តើការវះកាត់ពង្រីកដើមទ្រូងពីបុរសទៅស្ត្រីគឺជាអ្វី?
ការវះកាត់ពង្រីកដើមទ្រូងពីបុរសទៅស្ត្រី (ការពង្រីកដើមទ្រូងសម្រាប់បុរស) គឺជាការវះកាត់បញ្ជាក់ភេទដែលបានអនុវត្តស្រដៀងគ្នាទៅនឹងការវះកាត់ពង្រីកដើមទ្រូងបែបបុរាណ ប៉ុន្តែមានភាពខុសគ្នាគួរឱ្យកត់សម្គាល់នៅក្នុងដំណើរការរៀបចំផែនការវះកាត់ដោយសារតែភាពខុសគ្នាអំពីកាយវិភាគសាស្ត្ររវាងរចនាសម្ព័ន្ធសុដន់បុរស និងស្ត្រី។ ការវះកាត់នេះមានគោលបំណងបង្កើតសុដន់មូលក្លំ ពេញលេញ និងធម្មជាតិ ដែលជួយអតិថិជនប្តូរភេទឱ្យទទួលបាននូវរូបរាងជាស្ត្រីដែលចង់បាន។

បវរកញ្ញា Huong Giang ដាក់ថង់សុដន់ក្រោមក្រពេញនៅប្រទេសថៃ ដូច្នេះឃើញស្នាមថង់មើលទៅមិនធម្មជាតិ។


បវរកញ្ញា Huong Giang ពង្រីកដើមទ្រូងឡើងវិញ ដាក់ថង់ក្រោមសាច់ដុំ នៅមន្ទីរពេទ្យកែសម្ផស្ស Viet My។
បវរកញ្ញា Huong Giang ពង្រីកដើមទ្រូងឡើងវិញជាមួយនឹងថង់សុនដន់រាងដំណក់ទឹក។



បវរកញ្ញាប្តូរភេទ Tran Dai ពង្រីកដើមទ្រូងដោយអង់ដូស្កូប។
ការព្យាបាលដោយអរម៉ូននឹងមិនផ្តល់ឱ្យអតិថិជននូវសុដន់ដែលចង់បាននោះទេ។
ការចាក់អរម៉ូនអេស្ត្រូសែនគឺជាផ្នែកសំខាន់មួយនៃដំណើរការផ្លាស់ប្តូរភេទ។ ទោះបីជាការព្យាបាលនេះជួយអភិវឌ្ឍជាលិកាសុដន់ក៏ដោយ ប៉ុន្តែលទ្ធផលច្រើនតែមិនធ្វើអោយអ្នកប្ដូរភេទពេញចិត្តនោះទេ ដោយអតិថិជនប្រហែលពាក់កណ្តាលមិនទទួលបានទំហំតូចបំផុត (AAA) ដោយមានត្រឹមតែជាង 3% ប៉ុណ្ណោះដែលទទួលបានទំហំ cup A។
ដូច្នេះ ការវះកាត់ពង្រីកសុដន់ជាមួយនឹងការដាក់ថង់សុដន់ ឬការចាក់ពង្រីកដោយខ្លាញ់ផ្ទាល់ខ្លួនគឺជាជម្រើសដែលមានប្រសិទ្ធភាពជាង ក្នុងនោះការវះកាត់ដាក់ថង់សុនដន់ផ្តល់នូវអត្ថប្រយោជន៍ល្អបំផុត។

ការប្រៀបធៀបទំហំសុដន់ផ្សេងៗគ្នា។
កាយវិភាគសាស្ត្ររបស់បុរសគឺជាបញ្ហាដែលធ្វើអោយមានការប្រឈមពិសេសៗក្នុងការពង្រីកសុដន់ដ៏ស្រស់ស្អាត។
ក្រៅពីទំហំ សុដន់ដ៏ស្រស់ស្អាតអាស្រ័យលើកត្តាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ រាងកាយបុរសមានលក្ខណៈពិសេសពីកាយវិភាគសាស្ត្រ ដែលបង្កើតបញ្ហាស្មុគស្មាញក្នុងការវះកាត់ពង្រីកដើមទ្រូងសម្រាប់បុរស។

