វិធីពង្រីកដើមទ្រូង Dual Plane

តើអ្វីទៅជាវិធីពង្រីកដើមទ្រូងពីរផ្ទៃមុខ (Dual Plane)?

 

 

ការពង្រីកដើមទ្រូងពីរផ្ទៃមុខ គឺជាការកែច្នៃនៃវិធីសាស្ត្រពង្រីកដើមទ្រូងដាក់ថង់សុដន់ក្រោមសាច់ដុំ ។ ក្នុងការវះកាត់ពង្រីកដើមទ្រូងបែបបុរាណ មានវិធីដាក់ថង់សុដន់ចម្បងពីរ នោះគឺ ដាក់ថង់ក្រោមក្រពេញ និង ដាក់ថង់ក្រោមសាច់ដុះ ។

 

នៅក្នុងវិធីសាស្ត្រដាក់ថង់សុដន់ Dual Plane ផ្នែកខាងលើដល់ចំណុចកណ្តាលនៃថង់សុដន់ ត្រូវបានដាក់នៅក្រោមសាច់ដុំ ខណៈដែលផ្នែកដែលនៅខាងក្រោមនៃថង់សុដន់ត្រូវបានដាក់នៅក្រោមក្រពេញ។ សមាមាត្រផ្ទៃមុខនៃថង់សុដន់ដែលដាក់នៅក្រោមសាច់ដុំគឺអាស្រ័យលើស្ថានភាពនៃសុដន់ (វាយតម្លៃតាមកម្រិតនៃការយារធ្លាក់របស់ជាលិកាក្រពេញ) ដូច្នេះគួរតែជ្រើសរើសគ្រូពេទ្យដែលមានបទពិសោធន៍ដើម្បីអនុវត្តវិធីសាស្ត្រនេះ។

 

តើការពង្រីកដើមទ្រូងពីរផ្ទៃមុខ ខុសពីការពង្រីកដើមទ្រូងបែបបុរាណយ៉ាងដូចម្តេច?

 

ដាក់ថង់សុដន់ក្រោមក្រពេញ

 

 

ដាក់ថង់សុដន់ក្រោមសាច់ដុំ

 

 

ដាក់ថង់សុដន់បែបវិធី Dual Plane

 

វិធីសាស្ត្រពង្រីកដើមទ្រូងពីរផ្ទៃមុខ មានជំហានដូចគ្នាទៅនឹងវិធីសាស្ត្រពង្រីកដើមទ្រូងបែបបុរាណ រួមទាំងជំហាននៃការបង្កើតប្រហោងសម្រាប់ដាក់ថង់សុដន់។ ក្នុងជំហាននេះ គ្រូពេទ្យនឹងលើកបំបែកសាច់ដុំដើមទ្រូងចេញពីជញ្ជាំងដើមទ្រូង ដើម្បីបង្កើតប្រហោងសម្រាប់ដាក់ថង់សុដន់។ ប៉ុន្តែសម្រាប់វិធីពង្រីកសុដន់ពីរផ្ទៃមុខ គ្រូពេទ្យនឹងមានជំហានបន្ថែមក្នុងការបំបែកផ្នែកមួយនៃជាលិកាសុដន់ចេញពីសាច់ដុំផ្នែកខាងលើ ដោយបង្កើតប្រហោងដាក់ថង់សុដន់ជុំវិញគឺមានផ្ទៃមុខពីរដោយឡែក មួយផ្នែកនៅក្រោមសាច់ដុំ មួយផ្នែកនៅក្រោមក្រពេញ ។ 

 

គោលបំណងនៃជំហានថ្មីបន្ថែមនេះ គឺដើម្បីធ្វើឱ្យការវះកាត់បង្កើតរូបរាងបានងាយស្រួល ដោយសារតែសាច់ដុំដើមទ្រូងត្រូវបានបន្ធូរ និងអាចបត់បែនបាន ដូច្នេះរូបរាងសុដន់បន្ទាប់ពីការវះកាត់នឹងមើលទៅដូចធម្មជាតិតាមដែលអាចធ្វើទៅបាន ជំនួសឱ្យការដាក់ថង់សុដន់ត្រូវបានដាក់ទាំងស្រុងនៅក្រោមសាច់ដុំ ឬនៅក្រោមក្រពេញ។ គ្រូពេទ្យវះកាត់នឹងធ្វើការកែប្រហោងដាក់ថង់ និងទីតាំងដាក់ថង់សុដន់ បន្ទាប់ពីជំហានបង្កើតប្រហោងដាក់ថង់ ដើម្បីទទួលបានរាងដ៏ស្អាតបំផុតតាមដែលអ្នកចង់បាន មុនពេលអនុវត្តការដេរមុខរបួស។

 

តើការពង្រីកដើមទ្រូង Dual Plane (ពង្រីកដើមទ្រូងពីរផ្ទៃមុខ)មានអត្ថប្រយោជន៍អ្វីខ្លះបើធៀបនឹងការពង្រីកដើមទ្រូងដាក់ថង់ក្រោមសាច់ដុំ ឬក្រោមក្រពេញ?

