងក្រោម) ដើម្បីលើករចនាសម្ព័ន្ធត្រគាកទាំងមូលទៅកាន់ទីតាំងដ៏ល្អ។

ស្ថានភាពស្មុគស្មាញផ្សេងទៀត

ការរួមបញ្ចូលគ្នានូវវិធីសាស្ត្រខាងលើ។

 

ការវះកាត់ត្រគាកដែលយារធ្លាក់តើមានជំហានអ្វីខ្លះ?

 

1. លើងផែនការព្យាបាល

 

ដោយផ្អែកលើកម្រិតនៃការយារធ្លាក់របស់អតិថិជនម្នាក់ៗ វេជ្ជបណ្ឌិតនឹងរចនាផែនការព្យាបាលដែលសមស្របបំផុត - រួមទាំងជម្រើសនៃស្នាមវះកាត់ និងការវះកាត់បន្ថែម (ប្រសិនបើចាំបាច់) ដើម្បីទទួលបាននៅលទ្ធផលល្អបំផុត។

 

គោលការណ៍នៃការរចនាស្នាមវះ៖

 

  • កាត់ស្បែក និងខ្លាញ់លើសចេញឱ្យគ្រប់គ្រាន់ ដោយធានាបាននូវកម្រិតលើកចាំបាច់ដោយមិនបង្កឱ្យមានភាពតានតឹងខ្លាំងពេកលើស្បែក។
  • ស្នាមវះត្រូវបានដាក់នៅទីតាំងដែលជួយលាក់ស្លាកស្នាមបន្ទាប់ពីការជាសះស្បើយ។

 

ទីតាំងនៃស្នាមវះកាត់៖

 

ស្លាកស្នាមនៅក្នុងតំបន់ប៊ីគីនី។ គ្រូពេទ្យវះកាត់រចនាស្នាមវះដែលបណ្តោយតាមតំបន់ត្រគាកខាងក្រោម ដោយធានាថាស្លាកស្នាមត្រូវបានលាក់ទាំងស្រុងនៅពេលដែលអតិថិជនស្លៀកប៊ីគីនី។ កាត់ស្បែក និងយកខ្លាញ់លើសចេញពីខ្នងផ្នែកខាងក្រោម។

 

nâng mông chảy xệ

 

ស្លាកស្នាមលាក់នៅក្នុងស្នាមផ្នត់ផ្ដេកត្រគាក។ ស្នាមវះរត់បណ្តោយតាមស្នាមផ្នត់ផ្ដេកត្រគាក - មើលមិនឃើញទាំងស្រុងបន្ទាប់ពីការជាសះស្បើយ។ វិធីសាស្ត្រនេះភាគច្រើនរឹតបន្តឹងស្បែកត្រគាក ប៉ន្តែមិនធ្វើអោយប្រសើរឡើងនូវភាពកោង ដូច្នេះវាសមស្របសម្រាប់តែអតិថិជនដែលមានភាពកោងគ្រប់គ្រាន់រួចហើយ។

 

nâng mông chảy xệ

 

2. ការរៀបចំសម្រាប់ការវះកាត់

 

អតិថិជនត្រូវបានប្រើថ្នាំសន្លប់ ឬថ្នាំសណ្តំ ដើម្បីធានាបាននូវផាសុកភាពពេញមួយនីតិវិធីវះកាត់ពង្រីកត្រគាក។

 

3. កាត់ស្បែក និងខ្លាញ់លើសចេញ

 

គ្រូពេទ្យវះកាត់នឹងវះស្នាមវះនៅកន្លែងដែលបានសម្គាល់ បន្ទាប់មកនឹងបំបែក និងកាត់ស្បែក និងខ្លាញ់លើសចេញ។

 

4. លើក និងភ្ជាប់សាច់ដុំគូទ

 

គ្រូពេទ្យនឹងលើកស្បែក និងសាច់ដុំគូទទៅទីតាំងខ្ពស់ជាង បន្ទាប់មកដេរមុខរបួស។ បំពង់បង្ហូរទឹកអាចត្រូវបានដាក់ប្រសិនបើចាំបាច់ ដើម្បីយកសារធាតុរាវដែលដក់ចេញ និងជួយក្នុងដំណើរការព្យាបាល។

 

ការជាសះស្បើយ និងការថែទាំក្រោយការវះកាត់

 

អតិថិជននឹងពាក់បង់រុំពិសេសរយៈពេល 2-4 សប្តាហ៍ ដើម្បីកាត់បន្ថយការហើម និងជួយឲ្យដំនើការជាសះស្បើយ។ ចេសដេរនឹងត្រូវកាត់ចេញបន្ទាប់ពី 14 ថ្ងៃ។ បំពង់បង្ហូរទឹក (ប្រសិនបើមាន) នឹងត្រូវបានកាត់ចេញក្នុងរយៈពេល 3 ថ្ងៃ។

 

ចំណាំសំខាន់៖ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យរបស់អ្នកយ៉ាងតឹងរ៉ឹង ទាក់ទងនឹងអនាម័យមុខរបួស លេបថ្នាំតាមវេជ្ជបញ្ជា និងការណាត់ជួបតាមដាន ដើម្បីធានាបាននូវការជាសះស្បើយបានល្អ។

 

* លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