រូបភាពការក្លែងធ្វើរូបរាងសុដន់ធម្មជាតិរវាងអ្នកប្តូរភេទ និងស្ត្រីពិត។
|
លក្ខណៈរបស់សុដន់ដែលចង់បាន
|
រចនាសម្ព័ន្ធរាងកាយអថិជនប្តូរភេទមុនការវះកាត់
|
ដំណោះស្រាយវះកាត់
|
|
មានជម្រាលធម្មជាតិនៅពាក់កណ្តាលខាងលើនៃសុដន់ និងមានរាងកោង និងមានភាពទន់ភ្លន់នៅគែម និងពាក់កណ្តាលខាងក្រោម។
|
ជាលិកាក្រពេញតិចជាង ហានិភ័យខ្ពស់នៃការមើលឃើញថង់នៅពេលដាក់ថង់នៅក្រោមក្រពេញ
|
ថង់សុដន់ត្រូវតែដាក់នៅក្រោមសាច់ដុំទាំងស្រុង ឬពាក់កណ្ដាល់
|
|
មានភាពលេចចេញធំ
|
គ្មានការលេចចេញធម្មជាតិ
|
ដាក់ថង់សុដន់ដែលមានទំហំធំ
|
|
ផ្នែកសុដន់ខាងក្រោមមើលទៅធម្មជាតិ ជាមួយនឹងសមាមាត្រនៃចម្ងាយរវាងផ្នត់ក្រោមសុដន់ និងទទឹងសុដន់ប្រហែល 0.63
|
សុដន់បុរសមានទំហំធំជាង ប៉ុន្តែចំណុចខាងក្រោមខ្លីជាង សមាមាត្រនេះចំពោះបុរសជាធម្មតាគឺ 0.4
|
បង្កើតខ្សែបន្ទាត់សុដន់ខាងក្រោមថ្មីនៅទីតាំងទាបជាងដើម
|
|
មានខ្សែសុដន់ខាងក្រោមច្បាស់លាស់
|
ខ្សែបន្ទាត់សុដន់ខាងក្រោមមើលមិនឃើញ ស្ទើរតែមិនមាន
|
|
សុដន់ខាងលើត្រូវបានបាញ់ចេញច្រើនជាង ជាមួយនឹងសមាមាត្រនៃតំបន់សុដន់ខាងលើនឹងតំបន់សុដន់ខាងក្រោមគឺ 55:45
|
ខ្សែបន្ទាត់សុដន់ខាងក្រោមខ្ពស់ តំបន់ខាងលើក្បាលសុដន់ធំ និងរាបស្មើ
|
|
រង្វង់ក្បាលសុដន់ស្ថិតនៅក្នុងទីតាំងសមស្រប ខ្ពស់ និងបង្ហាញបានការលេចចេញ
|
រង្វង់ក្បាលសុដន់បុរសជាធម្មតាទាបជាង ចម្ងាយរវាងស្នាមរន្ធខាងលើឆ្អឹងសន្ទះទ្រូង និងក្បាលសុដន់គឺវែងជាងស្ត្រី 2 សង់ទីម៉ែត្រ
|
លើកខ្ពស់ និងទាញរង្វង់ចុងសុដន់ឱ្យកាន់តែជិតចំណុចកណ្តាលនៃសុដន់
|
|
ចង្អូរនៅកណ្ដាល់សុដន់ទាំងពីរមានទំហំសមស្រប ត្រូវបានកំណត់ដោយចម្ងាយរវាងក្បាលសុដន់ និងខ្សែកណ្តាលនៃចង្អូរគឺប្រហែល 9 សង់ទីម៉ែត្រ
|
ចម្ងាយនេះជាមធ្យមគឺ 11.7 សង់ទីម៉ែត្រចំពោះអតិថិជនបុរស
|
យើងអាចឃើញច្បាស់ថា ក្នុងការវះកាត់ដាក់ថង់សុដន់សម្រាប់បុរសប្ដូរភេទទៅស្ត្រី មានបញ្ហាជាច្រើនទៀតដែលត្រូវពិចារណា ហើយគោលដៅសំខាន់ៗជាច្រើនទៀតត្រូវតែទទួលបានក្រៅពីការបង្កើនបរិមាណ ដូច្នេះវាទាមទារឱ្យវេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់ក្នុងការដាក់បញ្ចូលថង់សុដន់ និងការបង្កើតប្រហោងដើម្បីដាក់ថង់សុដន់។
ជំនាញរបស់គ្រូពេទ្យវះកាត់៖ គន្លឹះដើម្បីទទួលបានភាពជោគជ័យ
ការពង្រីកដើមទ្រូងសម្រាប់អ្នកប្ដូរភេទគឺមិនមានវីធីដូចគ្នានោះទេ - អតិថិជនម្នាក់ៗត្រូវការវិធីសាស្រ្តពិសេសមិនដូចគ្នា។ គ្រូពេទ្យវះកាត់ដ៏ល្អត្រូវតែវាយតម្លៃកាយវិភាគសាស្ត្រពិសេសរបស់អតិថិជនម្នាក់ៗឱ្យបានត្រឹមត្រូវ និងបង្កើតផែនការដ៏ល្អបំផុតក្នុងដែនកំណត់របស់រាងកាយ។ ការសម្រេចចិត្តសំខាន់ៗរួមមាន៖