 

  ក្រោមក្រពេញ ក្រោមសាច់ដុំ Dual plane (ពីរផ្ទៃមុខ)
ឃើញថង់ មានហានិភ័យ មិន មិន
អត្ត្រាបញ្ហាទ្រូងរឹង ខ្ពស់ មធ្យម ទាប
កែលម្អបញ្ហា Tubular Breasts អាច មិនអាច អាច
កែលម្អសុដន់យារធ្លាក់កម្រិតតិច អាច មិនអាច អាច
កម្រិតពីបាករបស់វិធី ងាយស្រួយ មធ្យម ស្មុគស្មាញ

 

តើការពង្រីកដើមទ្រូងពីរផ្ទៃមុខអាចជំនួសការពង្រីកដើមទ្រូងដែលយារធ្លាក់បានឬទេ?

 

ប្រសិនបើអ្នកមានសុដន់យារធ្លាក់កម្រិតច្រើន ចម្លើយគឺមិនអាចនោះទេ។

 

ការពង្រីកដើមទ្រូងពីរផ្ទៃមុខអាចត្រូវបានកែប្រែដើម្បីបំពេញតំបន់សុដន់ខាងក្រោមចំពោះស្ត្រីដែលអាចមានការយារធ្លាក់នៃសុដន់មានកម្រិតតិចតួច ឬសុដន់យារធ្លាក់មិនច្បាស់លាស់ (ករណីដែលក្បាលសុដន់មិនស្ថិតនៅខាងក្រោមផ្នត់ក្រោមសុដន់) ដើម្បីបង្កើតរូបរាងនៃសុដន់បែបយារធ្លាក់។ សម្រាប់ស្ត្រីដែលមានការយារធ្លាក់ពិតឬយារច្បាស់ ការពង្រីកដើមទ្រូងពីរផ្ទៃមុខនឹងមិនអាចជំនួសការពង្រីកដើមទ្រូងយារធ្លាក់ឡើយ។ ខណៈពេលដែលការដាក់ថង់សុដន់តាមទីតាំងថ្មីនឹងផ្តល់ឱ្យសុដន់នូវរូបរាងបានលើកឡើងខ្ពស់ និងលើកកំពស់ទីតាំងរបស់ក្បាលសុដន់នៅលើដើមទ្រូង។ ក្នុងករណីមានការយារធ្លាក់ពិតប្រាកដឬយារធ្លាក់ច្បាស់ ការពង្រីកដើមទ្រូងយារធ្លាក់រួមជាមួយដាក់ថង់សុដន់នឹងទទួលបាននូវលទ្ធផលរយៈពេលវែងល្អបំផុត។

 

តើការពង្រីកដើមទ្រូងពីរផ្ទៃមុខមានប្រភេទខុសគ្នាបែបណា? 

 

 

ការប្រៀបធៀបការពង្រីកដើមទ្រូងតាមវិធី Dual Plane និងវិធីសាស្រ្តផ្សេងទៀត។

 

ការដាក់ថង់សុដន់តាមវិធីពីរផ្ទៃមុខមានបីប្រភេទខុសៗគ្នា ក្នុងនេះប្រភេទដាក់ថង់សុដន់តាមវិធីពីរផ្ទៃមុខទីមួយ គឺជាវិធីស្តង់ដារ។ ប្រភេទទី ២ ត្រូវបានអនុវត្តដើម្បីកែលម្អការយារធ្លាក់កម្រិតស្រាល ហើយប្រភេទទី ៣ គឺសម្រាប់ការយារធ្លាក់ច្រើនជាងបន្តិច ដែលជិតនឹងចាត់ថ្នាក់ថាការយារធ្លាក់ច្បាស់លាស់ឬយារធ្លាក់ពិតប្រាកដ។

 

ព័ត៌មានលម្អិតអំពីបច្ចេកទេសនៃការពង្រីកដើមទ្រូងពីរផ្ទៃមុខប្រភេទី ១

 

នៅក្នុងការដាក់ថង់សុដន់ប្រភេទទី ១ ចុងខាងក្រោមនៃសាច់ដុំដើមទ្រូង ត្រូវបានបំបែកចេញពីជញ្ជាំងទ្រូងដើម្បីបង្កើតប្រហោងសម្រាប់ដាក់ថង់សុដន់។ សាច់ដុំនៅជាប់នឹងជាលិកាសុដន់ខាងលើ ហើយមិនត្រូវបានលើកខ្ពស់ពេកទេ។ នៅក្នុងការដាក់ថង់ប្រភេទទីមួយនេះ មានតែផ្នែកខាងក្រោមនៃថង់សុដន់ប៉ុណ្ណោះដែលមិនត្រូវបានគ្របដោយសាច់ដុំ។ ដោយសារតែសាច់ដុំនៅតែភ្ជាប់ទៅនឹងជាលិកាសុដន់ខាងលើ ស្ត្រីអាចឃើញថានៅពេលដែលពួកគេកន្ត្រាក់សាច់ដុំដើមទ្រូង វានឹងទាញស្បែកនៅជុំវិញផ្នែកខាងក្រោមនៃថង់សុដន់ដែលបណ្តាលឱ្យមានចង្អូរនៅតាមបណ្តោយផ្នត់កោងនៃទ្រូង។ នេះជាបញ្ហាទូទៅ ហើយត្រូវបានគេហៅថាការបញ្ហាទាញថង់សុដន់ ពីព្រោះអ្នកគ្រាន់តែឃើញវានៅពេលដែលកន្ត្រាក់សាច់ដុំ។

 

ព័ត៌មានលម្អិតបច្ចេកទេសនៃការពង្រីកដើមទ្រូងពីរផ្ទៃមុខប្រភេទទី ២ និង ៣

 

មិនដូចការពង្រីកដើមទ្រូងពីរផ្ទៃមុខប្រភេទទី ១ ជាលិកាសុដន់ត្រូវបានបំបែក (ឬកាត់ចេញ) ពីសាច់ដុំដើមទ្រូង រហូតដល់ស្មើនឹងក្បាលសុដន់ អាស្រ័យលើកម្រិតនៃការយារធ្លាក់នៃសុដន់។ ប្រហោងដាក់ថង់សុដន់ក្រោមសាច់ដុំត្រូវបានបង្កើត ហើយចុងខាងក្រោមនៃសាច់ដុំត្រូវបានបំបែកចេញពីជញ្ជាំងទ្រូងហើយផ្លាស់ទីទៅទីតាំងសមស្រប។ ថង់សុដន់ត្រូវបានដាក់ចូល ហើយស្នាមវះត្រូវបានដេរ។ លទ្ធផលគឺផ្នែកខាងក្រោមនៃថង់សុដន់ត្រូវបានគ្របដោយជាលិកាសុដន់ បង្កើតបានរូបរាងពេញលេញជាងនៅផ្នែកខាងក្រោមនៃសុដន់។

 

តើបច្ចេកទេសពង្រីកដើមទ្រូងពីរផ្ទៃមុខមានហានិភ័យអ្វីខ្លះ?

 

ហានិភ័យ និងផលវិបាកចម្បងនៃវិធីសាស្ត្រនេះគឺដូចគ្នាទៅនឹងវិធីសាស្ត្រវះកាត់ពង្រីកដើមទ្រូងផ្សេងទៀត។ ជាពិសេសជាមួយនឹងការវះកាត់ពង្រីកដើមទ្រូងពីរផ្ទៃមុខ ប្រសិនបើសាច់ដុំមិនត្រូវបានបំបែកទៅកម្រិតត្រឹមត្រូវ (សូម្បីតែថង់ក្រោមសាច់ដុំ) វាអាចនាំឱ្យថង់សុដន់នៅតីតាំងខ្ពស់បន្តិច និងបង្កើនហានិភ័យនៃការយារធ្លាក់។ ប៉ន្តែបញ្ហានេះអាចជៀសវាងបានយ៉ាងងាយស្រួលជាមួយនឹងជំនាញរបស់គ្រូពេទ្យដែលមានបទពិសោធន៍យូរឆ្នាំ។

 

* លទ្ធផលដែលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។

 

ការប្រឹក្សាដោយឥតគិតថ្លៃ

+84786289595

សេវាកម្មពិសេសការបកប្រែ

ព័ត៌មានដែលបានមើលច្រើនបំផុត

ចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូន

picture
ហៅទូរសព្ទទៅពិគ្រោះ