លោកវេជ្ជបណ្ឌិត Chiem Quoc Thai ពិនិត្យអោយតារាម៉ូដែលប្តូរភេទ Mong Thuong បន្ទាប់ពីការពង្រីកសុដន់
ការផ្លាស់ប្តូររូបរាងរបស់តារាម៉ូដែលប្តូរភេទ Mong Thuong បន្ទាប់ពីការពង្រីកដើមទ្រូង។
ការធ្វើឱ្យមានតុល្យភាពរវាងចង្អូរកណ្ដាល់ និងរង្វង់ក្បាលសុដន់៖
ដោយសារតែចម្ងាយរវាងក្បាលសុដន់ទាំងពីចំពោះបុរសមានទំហំធំជាងស្ត្រី គ្រូពេទ្យត្រូវប្រឈមមុខនឹងភាពផ្ទុយគ្នាមួយ៖ «ការដាក់ថង់សុដន់មិនអាចបង្កើតចង្អូរជ្រៅបាន ខណៈពេលដែលរក្សាក្បាលសុដន់នៅចំកណ្តាលសុដន់»។ ប្រសិនបើថង់សុដន់ត្រូវបានដាក់នៅក្រោមក្បាលសុដន់ សុដន់នឹងមើលទៅមានតុល្យភាព និងធម្មជាតិ ប៉ុន្តែចង្អូកណ្ដាលមានទំហំធំ។ ផ្ទុយទៅវិញ ប្រសិនបើដាក់ថង់សុដន់ដាក់នៅជិតខាងក្នុងដើម្បីបង្កើតចង្អូរជ្រៅ ក្បាលសុដន់នឹងរត់ចេញទៅក្រៅតាមរចនាបថ «ខាងកើត-ខាងលិច» ដែលមិនមានភាពធម្មតា។
ជាធម្មតា អតិថិជននឹងឈឺក្បាលក្នុងការជ្រើសរើសរវាងការមានសុដន់ដែលមានតុល្យភាព ស្អាតនៅពេលអាក្រាត ឬទទួលបាននៅចង្អូរកណ្ដាល់ដ៏ស្រស់ស្អាត ដែលសមស្របសម្រាប់ស្លៀកឈុតជែកដើមទ្រូង ដោយមិនចាំបាច់ពាក់អាវទ្រនាប់តឹង។

រូបភាពនៃរាងសុដន់ខាងកើត-ខាងលិច នៅពេលដែលក្បាលសុដន់នៅឆ្ងាយពីគ្នាច្រើនពេក
ការជ្រើសរើសស្នាមវះ និងទីតាំងដាក់ថង់សុដន់
មានវិធីសាស្រ្តជាច្រើននៃការដាក់ថង់សុដន់ ដែលបែងចែកដោយទីតាំងនៃស្នាមវះ និងទីតាំងដាក់ថង់សុដន់៖
|
ស្នាមវះ
|
ភាពសមស្រប
|
ពន្យល់
|
|
តាមរង្វង់ចុងសុដន់
|
មិនសមស្រប
|
ជាលិកាក្រពេញសុដន់បុរសអភិវឌ្ឍតិចជាង ដូចច្នេះមានហានិភ័យនៃការបណ្តាលឱ្យបាត់បង់អារម្មណ៍។
|
|
តាមផ្នត់ក្រោមសុដន់
|
ខ្ពស់
|
អនុវត្តសម្រាប់បង្កើតផ្នត់ក្រោមសុដន់ថ្មី ក្នុងពេលជាមួយគ្នានឹងការបង្កើតប្រហោងដាក់ថង់សុដន់។
|
|
តាមក្លៀកដោយអង់ដូស្កូប
|
ខ្ពស់
|
វិធីសាស្ត្រនេះមានកត្តាសោភ័ណភាពខ្ពស់ និងការជាសះស្បើយឆាប់រហ័ស។
|
ដោយសារតែជាលិកាក្រពេញចំពោះអតិថិជនប្តូរភេទមានតិចជាង ដូចច្នេះថង់សុដន់ត្រូវដាក់នៅក្រោមសាច់ដុំទាំងស្រុង ឬពាក់កណ្ដាល់ (នៅបានគេហៅថាជាការដាក់ថង់សុនដន់ dual plane ឬការដាក់ថង់ពីរផ្ទៃមុខ)។ ចំពោះអតិថិជនដែលមានជាលិកាក្រពេញគ្រប់គ្រាន់ វេជ្ជបណ្ឌិតអាចអនុវត្តវិធីសាស្រ្តដាក់ថង់សុដន់ dual plane ប្រភេទទី 1 ដែលជួយបង្កើតសុដន់ខាងក្រោមឱ្យពេញ និងមូលជាងមុន ក៏ដូចជាបង្កើតការលើកសមស្របសម្រាប់ក្បាលសុដន់ ដែលធ្វើអោយប្រសើរឡើងនូវភាពជាស្ត្រីបន្ថែមទៀត។
សេចក្តីសន្និដ្ឋាន
ដោយសារតែភាពខុសគ្នានៃរចនាសម្ព័ន្ធរូបរាង វិធីសាស្រ្តនៃការពង្រីកសុដន់ជាមួយនឹងការដាក់ថង់សុដន់ចំពោះមនុស្សប្តូរភេទពីបុរសទៅជាស្ត្រី គឺមានភាពខុសគ្នាជាច្រើននៅក្នុងវិធីសាស្រ្តអនុវត្ត។ ការជ្រើសរើសវេជ្ជបណ្ឌិតដែលល្អ និងមានបទពិសោធន៍ដើម្បីធ្វើឱ្យមានតុល្យភាពគ្រប់បញ្ហា និងតម្រូវការបន្ថែមនៃការវះកាត់នេះគឺមានសារៈសំខាន់ខ្លាំងណាស់។
សូមមើលបន្ថែម៖ ការវះកាត់ពង្រីកសុដន់សម្រាប់មនុស្សប្តូរភេទពីស្ត្រីទៅជាបុរស
* លទ្ធផលដែលទទួលបាននៅអាស្រ័យលើរាងកាយរបស់មនុស្សផ្សេងៗគ្នា។